- Oun Mey
- Short News
ស្ត្រីម្នាក់បានបង្ហោះរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម Reddit បន្ទាប់ពីនាងបានដឹងថា មិត្តប្រុសដែលរួមរស់ជាមួយគ្នាអស់រយៈពេល ៦ ឆ្នាំ គឺជាបងប្រុសបង្កើតរបស់នាង ហើយនាងបាននិយាយថា ពិភពលោករបស់នាងលែងដូចមុនតាំងពីពេលនោះមក ដោយនាងបានបញ្ជាក់ថា៖ «នាងទើបតែដឹងថា នាងបានទាក់ទងជាមួយបងប្រុសបង្កើតរបស់នាងអស់រយៈពេល ៦ ឆ្នាំមកហើយ»។
September 5, 2022 - Short News
(ភ្នំពេញ)៖ កញ្ញា ចំរើន សុភ័ក្ត្រ តារាចម្រៀងដ៏ល្បីនៅផលិតកម្មហង្សមាស និងជាម្ចាស់ពានរង្វាន់ The Mask Singer Cambodia ថ្មីៗនេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយក្រៅពីការច្រៀង កញ្ញាក៏ចាប់ផ្តើមចាប់ផ្តើមបង្ហាញសមត្ថភាពសម្តែងនៅក្នុងខ្សែរឿងខ្លីរបស់ស្ថានីយ៍ទូរស្សន៍ ហង្សមាស ដែលមានចំណងជើង «ជំទាវបាយកក»។
September 5, 2022 - Short News
នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីដាច់ចរន្តអគ្គិសនីជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល។ បើយោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ អគ្គិសនីកម្ពុជា – EDC បានឲ្យដឹងផងដែរថា៖
September 5, 2022 - Short News
(សិល្បៈ)៖ អ្នកនាង សុខ ស្រីនាង តារាចម្រៀងដ៏ស្រស់សោភាប្រចាំផលិតកម្មរស្មីហង្សមាស មួយរយៈនេះក្រោយពីបានចេញបទចម្រៀងថ្មី លេចមុខយ៉ាងសកម្មក្នុងកម្មវិធីប្រគំតន្ត្រីជាច្រើនហូរហែ។ ថ្មីៗនេះគេក៏សង្កេតឃើញ សុខ ស្រីនាង បានធ្វើដំណើរកម្សាន្តបង្អួតរាង បង្អួតសម្រស់ ក្នុងវ័យ៣៥ឆ្នាំ នៅបណ្តាប្រទេសមួយចំនួននៅខាងប៉ែកអ៊ឺរ៉ុប។
September 5, 2022 - Short News
រុស្សី៖ យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថា ក្រុមហ៊ុនថាមពលរដ្ឋរបស់រុស្ស៊ីដឺលមានឈ្មោះថា Gasprom បានប្រកាសថា «បំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់នឹងមិនបើកឡើងវិញដូចការគ្រោងទុកនៅថ្ងៃសៅរ៍ទី ៣ ខែកញ្ញា នោះទេ» បន្ទាប់ពីការលេចធ្លាយប្រេងនៅក្នុងទួរប៊ីនត្រូវបានរកឃើញនៅលើបំពង់ Nord Stream 1 នោះបានន័យថា បំពង់បង្ហូរប្រេងនឹងត្រូវបិទដោយគ្មានកំណត់។ គួរបញ្ជាក់អោយដឹងផងដែរថា៖ ឧស្ម័ន Prom បានជួបប្រទះបញ្ហាបែបនេះនៅស្ថានីយ៍បង្ហាប់ Portovaya ដែលស្ថិតនៅជិតទីក្រុង St Petersburg។ បន្ទាប់ពីការធ្វើសវនកម្មរួមគ្នាជាមួយនិយោជិក Siemens ក្រុមហ៊ុនអាល្លឺម៉ង់ដែលជួសជុលទួរប៊ីន ថាការជួសជុលការលេចធ្លាយនៅក្នុងម៉ាស៊ីនសំខាន់ៗអាចត្រូវបានអនុវត្តតែនៅក្នុងរោងចក្រឯកទេសប៉ុណ្ណោះ ប៉ុន្តែវាត្រូវបានរារាំងដោយទណ្ឌកម្មរបស់លោកខាងលិច។
September 5, 2022 - Short News
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុចទីតាំងលក់ហ្គាស ដែលសិ្ថតនៅនៅតាមបណ្តោយផ្លូវសម្តេច ជា ស៉ីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងឈ្មោះ ប៉ែន ធារិទ្ធ ភេទ ប្រុស អាយុ ៦៩ ឆ្នាំ ជនជាតិខែ្មរ មុខរបរ ម្ចាស់ទីតាំង។ មូលហេតុឆាបឆេះបណ្តាលមកពីការធ្លាយហ្គាសបង្កជាអគ្គីភ័យតែម្តង។
September 5, 2022 - Short News
យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
September 5, 2022 - Short News
(សិល្បៈ)៖ តារាម៉ូដែលភេទទី៣ Châu Kim Sang ជាខ្មែរកម្ពុជាក្រោម និងជាបេក្ខភាពបវរកញ្ញាភេទទី៣ Miss International Queen របស់ប្រទេសវៀតណាម បានទទួលមរណភាពនៅរសៀលថ្ងៃទី៣ ខែកញ្ញា បន្ទាប់ពីប្រយុទ្ធជាមួយជំងឺមហារីកយ៉ាងយូរ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Zing News បានឱ្យដឹងថាតារាម៉ូដែលភេទទី៣រូបនេះ បានសម្រាកនៅមន្ទីរពេទ្យតាំងពីខែកក្កដា ឆ្នាំ២០២១ ហើយបានធ្វើការវះកាត់ជាច្រើនលើក។
September 5, 2022 - Short News
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ខេត្តសៀមរាប ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២– រហូតមកដល់ពេលនេះមានសកម្មជនជាបន្តបន្ទាប់ បានចាកចេញពីចម្ការរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅជើងភ្នំគូលែន ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយបានអះអាងថា ពួកគេបានខាតបង់ថវិការាប់ពាន់រាប់ម៉ឺនដុល្លារ រយៈពេលប៉ុន្មានថ្ងៃនេះ។
September 5, 2022 - Short News
(ភ្នំពេញ)៖ កាលពីយប់មិញ គេឃើញនីកូដឹកដៃ កញ្ញា ជេនី ដែលស្គាល់បានថាជា ប្អូនស្រី បង្កើតរបស់កញ្ញា ស៊ីន យូប៊ីន ! ជាក់ស្តែងកាលពីថ្មី អ្នកទាំងពីរបានផុស រូបជាមួយគ្នា រហូតមហាជនលាន់មាត់សរសើរថាសាកសមគ្នា លើសពីនេះ ថែមទាំងសម្តែងជាមួយគ្នាក្នុង mv ថ្មីថែមទៀតផងនោះគឺបទ SOY BAD SAD BOY ទឹកមុខ ទេពកោសល្យសម្តែងរួមទាំងបច្ចេក ទេសថតពិត ជាទំនើប និង ខុស ប្លែកពីសព្វដង ក្នុងនោះមានការបញ្ចេញមតិជាច្រើនទៅលើបទចម្រៀងថ្មីមួយបទនោះ។
September 5, 2022


