Oun Mey
  • Short News

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងាថា បើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់នៅរសៀលថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២២ នេះថា លោក​ ខឹម​ វាសនា​ ប្រធានគណបក្ស​ សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ​ (LDP) បានយល់ព្រមអោយកម្លាំងសមត្ថកិច្ចចូលទៅក្នុងទីតាំងដីចំការម្រេចរបស់ខ្លួននៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីត្រួតពិនិត្យ​ និងបានសហការពន្យល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីនេះអោយវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ។

    September 5, 2022
  • Short News

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ បានចូលរួមអបអរសាទរ ចំពោះកីឡាការិនីកម្ពុជា កាំង មុយនីន ទទួលបានជ័យលាភី មេដាយ២គ្រឿង ក្នុងការប្រកួតកីឡាក្រោមទឹកប្រទេសថៃ។

    September 5, 2022
  • Short News

    (ភ្នំពេញ)៖ តារាចម្រៀងលោក លីម តិចម៉េង ដែលជាម្ចាស់ពាន Cambodia Idol រដូវកាលទី៤ កំពុងតែមានប្រជាប្រិយភាពខ្លាំង និងទទួលបានការស្រលាញ់ពេញចិត្តពីសំណាក់ប្រជាជនខ្មែរស្ទើរតែទូទាំងប្រទេស។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ លីម តិចម៉េង បានបង្ហាញខ្លួនច្រៀងក្នុងកម្មវិធីជាសាធារណៈជាលើកដំបូង បន្ទាប់ពីទទួលបានពាន Cambodian Idol រដូវកាលទី៤។

    September 5, 2022
  • Short News

    ប៉ូលិសកាណាដា កាលពីថ្ងៃអាទិត្យបាននិយាយថា ការចាក់សម្លាប់ជាបន្តបន្ទាប់នៅសហគមន៍ជនជាតិដើម (First Nation) និងនៅក្នុងទីក្រុងក្បែរនោះមួយទៀត នៅក្នុងខេត្ត Saskatchewan របស់ប្រទេសកាណាដា បានបណ្តាលឱ្យមនុស្ស ១០ នាក់ស្លាប់ និង ១៥ នាក់រងរបួស ហើយឥឡូវនេះ ប៉ូលីសកំពុងស្វែងរកជនសង្ស័យចំនួន ២នាក់ ដែលកំពុងគេចខ្លួន។ ប៉ូលិសបាននិយាយថា ការចាក់សម្លាប់នេះ បានកើតឡើងនៅទីតាំងជាច្រើននៅលើតំបន់ James Smith Cree Nation និងនៅក្នុងភូមិ Weldon ភាគឦសាននៃខេត្ត Saskatoon ។

    September 5, 2022
  • Short News

    កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទ ទី៥ ខែកញ្ញានេះបានចេញសេចក្តីណែនាំអំពីបញ្ហាអាកាសធាតុ និងបានបង្កើនកម្រិតប្រកាសអាសន្នទៀតផងចំពោះព្យុះទីហ្វុង Hinnamnor​ ដែលអាចបង្កការគំរាមគំហែងខ្លាំងនៅតាមតំបន់មួយចំនួននាពេលដ៏ខ្លីខាងមុខនេះ។ ព្យុះទីហ្វុង Hinnamnor បានធ្វើដំណើរចេញពីតំបន់ភាគខាងជើងប្រទេសក្នុងល្បឿន ១៩គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈព្យុះនេះនឹងបន្តដំណើរឆ្ពោះទៅកាន់តំបន់ភាគត្បូង ដែលមានចម្ងាយប្រមាណជា ៩០គឺឡូម៉ែត្រពីកំពង់ផែក្រុង Busan នៅព្រឹកស្អែកនេះ។ តាមការព្យាករណ៍ព្យុះទីហ្វុង Hinnamnor នឹងបង្កឲ្យមានខ្យល់បោកបក់យ៉ាងខ្លាំង និងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងច្រើនផងដែរ។

    September 5, 2022
  • Short News

    ក្រសួងការពារជាតិជប៉ុនបាននិយាយថា នាវាចំនួន ៦ មកពីកងទ័ពជើងទឹករុស្ស៊ី និងចិន បានបាញ់កាំភ្លើងយន្តនៅក្នុងដែនទឹករបស់ជប៉ុន ដែលទំនងជាការធ្វើសមយុទ្ធយោធារវាងប្រទេសទាំងពីរ។ ក្រសួងនិយាយថា កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន បានបញ្ជាក់ថា នាវាចម្បាំងរុស្ស៊ី ៣គ្រឿង និងនាវាចិន ៣គ្រឿង បានធ្វើដំណើរទៅទិសខាងកើត ក្នុងដែនទឹកប្រហែល ១៩០ គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Cape Kamui នៅកោះហុកកៃដូ របស់ប្រទេសជប៉ុន កាលពីរសៀលថ្ងៃសៅរ៍។ ខ្លួនបាននិយាយថា នាវារបស់ចិន រួមមាននាវាពិឃាតមួយគ្រឿងផងដែរ។

    September 5, 2022
  • Short News

    ស្ត្រីម្នាក់បានបង្ហោះរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម Reddit បន្ទាប់ពីនាងបានដឹងថា មិត្តប្រុសដែលរួមរស់ជាមួយគ្នាអស់រយៈពេល ៦ ឆ្នាំ គឺជាបងប្រុសបង្កើតរបស់នាង ហើយនាងបាននិយាយថា ពិភពលោករបស់នាងលែងដូចមុនតាំងពីពេលនោះមក ដោយនាង​បាន​បញ្ជាក់​ថា៖ «នាងទើបតែដឹងថា នាងបានទាក់ទងជាមួយបងប្រុសបង្កើតរបស់នាងអស់រយៈពេល ៦ ឆ្នាំមកហើយ»។

    September 5, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ កញ្ញា ចំរើន សុភ័ក្ត្រ តារាចម្រៀងដ៏ល្បីនៅផលិតកម្មហង្សមាស និងជាម្ចាស់ពានរង្វាន់ The Mask Singer Cambodia ថ្មីៗនេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយក្រៅពីការច្រៀង កញ្ញាក៏ចាប់ផ្តើមចាប់ផ្តើមបង្ហាញសមត្ថភាពសម្តែងនៅក្នុងខ្សែរឿងខ្លីរបស់ស្ថានីយ៍ទូរស្សន៍ ហង្សមាស ដែលមានចំណងជើង «ជំទាវបាយកក»។ លោក Eco Vaksong ដែលជាអ្នកដឹកនាំសម្តែង បានធ្វើការកោតសរសើរដោយបានសរសេររៀបរាប់ថា៖ «រឿងទី១ ជាការសម្តែងរបស់កញ្ញា ចំរើន សុភ័ក្រ្ត សូមសរសើរ លើកទី១របស់ប្អូនក្នុងខ្សែរឿងខ្លីរបស់ស្ថានីយ៍ទូរស្សន៍ ហង្សមាស ពិតជាមិនគួរឱ្យជឿធ្លាប់តែឃើញគាត់កាន់ក្បាលមេក្រូស្រែកច្រៀង ឥលូវនេះបានឃើញការសម្តែងដ៏ប៉ិនប្រសប់ ក្រមិចក្រមើម គួរអោយចង់ទស្សនា ទោះបីឈរថតកណ្តាលថ្ងៃត្រង់ក៏មិនដែលរអ៊ូ ពិតជាតស៊ូមែន ផ្ញើស្នាដៃរឿងទី១របស់កញ្ញា

    September 5, 2022
  • Short News

    ចិន៖ ក្លាយទៅជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅប្រទេសចិន អំ​ពី​បញ្ហាដែល​កូនក្រមុំបាន​បំផ្លាញ​មង្គលការ​ ដោយ​សារ​តែ​លុយ​ ទើប​កូន​កំលោះ​ទ្រាំ​មិន​បាន​ក៏​ដើរ​ចេញ​ទៅ​ ទុកអោយកូនក្រមុំក្លាយ​ជា​ស្ត្រី​មេម៉ាយ ដោយវីដេអូនេះត្រូវបានបង្ហោះដោយជនមិនស្គាល់មុខម្នាក់នៅទីក្រុង Henan ដោយមានកូនក្រមុំបានសុំថ្លៃបណ្ណាការបន្ថែមចំនួន ៦០,០០០យន់ (ប្រហែលជិត ១មុឺនដុល្លា) ក្រោយលឺដូច្នេះកូនកំលោះបាននិយាយដោយទឹកមុខឆ្ងល់ថា «លោកមិនបានដឹងមុនទេថា នឹងមានការសុំថ្លៃបណ្ណាការបន្ថែម» ចំណែកកូនកំលោះរូបនោះបងបានសួរថា៖ នាងមិនទាន់ចង់រៀបការទេមែនទេ? រីឯកូនក្រមុំលឺដូចនេះក៏ប្រែទឹកមុខខឹង ថែមទាំងអះអាងថា ប្រសិនបើនាងមិនបានទទួលលុយនោះទេ នាងនឹងមិនឡើងឡានជាមួយកូនកំលោះទេ។

    September 3, 2022
  • Short News

    ចិន៖ យោងតាមសារព័ត៌មាន sanook ដែលបានចុះនៅថ្ងៃទី ២ ខែកញ្ញា ថា “ស្ពានថ្ម” ដែលមានអាយុ ៤០០ ឆ្នាំដែលត្រូវបានសាងសង់ក្នុងកំឡុងរាជវង្ស Ming (១៣៦៨-១៦៤៤) បានផុសឡើងនៅកណ្តាលបឹង Poyang ក្នុងខេត្ត Jiangxi ភាគខាងកើតប្រទេសចិន បន្ទាប់​ពី​កម្រិត​ទឹក​បឹង​បាន​រីង​ស្ងួត​ដោយសារ​អាកាសធាតុ​ក្តៅ និង​មាន​ភ្លៀង​ធ្លាក់​តិច​ជា​បន្តបន្ទាប់។

    September 3, 2022