- Oun Mey
- Short News
ម៉ាឡេសុី៖ កាលពីថ្ងៃទី ៥ ខែកញ្ញា សារព័ត៌មាន AP បានរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak អាយុ ៦៩ ឆ្នាំដែលកំពុងជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំនៅក្នុងពន្ធនាគារទីក្រុង Kuala Lumpur លោកបានដាក់ពាក្យសុំលើកលែងទោសពីព្រះមហាក្សត្រ មិនដល់ពីរសប្តាហ៍ផងបន្ទាប់ពីត្រូវបានបញ្ជូនទៅពន្ធនាគារ។
September 6, 2022 - Short News
ចិន៖ កាលពីថ្ងៃទី ៥ ខែកញ្ញា សារព័ត៌មាន Straits Times បានរាយការណ៍ថាទីភ្នាក់ងារគ្រប់គ្រងឱសថចិន (NMPA) បានអនុម័តលើការប្រើប្រាស់ជាបន្ទាន់នៃការប្រើវ៉ាក់សុំាង Ad5-nCoV ដែលជាវ៉ាក់សាំងប្រភេទស្រូបចូល មកពីក្រុមហ៊ុន Cancino Biologics ដើម្បីបង្កើនវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាបង្កើនភាពស៊ាំ។ ជាលទ្ធផល ប្រទេសចិនបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលប្រើវ៉ាក់សាំងការពារមេរោគ COVID-19 ប្រភេទស្រូបចូល ហើយបានជំរុញតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Cancino Biologics នៅលើផ្សារហ៊ុនហុងកុងកើនឡើងចំនួន ១៤.៥% តាំងពីព្រឹកព្រលឹម។
September 6, 2022 - Short News
(សៀមរាប)៖ ព្រះនាងតូច នរោត្តម ជេណា ថ្មីៗនេះបានបង្ហាញនូវរូបថតជាច្រើនសន្លឹក ដែលព្រះនាងបានគ្រងឈុតយ៉ាងស្រស់ស្អាតថតនៅមុខប្រាសាទអង្គរវត្ត។ ព្រះនាងតូច នរោត្តម ជេណា បានសរសេររៀបរាប់ថា៖ «ពិសេសណាស់! ខ្ញុំបានមកថតនៅប្រាសាទអង្គរវត្ត អច្ឆរិយវត្ថុដ៏មហិមានៃកម្ពុជាដោយ ផ្ទាល់ជាមួយម៉ូតសម្លៀកបំពាក់ច្នៃថ្មី ដ៏ស្រស់សោភារំលេចដោយផ្ការំដួល ផ្កាតំណាងជាតិខ្មែរ។ រំដួលអង្គរសែនល្អសោភា ទ្រង់សាយក្លិនភ្ងាពាសពេញបូរី ក្រអូបពិដោរដោយរូបប្រពៃ ចរិយាថ្លាថ្លៃនៃស្រីកម្ពុជា»។
September 6, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យបានជ្រាបថា៖
September 6, 2022 - Short News
(កូរ៉េខាងត្បូង)៖ បទចម្រៀងចុងក្រោយរបស់ BlackPink ទទួលបានសមិទ្ធិផលគួរឱ្យកោតសរសើរជាច្រើន ប៉ុន្តែក៏ត្រូវបានហាមឃាត់មិនឱ្យចាក់ផ្សាយព្រោះវាបំពានបទប្បញ្ញត្តិរបស់ស្ថានីយ៍ទូរទស្សន៍។ កាលពីថ្ងៃទី០៥ ខែកញ្ញា Kpopstarz News បានរាយការណ៍ថាបទចម្រៀង Pink Venom របស់ BlackPink ត្រូវបានហាមឃាត់ជាផ្លូវការដោយ KBS ។ KBS (ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ) គឺជាស្ថានីយ៍ទូរទស្សន៍ដ៏មានឥទ្ធិពលបំផុតនៅក្នុងទឹកដីកូរ៉េ គឺជាស្ថានីយ៍ទូរទស្សន៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។
September 6, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ដើម្បីជាការបង្ហាញស្មារតីសាមគ្គីភាពជាអន្តរជាតិចំពោះប្រទេសប៉ាគីស្ថានជាមិត្ត រាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំនេះ បានចូលរួមបរិច្ឆាគវិភាគទានជាទឹកប្រាក់ចំនួន ៥០ ០០០ ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌បន្ទាន់ ជូនរដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់ដែលកំពុងបំផ្លិចបំផ្លាញនៅក្នុងប្រទេសនេះ។
September 6, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ដើម្បីជាការបង្ហាញស្មារតីសាមគ្គីភាពជាអន្តរជាតិចំពោះប្រទេសប៉ាគីស្ថានជាមិត្ត រាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំនេះ បានចូលរួមបរិច្ឆាគវិភាគទានជាទឹកប្រាក់ចំនួន ៥០ ០០០ ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌បន្ទាន់ ជូនរដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់ដែលកំពុងបំផ្លិចបំផ្លាញនៅក្នុងប្រទេសនេះ។
September 6, 2022 - Short News
ស្ត្រីម្នាក់បានបង្ហោះរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម Reddit បន្ទាប់ពីនាងបានដឹងថា មិត្តប្រុសដែលរួមរស់ជាមួយគ្នាអស់រយៈពេល ៦ ឆ្នាំ គឺជាបងប្រុសបង្កើតរបស់នាង ហើយនាងបាននិយាយថា ពិភពលោករបស់នាងលែងដូចមុនតាំងពីពេលនោះមក ដោយនាងបានបញ្ជាក់ថា៖ «នាងទើបតែដឹងថា នាងបានទាក់ទងជាមួយបងប្រុសបង្កើតរបស់នាងអស់រយៈពេល ៦ ឆ្នាំមកហើយ»។
September 5, 2022 - Short News
(ភ្នំពេញ)៖ កញ្ញា ចំរើន សុភ័ក្ត្រ តារាចម្រៀងដ៏ល្បីនៅផលិតកម្មហង្សមាស និងជាម្ចាស់ពានរង្វាន់ The Mask Singer Cambodia ថ្មីៗនេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយក្រៅពីការច្រៀង កញ្ញាក៏ចាប់ផ្តើមចាប់ផ្តើមបង្ហាញសមត្ថភាពសម្តែងនៅក្នុងខ្សែរឿងខ្លីរបស់ស្ថានីយ៍ទូរស្សន៍ ហង្សមាស ដែលមានចំណងជើង «ជំទាវបាយកក»។
September 5, 2022 - Short News
ក្រសួងការពារជាតិជប៉ុនបាននិយាយថា នាវាចំនួន ៦ មកពីកងទ័ពជើងទឹករុស្ស៊ី និងចិន បានបាញ់កាំភ្លើងយន្តនៅក្នុងដែនទឹករបស់ជប៉ុន ដែលទំនងជាការធ្វើសមយុទ្ធយោធារវាងប្រទេសទាំងពីរ។ ក្រសួងនិយាយថា កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន បានបញ្ជាក់ថា នាវាចម្បាំងរុស្ស៊ី ៣គ្រឿង និងនាវាចិន ៣គ្រឿង បានធ្វើដំណើរទៅទិសខាងកើត ក្នុងដែនទឹកប្រហែល ១៩០ គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Cape Kamui នៅកោះហុកកៃដូ របស់ប្រទេសជប៉ុន កាលពីរសៀលថ្ងៃសៅរ៍។ ខ្លួនបាននិយាយថា នាវារបស់ចិន រួមមាននាវាពិឃាតមួយគ្រឿងផងដែរ។
September 5, 2022


