- Oun Mey
- Short News
(កំពត)៖ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត ក៏ដូចសាធារណៈជនអំពីគម្រោងរបស់ខេត្ត ក្នុងការរៀបចំឆ្នេរសម្រាប់ជាកន្លែងបម្រើឱ្យអ្នកទេសចរណ៍ជាតិ អន្តរជាតិ មកកំសាន្ត ក៏ដូចការរៀបចំពិធីផ្សេងៗ ជាពិសេសក្នុងឱកាសបុណ្យអ៊ុទូកនាពេលខាងមុខ នៅតាមបណ្តោយឆ្នេរព្រែកកំពង់បាយចំនួន២កន្លែង៖ -គម្រោងទី១ ពីបណ្តោយឆ្នេរពីស្ពានកំពង់ទ្រៀករហូតដល់ទីបញ្ជាការដ្ឋានមូលដ្ឋានកងទ័ពជើងទឹកទទួលទិសកំពត កែប ប្រវែង២០០០ម៉ែត្រ -គម្រោងទី២ ពីចន្លោះស្ពានឥន្ធនូរហូតដល់ស្ពានថ្មី ប្រវែងប្រមាណ៥០០ម៉ែត្រ។
September 6, 2022 - Short News
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ឪពុកម្តាយ ឬអាណាព្យាបាល បន្តដង្ហោយហៅ សាច់ញាតិ ឱ្យចាកចេញពី ចម្ការ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រលប់ទៅស្រុកកំណើតវិញព្រោះសាច់ញាតិ ជាទីស្រឡាញ់របស់ខ្លួន ត្រូវបានពង្វក់ឱ្យចូលទៅរស់នៅក្នុងចម្ការលោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយមិនព្រមចេញមកជួប ឪពុកម្តាយ ឬអាណាព្យាបាលឡើយ។
September 6, 2022 - Short News
(ហុងកុង)៖ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ សារព័ត៌មាន HK01 បានរាយការណ៍ថា វេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ឆ័យឃើញនូវថា ៩៥% ដែល Li Kaiyan ខ្វិន និងមិនអាចជាសះស្បើយបាន។ ឪពុករបស់ Li Kaiyan ជនរងគ្រោះក្នុងឧបទ្ទវហេតុធ្លាក់អេក្រង់ LED ៦០០គីឡូក្រាម បានសរសេរសំបុត្ររៀបរាប់ពីស្ថានភាពកូនប្រុសថា ភាគរយខ្ពស់ដែល Li Kaiyan នឹងខ្វិនពីកចុះមកក្រោម និងមិនអាចដូចពីមុនបាន។ ត្បិតតែគ្មានសង្ឃឹម ប៉ុន្តែក្រុមគ្រួសាររបស់ Li Kaiyan បាននិយាយថា ពួកគេនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យកូនរបស់ខ្លួនជាសះស្បើយ។ ជាដំបូងនៅចាប់ផ្តើមសប្តាហ៍ក្រោយ ក្រុមគ្រួសារនឹងសាកល្បងចាក់ម្ជុលវិទ្យាសាស្ត្រ។
September 6, 2022 - Short News
តុលាការស្រុកក្នុងខេត្តសៃតាម៉ា ភាគខាងជើងនៃទីក្រុងតូក្យូ បានច្រានចោលនូវសំណើរបស់ក្រុមពលរដ្ឋ សម្រាប់ការបង្គាប់ឱ្យមានការហាមឃាត់ការប្រើប្រាស់ថវិកាជាតិ សម្រាប់ពិធីបុណ្យសពថ្នាក់រដ្ឋជូនអតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ។ គួរឱ្យដឹងដែរថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងរៀបចំពិធីបុណ្យសពរដ្ឋរបស់លោក អាបេ នៅទីក្រុងតូក្យូនៅថ្ងៃទី២៧ ខែកញ្ញានេះ។ ក្រុមពលរដ្ឋអះអាងក្នុងបណ្តឹងនេះថា គ្មានហេតុផលផ្លូវច្បាប់ត្រូវធ្វើពិធីបុណ្យសពនេះទេ ហើយការប្រារព្ធនឹងបំពានលើសេរីភាពនៃការគិត និងសម្បជញ្ញៈ ដែលបានធានាដោយរដ្ឋធម្មនុញ្ញ។
September 6, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា អ្នកបើកបរល្មើសច្បាប់ដែលត្រូវបានកាត់ពិន្ទុ អាចទៅរៀនដើម្បីបំពេញពិន្ទុឡើងវិញ ខណៈដែលក្រសួងបានចាប់ផ្តើមអនុវត្តសាកល្បងកម្មវិធីកាត់ពិន្ទុពីលើបណ្ណបើកបររបស់អ្នកបើកបរល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២២។
September 6, 2022 - Short News
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន DSG International (Thailand) PLC និងក្រុមហ៊ុន Sino Pacific Inter-Holding (Singapore) PTE Limited បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជ្រើសតាំងក្រុមហ៊ុន Pacific Andaman (Cambodia) Co.,Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sino-Pacific Inter-Holding ជាអ្នកចែកចាយផ្ដាច់មុខ ផលិតផលរបស់ក្រុមហ៊ុន DSG នៅក្នុងទីផ្សារប្រទេសកម្ពុជា។
September 6, 2022 - Short News
វៀតណាម៖ វៀតណាមគ្រោងនឹងរៀបចំឲ្យមានថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរហូតដល់ ៩ថ្ងៃសម្រាប់នៅក្នុងឆ្នាំ ២០២៣ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Vietnam News កាលពីចុងសប្តាហ៍កន្លងទៅនេះ។ គិតត្រឹមពេលនេះក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចដែលជាអ្នកផ្តួចផ្តើមលើកសំណើសុំរៀបចំថ្ងៃឈប់សម្រាកក្នុងរយៈពេលដ៏វែងនេះបានបញ្ជូនគម្រោងសំណើទៅកាន់រដ្ឋមន្ត្រីនិងនាយកដ្ឋានពាក់ព័ន្ធដើម្បីពិនិត្យនិងផ្តល់យោបល់រួចអស់ហើយ ខណៈសំណើនឹងត្រូវបញ្ជូនបន្តទៅកាន់នាយករដ្ឋមន្ត្រីដើម្បីធ្វើការអនុម័តជាផ្លូវការ។
September 6, 2022 - Short News
វៀតណាម៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express កាលពីថ្ងៃអាទិត្យ ទី៤ ខែកញ្ញានេះបានឲ្យដឹងថា មានស្ថានីយ៍លក់ប្រេងឥន្ទនៈមួយចំនួននៅក្នុងទីក្រុងហាណូយ និងនៅក្នុងខេត្តភាគខាងជើងនៃប្រទេសវៀតណាមដូចជាខេត្ត Thai Nguyen និងខេត្ត Vinh Phuc បានអស់ប្រេងឥន្ទនៈនិងហ្គាសម្រាប់លក់ឲ្យអតិថិជន។ ហេតុការណ៍នេះបានកើតឡើងនៅ ២ថ្ងៃប៉ុណ្ណោះ មុនពេលដែលអាជ្ញាធរវៀតណាមនឹងធ្វើការកំណត់តម្លៃប្រេងឥន្ទនៈជាថ្មីម្តងទៀតសម្រាប់ឲ្យដាក់លក់នៅលើទីផ្សារទូទាំងប្រទេសវៀតណាម។
September 6, 2022 - Short News
អង់គ្លេស៖ យោងតាមសារព័ត៍មាន Dailymail បានរាយការណ៍ថា កាលពីថ្ងៃទី ០៥ កញ្ញាវេលាម៉ោង ១៨:៣០ ល្ងាច លោក Sir Graham Brady ប្រធានគណៈកម្មាធិការគណបក្សអភិរក្សនៃសភាតំណាងរាស្រ្ដអង់គ្លេសដែលត្រូវបានគេស្គាល់ថាជា ‘1922 commitee’ បានប្រកាសលទ្ធផលនៃសមាជិកគណបក្សអភិរក្សនៅទូទាំងប្រទេសថា៖ រដ្ឋមន្ត្រីការបរទេស លោកស្រី Liz Truss អាយុ ៤៧ ឆ្នាំបានយកឈ្នះអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Richie Sunak អាយុ ៤២ ឆ្នាំដោយសម្លេង ៨១,៣២៦ ទល់នឹង ៦០,៣៩៩ តាមរយៈសម្លេងឆ្នោតនេះ
September 6, 2022 - Short News
សហរដ្ឋអាមេរិក៖ យោងតាមសារព័ត៌មានរបស់ Chanelnewsasia បានរាយការណ៍កាលពីថ្ងៃទី ៥ ខែកញ្ញា ថា៖ លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ឈ្នះរង្វាន់ធំរហូតដល់ ៤វេទិកានៃ EGOT រួមមាន Emmy, Grammy, Oscar និង Tony Awards ។
September 6, 2022


