- Oun Mey
- Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី៣-៤ ខែកញ្ញា ឆ្នាំ២០២២ ភ្ញៀវសរុបមានចំនួន២០២,៦៣៦នាក់ ក្នុងនោះភ្ញៀវជាតិ១៨៣,២៧៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៩,៣៦០នាក់។
September 7, 2022 - Short News
ប្រទេសជប៉ុននឹងត្រូវចំណាយប្រាក់ប្រហែល ១.៦៥ ពាន់លានយ៉េន (១២ លានដុល្លារអាមេរិក) សម្រាប់ពិធីបុណ្យសពថ្នាក់រដ្ឋ ដែលបានគ្រោងទុកសម្រាប់អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ នេះបើយោងតាមការប៉ាន់ប្រមាណថ្មីរបស់រដ្ឋាភិបាល នៅថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២២ ដែលទាំងនោះរួមមានថ្លៃសន្តិសុខ និងថ្លៃទទួលភ្ញៀវផងដែរ។ រដ្ឋាភិបាលកាលពីចុងខែសីហា បានអនុម័តថវិកាត្រឹមតែ ២៥០ លានយ៉េន សម្រាប់ពិធីបុណ្យសពរបស់លោកអាបេ ប៉ុន្តែបន្ទាប់មកបានប្រឈមមុខនឹងការរិះគន់ ចំពោះអ្វីដែលគេចាត់ទុកថាជាតួលេខមិនប្រាកដប្រជា ដែលមិនរាប់បញ្ចូលការចំណាយសម្រាប់សន្តិសុខ និងការទទួលភ្ញៀវវីអាយភី (VIPs)។
September 7, 2022 - Short News
(ភ្នំពេញ)៖ តារាចម្រៀង Hiphop ឯករាជ្យ គឺលោក ច័ន្ទ អ៊ីតាន ជាទូទៅតែតែងបង្ហាញចម្រៀងភ្ជាប់ជាមួយ Music video ក្រោយពីទទួលបានការគាំទ្រនូវបទចម្រៀងនាពេលកន្លងមក។ នៅដើមខែកញ្ញានេះ លោក ច័ន្ទ អ៊ីតាន ក៏បានសហការជាមួយនឹងតារាចម្រៀង ណាណាក់ នៅក្នុងបទ «ចិត្តសេសសល់» ដែលជាប្រភេទបទមនោសញ្ចេតនា មានការគាំទ្រខ្លាំងពីទស្សនិកជន។
September 7, 2022 - Short News
គណបក្សអភិរក្សរបស់អង់គ្លេសបានប្រកាសកាលពីថ្ងៃចន្ទថា សមាជិករបស់ខ្លួនបានជ្រើសរើសលោកស្រី Liz Truss (លីស ត្រាស់) ឱ្យធ្វើជាមេដឹកនាំជំនួសលោក Boris Johnson ដែលមានន័យថា លោកស្រីនឹងត្រូវឡើងធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេស។ លោកស្រី Truss អាយុ ៤៧ឆ្នាំ បានយកឈ្នះលើលោក Rishi Sunak ដែលជាអតីតអធិការបតីរបស់អង់គ្លេស ដែលបានលាលែងពីតំណែងនៅកំឡុងពេលមានភាពចម្រូងចម្រាសពាក់ព័ន្ធនឹងលោក Boris Johnson។
September 7, 2022 - Short News
អ្នកឧញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរី ឡេង ណាវ៉ាត្រា បានប្រកាសបរិច្ចាគផ្ទះចំនួន២០ខ្នង ជូនរាជរដ្ឋាភិបាល ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
September 7, 2022 - Short News
ថៃ៖ យោងតាមសារព័ត៌មាន Thairath ដែលបានចេញផ្សាយអំពី ករណីដែលមានគេហៈទំព័រហ្វេសប៊ុកល្បីមួយរបស់ថៃបានចេញមកផុស ពាក់ព័ន្ធទៅនឹងករណីដែល មានវិទ្យាស្ថានខ្លះនៅថៃបង្កើតកម្មវិធីទទួលសិស្សប្អូន ដោយឲ្យទទួលទាន «តឡឹងតឹងក្នុងបរិមាណដែលច្រើន» ក្រោយមកទៀត ស្រាប់តែសិស្សប្អូនទាំងនោះបែជា នោមចេញឈាមតែម្តង។ ក្រោយមកទៀតក៏មានការចេញសារព្រមានអោយដឹងថា តឡឹងតឹង គឺជាផ្លែឈើមួយប្រភេទដែលមានអាស៊ីត oxalic ខ្ពស់ ប្រសិនបើអ្នកញ៉ាំច្រើនពេកអាចបណ្តាលអោយស្លាប់បាន។
September 7, 2022 - Short News
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម ជា សុផារ៉ាបានបញ្ជាក់ថា ខេត្តកំពង់ស្ពឺកំពុងតែមានការរីកចម្រើនយ៉ាងខ្លំាងលើវិស័យ រោងចក្រសហគ្រាសផ្នែកឧស្សាហកម្ម ដែលបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានចំនួនជាង៣០ម៉ឺននាក់ ដែលនេះបង្ហាញពីភាពរីកចម្រើនរបស់កម្ពុជាក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា។
September 7, 2022 - Short News
ចិន៖ យោងតាមទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៦ ខែកញ្ញា អំពីការវិវឌ្ឍនៃគ្រោះរញ្ជួយដីកម្រិត ៦.៦ ដល់ ៦.៨រ៉ិចទ័រ ដែលស្ថិតនៅកណ្តាលទីក្រុង Luding មានចម្ងាយប្រហែល ២២៦គីឡូម៉ែត្រពីទីក្រុង Chengdu ក្នុងខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន កាលពីរសៀលថ្ងៃចន្ទ ទី៥ ខែកញ្ញា កន្លងទៅនេះ ដោយចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦៥ នាក់។ ចំណែកសារព័ត៌មានចិន CCTV បានឲ្យដឹងថា មានមនុស្សចំនួន ១៧ នាក់បានស្លាប់នៅ Ya’an ហើយ មានមនុស្សចំនួន ២៩
September 7, 2022 - Short News
រដ្ឋាភិបាលជប៉ុនបានសម្រេចកាត់បន្ថយរយៈពេលនៅដាច់ដោយឡែក សម្រាប់អ្នកជំងឺ COVID-19 និងសម្រួលដល់ប្រព័ន្ធរាប់ករណីសាជាថ្មី ឱ្យកាន់តែមានភាពងាយស្រួលជាងមុន។ នាយករដ្ឋមន្ត្រីលោក Kishida Fumio បានផ្លាស់ប្តូរទស្សនៈគ្នាអំពីវិធានការណ៍ថ្មី ជាមួយរដ្មមន្ត្រីសុខាភិបាលលោក Kato Katsunobu និងរដ្ឋមន្ត្រីពាក់ព័ន្ធផ្សេងទៀត នៅថ្ងៃអង្គារនេះ ដោយបានសម្រេចចិត្តថា រយៈពេលនៅដាច់ដោយឡែកសម្រាប់អ្នកជំងឺ ដែលមានរោគសញ្ញានឹងត្រូវកាត់បន្ថយពី ១០ថ្ងៃ ទៅ ៧ថ្ងៃវិញ។ ចំណែករយៈពេលសម្រាប់អ្នកជំងឺគ្មានរោគសញ្ញា គឺត្រូវកាត់បន្ថយពី ៧ថ្ងៃ ទៅ ៥ថ្ងៃ ដរាបណាពួកគេធ្វើតេស្តអវិជ្ជមាន។
September 7, 2022 - Short News
ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឱ្យដឹងថា នៅវេលាម៉ោង០១៖៤០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ចំនុចភូមិទឹកល្អក់ឃុំ ជីផាត ស្រុកថ្មបាំង ខេត្តកោះកុង កំលាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃចំនួន ០៥នាក់ កំលាំងកងរាជអាវុធហត្ថចំនួន០២នាក់ បរិស្ថាន០១នាក់ តំណាងអង្គការ ០២នាក់ ដឹកនាំដោយជនបរទេស បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់(០២នាក់ទៀតរត់គេចខ្លួនបាត់)។
September 7, 2022


