- Oun Mey
- Short News
និងការពារជំងឺរបស់សហរដ្ឋអាមេរិក ឬហៅកាត់ថា (CDC) ដោយ អាជ្ញាធរអាមេរិកបានបញ្ជាក់អំពី ចំនួនសរុបនៃករណីជំងឺអុតស្វាដែលមានរហូតដល់ទៅ ២០,៧៣៣ ករណី គិតត្រឹមថ្ងៃអង្គារដោយមាន ៣,៨៣៣ ករណី ដែលជាករណីត្រូវបានរាយការណ៍នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាបន្ទាប់មកដោយញូវយ៉កដែលមាន ៣,៥២៦ ករណី និងរដ្ឋផ្លរីដាចំនួន ២,១២៦ ករណី។
September 8, 2022 - Short News
ឥណ្ឌា៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Thairath បានរាយការណ៍កាលពីថ្ងៃ ពុធ ទី៧ខែកញ្ញាថា មានស្ត្រីជនជាតិឥណ្ឌាម្នាក់ ដែលមានឈ្មោះថា Archana Chowdari បាននៅជាមួយកូនប្រុសអាយុទើបតែ ១៥ខែ នៅក្នុងវាលស្រែមួយ ក្នុងភូមិមួយ ដែលស្ថិតនៅគែមឧទ្យានជាតិ Bandhavgarh ក្នុងរដ្ឋ Madhya Pradesh ដោយកាលពីថ្ងៃអាទិត្យមុនមានសត្វខ្លាមួយក្បាលបានរត់ចេញមកពីគុម្ពឈើហើយរត់សំដៅមកកាន់កូនប្រុសនាង។ ដោយសត្វខ្លានេះបានខាំក្បាលកូនប្រុសរបស់នាង ហើយព្យាយាមទាញវាចេញទៅ ប៉ុន្តែម្តាយបានស្ទុះទៅសង្កត់ពីលើខ្លាក៏ដូចជាតស៊ូជាមួយវា ហើយក៏បានស្រែកឲ្យគេជួយ លុះប៉ុន្មាននាទីក្រោយមក មានអ្នកភូមិក្បែរនោះមួយក្រុមបានមកជួយសង្គ្រោះព្រមទាំងកាន់ឈើមួយដុំនៅក្នុងដៃ ហើយក៏អាចដេញខ្លាបានដោយជោគជ័យ។
September 8, 2022 - Short News
កាលពីថ្ងៃទី ៧ ខែកញ្ញា សារព័ត៌មាន CNN បានរាយការណ៍តាមរយៈទីភ្នាក់ងារសារព័ត៌មាន RIA ដែលជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានរាយការណ៍ថា៖ ឧត្តមសេនីយ Min Aung Hlaing មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបញ្ជាក់ក្នុងជំនួបជាមួយប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីននៃប្រទេសរុស្ស៊ីថា «រដ្ឋាភិបាលមីយ៉ាន់ម៉ាកំពុងចាប់ផ្តើមទិញប្រេងឥន្ធនៈពីរុស្ស៊ី ហើយបង់ជាប្រាក់រូពី» ដោយនាវាដឹកប្រេងម៉ាស៊ូតដំបូងគេពីប្រទេសរុស្ស៊ី នឹងមកដល់ប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេល ២ទៅ៣ ថ្ងៃខាងមុខនេះ។
September 8, 2022 - Short News
(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បេក្ខភាព TOP4 នៃកម្មវិធី Cambodian Idol រដូវកាលទី៤ មាន លីម តិចម៉េង ដែលជាម្ចាស់ពាន, ថុល សុភិទិ, ស៊ឹម ច័ន្ទពន្លឺ និងនាង ដាវីន បានធ្វើកម្មវិធីជួបជុំអ្នកគាំទ្រ នៅមុខអគារវឌ្ឍនៈ ដោយមានការចូលរួមពីមហាជនយ៉ាងច្រើនកុះករ។ ក្រោយពីការច្រៀង អ្នកទាំង៤ ក៏ធ្វើការអង្គុយជជែកគ្នាជាមួយនឹងអ្នកគាំទ្រនៅលើឆាក ដែលញុាំងឱ្យបរិយាកាសកាន់តែរីករាយ។
September 8, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកែសម្រួលកាលបរិច្ឆេទ នៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញបេសកកម្មនៅក្រៅប្រទេស ខណៈសមាសភាពគណៈប្រតិភូរក្សាដដែល។ យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានឲ្យដឹងថាកាលបរិច្ឆេទដែលបានកែសម្រួលនោះរួមមាន៖
September 8, 2022 - Short News
កាលពីថ្ងៃទី ៦ ខែកញ្ញា ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ថា Megan Duchess of Sussex ដែលជាភរិយារបស់ព្រះអង្គម្ចាស់ Harry Duchess of Sussex បានធ្វើសុន្ទរកថាលើកដំបូងនៅក្នុងចក្រភពអង់គ្លេសចាប់តាំងពីការដកខ្លួនចេញពីរាជវង្សអង់គ្លេសក្នុងឆ្នាំ ២០២០។ នៅក្នុងកិច្ចប្រជុំកំពូល ‘One Young World’ ដែលមានអ្នកដឹកនាំវ័យក្មេងមកពីជាង ១៩០ ប្រទេសជុំវិញពិភពលោកមកចូលរួមកិច្ចប្រជុំនៅទីក្រុង Manchester ប្រទេសអង់គ្លេសកាលពីថ្ងៃទី៥ ខែកញ្ញា កន្លងមក។
September 7, 2022 - Short News
ប៉ាគីស្ថាន៖ កាលពីថ្ងៃទី ៦ ខែកញ្ញាឆ្នាំ សារព័ត៌មាន BBC បានរាយការណ៍អំពីទឹកជំនន់ដ៏គួរឱ្យព្រួយបារម្ភនៅក្នុងប្រទេសប៉ាគីស្ថានដោយមន្ត្រីប៉ាគីស្ថានកំពុងព្យាយាមរារាំងបឹង Manchar ក្នុងតំបន់ Sindh ភាគអាគ្នេយ៍ពីការផ្ទុះ ដែលអាចបណ្តាលឱ្យមានបរិមាណទឹកយ៉ាងច្រើនហៀរចេញពីបឹង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកក្នុងរដូវវស្សា ដោយសារតែកម្រិតទឹកនៅបឹង Manchar ដែលជាបឹងដ៏ធំបំផុតនៅក្នុងប្រទេសប៉ាគីស្ថាន កើនឡើងដល់កម្រិតគ្រោះថ្នាក់។ ជាមួយគ្នានេះដែរ កាលពីថ្ងៃអាទិត្យកន្លងមក អាជ្ញាធរប៉ាគីស្ថានបានព្យាយាមបំបែកទឹកពីបឹង Manchar ជាហេតុបង្កឲ្យមានជំនន់ទឹកជំនន់ភ្លាមៗក្នុងក្រុងចំនួន២នៅតាមជនបទ ហើយក៏ត្រូវបញ្ជាអោយប្រជាជន រាប់សែននាក់ក្នុងភូមិចំនួន ៤០០ បានធ្វើចំណាកស្រុក។
September 7, 2022 - Short News
អូស្ត្រាលី៖ កាលពីថ្ងៃទី ៦ ខែកញ្ញា សារព័ត៌មាន BBC បានសរសើរក្មេងប្រុសដែលមានឈ្មោះថា Aussie អាយុ ៤ ឆ្នាំម្នាក់ដែលបានទូរស័ព្ទទៅកាន់សេវាសង្គ្រោះបន្ទាន់ ដើម្បីសុំអោយជួយម្តាយរបស់នាងដែលបានសន្លប់នៅក្នុងគេហដ្ឋាន ដែលស្ថិតនៅទីក្រុង Lunceston រដ្ឋ Tasmania ប្រទេសអូស្ត្រាលី។ ដោយឧបទ្ទវហេតុនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោកស្រី Wendy Cocker បានបង្រៀនកូនប្រុសអាយុ ៤ឆ្នាំរបស់គាត់ឈ្មោះ Monty Cocker ពីរបៀបដោះសោស្មាតហ្វូន និងទូរស័ព្ទដើម្បីហៅទៅសេវាសង្គ្រោះបន្ទាន់ក្នុងករណីមានគ្រោះមហន្តរាយ ប៉ុន្តែ អ្នកស្រី Cocker មិននឹកស្មានថាកូនប្រុសរបស់គាត់នឹងប្រើអ្វីដែលគាត់បានបង្រៀននៅថ្ងៃបន្ទាប់នោះទេ។
September 7, 2022 - Short News
អង់គ្លេស៖ របាយការណ៍មួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី៦ ខែសីហានេះបានឲ្យដឹងថា ពលរដ្ឋអង់គ្លេសជាច្រើននាក់បាននាំគ្នាកាត់បន្ថយការចំណាយមិនសូវចាំបាច់របស់ពួកគេ ក្រោយអតិផរណានៅអង់គ្លេសបានកើនឡើងដល់កម្រិតដ៏ខ្ពស់មួយ។ របាយការណ៍ដែលជាការស្ទង់មតិក្នុងចំណោមអ្នកដើរទិញទំនិញក្នុងផ្សារជាច្រើននាក់នោះបានបង្ហាញថា ពលរដ្ឋអង់គ្លេសសម្រេចកាត់បន្ថយការចំណាយរបស់ពួកគេទៅលើការទិញសំលៀកបំពាក់ ការដើរកំសាន្ត ការជួបជុំ ការទិញសម្ភារៈតុបតែងលម្អខ្លួន និងសម្ភារៈជាច្រើនទៀតដែលមិនសូវសំខាន់ខ្លាំងសម្រាប់ការរស់នៅប្រចាំថ្ងៃ។
September 7, 2022 - Short News
ចិន៖ កាលពីថ្ងៃទី ៥ ខែកញ្ញា សារព័ត៌មាន Straits Times បានរាយការណ៍ថា ទីភ្នាក់ងារគ្រប់គ្រងឱសថចិន (NMPA) បានអនុម័តលើការប្រើប្រាស់ជាបន្ទាន់នៃការប្រើវ៉ាក់សុំាង Ad5-nCoV ដែលជាវ៉ាក់សាំងប្រភេទស្រូបចូល មកពីក្រុមហ៊ុន Cancino Biologics ដើម្បីបង្កើនវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាបង្កើនភាពស៊ាំ។
September 7, 2022


