- Oun Mey
- Short News
ឥណ្ឌា៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Thairath បានរាយការណ៍កាលពីថ្ងៃ ពុធ ទី៧ខែកញ្ញាថា មានស្ត្រីជនជាតិឥណ្ឌាម្នាក់ ដែលមានឈ្មោះថា Archana Chowdari បាននៅជាមួយកូនប្រុសអាយុទើបតែ ១៥ខែ នៅក្នុងវាលស្រែមួយ ក្នុងភូមិមួយ ដែលស្ថិតនៅគែមឧទ្យានជាតិ Bandhavgarh ក្នុងរដ្ឋ Madhya Pradesh ដោយកាលពីថ្ងៃអាទិត្យមុនមានសត្វខ្លាមួយក្បាលបានរត់ចេញមកពីគុម្ពឈើហើយរត់សំដៅមកកាន់កូនប្រុសនាង។ ដោយសត្វខ្លានេះបានខាំក្បាលកូនប្រុសរបស់នាង ហើយព្យាយាមទាញវាចេញទៅ ប៉ុន្តែម្តាយបានស្ទុះទៅសង្កត់ពីលើខ្លាក៏ដូចជាតស៊ូជាមួយវា ហើយក៏បានស្រែកឲ្យគេជួយ លុះប៉ុន្មាននាទីក្រោយមក មានអ្នកភូមិក្បែរនោះមួយក្រុមបានមកជួយសង្គ្រោះព្រមទាំងកាន់ឈើមួយដុំនៅក្នុងដៃ ហើយក៏អាចដេញខ្លាបានដោយជោគជ័យ។
September 8, 2022 - Short News
កាលពីថ្ងៃទី ៧ ខែកញ្ញា សារព័ត៌មាន CNN បានរាយការណ៍តាមរយៈទីភ្នាក់ងារសារព័ត៌មាន RIA ដែលជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានរាយការណ៍ថា៖ ឧត្តមសេនីយ Min Aung Hlaing មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបញ្ជាក់ក្នុងជំនួបជាមួយប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីននៃប្រទេសរុស្ស៊ីថា «រដ្ឋាភិបាលមីយ៉ាន់ម៉ាកំពុងចាប់ផ្តើមទិញប្រេងឥន្ធនៈពីរុស្ស៊ី ហើយបង់ជាប្រាក់រូពី» ដោយនាវាដឹកប្រេងម៉ាស៊ូតដំបូងគេពីប្រទេសរុស្ស៊ី នឹងមកដល់ប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេល ២ទៅ៣ ថ្ងៃខាងមុខនេះ។
September 8, 2022 - Short News
(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បេក្ខភាព TOP4 នៃកម្មវិធី Cambodian Idol រដូវកាលទី៤ មាន លីម តិចម៉េង ដែលជាម្ចាស់ពាន, ថុល សុភិទិ, ស៊ឹម ច័ន្ទពន្លឺ និងនាង ដាវីន បានធ្វើកម្មវិធីជួបជុំអ្នកគាំទ្រ នៅមុខអគារវឌ្ឍនៈ ដោយមានការចូលរួមពីមហាជនយ៉ាងច្រើនកុះករ។ ក្រោយពីការច្រៀង អ្នកទាំង៤ ក៏ធ្វើការអង្គុយជជែកគ្នាជាមួយនឹងអ្នកគាំទ្រនៅលើឆាក ដែលញុាំងឱ្យបរិយាកាសកាន់តែរីករាយ។
September 8, 2022 - Short News
ណាក់ ស្រីណា តារាសម្តែង ដែលបងប្អូនភាគច្រើនស្គាល់ច្បាស់ថាមានរូបសម្រស់ស្រស់ស្អាត ចូលចិត្តតុបតែងខ្លួនបែបសាមញ្ញស្អាតតាមបែបធម្មជាតិ។ គេសង្កេតឃើញថាតារាស្រីរូបនេះហាក់មមាញឹកជាខ្លាំងជាមួយអាជីពសិល្បៈ ដោយនាងបានចេញថតសម្តែងជាច្រើនទាំងខ្សែភាពយន្តភាគទូរទស្សន៍ កាយវិការចម្រៀង និងឃោសនាផលិតផលផ្សេងៗ។
September 8, 2022 - Short News
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនបាននិយាយថា រដ្ឋាភិបាលកណ្តាលនឹងចាប់ផ្តើមបញ្ចេញសាច់ជ្រូកបម្រុងរបស់ខ្លួន ចាប់ពីថ្ងៃព្រហស្បតិ៍តទៅ ដើម្បីធានាបាននូវការផ្គត់ផ្គង់ស្ថិរភាពក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនាពេលខាងមុខ។ តម្រូវការសាច់ជ្រូកជាធម្មតាកើនឡើងក្នុងកំឡុងពេលនេះជារៀងរាល់ឆ្នាំ ដោយសារវាជាធាតុសំខាន់នៅក្នុងម្ហូបចិន។ ការផ្លាស់ប្តូរនេះបានកើតឡើងនៅមុនថ្ងៃឈប់សម្រាកនៃបុណ្យសែនព្រះខែ ដែលនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍សប្ដាហ៍នេះ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួររាយការណ៍ថា អាជ្ញាធរមូលដ្ឋាននៅតាមបណ្តាខេត្តមួយចំនួន បានចាប់ផ្តើមបញ្ចេញស្តុកសាច់ជ្រូកជាបណ្ដើរៗហើយ។
September 8, 2022 - Short News
នារសៀលថ្ងៃទី៧ ខែកញ្ញា កម្មវិធីសន្និសីទសារព័ត៌មាន Miss Grand Vietnam 2022 ប្រារព្ធឡើងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយគេសង្កេតឃើញមានបវកញ្ញាជាច្រើននាក់បានបង្ហាញខ្លួនលើកម្រាលព្រំក្រហម។
September 8, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខណ្ឌមានជ័យ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង លើកទី២ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមបណ្ដោយផ្លូវសំខាន់ៗ ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
September 8, 2022 - Short News
ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីនៅថ្ងៃពុធ ទី៧ ខែសីហានេះបានសម្រេចលុបចោលកាតព្វកិច្ចតម្រូវឲ្យពលរដ្ឋពាក់ម៉ាស់នៅក្នុងអាគារឬទីកន្លែងបិទជិតហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ បើតាមអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា ការសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅក្នុងអាគារឬទីកន្លែងបិទជិតនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយករណីឆ្លងនៅតាមទីតាំងទាំងនេះមានការធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់ ពោលគឺប្រភពនៃការចម្លងមេរោគនៅតាមទីតាំងទាំងអស់នេះលែងជាក្តីព្រួយបារម្ភខ្លាំងរបស់អាជ្ញាធរទៀតហើយ។
September 8, 2022 - Short News
ថៃ៖ លោកយាយអាយុ ៨១ឆ្នាំម្នាក់ត្រូវបានគេចាត់ទុកថាជាមនុស្សមានអាយុថ្លៃបំផុត ក្រោយរូបគាត់បានរអិលជើងធ្លាក់ចូលទៅក្នុងទឹកទន្លេអស់រយៈពេល ៤ម៉ោងនិងបានហូរតាមទឹកក្នុងចម្ងាយ ២០គីឡូម៉ែត្រ តែរូបគាត់នៅមានសំណាងអាចនៅរស់មានជីវិត។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា លោកយាយដែលមានសំណាងខ្ពស់រូបនេះមានឈ្មោះថា Ree រស់នៅក្នុងតំបន់ Ban Pom ក្រុង Phra Nakhon Si Ayutthaya ដែលតំបន់ដែលនៅជាប់នឹងមាត់ទន្លេចៅប្រាយ៉ាក្នុងប្រទេសថៃ។
September 8, 2022 - Short News
ដូចដែលយើងបានដឹងរួចមកហើយថា ឱ្យតែកៀកដល់រដូវកាលបុណ្យភ្ជុំបិណ្ឌផលិតកម្ម Galaxy Navatra តែងចេញនូវបទចម្រៀងពីរោះៗដើម្បអបអរសាទរពិធីបុណ្យ ក៏ដូចជាបម្រើអារម្មណ៍បងប្អូនទស្សនិកជនរាំលេងកម្សាន្ត។ យ៉ាងណាមិញ នៅថ្ងៃស្អែកនេះ ផលិតកម្មនឹងបញ្ចេញបទចម្រៀងថ្មីមួយ របស់កំពូលតារាចម្រៀង គឺលោក ព្រាប សុវត្ថិ និងកញ្ញា តន់ចាន់សីម៉ា ដែលមានចំណងជើងថា “ខ្លាចខ្មោច” នេះបើយោងតាមការបង្ហោះរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។
September 8, 2022


