- Oun Mey
- Short News
ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីលោកស្រី នួន ស៊ុន្ទរី (ហៅស្រីអូន) បានបង្ហោះរូបភាពកោតសរសើរសិល្បករកម្ពុជាមួយរូប មានឈ្មោះ វ៉ាត វ៉ាន់ ដែលមានសមត្ថភាពផាត់មុខបែបប្លែកៗ និងវប្បធម៌ខ្មែរ ដូចជារូបភាពប្រាសាទបុរាណ ជាដើម។
September 9, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការរំលឹកលើកទី២ ការប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២។
September 9, 2022 - Short News
នៅរសៀលថ្ងៃទី០៨ ខែកញ្ញានេះ ស្ថាប័ន Miss Grand Cambodia បានប្រកាសជាផ្លូវការថា ឈុតតំណាងខេត្តមណ្ឌលគិរី គោព្រៃ គឺជាឈុតតំណាងជាតិ Miss Grand Cambodia 2022 ឆ្នាំនេះ សម្រាប់ការចូលរួមប្រកួតប្រជែង Miss Grand International 2022 នៅប្រទេស Indonesia។
September 9, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា កម្ពុជា ជាប្រទេសរងគ្រោះ ក្រោយពីមេខ្លោងជួញដូរមនុស្សតាមប្រព័ន្ធទូរគមនាគមន៍ កំពុងយកកម្ពុជាធ្វើជាទីកន្លែងប្រព្រឹត្តិបទល្មើសជួញដូរមនុស្ស។
September 9, 2022 - Short News
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានដង្ហែក្បួនសម្រាប់ការឈរឈ្មោះបោះឆ្នោតសាជាថ្មីដ៏ធំមួយកាលពីថ្ងៃពុធ ខណៈដែលយោធាប្រេស៊ីលបានធ្វើព្យុហយាត្រាអបអរសាទរទិវាឯករាជ្យជាតិរបស់ខ្លួន។ គួរឱ្យដឹងដែរថា ប្រទេសប្រេស៊ីលនឹងជ្រើសរើសប្រធានាធិបតីបន្ទាប់របស់ខ្លួន នៅក្នុងការបោះឆ្នោតនៅថ្ងៃទី០២ ខែតុលា ហើយការជួបជុំរបស់លោក Bolsonaro នៅទីក្រុង Rio de Janeiro ត្រូវបានធ្វើឡើងនៅចំថ្ងៃខួបលើកទី២០០ នៃឯករាជ្យជាតិចេញពីអាណានិគមព័រទុយហ្គាល់។ នៅថ្ងៃទិវាឯករាជ្យជាតិនោះផងដែរ ក៏មានក្បួនដង្ហែរយោធា ការតាំងពិពណ៌អាកាស និងការលោតឆ័ត្រយោងជាដើម។
September 9, 2022 - Short News
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានចាត់ លោកវរសេនីយ៍ទោ សួន ពេជ្រ មេបញ្ជាការរង ដឹកនាំកម្លាំងសរុប១៥ នាក់ ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ និងជម្លៀសមកទីទួលសុវត្ថិភាព នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
September 9, 2022 - Short News
បវកញ្ញាចក្រវាលកម្ពុជា ២០២២ ហង្ស ម៉ានីតា បានទៅដល់ប្រទេសហ្វីលីពីនកាលពីម្សិលមិញនេះ ដើម្បីធ្វើការហ្វឹកហាត់ និងចូលរួមកម្មវិធីនានានៅទីនោះផងដែរ។ តួយ៉ាងនៅល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ បវកញ្ញាចក្រវាលកម្ពុជា ២០២២ ហង្ស ម៉ានីតា បានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Sashing Ceremony Mister International Philippines 2022 ដោយស្ថិតនៅក្នុងឈុតពណ៌ទឹកក្រូចពិតជាស្រស់ស្អាតខ្លាំងមែនទែន។
September 9, 2022 - Short News
រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់របស់លោក ខឹម វាសនា ដែលបានបន្តផ្សព្វផ្សាយលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយចោទប្រកាន់ថាមានការយកប្រាក់ចំនួន ១០ម៉ឺនទៅ២០ម៉ឺនរៀលសម្រាប់ការដឹកជញ្ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីទីតាំងប្រមូលផ្តុំទៅលំនៅឋាន និងមិនបានផ្តល់បាយទឹក។
September 9, 2022 - Short News
យោងតាមសារព័ត៌មាន Reuters ដែលបានចុះផ្សាយកាលពីថ្ងៃទី០៨ កញ្ញា ថា៖ លោក Kwon Young-si រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង ដែលទទួលខុសត្រូវលើកិច្ចការរវាងកូរ៉េទាំងពីរ បាននិយាយថារដ្ឋាភិបាលទីក្រុងសេអ៊ូលនឹងពិចារណាលើតម្រូវការរបស់កូរ៉េខាងជើងក្នុងការកំណត់កាលបរិច្ឆេទ ទីកន្លែង របៀបវារៈ និងទម្រង់នៃកិច្ចចរចា។ លោក Kwon ក៏បានបន្តថា កូរ៉េខាងត្បូងសង្ឃឹមថា មន្ត្រីពាក់ព័ន្ធក្នុងប្រទេសកូរ៉េទាំងពីរ នឹងជួបប្រជុំគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីពិភាក្សាដោយបើកចំហលើបញ្ហាមនុស្សធម៌ផ្សេងៗ រួមទាំងបញ្ហាសមាជិកគ្រួសារកូរ៉េដែលត្រូវបែកចេញពីសង្គ្រាមកូរ៉េ។ គួរបញ្ជាក់អោយដឹងផងដែរថា៖ ទាំងកូរ៉េខាងជើង និងកូរ៉េខាងត្បូងតែងតែរៀបចំការជួបជុំគ្រួសារសម្រាប់សមាជិកគ្រួសារដែលបែកគ្នាទៅស្នាក់នៅក្នុងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងក្នុងអំឡុងថ្ងៃបុណ្យធំៗ ប៉ុន្តែភាគច្រើននៃពួកគេត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានព្យាយាមបង្កើតទំនាក់ទំនងឡើងវិញជាមួយកូរ៉េខាងជើង ក៏ដូចជាមានពិធីជប់លៀងអាហារ និងការចែកចាយរបស់របរផ្សេងៗជាដើម។
September 9, 2022 - Short News
ប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស បានរាយការណ៍ក្នុងពេលដំណាលគ្នាថាម្ចាស់ក្សត្រី Elizabeth II បានចូលទិវង្គតហើយក្នុងព្រះជន្ម៩៦ព្រះវស្សា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២។
September 9, 2022


