- Oun Mey
- Short News
ថៃ៖ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ អ្នកសារព័ត៌មាន Thairath បានរាយការណ៍ថា ក្រោយពីមានឃ្លីបមួយដែលត្រូវបានចែករំលែកនៅលើអ៊ីនធឺណិត នៅពេលដែលគណនី TikTok របស់ម្តាយមួយរូបដែលមានឈ្មោះថា @poyautchara បានចែករំលែកវីដេអូកូនប្រុសរបស់ខ្លួន ដែលសើចមិនឈប់រួមជាមួយនឹងសារដែលបានសរសេររៀបរាប់ថា « នៅពេលដែលការសើចរបស់កូនគឺជាសំឡេងដែលយើងមិនចង់លឺតទៅទៀត ដោយសារតែ Hypothalamic Hamartoma គឺជាដុំសាច់ដែលបណ្តាលអោយមានអាការៈសើច ហើយក៏ជាប្រភពនៃដើមហេតុដែលនាំអោយការសើចនេះកើតឡើងដោយសារតែការកន្ត្រាក់នៃដុំសាច់ដែលបានដុះនៅក្នុងខួរក្បាលទៅវិញ នោះបានន័យថា កុមារនឹងសើចដោយខ្លួនឯងដោយគ្មានហេតុផល ហើយកូនរបស់ខ្ញុំសើចបែបនេះយូរមកហើយ ប៉ុន្តែខ្ញុំបែជាយល់ច្រឡំស្មានតែកូនជាក្មេងដែលមានអារម្មណ៍ល្អ តែតាមពិតកូនឈឺធ្ងន់សោះ»
September 10, 2022 - Short News
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះព្រះមហាក្សត្រ Charles ទី៣ នៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រី Elizabeth ទី២។ នេះបើយោងតាមព្រះរាជសាររបស់ព្រះករុណ ព្រះមហាក្សត្រ ប្រទានជូន ព្រះមហាក្សត្រចក្រភពអង់គ្លេស ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ផ្ញើចេញពីទីក្រុងប៉េកាំង។
September 10, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចក្រឡាហោម បានចាត់ទុកករណីជួញដូរមនុស្សកើតមានឡើង នៅប្រទេសកម្ពុជា នារយៈពេលចុងក្រោយនេះ គឺមានអង្គការចាត់តាំង ខណៈមេខ្លោង និងអ្នកប្រព្រឹត្តបទល្មើសនេះ ស្ទើរតែសុទ្ធសឹងគឺជាជនបរទេស៩៩.៩៩ភាគរយ។
September 10, 2022 - Short News
យោងតាមសារព័ត៌មាន Reuters ដែលបានចុះផ្សាយកាលពីថ្ងៃទី០៨ កញ្ញា ថា៖ លោក Kwon Young-si រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង ដែលទទួលខុសត្រូវលើកិច្ចការរវាងកូរ៉េទាំងពីរ បាននិយាយថារដ្ឋាភិបាលទីក្រុងសេអ៊ូលនឹងពិចារណាលើតម្រូវការរបស់កូរ៉េខាងជើងក្នុងការកំណត់កាលបរិច្ឆេទ ទីកន្លែង របៀបវារៈ និងទម្រង់នៃកិច្ចចរចា។ លោក Kwon ក៏បានបន្តថា កូរ៉េខាងត្បូងសង្ឃឹមថា មន្ត្រីពាក់ព័ន្ធក្នុងប្រទេសកូរ៉េទាំងពីរ នឹងជួបប្រជុំគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីពិភាក្សាដោយបើកចំហលើបញ្ហាមនុស្សធម៌ផ្សេងៗ រួមទាំងបញ្ហាសមាជិកគ្រួសារកូរ៉េដែលត្រូវបែកចេញពីសង្គ្រាមកូរ៉េ។ គួរបញ្ជាក់អោយដឹងផងដែរថា៖ ទាំងកូរ៉េខាងជើង និងកូរ៉េខាងត្បូងតែងតែរៀបចំការជួបជុំគ្រួសារសម្រាប់សមាជិកគ្រួសារដែលបែកគ្នាទៅស្នាក់នៅក្នុងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងក្នុងអំឡុងថ្ងៃបុណ្យធំៗ ប៉ុន្តែភាគច្រើននៃពួកគេត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានព្យាយាមបង្កើតទំនាក់ទំនងឡើងវិញជាមួយកូរ៉េខាងជើង ក៏ដូចជាមានពិធីជប់លៀងអាហារ និងការចែកចាយរបស់របរផ្សេងៗជាដើម។
September 9, 2022 - Short News
ប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស បានរាយការណ៍ក្នុងពេលដំណាលគ្នាថាម្ចាស់ក្សត្រី Elizabeth II បានចូលទិវង្គតហើយក្នុងព្រះជន្ម៩៦ព្រះវស្សា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២។
September 9, 2022 - Short News
វៀតណាម៖ តួលេខជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះខារ៉ាអូខេនៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ចំនួន ៣២នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហានេះ។ បើតាមក្រសួងសន្តិសុខសាធារណៈវៀតណាមបានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះមានបុរសចំនួន ១៧ នាក់ និងស្រ្តីចំនួន ១៥នាក់ដែលជាអ្នកបម្រើការងារនៅក្នុងខារ៉ាអូខេនោះនោះតែម្តង។
September 9, 2022 - Short News
ម៉ា រ៉ាស្ទីណា ក្មួយស្រីរបស់តារាសម្តែង ឆៃលី ដាឡែន ដែលជាបេក្ខភាព The Voice Kids Cambodia ឆ្នាំ២០១៧ ក្រោយពីបានប្រកួតកម្មវិធីមួយនេះចប់ កញ្ញាក៏បាត់មុខពីវិស័យសិល្បៈតែម្តង ពោលគឺមិនចូលប្រកួតក្នុងកម្មវិធីប្រឡងចម្រៀងនានាទៀតឡើយ។ ទោះជាយ៉ាងណាថ្មីៗនេះក៏មានការចែករំលែកជាថ្មីនូវវីដេអូដែល ម៉ា រ៉ាស្ទីណា បានច្រៀងបទ Saxophone បាត់ស្នេហ៍ ក្នុងការប្រកួត The Voice Kids Cambodia វគ្គ The Blind Audition ដោយរយៈពេលខ្លីសោះ មានអ្នកចូលមើលរហូតដល់ជាង១លានដង។ ហើយបើក្រឡេកមកមើលរូបសម្រស់វិញ ម៉ា រ៉ាស្ទីណា
September 9, 2022 - Short News
ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានឱ្យដឹងថា ក្នុងខេត្ត របស់ខ្លួនកំពុងខ្វះកម្លាំងពលកម្មជាង២ម៉ឺននាក់ ដើម្បីទៅចាក់បំពេញការងារតាមវិស័យ ដែលកំពុងមានសក្តានុពលនៅក្នុងតំបន់។
September 9, 2022 - Short News
យោងតាមទីភ្នាក់ងារសារព័ត៌មាន Thairath ដែលបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី០៨ នេះថា៖ គណៈកម្មការអឺរ៉ុប (EC) បានស្នើផែនការកំណត់តម្លៃឧស្ម័នធម្មជាតិរបស់រុស្ស៊ី ដោយប្រធាន EC លោកស្រី Ursula von der Leyen បាននិយាយថា សហភាពអឺរ៉ុបត្រូវតែកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ី ដែលលោក Vladimir ពូទីនប្រើសម្រាប់គាំទ្រសង្រ្គាមនៅអ៊ុយក្រែន។ ដោយការចេញមកធ្វើចលនារបស់ EC បានកើតឡើងប៉ុន្មានម៉ោងក្រោយពី លោក ពូទីន បានព្រមានទៅលើផែនការខាងលើថា ពិតជាគំនិតដ៏ល្ងង់ខ្លៅ ថែមទាំងបានគំរាមក្នុងការបញ្ឈប់ការបញ្ជូនថាមពលទាំងអស់ដោយបានលើកឡើងថា «យើងនឹងមិនបញ្ជូនឧស្ម័ន ប្រេង ធ្យូងថ្ម ប្រេងឥន្ធនៈទេ យើងនឹងមិនផ្ញើអ្វីទាំងអស់ ប្រសិនបើវាប្រឆាំងទៅនឹងផលប្រយោជន៍រុស្ស៊ី»
September 9, 2022 - Short News
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា កូនស្រីរបស់ Steve Jobs គឺនាង Eve បានចំអកឱ្យ Apple ចំពោះការបង្ហាញ iPhone 14 ស៊េរីថ្មី ដោយការបង្ហោះអ៉ីនធឺណិត meme នៅលើបណ្ដាញសង្គមរបស់នាង។ នាង Eve Jobs ដែលមានអាយុ ២៣ឆ្នាំ បានឆ្លើយតបភ្លាមៗទៅលើការប្រកាសរបស់ក្រុមហ៊ុន Apple កាលពីថ្ងៃពុធ (ម៉ោងនៅអាមេរិក) បូករួមជាមួយនឹងរូបភាព meme មួយដែលសរសេរថា៖«ខ្ញុំអាប់ដេតពី iPhone 13 ទៅ iPhone 14 បន្ទាប់ពីការប្រកាសរបស់ Apple»
September 9, 2022


