- Oun Mey
- Short News
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកណ្ដាល នោថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការរៀបចំពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
September 10, 2022 - Short News
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើអង្គភាពអ៉ីរ៉ង់ចំនួន ៤ និងបុគ្គលម្នាក់ ចំពោះការជាប់ពាក់ព័ន្ធរបស់ពួកគេ នៅក្នុងការផ្តល់យន្តហោះគ្មានមនុស្សបើកដល់រុស្ស៊ី នេះបើតាមការឱ្យដឹងរបស់ក្រសួងរតនាគារអាមេរិក ដែលបានធ្វើសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍។ អ្នកដែលស្ថិតក្រោមការដាក់ទណ្ឌកម្មនេះ នឹងត្រូវគេបង្កកទ្រព្យសម្បត្តិ និងផលប្រយោជន៍ផ្សេងទៀត នៅក្នុងសហរដ្ឋអាមេរិក។ ក្រសួងរតនាគារបាននិយាយថា អង្គភាពមួយក្នុងចំណោមអង្គភាពទាំង ៤ គឺក្រុមហ៊ុន Paravar Pars ដែលជាក្រុមហ៊ុនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយសាកលវិទ្យាល័យ Imam Hossein ដែលត្រូវបានគ្រប់គ្រងដោយកងឆ្មាំបដិវត្តន៍អ៉ីស្លាមរបស់អ៉ីរ៉ង់។
September 10, 2022 - Short News
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកសំពៅលូន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា អនុវត្តតាមបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវសុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន។
September 10, 2022 - Short News
កូរ៉េខាងជើងបានអនុម័តច្បាប់មួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ពីលក្ខខណ្ឌ ដែលខ្លួននឹងធ្វើការវាយប្រហារនុយក្លេអ៊ែរ។ ច្បាប់មួយនោះបានចែងថា ប្រទេសជាតិនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើការដឹកនាំរបស់ខ្លួនត្រូវបានគេវាយប្រហារ។ មេដឹកនាំប្រទេសលោក គីម ជុងអ៊ុន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើងជារដ្ឋអាវុធនុយក្លេអ៊ែរ ដោយមិនអាចត្រឡប់វិញបានទេ ហើយបាននិយាយថា ទីក្រុងព្យុងយ៉ាងនឹងមិនបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ។
September 10, 2022 - Short News
កាលពីម្សិលមិញនេះបវកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ហង្ស ម៉ានីតា បានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Sashing Ceremony Mister International Philippines 2022 មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាជនហ្វីលីពីននៅទីនោះ។ ហើយនៅរសៀលនេះបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ បានចាកចេញពីទីក្រុងម៉ានីល ទៅកាន់ទីក្រុងសេប៊ូ ហើយបានជួបសម្តែងការគួរសមជាមួយអភិបាលក្រុងសេប៊ូ លោក Mike Rama។
September 10, 2022 - Short News
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកណ្ដាល នោថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការរៀបចំពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
September 10, 2022 - Short News
កាលពីថ្ងៃទី៨ ខែកញ្ញា កាសែត Khaosod បានចុះផ្សាយថា តារាសម្ដែងថៃ Kwan Usamanee ត្រូវបានអតីតអ្នកបម្រើម្នាក់ឈ្មោះ May ចោទប្រកាន់ពីបទធ្វើបាបធ្វើការលើសម៉ោង ដោយមិនបើកប្រាក់ខែ។អ្នកបម្រើរូបនេះបាននិយាយថា ដំបូងឡើង Kwan Usamanee ផ្តល់ឱ្យការងារឱ្យនាងគឺគ្រាន់តែមើលថែឆ្កែប៉ុណ្ណោះ។ ប៉ុន្តែពេលមកទទួលការងារនេះ អ្នកនេះត្រូវធ្វើកិច្ចការផ្ទះបន្ថែមទៀត។ May បញ្ជាក់ថាការងាររបស់នាងរវល់ខ្លាំងណាស់ដែលនាងគេងបានតែមួយម៉ោងក្នុងមួយថ្ងៃ។ អតីតអ្នកបំរើរូបនេះក៏បន្ថែមថា នាងត្រូវបាយទឹកជាមួយនឹងឆ្កែ សូម្បីតែកន្លែងដេករបស់អ្នកបំរើរូបនេះគឺនៅក្នុងផ្ទះបាយ នៅជិតកន្លែងដែលឆ្កែដេក។
September 10, 2022 - Short News
យោងតាមលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា រាជរដ្ឋាភិបាលសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ។
September 10, 2022 - Short News
យោងតាមសារព័ត៌មាន Reuters ពីចក្រភពអង់គ្លេស បានរាយការណ៍តាមរយៈរបាយការណ៍ដែលបានដកស្រង់ចេញពី ប្រភពព័ត៌មាន ចំនួនបីទាក់ទងនឹងហេតុការណ៍ដែលក្រុមហ៊ុន C Company limited ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីដែលដំណើរការកម្មវិធីទិញទំនិញអនឡាញក្រោមឈ្មោះថា Shopee ត្រៀមបិទការិយាល័យក្នុងស្រុករបស់ខ្លួននៅក្នុងប្រទេសចំនួនបីនៅអាមេរិកឡាទីនមានដូចជា៖ ឈីលី កូឡុំប៊ី និងម៉ិកស៊ិក ប៉ុន្តែនៅតែបម្រើក្នុងប្រទេសទាំង ៣៣ នេះដដែល ហើយនឹងបញ្ឈប់អាជីវកម្មទាំងអស់នៅក្នុងប្រទេសអាហ្សង់ទីន។ យោងតាមប្រភពព័ត៌មានទាំងបីបានបន្ថែមថា អាជីវកម្មនៅប្រេស៊ីល ដែលជាទីផ្សារសំខាន់មួយរបស់ Shopee នឹងមិនរងផលប៉ះពាល់តាមវិធីណាមួយឡើយ។
September 10, 2022 - Short News
នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២ យោងតាមសារព័តThairath បានអោយដឹងថា៖ Premier League របស់អង់គ្លេសបានប្រកាសថាការប្រកួតទី៧ ទាំងអស់ត្រូវបានពន្យាពេលសម្រាប់រដូវកាល ២០២២-២០២៣ នៅចុងសប្តាហ៍នេះ គឺរវាងថ្ងៃទី ១០-១២ ខែកញ្ញា រួមទាំងហ្គេមទាំងអស់ដែលទទួលបន្ទុករបស់បាល់ទាត់ League អាជីពនៃអង់គ្លេស (EFL) និងសមាគមបាល់ទាត់អង់គ្លេស (FA) ក៏នឹងត្រូវផ្អាកជាបណ្តោះអាសន្នផងដែរ។ ដោយ Premier League បានប្រកាសថា ការប្រកួត Premier League នៅចុងសប្តាហ៍នេះនឹងត្រូវពន្យារពេលចេញទៅ ក៏ដើម្បីគោរពដល់ម្ចាស់ក្សត្រី Elizabeth II
September 10, 2022


