- Oun Mey
- Short News
ជប៉ុន៖ កាលពីថ្ងៃទី ១ ខែកញ្ញា ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍ថា រដ្ឋាភិបាលជប៉ុនដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Fumio Kishida បានស្នើថវិកាចំនួន ១១០ ពាន់ពាន់លានយ៉េន សម្រាប់ក្រសួងនានា ប្រចាំឆ្នាំ ២០២៣ ឬប្រហែល ៧៩០ ពាន់លានដុល្លារ។
September 2, 2022 - Short News
ឥណ្ឌា៖ ទីបំផុតក្រុមហ៊ុន Shelios Technolabs ដែលជាក្រុមហ៊ុនចាប់ផ្តើមដំបូងដែលមានមូលដ្ឋាននៅទីក្រុង New Delhi ប្រទេសឥណ្ឌា បានបង្ហាញឱ្យឃើញថា៖ ខ្លួនបានបង្កើតមួកសុវត្ថិភាពដែលអាចច្រោះការបំភាយឧស្ម័នដែលបង្កគ្រោះថ្នាក់ចេញពីខ្យល់បាន ដោយវាមានឧបករណ៍ដែលទាញខ្យល់ចេញចូលតាមរយៈតម្រងខ្យល់ ចំណែកប្រសិទ្ធភាពនៃការច្រោះធូលីគឺខ្ពស់ជាងធម្មតា។
September 2, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឲ្យជនបរទេស ឬវិនិយោគិនស្នាក់នៅក្នុងប្រទេស ស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេលមួយឆ្នាំម្ដង ដោយមិនបង់ថ្លៃ។
September 2, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីនគរបាលនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ផ្តើមអនុវត្តន៍ ការដកពិន្ទុបណ្ណបើកបរ នៅតាមគោលដៅសំខាន់ៗជាច្រើនក្នុងរាជធានីភ្នំពេញក្នុងដំណាក់កាលសាកល្បង។
September 2, 2022 - Short News
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ បានរៀបចំកិច្ចប្រជុំអន្តរក្រសួងដែលមានការអញ្ជើញចូលរួមពីក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន ព្រមទាំងលោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស ដែលជាអ្នករៀបចំកម្មវិធី កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
September 2, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សហជីព រក្សាតួលេខចំនួន ២១៣ដុល្លារ រីឯនិយោជក ១៩៦ដុល្លារ អាម៉េរិកលើការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។
September 2, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះក្រសួងព័ត៌មានបានរកឃើញការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិតមានចំនួនជាង ៤ ០០០ មាតិកា ប៉ុន្តែមិនបានបញ្ជូនសំណុំរឿងទាំងនេះទៅកាន់តុលាការនោះទេ។
September 2, 2022 - Short News
(ភ្នំពេញ)៖ ក្រុមតន្រ្តីដែលបានច្រៀងប្រមូលថវិកានៅផ្លូវស្តុបទួលពង្រ ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការដកហូតសម្ភារៈ។ នេះបើយោងតាមការបង្ហោះរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។
September 2, 2022 - Short News
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា ត្បូងពេជ្រពណ៌ផ្កាឈូកដ៏ស្រស់ស្អាតមួយគ្រាប់ ដែលត្រូវបានពិពណ៌នាថា ជាពេជ្រមួយក្នុងចំណោមពេជ្រសុទ្ធបំផុតរបស់ពិភពលោក នឹងអាចលក់បានក្នុងតម្លៃច្រើនជាង ២១ លានដុល្លារ នៅពេលដែលវានឹងត្រូវដាក់ឱ្យដេញថ្លៃដោយផ្ទះដេញថ្លៃ Sotheby’s នៅក្នុងទីក្រុងហុងកុងក្នុងខែតុលា។ ត្បូងពេជ្រនេះមានទំហំ ១១.១៥ ការ៉ាត់ ដែលត្រូវបានគេស្គាល់ឈ្មោះថាជា «Williamson Pink Star» ហើយវាត្រូវបានគេច្នៃឡើង ដើម្បីជាការរំលឹកគុណដល់ត្បូងពេជ្យចំនួន ២ ផ្សេងគ្នាទៀត នោះគឺ «CTF Pink Star» និង «Williamson»។
September 2, 2022 - Short News
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបញ្ជាក់ថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះថា ការចាកចេញរបស់ប្រជាពលរដ្ឋ ដែលស្នាក់នៅក្នុងចម្ការជាមួយលោក ខឹម វាសនា នាភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកនេះគឺឃើញថា មានច្រើនជាងថ្ងៃមុនៗ បន្ទាប់ពីក្រុមការងារតំណាងឱ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចំនួន០៦នាក់ បានធ្វើកិច្ចសន្យា ទទួលស្គាល់កំហុស និងធានាអះអាងថា នឹងឱ្យប្រជាពលរដ្ឋស្នាក់នៅចម្ការនេះ ចាកចេញទៅផ្ទះវិញឱ្យអស់ត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះរួចមក។
September 2, 2022


