- Oun Mey
- Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ រាជរដ្ឋាភិបាល នៃប្រទេសអូស្រ្តាលី បានផ្តល់ជំនួយប្រភេទវ៉ាក់សាំងប្រភេទ Pfizer សម្រាប់កូនក្មេងចំនួន ២៨៣,២០០ដូស បន្ថែមទៀត ជាលើកទីពីរ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដឹកដល់រាជធានីភ្នំពេញតាមយន្តហោះលេខ QR 8974 ។
August 27, 2022 - Short News
តាមការប៉ាន់ស្មានមួយបានឱ្យដឹងថា អស់រយៈពេល ៦ខែ នៃការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន កងកម្លាំងរុស្ស៊ីប្រមាណជា ៨០,០០០ នាក់ បានស្លាប់ និងរងរបួស ដែលការបាត់បង់ទាំងនេះបានបង្ហាញថា កម្លាំងរបស់រុស្ស៊ីកំពុងមានការចុះខ្សោយជាងមុន។ ឥឡូវនេះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចចិត្តថា លោកនឹងបង្កើនចំនួនសមាជិកសេវាកម្មច្រើនជាង ១៣០,០០០ នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនបុគ្គលិកយោធារុស្ស៊ីមានសរុបដល់ ២,០៣៩,៧៥៨ នាក់ ហើយក្នុងនោះមាន ១,១៥០,៦២៨ នាក់ គឺជាកងកម្លាំងប្រដាប់អាវុធ។
August 27, 2022 - Short News
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រារព្ធពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប ខេត្តបាត់ដំបង ឆ្នាំ២០២២ នាថ្ងៃទី ០៩-១០ ខែតុលា ឆ្នាំ២០២២។
August 27, 2022 - Short News
វៀតណាមបានស្នើឱ្យអង្គការឧតុនិយមពិភពលោក (WMO) គោរពអធិបតេយ្យភាពរបស់ខ្លួននៅសមុទ្រខាងកើត ដោយដកចេញនូវ «ខ្សែបន្ទាត់ប្រាំបួនចំណុច» ឬហៅថា ខ្សែបន្ទាត់អណ្តាតគោ ដែលប្រទេសចិនបានគូសវាដោយឯកតោភាគី។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា៖«វៀតណាមបានច្រានចោលម្តងហើយម្តងទៀត នូវអ្វីដែលហៅថាខ្សែបន្ទាត់ប្រាំបួនចំណុច ក៏ដូចជាសេចក្តីថ្លែងការណ៍ដែនសមុទ្រផ្សេងទៀត ដែលផ្ទុយនឹងច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (១៩៨២)»។
August 27, 2022 - Short News
អាមេរិក៖ រដ្ឋាភិបាលអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហានេះបានប្រកាសធ្វើការផ្អាកជើងហោះចំនួន ២៦ របស់ប្រទេសចិនមិនឲ្យហោះមកកាន់ទឹកដីខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ សេចក្តីសម្រេចរបស់រដ្ឋាភិបាលអាមេរិកនៅពេលនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងអាជ្ញាធរអាកាសចរណ៍របស់ចិន ដែលកាលពីពេលថ្មីៗនេះបានសម្រេចលុបចោលជើងហោះហើរមួយចំនួនរបស់មេរិកមិនឲ្យធ្វើដំណើរមកកាន់ទឹកដីចិនក្រោមហេតុផលថា ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។
August 27, 2022 - Short News
ជប៉ុន៖ ជប៉ុនគ្រោងនឹងចំណាយប្រាក់ជិត ២លានដុល្លារអាមេរិកដើម្បីរៀបចំពីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីគឺលោក ស៊ីនហ្សូ អាបេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែសីហានេះ។ បើតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា ពិធីបុណ្យសពនោះគឺជាពិធីបុណ្យសពថ្នាក់ជាតិ ដែលរដ្ឋាភិបាលជប៉ុនគឺជាអ្នកទទួលខុសត្រូវក្នុងការរៀបចំនិងទទួលបន្ទុកលើកការចំណាយគ្រប់បែបយ៉ាងចាប់តាំងពីពេលផ្តើមរៀបចំកម្មវិធីរហូតដល់ពេលបិទបញ្ចប់ទាំងស្រុងតែម្តង។
August 27, 2022 - Short News
រដ្ឋាភិបាលប្រទេសជប៉ុននឹងដាក់បំរាម «តំបន់គ្មានការហោះហើរ» នៅលើទីតាំងដែលនឹងរៀបចំពិធីបុណ្យសពថ្នាក់រដ្ឋ សម្រាប់អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ ដែលត្រូវបានគេបាញ់សម្លាប់កាលពីខែកក្កដា។ ពិធីបុណ្យសពថ្នាក់រដ្ឋនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា នៅឯកីឡដ្ឋាន Nippon Budokan ក្នុងសង្កាត់ Chiyoda ទីក្រុងតូក្យូ ហើយឥស្សរជនមកពីក្រៅប្រទេសនានា ត្រូវបានគេរំពឹងថានឹងមកចូលរួម។
August 27, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង អំពាវនាវឱ្យភាគីទាំងអស់ បន្តសហការផ្តល់ព័ត៌មាន និងតម្រុយ ដើម្បីរួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សនៅកម្ពុជា។
August 27, 2022 - Short News
នៅពេលគេនិយាយអំពីអាហារតាមដងផ្លូវដែលល្អបំផុត គឺគេមិនអាចរំលងអាហារនៅតំបន់អាស៊ីបានឡើយ ដោយសារវាផ្ដល់នូវភាពសម្បូរបែប និងរសជាតិដ៏ឆ្ងាញ់ពិសា។ យ៉ាងណាក៏ដោយ ថ្វីបើតំបន់អាស៊ីមានភាពចម្រុះសម្បូរបែប ក៏ពួកយើងមានលក្ខណៈស្រដៀងគ្នាផងដែរ ដោយសារថា តាំងតែពីដើមរៀងមក ប្រជាជនរបស់ពួកយើងបានរស់នៅចម្រុះគ្នា ដោយការធ្វើចំណាកស្រុក ជំនួញ ហើយរបៀបនៃការធ្វើអាហារទាំងនោះ ក៏បានឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយទៀត ដែលវាបានក្លាយទៅជាអាហារល្បីនៅក្នុងតំបន់មួយផ្សេងទៀត។ ដូច្នេះហើយទើបអាហាររបស់អាស៊ីមួយចំនួន មានភាពស្រដៀងគ្នា។
August 27, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឱ្យដឹងថា មកដល់ពេលនេះ កម្ពុជាទទួល បានវ៉ាក់សាំង សរុបជាង៧៤លានដូស ខណៈនៅសល់ក្នុងឃ្លាំងចំនួនជាង៧លានដូស សម្រាប់ចាក់ជូន ប្រជាពលរដ្ឋ ដើម្បីបង្កើនកងការពារសុខភាពពីជំងឺកូវីដ១៩។
August 27, 2022


