- Oun Mey
- Short News
Time To Rise ទទួលបានទទួលពានរង្វាន់ថ្មីដែលបំពេញបន្ថែមជាង 30 នៃពានរង្វាន់ម៉ាកយីហោនិងបណ្ដាញសេវា។ Time To Rise គឺជាចម្រៀងដ៏ល្បីកក្រើករបស់តារាចម្រៀងរេបខ្មែរ និងជាទូតសុឆន្ទៈរបស់ ក្រុមហ៊ុន សែលកាត គឺលោក វណ្ណដា។ វាបានបំបែកកំណត់ត្រាដោយក្លាយជាចម្រៀងវីដេអូដំបូងគេដែលមានចំនួនអ្នកមើលលើសពីមួយលានដងក្នុងរយៈពេលតិចជាង 24 ម៉ោង។
August 27, 2022 - Short News
ស្របពេលដែលពិភពលោកកំពុងអភិវឌ្ឍយ៉ាងលឿន ក៏ដូចជាការរីកចម្រើនក្នុង វិស័យបច្ចេកវិទ្យា ម៉ាក់ៗគ្រប់រូបតែងតែយកចិត្តទុកដាក់ក្នុងការរៀបចំអនាគតរបស់កូនៗ របស់ខ្លួនឱ្យសមស្របទៅនឹងបរិបទថ្មីនៃការរស់នៅ និង ការសិក្សា។ ទន្ទឹមនឹងការវិវត្តដ៏លឿននៃពិភពលោក Similac Gain IQ យល់ច្បាស់អំពីតម្រូវការអាហារូបត្ថម្ភរបស់កុមារសម័យថ្មីដើម្បីជាជំនួយក្នុងការលូតលាស់ដ៏ត្រឹមត្រូវដូច្នេះហើយ Similac Gain IQ បាននាំយកមកកម្ពុជានូវរបកគំហើញថ្មី ដ៏ល្អបំផុតរបស់ខ្លួនជាមួយនឹង ការអភិវឌ្ឍរូបមន្ត 5G សាកសមសម្រាប់កុមារសម័យថ្មី ដែលបានបង្ហាញក្នុងកម្មវិធីពិភពកុមារវៃឆ្លាត 5G ដែលបានរៀប ចំឡើងរយៈពេល 3 ថ្ងៃ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី កាលពីថ្ងៃទី 12 ដល់
August 27, 2022 - Short News
អតិថិជនអាចចូលរួមកម្មវិធី “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ” ដោយគ្រាន់តែបើកគណនីធនាគារ វីង និងដាក់ប្រាក់សន្សំ! ធនាគារ វីង (ខេមបូឌា) ម.ក ប្រគល់រង្វាន់ម៉ូតូចំនួន ២២ គ្រឿងជូនអតិថិជនបន្ទាប់ពីការចាប់រង្វាន់លើកទី២ ក្នុងកម្មវិធី Saturday Night LIVE ដែលផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN កាលពីដើមខែនេះ។ ព្រឹត្តិការណ៍នេះក៏បានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង ផងដែរ។
August 27, 2022 - Short News
ថៃ៖ កាលពីថ្ងៃទី ២៦ ខែសីហា មានករណីមួយត្រូវបានារាយការណ៍ទៅកាន់មន្ត្រីនគរបាលប៉ុស្តិ៍ Phra Khanong រួមនឹងសាច់ញាតិបានចុះមកជួយ អ្នកស្រី ប៊ី (ជានាម ប្រឌិត) ដែលជាប់ក្នុងបន្ទប់ទឹកជាន់ទី៣ នៃផ្ទះរយៈពេល៣ថ្ងៃ ដោយសារ កូនសោទ្វារខូច ដោយនាងបានផឹកទឹកពីម៉ាស៊ីនដើម្បីទ្រទ្រង់ជីវិត រួមជាមួយការប្រើក្រែមនៅក្នុងបន្ទប់ទឹក ដើម្បីសរសេររៀបរាប់មូលហេតុនៅលើជញ្ជាំងប្រសិនបើនាងផុតដង្ហើមទៅ។
August 27, 2022 - Short News
នៅថ្ងៃទី ២៦ ខែសីហា យោងតាមប្រភពព័ត៌មាន ដែលត្រូវបានគេរាយការណ៍ពីបញ្ហាដ៏គួរឱ្យភ្ញាក់ផ្អើលនៅលើអ៊ីនធឺណិត សម្រាប់ព័ត៌មាននៃការផ្ទុះឡើង “ជំងឺគ្រុនផ្តាសាយប៉េងប៉ោះ” ដែលត្រូវបានរកឃើញនៅក្នុងកុមារ និងបានរីករាលដាលពាសពេញរដ្ឋភាគខាងត្បូងនៃប្រទេសឥណ្ឌា។
August 27, 2022 - Short News
ទីភ្នាក់ងារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ថា រដ្ឋាភិបាលហុងគ្រី រងការរិះគន់ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាហុងគ្រី លោក Lazlo Palkovic បានបញ្ជាឱ្យបណ្តេញប្រធាននាយកដ្ឋានឧតុនិយម Cornelia Radiks ចេញពីតំណែង និងលោក Yula Horvath នាយករងផងដែរ។
August 24, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការរកឃើញសារធាតុអាសបេស្តូសនៅក្នុងផលិតផលម្សៅលាបទារកនិងកុមារ (Baby Talcum Powder) និងវិធានការបណ្ដោះអាសន្ននានាដែលអគ្គនាយកដ្ឋាន ក.ប.ប. ដាក់ចេញដើម្បីអនុវត្ត។
August 24, 2022 - Short News
សាមសុង ធ្វើការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងសកលវិទ្យាល័យភូមិន្ទ្រភ្នំពេញ ដើម្បីបើកដំណើរការកម្មវិធីអប់រំ ICT នៅកម្ពុជា ផងដែរ (ភ្នំពេញ) ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២៖ ក្រុមហ៊ុន សាមសុង បានធ្វើការបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាយើងនូវកម្មវិធី Samsung Innovation Campus ដែលជាកម្មវិធីមនុស្សធម៌របស់សាមសុងទូទាំងពិភពលោក ដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) យុវជន។
August 24, 2022 - Short News
ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Moring Post បានឲ្យដឹងថា អាជ្ញាធរក្រុងសៀងហៃបានសម្រេចបិទភ្លើងមិនសូវចាំបាច់មួយចំនួននៅក្នុងទីក្រុងដើម្បីសន្សំសំចៃថាមពលអគ្គិសនី ក្រោយសីតុណ្ណភាពបានកើនឡើងក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់ដែលជំរុញឲ្យតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីបានកើនឡើងយ៉ាងគំហុកផងដែរ។ ភ្លើងដែលអាជ្ញាធរក្រុងសៀងហៃតម្រូវឲ្យបិទជាបណ្តោះអាសន្ននោះមានដូចជា អំពូលភ្លើងសម្រាប់លំអរនៅតាមដងផ្លូវ ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មនៅតាមទីសាធារណៈ និងភ្លើងសម្រាប់បើកលំអរនៅតាមអាគារផ្សេងៗជាដើម។
August 24, 2022 - Short News
ភ្នំពេញ៖ ខែសីហានេះ 1Byte នឹងបើកដំណើរការជាផ្លូវការ។ ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះ 1Byte បានរៀបចំកម្មវិធីពិសេស ដែលមិនធ្លាប់មានពីមុនមក ដោយមានការបញ្ចុះតម្លៃរហូតដល់ 70% ទៅលើសេវាកម្ម Cloud Server និង Web Hosting សម្រាប់តែខែសីហានេះប៉ុណ្ណោះ។ នេះជាឱកាសពិសេសសម្រាប់អតិថិជនគ្រប់រូប ក្នុងការចាប់ផ្តើមប្រើប្រាស់សេវាកម្មលំដាប់ពិភពលោករបស់ 1Byte ។
August 24, 2022


