- Oun Mey
- Short News
ភ្នំ Kilimanjaro ជាភ្នំដែលស្ថិតនៅក្នុងប្រទេសតង់ហ្សានី នៅជិតព្រំដែនកេនយ៉ា ហើយវាគឺជាភ្នំដែលខ្ពស់ជាងគេនៅទ្វីបអាហ្វ្រិកជាមួយនឹងកម្ពស់ ៥,៨៩៥ ម៉ែត្រ ហើយវាក៏ជាប្រភពចំណូលពីទេសចរណ៍របស់ប្រទេសទាំងពីរ ដោយមានភ្ញៀវទេសចរណ៍រហូតដល់ ៣៥,០០០ នាក់ក្នុងមួយឆ្នាំ។ ចំណែកអ្វីដែលហួសពីការរំពឹងទុកនោះ គឺថាឥឡូវគេរាយការណ៍មកហើយថា ភ្នំគីលីម៉ានចារ៉ូ មានអ៊ីនធឺណិតល្បឿនលឿនសម្រាប់ភ្ញៀវទេសចរប្រើប្រាស់ហើយ។
August 24, 2022 - Short News
នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលថ្ងៃទី២៣ ខែសីហា អាជ្ញាធរចិនកំពុងចល័តអ្នកពន្លត់អគ្គីភ័យ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃនៅជិតទីក្រុង Chongqing និងតំបន់នានាក្នុងខេត្ត Sichuan ភាគនិរតីរបស់ប្រទេស ចំពេលដែលសីតុណ្ហភាពក្តៅខ្លាំងខុសពីធម្មតា និងការរំពឹងទុកថានឹងមានភ្លៀងធ្លាក់នៅចុងខែ។ ចំណែកទីស្នាក់ការព្យាករណ៍អាកាសធាតុរបស់ប្រទេសចិនបាននិយាយថា៖ រលកកំដៅបានមកដល់រយៈពេល ១២ថ្ងៃហើយ ហើយកម្រិតប្រកាសអាសន្នពណ៌ក្រហមត្រូវបានរក្សា ប៉ុន្តែសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងចាប់ផ្តើមធ្លាក់ចុះពីភ្លៀងនៅថ្ងៃទី ២៩ ខែសីហា ជាពិសេសនៅខេត្ត Sichuan និង Chongqing។
August 24, 2022 - Short News
កាលពីថ្ងៃទី ២៣ ខែសីហា សារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុន Apple ដែលជាអ្នកបង្កើត iPhone មកពីសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងដំណើរការចាប់ផ្តើមផលិត iPhone 14 នៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីដំណើរការផលិតនៅក្នុងប្រទេសចិនប្រឈមនឹងបញ្ហាជាច្រើន។ ចំណែកការផ្លាស់ប្តូរនេះគឺស្របទៅនឹងព័ត៌មានមុនដែលថា Apple កំពុងតែពិភាក្សាជាមួយអ្នកផ្គត់ផ្គង់ ដើម្បីស្វែងរកវិធីដើម្បីបង្កើនការផលិត iPhone នៅក្នុងប្រទេសដូចជា ឥណ្ឌា ម៉ិកស៊ិក និងវៀតណាម ជុំវិញការពន្យាពេលក្នុងការផលិត iPhone ។
August 24, 2022 - Short News
ទីភ្នាក់ងារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ថា រដ្ឋាភិបាលហុងគ្រី រងការរិះគន់ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាហុងគ្រី លោក Lazlo Palkovic បានបញ្ជាឱ្យបណ្តេញប្រធាននាយកដ្ឋានឧតុនិយម Cornelia Radiks ចេញពីតំណែង និងលោក Yula Horvath នាយករងផងដែរ។
August 24, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការរកឃើញសារធាតុអាសបេស្តូសនៅក្នុងផលិតផលម្សៅលាបទារកនិងកុមារ (Baby Talcum Powder) និងវិធានការបណ្ដោះអាសន្ននានាដែលអគ្គនាយកដ្ឋាន ក.ប.ប. ដាក់ចេញដើម្បីអនុវត្ត។
August 24, 2022 - Short News
សាមសុង ធ្វើការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងសកលវិទ្យាល័យភូមិន្ទ្រភ្នំពេញ ដើម្បីបើកដំណើរការកម្មវិធីអប់រំ ICT នៅកម្ពុជា ផងដែរ (ភ្នំពេញ) ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២៖ ក្រុមហ៊ុន សាមសុង បានធ្វើការបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាយើងនូវកម្មវិធី Samsung Innovation Campus ដែលជាកម្មវិធីមនុស្សធម៌របស់សាមសុងទូទាំងពិភពលោក ដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) យុវជន។

នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែសីហា រដ្ឋាភិបាលជប៉ុនដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Fumio Kishida បានឃើញការថយចុះជាលំដាប់នៃប្រជាប្រិយភាពជុំវិញបញ្ហាការមមាញឹកជាមួយលទ្ធិព្រះច័ន្ទ និងផលប៉ះពាល់នៃជំងឺកូវីដ-១៩ (COVID-19)។ ចំពោះបញ្ហាការគោរពលទ្ធិព្រះច័ន្ទ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៥០ នៅក្នុងប្រទេសកូរ៉េខាងត្បូង វាត្រូវបានគេស្គាល់បន្ទាប់ពីការសម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe កាលពីថ្ងៃទី ៨ ខែកក្កដា ដែលក្នុងនោះជនវាយប្រហារបានសារភាពថាបានស្វែងរកការសងសឹកចំពោះទំនាក់ទំនងរបស់លោក Abe ជាមួយនិកាយ បន្ទាប់ពីម្តាយរបស់គាត់បានស្លាប់ដោយសារតែប្រាក់ដែលបានបរិច្ចាគទៅកាន់សាសនា។
August 23, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោកតា សំ រ៉ុង អាយុ ៩៥ឆ្នាំ ត្រូវបានកូនស្រីបង្កើតនិងកូនប្រសារបានបំពានកាន់កាប់ដីផ្ទះកម្មសិទ្ធិរបស់លោកតាស្ថិតនៅខេត្តកណ្តាល ដែលដីនោះលោកតាជាអ្នកទិញនិងធ្វើផ្ទះចែកអោយកូនទាំងពីររស់នៅ១ល្វែងនិង១ល្វែងទៀតជារបស់គាត់រស់នៅ។
August 23, 2022