- Oun Mey
- Short News
អ៊ុយក្រែន៖ គ្រាប់កាំភ្លើងធំរបស់កងទ័ពរុស្ស៊ីបានធ្លាក់ស្រោចដូចគ្រាប់ភ្លៀងចូលទៅក្នុងក្រុងមួយរបស់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី២២ ខែសីហានេះ។ ក្រុងដែលកំពុងទទួលរងនូវការវាយប្រហារយ៉ាងខ្លាំងនេះគឺក្រុង Odesa ដែលជាក្រុងមានរោងចក្រផលិតថាមពលនុយក្លែអ៊ែធំបំផុតនៅអឺរ៉ុប ហើយការវាយប្រហារនោះបានសំដៅទីកាន់ទីតាំងសំខាន់ៗជាច្រើនរបស់ទីក្រុង រួមទាំងតំបន់នៅក្បែរកំពង់ផែសមុទ្រខ្មៅផងដែរ។
August 23, 2022 - Short News
នៅព្រឹកមិញនេះមានការភ្ញាក់ផ្អើលខ្លាំងក្រោយពេលដែលមហាជនបានឃើញការផុសទារបំណុលពីសំណាក់ក្រុមហ៊ុនកម្ចីអនឡាញរបស់ចិន ដោយបានផុសជាសារធាណនូវរូបភាពនិងឈ្មោះរបស់ បុគ្គលល្បីឈ្មោះជាច្រើន មានដូចជាឧកញ៉ា ទៀ វិចិត្រ ហើយពេលនេះក៏មានលោកជំទាវឧកញ៉ា នឹម វណ្ណៈ ដែលត្រូវជាកូនស្រីរបស់លោកជំទាវ ហ៊ុន ស៊ីណាត ផងដែរ សុទ្ធតែត្រូវបានជនមិនស្គាល់មុខធ្វើការបង្ហោះរូបភាព និងទារបំណុលជាសាធារណ។
August 23, 2022 - Short News
កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ អ្នកសារព័ត៌មានថៃបានរាយការណ៍ថា ករណីស្ត្រីម្នាក់ដែលចូលចិត្តទទួលទាន អាហាររសជាតិផ្អែម ចូលចិត្តក្បាលខ្ទិះ អាហារចៀន ក្រោយពេលទទួលទានរួចបែរទៅជាចុកសៀត ហល់ តឹងណែនពោះ និង ហើមពោះញឹកញាប់។ អ្នកនាងបានដាស់តឿនថា គួរតែប្រយ័ត្នបើមានរោគសញ្ញាទាំងនេះ គឺគួរតែប្រញាប់ទៅពិនិត្យនៅមន្ទីរពេទ្យ កុំទុកយូរ ព្រោះអាចបណ្តាលអោយបំពង់ទឹកប្រមាត់ត្រូវបានស្ទះ ថែមទាំងអាចគំរាមកំហែងដល់អាយុជីវិតទៀតផង។ ទើបជាមូលហេតុដែល គ្រូពេទ្យណែនាំឱ្យវះកាត់ ព្រោះបើទុកចោល ដុំតូចៗទាំងនោះនឹងហូរទៅស្ទះបំពង់ទឹកប្រមាត់ បណ្តាលឱ្យរលាកថ្លើម និងគ្រោះថ្នាក់ខ្លាំងណាស់ បន្ទាប់ពីការវះកាត់ សរុបមកមានដុំគ្រួសចំនួន៥ដុំ ដែលមួយមានទំហំជាង៣សង់ទីម៉ែត្រ និងដុំតូចជាង៤ដុំ។
August 23, 2022 - Short News
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាចាប់ពីថ្ងៃច័ន្ទនេះ រហូតដល់ថ្ងៃទី០១ ខែកញ្ញា ដើម្បីត្រៀមខ្លួន សម្រាប់ភាពអាសន្ននៅឧបទ្វីបកូរ៉េ។ កងទ័ពរបស់ភាគីទាំង ២ ក៏គ្រោងនឹងហាត់សមពីការវាយប្រហារតាមឧទ្ធម្ភាគចក្រ និងការដកអាវុធដែលនាំឱ្យមានមហន្តរាយធំផងដែរ។ សមយុទ្ធនេះមានឈ្មោះថា «Ulchi Freedom Shield» ដែលនឹងបណ្តុះបណ្តាលការចល័តកម្លាំងខ្នាតធំដំបូងបំផុត ក្នុងរយៈពេលប្រហែល ៤ ឆ្នាំចុងក្រោយនេះ។ វាក៏ជាសមយុទ្ធរួមគ្នារបស់អាមេរិក – កូរ៉េខាងត្បូង ជាលើកដំបូងចាប់តាំងពីលោក Yoon Suk-Yeol បានចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីខែឧសភា។
August 23, 2022 - Short News
ទីភ្នាក់ងារសារព័ត៌មានឯករាជ្យ SUNA បានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសស៊ូដង់កាលពីថ្ងៃអាទិត្យ បានប្រកាសស្ថានភាពអាសន្ន និងស្ថានភាពបង្កើនប្រុងប្រយ័ត្ន នៅក្នុងរដ្ឋចំនួន ៦ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ជោគជាំ។ របាយការណ៍បាននិយាយថា៖«នៅក្នុងកិច្ចប្រជុំរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ទីស្តីការគណៈរដ្ឋមន្ត្រីបានប្រកាសស្ថានភាពប្រកាសអាសន្ន និងស្ថានភាពបង្កើនប្រុងប្រយ័ត្ត ទាក់ទងនឹងគ្រោះមហន្តរាយទឹកជំនន់ ដែលបានប៉ះពាល់ដល់រដ្ឋចំនួន ៦ រួមមាន៖ ទន្លេ Nile, រដ្ឋ Gezira, ទន្លេ White Nile, រដ្ឋ West Kordofan, រដ្ឋ South Darfur និងរដ្ឋ Kassala»។
August 23, 2022 - Short News
បើនិយាយពីការតស៊ូ ព្យាយាម អត់ធ្មត់វិញ មានមនុស្សជាច្រើន ដែលនខិនខំប្រឹងប្រែងជំនះភាពលំបាកទាំងនោះ ឲ្យអស់ពីលទ្ធិភាពរៀងខ្លួន ប៉ុន្តែអ្នកខ្លះក៏បានបោះបង់ ចំណែកអ្នកខ្លះទៀតតស៊ូរហូតដល់ជោគជ័យផងដែរ។
August 23, 2022 - Short News
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានល្បាតនៅតាមភូមិសាស្ត្រម្តុំអូរ៥ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ នៅវេលាម៉ោងប្រហែល ០០និង៣០នាទីយប់ បានប្រទះឃើញជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ភ្លាមនោះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ មកសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។
August 23, 2022 - Short News
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានល្បាតនៅតាមភូមិសាស្ត្រម្តុំអូរ៥ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ នៅវេលាម៉ោងប្រហែល ០០និង៣០នាទីយប់ បានប្រទះឃើញជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ភ្លាមនោះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ មកសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។
August 23, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មីចំនួន ២ទីតាំង ដូចខាងក្រោម៖
August 23, 2022 - Short News
ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នៅប៉ុន្មានថ្ងៃមក នេះ ភ្លៀងបានបង្អុរចុះមកស្រោចស្រព លើភ្នំដងរែក និងដែនដីរដ្ឋបាលស្រុកជាំក្សាន្ត ធ្វើឱ្យទំនប់មួយដ៏ធំនៅលើខ្នងភ្នំ រងការហូរច្រោះ បាក់ស្រុត និងផ្លូវបេតុង ១ខ្សែ ក៏បានរងការច្រោះដាច់ដោយអន្លើៗ ផងដែរ។
August 23, 2022


