- Oun Mey
- Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២០ ខែសីហា ឆ្នា២០២២ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី TikTok (in-app browser) មានបង្កប់ជាមួយកូដ JavaScript ដែលអាចទាញយកទិន្នន័យដែលអ្នកប្រើប្រាស់បានវាយបញ្ចូលតាមរយៈក្ដារចុច។
August 22, 2022 - Short News
ច្បាស់ការហើយពីកម្មវិធីប្រឡងតារាចម្រៀងអាជីព I am a Singer Cambodia រដូវកាលទី3 ។ តារាចម្រៀងអាជីពជាច្រើនរូបនឹងត្រូវឡើងប្រកួតប្រជែងគ្នាដណ្ដើមពានរង្វាន់ ក្នុងកម្មវិធីដ៏ធំមួយនេះ ដើម្បីក្លាយជាតារាចម្រៀងអាជីពដែលពោរពេញដោយសមត្ថភាព ប្រជាប្រិយភាព និងទទួលបានការគាំទ្រពីមហាជន។
August 22, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការពង្វាងចរាចរណ៍ផ្លូវលេខ ២០០៤ ចន្លោះពីផ្លូវលេខ ២៧១ ដល់ផ្លូវលេខ ៣៧១ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
August 22, 2022 - Short News
នៅរសៀលថ្ងៃទី 19 ខែសីហានេះ ផ្សារទំនើបព្រីនស៍ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានធ្វើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយកម្មវិធី WOWNOW ហើយបានរៀបចំសន្និសីទសារព័ត៌មានដ៏ធំមួយនៅក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ។
August 22, 2022 - Short News
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយយោធាបន្ថែមសម្រាប់អ៊ុយក្រែន ដែលមានតម្លៃរហូតដល់ទៅ ៧៧៥ លានដុល្លារ ហើយកញ្ចប់នោះនឹងរួមមាន៖ គ្រាប់ផ្ទុះសម្រាប់ប្រព័ន្ធកាំភ្លើងធំចល័តទំនើប HIMAR, រថក្រោះកាំភ្លើងធំ Howitzer ចំនួន ១៦គ្រឿង រួមជាមួយគ្រាប់ ៣៦,០០០ ដុំ សម្រាប់រថក្រោះ និងមីស៊ីលប្រឆាំងវិទ្យុសកម្ម មានល្បឿនលឿន ដែលកំណត់គោលដៅលើប្រព័ន្ធរ៉ាដា។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា៖«ភាពក្លាហាន និងភាពរឹងមាំ នៃយោធារបស់អ៊ុយក្រែន និងប្រជាជនរបស់ពួកគេ គឺអស្ចារ្យមិនធម្មតា ហើយសហរដ្ឋអាមេរិកនឹងបន្តផ្តល់ប្រព័ន្ធ និងសមត្ថភាពបន្ថែមសម្រាប់អ៊ុយក្រែន»។
August 22, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ស្អែកនេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ នឹងស្តេចយាងចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដើម្បីទៅពិនិត្យព្យាបាលព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
August 22, 2022 - Short News
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាចម្រៀងដ៏ល្បីមួយរូបនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាអ្នកជំនួញខាងអចលទ្រព្យទៀតនោះ គឺ ឧកញ៉ា ខេមរៈ សិរីមន្ត ដោយមុននេះបន្តិចនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ឧកញ៉ា ខេមរៈ សិរីមន្ត បានផ្ដល់ប្រាក់ចំនួន ១ពាន់ដុល្លារ ទៅឱ្យលោកគង់ ពិសិដ្ធ ដែលជាគ្រូភ្លេង និងសម្រួលតន្រ្តី បង្កើតបទល្បីអោយអ្នកចម្រៀងជាច្រើន ខណៈពេលនេះគាត់កំពុងតែឈឺធ្ងន់។
August 22, 2022 - Short Newsប្រទេសថៃនឹងលុបចោលក្រឹត្យគ្រាអាសន្ន និងរំលាយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ចាប់ពីដើមខែតុលាតទៅ
នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២ បានអនុម័តលើការលុបចោលក្រឹត្យគ្រាអាសន្ន និងការរំលាយមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព COVID-19 (CCSA) នៅថ្ងៃទី០១ ខែតុលា ខាងមុខនេះ។ លោកវេជ្ជបណ្ឌិត Udom Kachintorn (ក្នុងរូបភាព) ដែលជាទីប្រឹក្សា CCSA បាននិយាយថា វិធានការនេះគឺស្របតាមការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការទម្លាក់ចំណាត់ថ្នាក់ជំងឺ COVID-19 ពីជំងឺឆ្លងដ៏គ្រោះថ្នាក់ ទៅជា «ជំងឺឆ្លងក្រោមការឃ្លាំមើល»។
August 22, 2022 - Short News
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា តាមរយៈសកម្មភាពអង្កេតទីផ្សារជារឿយៗ នៅថ្ងៃទី១៦-១៧-១៨ ខែសីហា ឆ្នាំ២០២២ មន្ត្រីអធិការកិច្ចម្ហូបអាហារ នៃសាខា ក.ប.ប. ខេត្តរតនគិរី ស្វាយរៀង កោះកុង កំពង់ឆ្នាំង ត្បូងឃ្មុំ ព្រះសីហនុ និងរាជធានីភ្នំពេញ។
August 22, 2022 - Short News
[ភ្នំពេញ – ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២២] ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានបង្កើតនូវមហាព្រឹត្តិការណ៍ដ៏ធំសម្បើមជាថ្មីម្តងទៀតប្រចាំឆ្នាំនោះគឺការប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខដែលមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមប្រមាណជាង 3,000 នាក់។
August 22, 2022


