- Oun Mey
- Short News
CamboJob Career Fair 2022 ជាពិព័រណ៍ការងារដ៏ធំជាងគេនៅឆ្នាំ២០២២ដែលរៀបចំឡើងក្នុងថ្ងៃ២០-២១ សីហា ដោយមានវត្តមានក្រុមហ៊ុនឯកជនល្បីៗជាង ១០០ ស្ថាប័នរង់ចាំសម្ភាសន៍អ្នកចូលរួម ដោយផ្ទាល់ និងជាឱកាសសម្រាប់សិស្ស និស្សិតដែលមិនទាន់បញ្ចប់ការសិក្សាបានស្វែងយល់ពីទីផ្សារការងារផងដែរ ។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ក្រុមហ៊ុន CamboJob បានអញ្ជើញវាគ្មិនល្បីៗមកចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្រោមប្រធានបទ”រៀនចប់ធ្វើអីគេ” ដែលធ្វើឡើងនៅថ្ងៃទី ២០ សីហា នាម៉ោង ២រសៀល និង“ការដណ្តើមការងារមនុស្សដោយមនុស្សយន្ត” ធ្វើឡើងនៅថ្ងៃទី ២១ សីហា នាម៉ោង ២រសៀល។
August 22, 2022 - Short News
កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ អ្នកសារព័ត៌មានបានរាយការណ៍ថា ក្លាយជាបញ្ហាដែលមានការចែករំលែកនៅក្នុងពិភពអនឡាញជាច្រើន នៅពេលដែលមានអ្នកប្រើប្រាស់គណនី TikTok ឈ្មោះថា @voucherclubhotde បានបង្ហោះឃ្លីបដាស់តឿន ចំពោះបងប្អូនដែលចូលចិត្តទទួលទាន អាហាររសជាតិផ្អែម ចូលចិត្តក្បាលខ្ទិះ អាហារចៀន ក្រោយពេលទទួលទានរួចបែទៅជាចុកសៀត ហល់ តឹងណែនពោះ និង ហើមពោះញឹកញាប់។ អ្នកនាងបានដាស់តឿនថា គួរតែប្រយ័ត្នបើមានរោគសញ្ញាទាំងនេះ គឺគួរតែ ប្រញាប់ទៅពិនិត្យនៅមន្ទីរពេទ្យ ទុកយូរ ព្រោះអាចបណ្តាលអោយ បំពង់ទឹកប្រមាត់ត្រូវបានស្ទះ ថែមទាំងអាចគំរាមកំហែងដល់អាយុជីវិតទៀតផង។ ទើបជាមូលហេតុដែល គ្រូពេទ្យណែនាំឱ្យវះកាត់ ព្រោះបើទុកចោល ដុំតូចៗទាំងនោះនឹងហូរទៅស្ទះបំពង់ទឹកប្រមាត់ បណ្តាលឱ្យរលាកថ្លើម និងគ្រោះថ្នាក់ខ្លាំងណាស់ បន្ទាប់ពីការវះកាត់
August 22, 2022 - Short News
យោងតាមការបញ្ជាក់ពីអគ្គិសនីកម្ពុជា (EDC) បានឲ្យដឹងថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៣:៤៩នាទីទៀបភ្លឺ មានករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។
August 22, 2022 - Short News
ពិតជាកក្រើកឆាក! វិញ្ញាសារ បទស្នេហាស្រុកស្រែ កម្មវិធី Cambodian idol រដូវកាលទី4 ក្នុងសប្ដាហ៍ទី5 ពិតជាបានធ្វើអោយទស្សនិកជនស្រឡាំងកាំង មើលសឹងតែមិនព្រិចភ្នែក រំភើបចិត្តទៅតាមការបង្ហាញសមត្ថភាពរបស់បេក្ខជនជើងខ្លាំងទាំង 9រូប ។
August 22, 2022 - Short News
ថៃ៖ កាលពីថ្ងៃទី ២០ សីហា វេលាម៉ោង ១៨:៤៥ នាទី សារព័ត៌មានថៃបានរាយការណ៍ថា ជណ្តើរយន្តនៅ BTS Surasak មានបញ្ហារអាក់រអួល បណ្តាលអោយ រអិលមកក្រោយវិញដោយខ្លួនឯង បណ្តាលអោយមនុស្សជាច្រើននាក់ដែលនៅលើជណ្តើរយន្ត ធ្លាក់ព្រោងព្រៀត ក្នុងនោះដែរមានអ្នករងរបួស ១៥នាក់ ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
August 22, 2022 - Short News
នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនៅក្នុងបណ្តាញ Telegram ដោយបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញ សាន្ត ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងទ័ព។ ក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖
August 22, 2022 - Short News
នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារទាក់ទងនឹងលោក សាន្ត ប៊ុនធឿន ដែលបានផឹកស៊ីចេញចរិតពាលមិនអាចកែបាន ហើយសម្តេចក៏បានបញ្ជាឱ្យដកចេញពីក្របខ័ណ្ឌកងទ័ព។
August 22, 2022 - Short News
ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌា ៥០នាក់បានស្លាប់បាត់បង់ជីវិតដោយទឹកជំនន់និងការបាក់ស្រុតដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃអាទិត្យ ទី២១ ខែសីហានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅតាមបណ្តារដ្ឋមួយចំនួននៅតំបន់ភាគខាងជើងនិងខាងកើតនៃប្រទេសឥណ្ឌា ហើយមូលហេតុចម្បងដែលជំរុញឲ្យមានគ្រោះធម្មជាតិនេះកើងឡើងគឺដោយសារតែតំបន់ខាងលើនេះបានរងនូវព្យុះភ្លៀងមូសុងដ៏អាក្រក់មួយក្នុងរយៈពេល ៣ថ្ងៃជាប់គ្នា ហើយក៏បង្កឲ្យមានជំនន់ទឹកភ្លៀងនិងបាក់ដីយ៉ាងឆាប់រហ័សតែម្តង។
August 22, 2022 - Short News
យោងតាមប្រភពព័ត៌មានបានអោយដឹងថា ចរាចរណ៍នៅទីក្រុងឡុងដ៍នៅថ្ងៃសុក្រកន្លងមក បានទទួលរងការរំខានយ៉ាងទូលំទូលាយ ទាំងរថភ្លើងក្រោមដី និងរថយន្តក្រុងដែលនឹងឈប់បម្រើផ្លូវជាច្រើន។ នេះបើតាមសហជីព កម្មករផ្លូវរថភ្លើង និងឡានក្រុងបានប្រកាសធ្វើកូដកម្ម កាលពីថ្ងៃព្រហស្បតិ៍កន្លងមក កម្មករផ្លូវដែករាប់ម៉ឺននាក់នៅទូទាំងប្រទេសបានផ្អាកការងារជាបណ្តោះអាសន្ន ដូច្នេះរថភ្លើងមិនអាចបំរើការបាន ហើយក៏បានប្រកាសថាគាត់នឹងផ្អាក ម្តងទៀតនៅថ្ងៃសៅរ៍នេះ។
August 20, 2022 - Short News
យោងតាមប្រភពសារព័ត៌មានដែលបានចុះផ្សាយកាលពីថ្ងៃទី ១៩ សីហា បានអោយដឹងថា គ្រូបង្រៀនម៉ោងសិល្បៈម្នាក់នៅទីក្រុង ក្វាង ចូវ ប្រទេសចិន បានឈ្នះការប្តឹងទាមទារថ្លៃជម្ងឺចិត្ត គិតជាទឹកជាងចំនួន ៤០,០០០យន់។ ជាមួយគ្នានេះដែរហេតុការណ៍ខាងលើបានកើតឡើង នៅក្នុងថ្នាក់រៀនអនឡាញដែលមានការផ្សាយផ្ទាល់តាមរយៈ (Live Stream) ចំណែកគ្រូបង្រៀនសិល្បៈនេះដែរ ត្រូវបានគេដឹងថាមានត្រកូល “Lou“ ក្នុងហេតុការណ៍នោះ មានឆ្មាដែលត្រូវជាសត្វចិញ្ចឹមរបស់អ្នកគ្រូ Lou ក៏បានលោតចូលមកចំពីមុខកាមេរ៉ាដែលកំពុងបង្រៀនចំនួន ៥ដង បន្ទាប់ពីនោះក្រុមហ៊ុនបច្ចេកវិទ្យានៃការអប់រំដែលបើកបង្រៀនថ្នាក់អនឡាញ ក៏បានសម្រេចចិត្តបណ្តេញអ្នកគ្រូចេញ ដោយលើកហេតុផលថា «បណ្តោយអោយឆ្មាដែលជាសត្វចិញ្ចឹមផ្ទាល់ខ្លួនលេចមុខនៅក្នុងថ្នាក់ដែលកំពុងតែបង្រៀនអនឡាញ ថែមទាំងមកយឺត ជាង ១០នាទីផងដែរ»
August 20, 2022


