- Oun Mey
- Short News
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញអនុក្រឹត្យតែងតាំងមន្រ្តីចំនួន ៤រូប ជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង រួមមាន៖ ទី១៖ លោក ប៉េង ពោធិ៍សា ឋានន្ដរស័ក្ដិឧត្ដមអភិបាល ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ដ្រីរាជការ នៃក្រុមនីតិប្បញ្ញត្ដិ ជាអភិបាលរងខេត្ត ទី២៖ លោក ម៉ែន អេង ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៤ ជាអភិបាលរងខេត្ត
August 20, 2022 - Short News
វៀតណាម៖ ស្រ្តីម្នាក់ត្រូវបានអាជ្ញាធរអាកាសចរណ៍វៀតណាមសម្រេចហាមឃាត់មិនឲ្យធ្វើដំណើរតាមយន្តហោះរយៈពេល ៦ខែ ក្រោយបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គម TikTok ដែលបង្ហាញថា រូបគាត់ផ្ទាល់បានរាំយ៉ាងសប្បាយរីករាយនៅក្បែរយន្តហោះមួយគ្រឿងដែលកំពុងធ្វើដំណើរទៅមុខ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Tuoitre News បានឲ្យដឹងថា ស្រ្តីដែលបានរងនូវការហាមឃាត់នេះមានឈ្មោះថា Le Minh Xuan Yen អាយុ ២៦ឆ្នាំ ហើយហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រលានយន្តហោះមួយកន្លែងនៅក្នុងខេត្ត Kien Giang ភាគខាងត្បូងប្រទេសវៀតណាម។
August 20, 2022 - Short News
ចិន៖ ប្រទេសចិនបានប្រកាសអាសន្នអំពីគ្រោះរាំងស្ងួតថ្នាក់ជាតិជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែសីហានេះ។ ការសម្រេចទាញសញ្ញអាសន្ននេះត្រូវបានធ្វើឡើងក្រោយសីតុណ្ណភាពនៅទូទាំងប្រទេសចិនបានកើតឡើងខ្ពស់គួរឲ្យកត់សម្គាល់ជាច្រើនសប្តាហ៍ជាប់គ្នា ខណៈនៅតំបន់ខ្លះសីតុណ្ហភាពបានកើតឡើងដល់កម្រិត ៤២អង្សាសេ។
August 20, 2022 - Short News
ចិន៖ អាជ្ញាធរក្រុង Chengdu ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិនបានដាក់ចេញនូវវិធានការបន្ទាន់មួយដើម្បីសន្សំសំចៃថាមអគ្គិសនី ដោយអាជ្ញាធរបានតម្រូវបិទភ្លើងមិនចាំបាច់ទាំងអស់នៅតាមទីសាធារណៈ ដូចជាភ្លើងនៅតាមស្ថានីយ៍រថភ្លើងក្រោមដី ផ្ទាំងផ្សាយពាណិជ្ជកម្ម និងស្លាកសញ្ញាផ្សេងៗនៅតាមអាគារជាដើម។ ការសម្រេចអនុវត្តវិធានការសន្សំសំចៃថាមពលអគ្គិសនីនេះត្រូវបានធ្វើឡើងក្រោយសីតុណ្ហភាពនៅក្នុងប្រទេសចិនបានកើនឡើងដល់កម្រិតប្រកាសអាសន្ន ហើយនៅក្នុងបរិយាកាសមិនអំណោយផលបែបនេះគឺតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់បើកបង្ហារនិងម៉ាស៊ីនត្រជាក់មានខ្ពស់ខ្លាំងណាស់។
August 20, 2022 - Short News
យោងតាមទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា ចាប់តាំងពីការផ្ទុះឡើងនៃ COVID-19 បានចាប់ផ្តើមនៅឆ្នាំ ២០២០មក បារ និងភោជនីយដ្ឋាន ដែលលក់គ្រឿងស្រវឹងបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយវិធានការតឹងរ៉ឹងក្នុងការគ្រប់គ្រងការរីករាលដាលនៃមេរោគ ដែលបានធ្វើឱ្យការលក់ស៊ូរ៉ា ហើយចំណូលពន្ធរបស់រដ្ឋាភិបាលជប៉ុនបានធ្លាក់ចុះយ៉ាងខ្លាំង។
August 20, 2022 - Short News
កាលពីថ្ងៃទី ១៩ ខែសីហា លោក Boonthong Komongkolkul អ្នកឆ្លើយឆ្លងព័ត៌មាន Thairath ប្រចាំប្រទេសបែលហ្ស៊ិក បានរាយការណ៍ថា Lennart Wooters អ្នកស្រាវជ្រាវវ័យក្មេងមកពីសាកលវិទ្យាល័យ Louvain ប្រទេសបែលហ្ស៊ិក បានរកឃើញបទពិសោធន៍ដ៏ challenge មួយ ដោយការលួចចូលប្រព័ន្ធផ្កាយរណប Starlink ដែលបង្ហោះដោយមហាសេដ្ឋីពាន់លាន Elon Musk បានសម្រេច។
August 20, 2022 - Short News
យោងតាមប្រភពសារព័ត៌មានដែលបានចុះផ្សាយកាលពីថ្ងៃទី ១៩ សីហា បានអោយដឹងថា គ្រូបង្រៀនម៉ោងសិល្បៈម្នាក់នៅទីក្រុង ក្វាង ចូវ ប្រទេសចិន បានឈ្នះការប្តឹងទាមទារថ្លៃជម្ងឺចិត្ត គិតជាទឹកជាងចំនួន ៤០,០០០យន់។ ជាមួយគ្នានេះដែរហេតុការណ៍ខាងលើបានកើតឡើង នៅក្នុងថ្នាក់រៀនអនឡាញដែលមានការផ្សាយផ្ទាល់តាមរយៈ (Live Stream) ចំណែកគ្រូបង្រៀនសិល្បៈនេះដែរ ត្រូវបានគេដឹងថាមានត្រកូល “Lou“ ក្នុងហេតុការណ៍នោះ មានឆ្មាដែលត្រូវជាសត្វចិញ្ចឹមរបស់អ្នកគ្រូ Lou ក៏បានលោតចូលមកចំពីមុខកាមេរ៉ាដែលកំពុងបង្រៀនចំនួន ៥ដង បន្ទាប់ពីនោះក្រុមហ៊ុនបច្ចេកវិទ្យានៃការអប់រំដែលបើកបង្រៀនថ្នាក់អនឡាញ ក៏បានសម្រេចចិត្តបណ្តេញអ្នកគ្រូចេញ ដោយលើកហេតុផលថា «បណ្តោយអោយឆ្មាដែលជាសត្វចិញ្ចឹមផ្ទាល់ខ្លួនលេចមុខនៅក្នុងថ្នាក់ដែលកំពុងតែបង្រៀនអនឡាញ ថែមទាំងមកយឺត ជាង ១០នាទីផងដែរ»
August 20, 2022 - Short News
កាលពីថ្ងៃទី ១៩ ខែសីហា សារព័ត៌មាន Daily Mail បានរាយការណ៍ថាអ្នកបើកយន្តហោះពីរនាក់នៅលើយន្តហោះដឹកអ្នកដំណើរ Ethiopian Airlines បានដេកលក់នៅកណ្តាលអាកាសខណៈពេលដែលយន្តហោះកំពុងហោះហើរក្នុងរយៈកំពស់ ៣៧,០០០ ហ្វីត ប៉ុន្តែសំណាងល្អ អ្នកបើកយន្តហោះទាំងពីរនាក់បានភ្ញាក់ឡើងទាន់ពេល ដោយសារតែប្រព័ន្ធ autopilot (ប្រព័ន្ធហោះហើរស្វ័យប្រវត្តិ) បន្លឺសំឡេងរោទិ៍នៅក្នុងកាប៊ីនយន្ដហោះនោះ។
August 20, 2022 - Short News
យោងតាមប្រភពព័ត៌មានបានអោយដឹងថា ចរាចរណ៍នៅទីក្រុងឡុងដ៍នៅថ្ងៃសុក្រកន្លងមក បានទទួលរងការរំខានយ៉ាងទូលំទូលាយ ទាំងរថភ្លើងក្រោមដី និងរថយន្តក្រុងដែលនឹងឈប់បម្រើផ្លូវជាច្រើន។ នេះបើតាមសហជីព កម្មករផ្លូវរថភ្លើង និងឡានក្រុងបានប្រកាសធ្វើកូដកម្ម កាលពីថ្ងៃព្រហស្បតិ៍កន្លងមក កម្មករផ្លូវដែករាប់ម៉ឺននាក់នៅទូទាំងប្រទេសបានផ្អាកការងារជាបណ្តោះអាសន្ន ដូច្នេះរថភ្លើងមិនអាចបំរើការបាន ហើយក៏បានប្រកាសថាគាត់នឹងផ្អាក ម្តងទៀតនៅថ្ងៃសៅរ៍នេះ។
August 20, 2022 - Short News
នៅក្នុងពិធីមង្គលការរវាងកញ្ញា Pichaya Panomai ឬ Bai Liu អាយុ ៣៣ ឆ្នាំ និងលោក Panupong Thephachantharak ឬ Nikki អាយុ ៣៣ ឆ្នាំ អ្នកទាំងពីរមកពីខេត្ត Khon Kaen ដែលបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិនៃខេត្ត Khon Kaen (KICE) ផ្លូវ Mittraphap ក្នុងក្រុង Khon Kaen។ ដែលជាគូស្នេហ៍ថ្មីថ្មោងមួយគូរដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែ កូនក្រមុំជាអ្នកយកថ្លៃបណ្ណាការ ហែក្បួនជំនូនទៅសុំភាគីខាងប្រុស
August 19, 2022


