- Oun Mey
- Short News
កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២ មានសេចក្តីរាយការណ៍ថា នៅក្នុង ពិភពអនឡាញបានចែករំលែករឿងមួយរបស់អ្នកប្រើប្រាស់ TikTok @kattylaz ដែលបានចែករំលែកបទពិសោធន៍របស់គាត់អំពីការប្តូរកូននៅថ្ងៃទី ១២ ខែសីហា ប្រាំមួយឆ្នាំមុននៅមន្ទីរពេទ្យឯកជនមួយ ក្នុងនោះម្ដាយបានមកសំរាលកូនជាច្រើននៅថ្ងៃនោះដែរ។ដោយគាត់បានសម្រាលបានកូនដែលមានសុខភាពល្អ ក្រោយមកពេទ្យបានយកកូនទៅមើលថែបន្ត លុះក្រោយមកគ្រូពេទ្យក៏បាននាំកូនមកអោយជួបនឹងម្តាយនៅពេលព្រឹក និងល្ងាច រហូតដល់ថ្ងៃទី២ ទើបគិលានុបដ្ឋាកបានរុញគ្រែដូចធម្មតា ប៉ុន្តែគាត់មានអារម្មណ៍ថា «មុខបានផ្លាស់ប្តូរ ដោយនាងបានលាន់មាត់ថាមិនមែនជាកូនខ្ញុំទេ!» ទើបគ្រប់គ្នាសួរថាច្បាស់ឬអត់? ដោយសារតែលំយោលនៅរទេះដែលត្រូវបានរុញចូលទៅក្នុងនោះមានបានដាក់ឈ្មោះកូនរបស់នាង ប៉ុន្តែក្រោយមកពួកគេក៏បានដោះក្រណាត់ឆែករកមើលឈ្មោះរបស់កុមារ ហើយកុមារនេះបែជាមានសញ្ញាដៅពីកំណើត ហើយសំខាន់បំផុត ដៃអាវ និងដៃអាវ មិនមែនជាឈ្មោះកូននាងពិតមែន បន្ទាប់មកក៏បានដើររកកូនរហូតទាល់តែរកឃើញវិញ។
August 19, 2022 - Short News
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៣។
August 19, 2022 - Short News
ប្រិយមិត្តពិតជាធ្លាប់បានស្គាល់ហើយបេក្ខជនឆ្នើមមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀងដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា Cambodian Idol រដូវកាលទី៤ គឺបេក្ខជន ថុល សុភិទិ ដែលមានអ្នកគាំទ្ររាប់ពាន់នាក់ ពេញចិត្តទៅលើសមត្ថភាពច្រៀង និងទេពកោសល្យបូករួមជាមួយរូបសម្រស់ដ៏ស្រស់សង្ហាររបស់បេក្ខជនរូបនេះ។
August 19, 2022 - Short News
សិង្ហបុរី៖ តែគុជបានក្លាយជាភេសជ្ជៈដ៍ពេញនិយមមួយប្រភេទនៅលើទីផ្សារក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ជាពិសេសគឺនៅក្នុងចំណោមអតិថិជនដែលជាក្រុមយុវជនវ័យក្មេងតែម្តង។ ដ្បិតថាតែគុជហាក់មិនសូវមានទីផ្សារទូលំទូលាយនិងត្រូវបាននិយមទទួលទានជាទូទៅដូចកាហ្វេក៏ពិតមែន តែទំហំប្រាក់ចំណូលប្រាក់ចំណូលបានមកពីការលក់តែគុជគឺមិនតូចនោះទេ ពោលគឺវាមានតម្លៃខ្ទង់រាប់ពាន់លានដុល្លារឯណោះ។ ជាក់ស្តែងការសិក្សាមួយបានបង្ហាញថា ទីផ្សារលក់តែគុជនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មានទំហំជាទឹកប្រាក់រហូតដល់ ៣,៦៦ពាន់លានដុល្លារអាមេរិកឯណោះក្នុងមួយឆ្នាំ។
August 19, 2022 - Short News
រាជធានីភ្នំពេញ៖ ក្រោយពីឪពុករបស់បេក្ខជន ថុល សុភិទិ ប្រតិកម្មយ៉ាងខ្លាំង ចំពោះបុគ្គលម្ចាស់គណនី Tik Tok @apanha9999 ដោយបានធ្វើការវាយតម្លៃ ភិទិ រឿងចាក់សាក់ពេញលើដងខ្លួន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ មុននេះបន្ដិច យោងតាមការគណនីហ្វេសប៊ុកផ្ទាល់របស់លោកឪពុកសុភិទិ ដដែលបានឱ្យដឹងថា បុគ្គលរូបនេះ បានចេញជាវីដេអូសុំទោសជាសាធារណៈហើយ ចំពោះគ្រួសាររបស់គាត់។
August 19, 2022 - Short News
ចិន៖ ហេតុការណ៍មួយបានកើតឡើងខណៈស្ត្រីម្នាក់ មកពីទីក្រុង Yueyang ខេត្ត Hunan ប្រទេសចិន កំពុងនិយាយជាមួយមិត្តរួមការងារនៅកន្លែងធ្វើការ ប៉ុន្តែពេលនោះមិត្តរួមការងារម្នាក់ទៀតជាបុរសបានដើរទៅជិតរួចឱបនាងយ៉ាងខ្លាំង។ ក្នុងនោះដែរមានគេនិយាយថា ការឱបធ្វើឱ្យនារីនោះស្រែកទាំងឈឺចាប់ ហើយក្រោយមកនាងបានប្រាប់ថា នាងមានអារម្មណ៍តឹងក្នុងទ្រូងអស់រយៈពេលជាច្រើនម៉ោង ក្រោយមកពេលត្រឡប់មកដល់ផ្ទះវិញ នាងក៏សម្រេចចិត្តយកទឹកក្ដៅមកស្អំរួចសម្ងំគេង។
August 19, 2022 - Short News
ចិន៖ ហេតុការណ៍មួយបានកើតឡើងខណៈស្ត្រីម្នាក់ មកពីទីក្រុង Yueyang ខេត្ត Hunan ប្រទេសចិន កំពុងនិយាយជាមួយមិត្តរួមការងារនៅកន្លែងធ្វើការ ប៉ុន្តែពេលនោះមិត្តរួមការងារម្នាក់ទៀតជាបុរសបានដើរទៅជិតរួចឱបនាងយ៉ាងខ្លាំង។ ក្នុងនោះដែរមានគេនិយាយថា ការឱបធ្វើឱ្យនារីនោះស្រែកទាំងឈឺចាប់ ហើយក្រោយមកនាងបានប្រាប់ថា នាងមានអារម្មណ៍តឹងក្នុងទ្រូងអស់រយៈពេលជាច្រើនម៉ោង ក្រោយមកពេលត្រឡប់មកដល់ផ្ទះវិញ នាងក៏សម្រេចចិត្តយកទឹកក្ដៅមកស្អំរួចសម្ងំគេង។
August 19, 2022 - Short News
អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួនកំពុងធ្វើការសិក្សាដើម្បីមើលថា តើការផ្លាស់ប្តូរហ្សែននៅក្នុងវីរុសជំងឺអុតស្វា monkeypox បានជំរុញឱ្យមានការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺនេះ ឬយ៉ាងណា។ ជម្រាបផងដែរថា ជំងឺអុតស្វាមានអំបូរដាច់ដោយឡែកចំនួន ២ ដែលត្រូវបានគេហៅថា តំបន់អាងទឹកកុងហ្គោ (អាហ្រ្វិកកណ្តាល) និង អាហ្រ្វិកខាងលិច ពោលគឺគេហៅអំបូរទាំង ២ ទៅតាមឈ្មោះតំបន់តែមានការផ្ទុះឡើងទាំងនោះ។ យ៉ាងណាក៏ដោយ កាលពីថ្ងៃសុក្រកន្លងទៅនេះ WHO បានប្តូរឈ្មោះពួកវាទៅជា Clade I និង Clade II ដើម្បីបញ្ចៀសការមាក់ងាយភូមិសាស្ត្រ។
August 19, 2022 - Short News
(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសកសាងនិងអភិវឌ្ឍន៍តំបន់ «ភ្នំតាម៉ៅ» ឲ្យប្រែក្លាយទៅជាឧស្យានជាតិដ៏ស្រស់ត្រកាល ដើម្បីប្រទេសជាតិ និងបានចេញមុខបដិសេធ៣ចំណុច ជុំវិញរឿងចោទប្រកាន់ថា លោកបានកាប់ឈើនៅតំបន់ទ្រនាប់ភ្នំតាម៉ៅយកទៅលក់ លាងលុយខ្វក់ និងមានអ្នកនៅពីក្រោយខ្នង ពាក់ព័ន្ធការលាងលុយកខ្វក់នេះ។
August 19, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ក្រសួងសាធារណការបាននិងកំពុងរៀបចំភ្ជាប់ប្រព័ន្ធអិនធឺណិតភ្ជាប់ជាមួយកាមេរ៉ាសុវត្ថិភាពនៅលើផ្លូវជាតិលេខ៣ដើម្បីចាប់អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍នៅលើដងផ្លូវ ហើយផាកពិន័យដល់ផ្ទះតែម្តង។
August 19, 2022