- Oun Mey
- Short News
យោងតាមប្រភពសារព័ត៌មានបានអោយដឹងថា រដ្ឋាភិបាលប្រទេសហ្ស៊ីមបាវ៉េ បង្ហាញពីស្ថានភាពរីករាលដាលនៃជំងឺកញ្ជ្រឹល (measles) ដែលយ៉ាងហោចណាស់មានកុមារ ១៥៧ នាក់ត្រូវបានស្លាប់ និងច្រើនជាង ២០០០ ករណីត្រូវបានរាយការណ៍នៅទូទាំងប្រទេស។ ក្នុងនោះដែរ ចំនួនករណីជំងឺកញ្ជ្រឹលនៅក្នុងប្រទេសហ្ស៊ីមបាវ៉េកំពុងកើនឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីករណីដំបូងត្រូវបានរកឃើញនៅដើមខែសីហា ដែលចំនួនអ្នកស្លាប់បានកើនឡើងជិតទ្វេដងក្នុងរយៈពេលតិចជាងមួយសប្តាហ៍។
August 18, 2022 - Short News
ដោយហេតុការណ៍នេះបានកើតឡើងខណៈស្ត្រីម្នាក់ មកពីទីក្រុង Yueyang ខេត្ត Hunan កំពុងនិយាយជាមួយមិត្តរួមការងារនៅកន្លែងធ្វើការ ប៉ុន្តែក្នុងពេលនោះមិត្តរួមការងារម្នាក់ទៀតជាបុរសបានដើរទៅជិតរួចអោបនាងយ៉ាងខ្លាំង។ ក្នុងនោះដែរមានគេនិយាយថាការឱបធ្វើឱ្យនារីនោះស្រែកទាំងឈឺចាប់ ហើយក្រោយមកនាងបានប្រាប់ថា នាងមានអារម្មណ៍តឹងក្នុងទ្រូងអស់រយៈពេលជាច្រើនម៉ោង សូម្បីតែបន្ទាប់ពីចេញពីធ្វើការក៏ដោយ។ ជំនួសឱ្យការប្រញាប់ទៅជួបគ្រូពេទ្យ ពេលត្រឡប់មកដល់ផ្ទះវិញ នាងក៏សម្រេចចិត្តយកទឹកក្ដៅមកស្អំរួចសម្ងំគេង។ ទោះជាយ៉ាងណាក៏ដោយ ប្រាំថ្ងៃក្រោយមក ការឈឺចាប់នៅក្នុងទ្រូងកាន់តែខ្លាំងឡើង ដូច្នេះហើយ ទើបនាងសម្រេចចិត្តទៅមន្ទីរពេទ្យ ជាលទ្ធផលដែលបានពីការថតកាំរស្មីអ៊ិច គេបានរកឃើញថា នាងមានការបាក់ឆ្អឹង៣ចំណុច ដែល២កន្លែងនៅឆ្អឹងជំនីរខាងស្តាំ ចំណុចមួយទៀតគឺនៅផ្នែកខាងឆ្វេងនៃឆ្អឹងជំនី។

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកុមារចំនួន ៣០ម៉ឺនដូសបន្ថែមទៀត ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
August 18, 2022 - Short News
ការិយាល័យប្រធានាធិបតីកាលពីថ្ងៃអង្គារ ទី១៦ ខែសីហា បាននិយាយថា ប្រទេសស្រីលង្កានឹងមិនបន្តដាក់រដ្ឋក្នុងគ្រាអាសន្ន ដើម្បីគ្រប់គ្រងការតវ៉ាប្រឆាំងរដ្ឋាភិបាលឡើយ ខណៈប្រទេសក្រីក្រមួយនេះកំពុងមានស្ថិរភាពឡើងវិញ។ រំលឹកផងដែរថា លោក Ranil Wickremesinghe បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ក្រោយរយៈពេល ៤ថ្ងៃ បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់គាត់បានរត់ភៀសខ្លួនចេញពីប្រទេស ហើយបានលាលែងពីតំណែងនៅថ្ងៃទី១៤ ខែកក្កដា បន្ទាប់ពីរងការតវ៉ាជាច្រើនខែ ជុំវិញការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ។ ភាពអាសន្នដែលដាក់ដោយ Wickremesinghe នឹងត្រូវលុបចោលនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ហើយគាត់មានអំណាចក្នុងការបន្តវារៀងរាល់ខែបន្ទាប់ពីនោះ។
August 18, 2022 - Short News
រាជជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីតាមដានស្រាវជ្រាវព័ត៌មានរួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានប្រកាសឱ្យអ្នក ដែលបន្លំធ្វើជាជនរងគ្រោះ ហើយពាក់អាវស្លាកគណបក្សប្រជាជន កម្ពុជាក្នុងរឿងដីធ្លីនៅខេត្តព្រះសីហនុ ចូលខ្លួនទៅសារភាពកំហុសជាបន្ទាន់ បើមិនចង់មានដីកាតាមចាប់ខ្លួន។
August 18, 2022 - Short News
ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ឱ្យ Apple Inc កំពុងពិភាក្សាគ្នា ដើម្បីធ្វើការផលិត Apple Watch និង MacBook នៅក្នុងប្រទេសវៀតណាមជាលើកដំបូង នេះបើយោងតាមសារព័ត៌មាន Nikkei Asia។ របាយការណ៍បន្ថែមថា ក្រុមហ៊ុនផ្គត់ផ្គង់ចិន Luxshare Precision Industry និងក្រុមហ៊ុនដំឡើង iPhone គឺ Foxconn កំពុងចាប់ផ្តើមសាកល្បងផលិត Apple Watch និង MacBook របស់ពួកគេ នៅភាគខាងជើងប្រទេសវៀតណាម ខណៈដែល Apple ក៏កំពុងផ្លាស់ប្តូរផ្នែកខ្លះនៃការផលិត iPhone ពីប្រទេសចិនទៅកាន់ទីផ្សារផ្សេងទៀត
August 18, 2022 - Short News
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចតេជោហ៊ុនសែនបានបញ្ជាឱ្យឯកឧត្តមគួចចំរើន អភិបាលខេត្តព្រះសីហនុ ស្រាវជ្រាវវែកមុខរកមេខ្លោងដែលកាប់ទន្ទ្រានដីរដ្ឋនៅខេត្តព្រះសីហនុ ហើយនាំគ្នាតវ៉ាដោយពាក់អាវនិងមួក គណបក្សប្រជាជនកម្ពុជាប្រឆាំងនឹងការបង្ក្រាបរបស់អាជ្ញាធរ។ ការថ្លែងបែបនេះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានធ្វើឡើង នៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រចំនួន ៦២៣នាក់ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ ខណៈសម្តេចតេជោបាន ណែនាំឱ្យជនបន្លំធ្វើជាអ្នករងគ្រោះ ក្នុងរឿងដីធ្លីនៅខេត្តព្រះសីហនុ ចូលខ្លួនសារភាពកំហុស នៅខេត្តព្រះសីហុន។
August 18, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម រស់ សុវាចា អគ្គលេខាធិការនិងជាអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា ការបើកបង្រៀនដេប៉ាតេម៉ង់ភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាការលើកកម្ពស់ការរៀន និងបង្រៀននៅកម្រិតឧត្តមសិក្សា និងទិដ្ឋភាពជាក់ស្ដែង។
August 18, 2022