- Oun Mey
- Short News
មុននេះបន្ដិច លោក Elon Musk បានបញ្ជាក់នៅលើបណ្ដាញសង្គម Twitter របស់គាត់ថា គាត់នឹងមិនទិញយកក្លឹបបិសាចក្រហម Manchester United ដូចដែលគាត់បានអះអាងកាលពីពេលព្រឹកមិញនោះឡើយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។ រំលឹកផងដែរថា កាលព្រឹកមិញនេះ ម្ចាស់ក្រុមហ៊ុន Tesla និង Space X រូបនេះ បានសរសេរនៅលើបណ្ដាញ Twitter ថា៖«គាត់កំពុងទិញយក Manchester United» ប៉ុន្តែឥឡូវនេះ រូបគាត់បានបញ្ជាក់ពីការអត្ថាធិប្បាយនោះថា វាគ្រាន់តែជាការនិយាយលេចសើចប៉ុណ្ណោះ។
August 18, 2022 - Short News
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីកាលបរិច្ឆេទសម្រាប់ដំណើរទស្សនកិច្ចទៅក្រៅប្រទេសក្នុងខែកញ្ញាខាងមុខ ដែលក្នុងនោះរួមមាន សហរដ្ឋអាមេរិក ប្រទេសគុយបា និងប្រទេសជប៉ុនផងដែរ។
August 18, 2022 - Short News
តើអ្នកធ្លាប់ជួបបញ្ហាថតស៊ែលហ្វីមិនច្បាស់នៅពេលយប់? ពេលខ្លះទេសភាពនាពេលរាត្រីស្អាតកប់ ទេសភាពបែបរ៉ូមែនទិច ប៉ុន្តែរាល់ពេលផ្តិតយករូបភាពបែរជាមិនទទួលបានលទ្ធផលដូចចិត្ត? កុងពន្លឺខ្លាំងពេក? រូបមិនច្បាស់? មានពន្លឺខ្លាំងពេក? ទាំងអស់នេះលែងជាបញ្ហាទៀតហើយនៅលើកាមេរ៉ាទូរស័ព្ទ ព្រោះបច្ចុប្បន្នឃើញមានស្មាតហ្វូនស៊េរីថ្មីមួយបានផ្តល់បទពិសោធន៍យ៉ាងល្អប្រសើរ ព្រមទាំងអាចដោះស្រាយរាល់បញ្ហាក៏ដូចជាបំពេញរាល់កង្វះខាតនៃស្មាតហ្វូនដទៃដែលមិនទាន់អាចឈានជើងទៅដល់បច្ចេកវិទ្យាថតរូបបែបនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍កាមេរ៉ាស្មាតហ្វូនមួយនេះគឺប្រៀបដូចទៅនឹងភ្នែកសត្វឆ្មា។ ហើយហេតុអ្វីបានជាគេប្រៀបកាមេរ៉ាស្មាតហ្វូននេះទៅនឹងភ្នែកសត្វឆ្មា?
August 18, 2022 - Short News
យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងហាក់ដូចជាបានបាញ់មីស៊ីលឆ្លងទ្វីបចំនួន ២គ្រាប់ ឆ្ពោះទៅសមុទ្រលឿង នៅភាគខាងលិចនៃឧបទ្វីបកូរ៉េ។ ប្រភពយោធានិយាយថា មីស៊ីលនេះហាក់ដូចជាត្រូវបានបាញ់ចេញពីតំបន់ Onchon ក្នុងខេត្ត Phyongan ខាងត្បូង នៅព្រឹកថ្ងៃពុធនេះ។ ពួកគេនិយាយថា ពួកគេកំពុងធ្វើការជាមួយកងកម្លាំងអាមេរិក ដើម្បីវិភាគចម្ងាយហោះហើរ និងរយៈកម្ពស់របស់មីស៊ីល។ ការបាញ់សាកល្បងនេះ គឺជាការសាកល្បងថ្មីចុងក្រោយបំផុតរបស់កូរ៉េខាងជើងក្នុងឆ្នាំនេះ។
August 18, 2022 - Short News
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង និងសង្កាត់ស្វាយដង្គំ សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងក្រុមការងារខេត្ត ចុះពិនិត្យស្ថាន ភាពជំនន់ទឹកភ្លៀងដែលមានដក់នៅក្នុងភូមិសាស្ត្រសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងបាន ដាក់ចេញនូវផែនការសកម្មភាពមួយចំនួន ដើម្បីដោះស្រាយកង្វល់ជូនបងប្អូនប្រជាពលរដ្ឋ។
August 18, 2022 - Short News
កាលពីថ្ងៃទី ១៧ ខែសីហា បន្ទាប់ពីរឿងរ៉ាវរបស់ អ្នកស្រឡាញ់សុខរម្នាក់ត្រូវបានចែករំលែកនៅលើបណ្តាញសង្គម អ្នកប្រើប្រាស់ TikTok @Kanjanaratsakdikorn ដែលបានសាងសង់ផ្ទះដ៏ធំមួយសម្រាប់សត្វឆ្កែចំនួន ១៧ ក្បាល និងបានធ្វើវីដេអូដើម្បីទស្សនាផ្ទះ ដែលត្រូវបានទស្សនាច្រើនជាង ១.៣ លានដង។ ទើបបានជាអ្នកយកព័ត៌មានបានទៅដល់ផ្ទះ ដើម្បីជួបម្ចាស់ផ្ទះ ហើយម្ចាស់ឆ្កែនោះគឺកញ្ញា Kanrat Sakdikorn Thanasiri អាយុ ៤៨ ឆ្នាំជាអ្នកភូមិនៅស្រុក Ban Pong មុនពេលទៅលេងផ្ទះឆ្កែ ដែលនៅខាងក្រៅគឺជាផ្ទះស៊ីម៉ងត៍មួយជាន់ នៅពេលអ្នកបើកទ្វារអ្នកនឹងឃើញ Chihuahua, Shih Tzu, ពូជឆ្កែ Pomeranian
August 18, 2022 - Short News
កាលពីថ្ងៃទី នៅថ្ងៃទី ១៧ ខែសីហាឆ្នាំ សារព័ត៌មាន BBC បានរាយការណ៍ពីឧប្បត្តិហេតុដ៏គួរឱ្យរន្ធត់មួយ ដោយមានរថភ្លើងមួយបានឆេះព្រៃពីទីក្រុង Valencia ដែលជាតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសអេស្ប៉ាញ បានរីករាលដាលចូលមកកាន់តែជិតរថភ្លើង យ៉ាងគួរឱ្យភ័យខ្លាច ខណៈពេលដែលរថភ្លើងបានជិតទៅដល់ជិតទីក្រុង Bejís ភាគខាងកើតប្រទេសអេស្ប៉ាញ រហូតដល់អ្នកដំណើរនៅលើរថភ្លើងនេះ ព្យាយាមរត់គេចចេញពីរថភ្លើង រហូតបណ្តាលអោយអ្នកដំណើរជាង ១០នាក់រងរបួសដោយក្នុងនោះមាន ៣នាក់ដែលរងរបួសធ្ងន់។ ចំពោះអ្នកបើកបររថភ្លើងក៏បានស្នើឱ្យអ្នកដំណើរទាំងអស់បន្តនៅលើរថភ្លើង ប៉ុន្តែអ្នកដំណើរមួយចំនួនមានការតក់ស្លុតពេលឃើញភ្លើងឆេះព្រៃកាន់តែកៀកនឹងរថភ្លើង ដូច្នេះពួកគេរត់ចេញពីរថភ្លើងជាហេតុបណ្តាលឱ្យរបួស ភ្លើងឆេះដល់រាងកាយ ម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេដឹកតាមឧទ្ធម្ភាគចក្រ ដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។
August 18, 2022 - Short News
យោងតាមប្រភពសារព័ត៌មានបានអោយដឹងថា រដ្ឋាភិបាលប្រទេសហ្ស៊ីមបាវ៉េ បង្ហាញពីស្ថានភាពរីករាលដាលនៃជំងឺកញ្ជ្រឹល (measles) ដែលយ៉ាងហោចណាស់មានកុមារ ១៥៧ នាក់ត្រូវបានស្លាប់ និងច្រើនជាង ២០០០ ករណីត្រូវបានរាយការណ៍នៅទូទាំងប្រទេស។ ក្នុងនោះដែរ ចំនួនករណីជំងឺកញ្ជ្រឹលនៅក្នុងប្រទេសហ្ស៊ីមបាវ៉េកំពុងកើនឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីករណីដំបូងត្រូវបានរកឃើញនៅដើមខែសីហា ដែលចំនួនអ្នកស្លាប់បានកើនឡើងជិតទ្វេដងក្នុងរយៈពេលតិចជាងមួយសប្តាហ៍។
August 18, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។
August 18, 2022 - Short News
ដោយហេតុការណ៍នេះបានកើតឡើងខណៈស្ត្រីម្នាក់ មកពីទីក្រុង Yueyang ខេត្ត Hunan កំពុងនិយាយជាមួយមិត្តរួមការងារនៅកន្លែងធ្វើការ ប៉ុន្តែក្នុងពេលនោះមិត្តរួមការងារម្នាក់ទៀតជាបុរសបានដើរទៅជិតរួចអោបនាងយ៉ាងខ្លាំង។ ក្នុងនោះដែរមានគេនិយាយថាការឱបធ្វើឱ្យនារីនោះស្រែកទាំងឈឺចាប់ ហើយក្រោយមកនាងបានប្រាប់ថា នាងមានអារម្មណ៍តឹងក្នុងទ្រូងអស់រយៈពេលជាច្រើនម៉ោង សូម្បីតែបន្ទាប់ពីចេញពីធ្វើការក៏ដោយ។ ជំនួសឱ្យការប្រញាប់ទៅជួបគ្រូពេទ្យ ពេលត្រឡប់មកដល់ផ្ទះវិញ នាងក៏សម្រេចចិត្តយកទឹកក្ដៅមកស្អំរួចសម្ងំគេង។ ទោះជាយ៉ាងណាក៏ដោយ ប្រាំថ្ងៃក្រោយមក ការឈឺចាប់នៅក្នុងទ្រូងកាន់តែខ្លាំងឡើង ដូច្នេះហើយ ទើបនាងសម្រេចចិត្តទៅមន្ទីរពេទ្យ ជាលទ្ធផលដែលបានពីការថតកាំរស្មីអ៊ិច គេបានរកឃើញថា នាងមានការបាក់ឆ្អឹង៣ចំណុច ដែល២កន្លែងនៅឆ្អឹងជំនីរខាងស្តាំ ចំណុចមួយទៀតគឺនៅផ្នែកខាងឆ្វេងនៃឆ្អឹងជំនី។
August 18, 2022


