- Oun Mey
- Short News
កាលពីថ្ងៃទី ១៩ ខែសីហា សារព័ត៌មាន Daily Mail បានរាយការណ៍ថាអ្នកបើកយន្តហោះពីរនាក់នៅលើយន្តហោះដឹកអ្នកដំណើរ Ethiopian Airlines បានដេកលក់នៅកណ្តាលអាកាសខណៈពេលដែលយន្តហោះកំពុងហោះហើរក្នុងរយៈកំពស់ ៣៧,០០០ ហ្វីត ប៉ុន្តែសំណាងល្អ អ្នកបើកយន្តហោះទាំងពីរនាក់បានភ្ញាក់ឡើងទាន់ពេល ដោយសារតែប្រព័ន្ធ autopilot (ប្រព័ន្ធហោះហើរស្វ័យប្រវត្តិ) បន្លឺសំឡេងរោទិ៍នៅក្នុងកាប៊ីនយន្ដហោះនោះ។
August 20, 2022 - Short News
យោងតាមប្រភពព័ត៌មានបានអោយដឹងថា ចរាចរណ៍នៅទីក្រុងឡុងដ៍នៅថ្ងៃសុក្រកន្លងមក បានទទួលរងការរំខានយ៉ាងទូលំទូលាយ ទាំងរថភ្លើងក្រោមដី និងរថយន្តក្រុងដែលនឹងឈប់បម្រើផ្លូវជាច្រើន។ នេះបើតាមសហជីព កម្មករផ្លូវរថភ្លើង និងឡានក្រុងបានប្រកាសធ្វើកូដកម្ម កាលពីថ្ងៃព្រហស្បតិ៍កន្លងមក កម្មករផ្លូវដែករាប់ម៉ឺននាក់នៅទូទាំងប្រទេសបានផ្អាកការងារជាបណ្តោះអាសន្ន ដូច្នេះរថភ្លើងមិនអាចបំរើការបាន ហើយក៏បានប្រកាសថាគាត់នឹងផ្អាក ម្តងទៀតនៅថ្ងៃសៅរ៍នេះ។
August 20, 2022 - Short News
ចិន៖ ប្រទេសចិនបានប្រកាសអាសន្នអំពីគ្រោះរាំងស្ងួតថ្នាក់ជាតិជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែសីហានេះ។ ការសម្រេចទាញសញ្ញអាសន្ននេះត្រូវបានធ្វើឡើងក្រោយសីតុណ្ណភាពនៅទូទាំងប្រទេសចិនបានកើតឡើងខ្ពស់គួរឲ្យកត់សម្គាល់ជាច្រើនសប្តាហ៍ជាប់គ្នា ខណៈនៅតំបន់ខ្លះសីតុណ្ហភាពបានកើតឡើងដល់កម្រិត ៤២អង្សាសេ។
August 20, 2022 - Short News
ចិន៖ អាជ្ញាធរក្រុង Chengdu ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិនបានដាក់ចេញនូវវិធានការបន្ទាន់មួយដើម្បីសន្សំសំចៃថាមអគ្គិសនី ដោយអាជ្ញាធរបានតម្រូវបិទភ្លើងមិនចាំបាច់ទាំងអស់នៅតាមទីសាធារណៈ ដូចជាភ្លើងនៅតាមស្ថានីយ៍រថភ្លើងក្រោមដី ផ្ទាំងផ្សាយពាណិជ្ជកម្ម និងស្លាកសញ្ញាផ្សេងៗនៅតាមអាគារជាដើម។ ការសម្រេចអនុវត្តវិធានការសន្សំសំចៃថាមពលអគ្គិសនីនេះត្រូវបានធ្វើឡើងក្រោយសីតុណ្ហភាពនៅក្នុងប្រទេសចិនបានកើនឡើងដល់កម្រិតប្រកាសអាសន្ន ហើយនៅក្នុងបរិយាកាសមិនអំណោយផលបែបនេះគឺតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់បើកបង្ហារនិងម៉ាស៊ីនត្រជាក់មានខ្ពស់ខ្លាំងណាស់។
August 20, 2022 - Short News
យោងតាមទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា ចាប់តាំងពីការផ្ទុះឡើងនៃ COVID-19 បានចាប់ផ្តើមនៅឆ្នាំ ២០២០មក បារ និងភោជនីយដ្ឋាន ដែលលក់គ្រឿងស្រវឹងបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយវិធានការតឹងរ៉ឹងក្នុងការគ្រប់គ្រងការរីករាលដាលនៃមេរោគ ដែលបានធ្វើឱ្យការលក់ស៊ូរ៉ា ហើយចំណូលពន្ធរបស់រដ្ឋាភិបាលជប៉ុនបានធ្លាក់ចុះយ៉ាងខ្លាំង។
August 20, 2022 - Short News
កាលពីថ្ងៃទី ១៩ ខែសីហា លោក Boonthong Komongkolkul អ្នកឆ្លើយឆ្លងព័ត៌មាន Thairath ប្រចាំប្រទេសបែលហ្ស៊ិក បានរាយការណ៍ថា Lennart Wooters អ្នកស្រាវជ្រាវវ័យក្មេងមកពីសាកលវិទ្យាល័យ Louvain ប្រទេសបែលហ្ស៊ិក បានរកឃើញបទពិសោធន៍ដ៏ challenge មួយ ដោយការលួចចូលប្រព័ន្ធផ្កាយរណប Starlink ដែលបង្ហោះដោយមហាសេដ្ឋីពាន់លាន Elon Musk បានសម្រេច។
August 20, 2022 - Short News
យោងតាមប្រភពសារព័ត៌មានដែលបានចុះផ្សាយកាលពីថ្ងៃទី ១៩ សីហា បានអោយដឹងថា គ្រូបង្រៀនម៉ោងសិល្បៈម្នាក់នៅទីក្រុង ក្វាង ចូវ ប្រទេសចិន បានឈ្នះការប្តឹងទាមទារថ្លៃជម្ងឺចិត្ត គិតជាទឹកជាងចំនួន ៤០,០០០យន់។ ជាមួយគ្នានេះដែរហេតុការណ៍ខាងលើបានកើតឡើង នៅក្នុងថ្នាក់រៀនអនឡាញដែលមានការផ្សាយផ្ទាល់តាមរយៈ (Live Stream) ចំណែកគ្រូបង្រៀនសិល្បៈនេះដែរ ត្រូវបានគេដឹងថាមានត្រកូល “Lou“ ក្នុងហេតុការណ៍នោះ មានឆ្មាដែលត្រូវជាសត្វចិញ្ចឹមរបស់អ្នកគ្រូ Lou ក៏បានលោតចូលមកចំពីមុខកាមេរ៉ាដែលកំពុងបង្រៀនចំនួន ៥ដង បន្ទាប់ពីនោះក្រុមហ៊ុនបច្ចេកវិទ្យានៃការអប់រំដែលបើកបង្រៀនថ្នាក់អនឡាញ ក៏បានសម្រេចចិត្តបណ្តេញអ្នកគ្រូចេញ ដោយលើកហេតុផលថា «បណ្តោយអោយឆ្មាដែលជាសត្វចិញ្ចឹមផ្ទាល់ខ្លួនលេចមុខនៅក្នុងថ្នាក់ដែលកំពុងតែបង្រៀនអនឡាញ ថែមទាំងមកយឺត ជាង ១០នាទីផងដែរ»
August 20, 2022 - Short News
កាលពីថ្ងៃទី ១៩ ខែសីហា សារព័ត៌មាន Daily Mail បានរាយការណ៍ថាអ្នកបើកយន្តហោះពីរនាក់នៅលើយន្តហោះដឹកអ្នកដំណើរ Ethiopian Airlines បានដេកលក់នៅកណ្តាលអាកាសខណៈពេលដែលយន្តហោះកំពុងហោះហើរក្នុងរយៈកំពស់ ៣៧,០០០ ហ្វីត ប៉ុន្តែសំណាងល្អ អ្នកបើកយន្តហោះទាំងពីរនាក់បានភ្ញាក់ឡើងទាន់ពេល ដោយសារតែប្រព័ន្ធ autopilot (ប្រព័ន្ធហោះហើរស្វ័យប្រវត្តិ) បន្លឺសំឡេងរោទិ៍នៅក្នុងកាប៊ីនយន្ដហោះនោះ។
August 20, 2022 - Short News
យោងតាមប្រភពព័ត៌មានបានអោយដឹងថា ចរាចរណ៍នៅទីក្រុងឡុងដ៍នៅថ្ងៃសុក្រកន្លងមក បានទទួលរងការរំខានយ៉ាងទូលំទូលាយ ទាំងរថភ្លើងក្រោមដី និងរថយន្តក្រុងដែលនឹងឈប់បម្រើផ្លូវជាច្រើន។ នេះបើតាមសហជីព កម្មករផ្លូវរថភ្លើង និងឡានក្រុងបានប្រកាសធ្វើកូដកម្ម កាលពីថ្ងៃព្រហស្បតិ៍កន្លងមក កម្មករផ្លូវដែករាប់ម៉ឺននាក់នៅទូទាំងប្រទេសបានផ្អាកការងារជាបណ្តោះអាសន្ន ដូច្នេះរថភ្លើងមិនអាចបំរើការបាន ហើយក៏បានប្រកាសថាគាត់នឹងផ្អាក ម្តងទៀតនៅថ្ងៃសៅរ៍នេះ។
August 20, 2022 - Short News
ចាប់ពីថ្ងៃទី២០ សីហា នេះតទៅ ប្រជាជនកម្ពុជានឹងអាចទទួលបានភាពសប្បាយរីករាយជាមួយរសជាតិ និងគុណភាព នៃការច្នៃប្រឌិតថ្មីបំផុតពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី គឺ Dragon Premium Dark Beer ជាស្រាបៀរប្រណិតទឹកខ្មៅ (Craft Beer) ដែលត្រូវបានបិតចម្រាញ់ យ៉ាងផ្ចិតផ្ចង់បំផុត ដើម្បីបំពេញចំណូលរសជាតិ របស់អ្នកទទួលទានស្រាបៀរនៅក្នុងស្រុក។ ជាមួយនឹងទម្រង់រសជាតិថ្មីប្លែកមិនធ្លាប់មានពីមុនមក ដ្រាហ្គិន ព្រីមៀមដាកបៀរ គឺជាសាក្ខីកម្មនៃការបេ្តជ្ញាចិត្តរបស់ វឌ្ឍនៈ ប៊្រូវើរី ក្នុងការផលិតស្រាបៀរដែលមានគុណភាពលំដាប់អន្តរជាតិដើម្បីផ្តល់នូវឱជារស ភាពសប្បាយរីករាយ និងចំណូលចិត្តអតិថិជន។ ដ្រាហ្គិន ព្រីមៀម ដាកបៀរ នឹងមានវត្តមាននៅតាមភោជនីយដ្ឋាន បារ
August 20, 2022


