- Oun Mey
- Short News
សិស្សានុសិស្សនៅប្រទេសហ្វីលីពីនកំពុងត្រឡប់ទៅថ្នាក់រៀនរបស់ពួកគេឡើងវិញ សម្រាប់ការចូលរៀនដោយផ្ទាល់ជាលើកដំបូង បន្ទាប់ពីការរឹតបន្តឹងពាក់ព័ន្ធនឹងជំងឺ COVID-19 ដែលមានរយៈពេល ២ ឆ្នាំកន្លះ។ រដ្ឋាភិបាលហ្វីលីពីននៅថ្ងៃចន្ទនេះ បានសម្រេចដកការរឹតត្បិតលើការមកថ្នាក់រៀនដោយផ្ទាល់ សម្រាប់ថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ នៅពេលដែលឆ្នាំសិក្សាថ្មីរបស់សិស្សបានចាប់ផ្តើម។ ជាក់ស្ដែង នៅសាលាបឋមសិក្សាសាធារណៈមួយ ដែលមានកូនសិស្សប្រហែល ៨,០០០ នាក់ នៅក្នុងរដ្ឋធានីម៉ានីល ក្មេងៗត្រូវបានគេមើលឃើញថា បានមកដល់សាលារៀនយ៉ាងសប្បាយរីករាយ ដោយមានម្ដាយឪពុកជូនមកសាលារៀន។
August 23, 2022 - Short News
រាជធានីភ្នមពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មាន របស់ លោក សាន្ត ប៊ុនធឿន ដែលបានប្រព្រឹត្តិទង្វើអសីលធម៌ ជេរប្រមាណជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងកិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មានអាជីព។
August 23, 2022 - Short News
Louisiana Famous Fried Chicken Cambodia ដែលជាម៉ាកសញ្ញាមាន់បំពងដ៏ល្បីល្បាញពីសហរដ្ឋអាមេរិកគ្រប់គ្រង និងដឹកនាំដោយកូនខ្មែរ មានប្រមាណ ៣០០សាខា នៅជុំវិញពិភពលោកនោះ បានប្រកាសបើកសម្ពោធដំណើរជាផ្លូវការនូវសាខាទី៤ របស់ខ្លួននៅប្រទេសកម្ពុជាហើយ កាលពីព្រឹកថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២។ ការបើកដំណើរការជាន់ផ្ទាល់ដីដំបូង ក្រៅពីសាខាចំនួន ៣ទៀតនៅក្នុងផ្សារទំនើបធំៗ នេះ មានការចូលរួមពីសំណាក់លោក Michael P. Eng ម្ចាស់ប្រ៊េនអន្តរជាតិ និងលោកស្រី ចាន់ កាតារីណា ព្រមទាំងស្វាមី ជាមួយក្រុមគ្រួសារ អ្នកគ្រប់គ្រងសាខា Louisiana ប្រចាំប្រទេសកម្ពុជា។
August 23, 2022 - Short News
(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប និងថ្នាក់ដឹកនាំក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប បានរៀបចំកម្មវិធីសំណេះសំណាល អាហារសាមគ្គីជួបជុំមហាគ្រួសារក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ដែលមានវត្តមានចូលរួមពីសំណាក់បុគ្គលិកក្រុមហ៊ុន អចិន្ត្រៃយ៍ ប្រមាណជាង១ពាន់នាក់ នៅភោជនីយដ្ឋានទន្លេបាសាក់២។
August 23, 2022 - Short News
យោងតាមសារព័ត៌មានថៃ ដែលបានចុះកាលពីថ្ងៃទី ២២ ខែសីហា បានអោយដឹងថា លោកវេជ្ជបណ្ឌិត Somsak Ankasil អគ្គនាយកនៃនាយកដ្ឋានវេជ្ជសាស្ត្រនៃប្រទេសថៃ បានលើកឡើងថា «ជំងឺដៃ ជើង និងមាត់ តែងតែកើតមានចំពោះទារក និងកុមារតូចៗដែលមានអាយុក្រោម ៥ ឆ្នាំ ហើយកើតមានជាញឹកញាប់ចំពោះកុមារ ជាពិសេសកុមារដែលរស់នៅជាមួយគ្នា» ដូចជា នៅសាលារៀនមត្តេយ្យ មជ្ឈមណ្ឌលថែទាំកុមារ ហើយជំងឺនេះអាចកើតឡើងពេញមួយឆ្នាំតែម្តង ដែលត្រូវបានគេរកឃើញថាវាតែងកើនឡើងនៅរដូវវស្សា ដែលបណ្តាលមកពីមេរោគនៅក្នុងពោះវៀន ដោយមេរោគនឹងចូលក្នុងមាត់តាមរយៈការប៉ះនឹងទឹកមាត់ ទឹករំអិល ពងបែក និងរបួសរបស់អ្នកជំងឺ។ លើសពីនេះទៅទៀត វាក៏អាចបណ្តាលមកពីការក្អក និងកណ្តាស់ដាក់គ្នាទៅវិញទៅមក ដូចនេះហើយ ស្ថាប័នអប់រំគួរតែមានវិធានការក្នុងការពិនិត្យ
August 23, 2022 - Short News
នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែសីហា រដ្ឋាភិបាលជប៉ុនដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Fumio Kishida បានឃើញការថយចុះជាលំដាប់នៃប្រជាប្រិយភាពជុំវិញបញ្ហាការមមាញឹកជាមួយលទ្ធិព្រះច័ន្ទ និងផលប៉ះពាល់នៃជំងឺកូវីដ-១៩ (COVID-19)។ ចំពោះបញ្ហាការគោរពលទ្ធិព្រះច័ន្ទ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៥០ នៅក្នុងប្រទេសកូរ៉េខាងត្បូង វាត្រូវបានគេស្គាល់បន្ទាប់ពីការសម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe កាលពីថ្ងៃទី ៨ ខែកក្កដា ដែលក្នុងនោះជនវាយប្រហារបានសារភាពថាបានស្វែងរកការសងសឹកចំពោះទំនាក់ទំនងរបស់លោក Abe ជាមួយនិកាយ បន្ទាប់ពីម្តាយរបស់គាត់បានស្លាប់ដោយសារតែប្រាក់ដែលបានបរិច្ចាគទៅកាន់សាសនា។
August 23, 2022 - Short News
យោងតាមសារព័ត៌មាន CNN បានរាយការណ៍ថា នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសសិង្ហបុរីនឹងលុបចោលផ្នែកទី 377A នៃក្រមព្រហ្មទណ្ឌសិង្ហបុរី ដែលបានធ្វើឱ្យការរួមភេទរវាងបុរស និងបុរស (ខ្ទើយ) ជាបទល្មើសឧក្រិដ្ឋកម្មនៅក្នុងប្រទេសសិង្ហបុរី ប៉ុន្តែបានបន្ថែមថា ការរៀបការភេទដូចគ្នានឹងនៅតែខុសច្បាប់នៅក្នុងប្រទេសសិង្ហបុរី។
August 23, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោកតា សំ រ៉ុង អាយុ ៩៥ឆ្នាំ ត្រូវបានកូនស្រីបង្កើតនិងកូនប្រសារបានបំពានកាន់កាប់ដីផ្ទះកម្មសិទ្ធិរបស់លោកតាស្ថិតនៅខេត្តកណ្តាល ដែលដីនោះលោកតាជាអ្នកទិញនិងធ្វើផ្ទះចែកអោយកូនទាំងពីររស់នៅ១ល្វែងនិង១ល្វែងទៀតជារបស់គាត់រស់នៅ។
August 23, 2022 - Short News
វេជ្ជបណ្ឌិតលោក Anthony Fauci ដែលជាមន្ត្រីសុខាភិបាលជាន់ខ្ពស់ ដែលបានអ្នកដឹកនាំការឆ្លើយតបនៃជំងឺ COVID-19 របស់សហរដ្ឋអាមេរិក ចាប់តាំងពីជំនាន់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ រហូតដល់លោក ចូ បៃដិន បានប្រកាសនៅថ្ងៃចន្ទ ទី២២ ខែសីហា នេះថា លោកនឹងចុះចេញពីតំណែងក្នុងខែធ្នូ បន្ទាប់ពីបានបម្រើការងារអស់រយៈពេលជាង ៥ ទសវត្សរ៍។ លោក Fauci នឹងត្រូវចាកចេញពីមុខតំណែងជាប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តរបស់រដ្ឋបាលលោក បៃដិន ក៏ដូចជាចុះចេញពីតំណែងជានាយកនៃវិទ្យាស្ថានជាតិអាឡែស៊ី និងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ដែលគាត់បានកាន់តំណែងតាំងពីឆ្នាំ១៩៨៤។
August 23, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យជ្រាបថា៖
August 22, 2022


