- Naren
- PR
ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ – Lancôme ដែលជាប្រ៊េនដ៏ល្បីល្បាញឯកទេសខាងសម្រស់របស់ប្រទេសបារាំង បានបើកដំណើរការសាខាដំបូងគេក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ។ ការបើកដំណើរការហាងនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងប្រ៊េន Lancôme នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្មវិធីបើកសម្ពោធហាងថ្មីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី ទី២៤ ខែឧសភា ដែលជាកម្មវិធីបង្ហាញពីសម្រស់និងភាពស្រស់ស្អាត ដោយមានវត្តមានដ៏ពិសេសពីតារាកិត្តិយសប្រទេសថៃគឺលោក Gun Atthaphan ក៏ដូចជាវត្តមានតារាកិត្តិយសប្រទេសកម្ពុជាគឺ កញ្ញា ស៊ីន យូប៊ីន កញ្ញា SK និងភ្ញៀវកិត្តិយសពិសេសៗជាច្រើនរូបទៀត។ ភ្ញៀវកិត្តិយសបានស្វែងយល់ពីផលិតផលថែរក្សាសម្រស់ គ្រឿងសម្អាង និងខូលិកសិនទឹកអប់នៅហាង Lancôme ដែលណែនាំដោយអ្នកជំនាញឯកទេស ផ្តល់នូវការប្រឹក្សាផ្ទាល់ខ្លួន និងការណែនាំពីវិធីក្នុងការថែរក្សាសម្រស់អោយស្រស់ស្អាត។
May 27, 2025 - PR
(ភ្នំពេញ)៖ ស្របពេលដែលវិស័យបាល់ទាត់នៅកម្ពុជា កាន់តែមានសន្ទុះគាំទ្រខ្លាំងក្លា ទាំងក្រុមបាល់ទាត់បុរស និង នារីនោះ ខ្មែរ ប៊ែវើរីជីស ដែលមានបេះដូងជាអ្នកស្រលាញ់វិស័យកីឡាស្រាប់ បានចេញមុខចូលរួមយ៉ាងសកម្មបន្តទៀត ក្នុងការជម្រុញវិស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែរីកលូតលាស់ទៅមុខ តាមរយៈការរួមចំណែកឧបត្ថម្ភធំក្នុង «ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ Soccer League លើកទី ៨» ឆ្នាំ ២០២៥ នេះ។ កម្មវិធីសន្និសីទសារព័ត៌មាន និងការចាប់ឆ្នោតជ្រើសរើសពូល សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី ៨ ឆ្នាំ ២០២៥ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer
May 26, 2025 - PR
មិនមែនត្រឹមតែជាផលិតផលស៊ីម៉ងត៍ផលិតតាមបច្ចេកវិទ្យាស្តង់ដារលំដាប់ពិភពលោក ដែលវិនិយោគដោយសហគ្រិនកូនខ្មែរ ១០០% ប៉ុណ្ណោះទេ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ពិតជាកំពុងកសាងទំនុកចិត្តខ្ពស់បំផុតជូនអតិថិជន និងអ្នកប្រើប្រាស់ ជាពិសេសម្ចាស់ដៃគូអាជីវកម្មពីមួយថ្ងៃទៅមួយថ្ងៃ ឥតឈប់ឈរ។ ជាក់ស្ដែង នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី និងជាអគ្គនាយកពហុពាណិជ្ជកម្មក្រុមហ៊ុនយក្ស
May 26, 2025 - PR
អតិថិជនធនាគារ ជីប ម៉ុង នឹងទទួលបានការបញ្ចុះតម្លៃ30% លើកញ្ចប់ការពារកម្ចីរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតFWD Cambodia។ ការផ្ដល់ជូនពិសេសនេះ មិនមែនធ្វើឡើងដើម្បីទាញប្រាក់ចំណេញចូលទៅធនាគារនោះទេ តែជាការបញ្ជាក់យ៉ាងច្បាស់ថាធនាគារ ជីប ម៉ុង មិនត្រឹមតែជាធនាគារដែលផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជននោះទេ តែក៏ជាធនាគារដែលតែងតែគិតគូរ យ៉ាងហ្មត់ចត់ និងការពារដល់អតិថិជនរបស់ធនាគារ ជីប ម៉ុង គ្រប់វិនាទី និងគ្រប់ពេលវេលា។ ធនាគារ ជីប ម៉ុង និង FWD Cambodia តែងតែផ្តោតលើអត្ថប្រយោជន៍របស់អតិថិជនជាគោល ដោយបានដាក់នូវការផ្តល់ជូនពិសេសនេះដែលមានចាប់ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ កញ្ចប់ការពារកម្ចី មួយនេះ
May 26, 2025 - PR
(ភ្នំពេញ)៖ ជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរ ខ្មែរ ប៊ែវើរីជីស បន្តសាងស្នាដៃលើឆាកអន្តរជាតិ ដោយគណៈគ្រប់គ្រងជាន់ខ្ពស់ជិត ២០ រូប មកពីផ្នែកផ្សេងៗ បានរួមដំណើរទៅប្រទេសក្នុងសហគមន៍អ៊ឺរ៉ុប ដើម្បីទទួលយកមេដាយមាស និង មាសកំពូល (Gold and Grand Gold Awards) ពីស្ថាប័នវាយតម្លៃលើគុណភាពពិភពលោក Monde Selection។ ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងមានជំនួបជាមួយដៃគូសហការណ៍នៅសហគមន៍អ៊ឺរ៉ុបផ្ទាល់ ដែលសុទ្ធសឹងតែជាក្រុមហ៊ុនធំៗលំដាប់ពិភពលោក ឈរជើងជាយូរឆ្នាំលើឆាកអន្តរជាតិ ក្នុងការផ្គត់ផ្គង់ផ្កាហឹបសម្រាប់ឧស្សាហកម្មផលិតស្រាបៀរ ក៏ដូចជាជំនាញលើបច្ចេកទេស និងគ្រឿងផ្សំលើរសជាតិភេសជ្ជៈផងដែរ។ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសផ្សេងៗនៅទ្វីបអ៊ឺរ៉ុបលើកនេះ មិនត្រឹមតែទៅទទួលស្នាដៃថ្មីរបស់ខ្មែរ និងពង្រឹងភាពស៊ីសង្វាក់ជាមួយដៃគូអាជីវកម្មក្រៅប្រទេសនោះទេ
May 22, 2025 - PR
ដោយសារតែទទួលបានការគាំទ្រយ៉ាងខ្លាំងលើសលប់ពីសំណាក់អតិថិជន ឥឡូវនេះក្រុមហ៊ុន ជីប ម៉ុង លែន សូមប្រកាសជាផ្លូវការនូវការបើកលក់ទីតាំងទី២ របស់ខ្លួនបន្ថែមទៀត នៅក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ហ្រ្គេនលែនម៉ាក ២៧១ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។ កម្មវិធីលក់ដ៏ពិសេសនេះនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃពេញ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ វេលាម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៦ ល្ងាច នៅទីតាំងគម្រោងផ្ទាល់ ដែលលោកអ្នកនឹងទទួលបានឱកាសដ៏អស្ចារ្យជាមួយការបញ្ចុះតម្លៃរហូតដល់ ៩% ។ នឹងកាន់តែពិសេសជាងនេះទៅទៀត លោកអ្នកអាចរីករាយនឹងការបង់ដោយឥតការប្រាក់រហូតដល់ ៣៦ ខែ សម្រាប់គ្រប់ប្រភេទផ្ទះនៅក្នុងគម្រោង។ មិនត្រឹមតែប៉ុណ្ណោះ
May 20, 2025 - PR
(កំពង់ចាម)៖គេថាសំណាងមនុស្សពិតជាមើលមិនឃើញ! បងប្រុសមានសំណាងរូបនេះមានឈ្មោះ ឡុង ឡេន រស់នៅ ភូមិបផាត់ ឃុំរកា៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មុខរបរជាអ្នកដកស្វាយចន្ទី និងជាអ្នកនេសាទត្រីតិចតួចក្រៅពីរបរកសិកម្ម។បងប្រុសបានរៀបរាប់ទាំងអារម្មណ៍រំភើបញាប់ញ័រថា គាត់តែងតែទិញទឹកក្រូចអាយស៍កូឡាញាំជាប្រចាំ ។ទិញដូចតែរាល់ដង តែចម្លែកអីតែថ្ងៃនេះ មូលភ្លាមឃើញនៅលើកម្របដបខុសប្លែកពីធម្មតា គ្រាន់តែដឹងថាឈ្នះបានឡានភ្លាម ស្រែកហ៊ោឡើងផ្អើរ អស់អ្នកជិតខាងតែម្តង ។ បងប្រុសបានបន្តទៀតថា មិននឹកស្មានជាតិនេះមានឱកាសមានសំណាងបានឡានជិះហ្នឹងគេបែបនេះទេ។ បើពឹងលើចំណូលរាល់ថ្ងៃ ទោះរកមួយជីវិតនេះក៏គ្មានលទ្ធិភាពទិញឡានជិះហ្នឹងគេដែរ។ សព្វថ្ងៃនេះ បងប្រុសជាពោះម៉ាយមានកូនក្នុងបន្ទុក៦នាក់ ហើយក្នុងនោះក៏មានកូនតូចប្រហែល២ខួបត្រូវនៅក្នុងបន្ទុកនៅបំបៅដោះគោនៅឡើយ។ជីវភាពរាល់ថ្ងៃ រកបានមួយថ្ងៃគិតមួយថ្ងៃប៉ុណ្ណោះ ព្រោះការងារដកដំណាំមិនមែនមានឱ្យដករាល់ថ្ងៃនោះទេ។ គាត់បានបន្តទៀតថា រង្វាន់នេះពិតជាធំមិនអាចកាត់ថ្លៃបានទេសម្រាប់ជីវិតគាត់ អាចជួយសម្រួលដល់ការធ្វើដំណើរជាមួយក្រុមគ្រួសារឱ្យកាន់តែងាយស្រួលជាងមុន ។ អាយស៍ កូឡា,
May 19, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បាន នាំអ៊ំប្រុស អ៊ំស្រី ដែលមានបញ្ហាភ្នែកឡើងបាយ និង កន្ទុយថ្លែនបណ្តាលអោយភ្នែកស្រវាំងមើលមិនឃើញច្បាស់មកពីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មកទទួលការព្យាបាលវះកាត់ភ្នែកឡើងបាយនៅមន្ទីរពេទ្យព្រះអង្គឌួង បច្ចុប្បន្នទទួលការពិនិត្យវះកាត់ព្យាបាលដោយល្អិតល្អន់ និងជោគជ័យ ដោយក្រុមគ្រូពេទ្យឯកទេសរបស់សម្តេចបវរ និងលោកជំទាវបណ្ឌិត។ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ក៏បានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការវះកាត់ ព្យាបាល ស្នាក់នៅ ធ្វើដំណើរជូនដល់អ៊ំប្រុស
May 17, 2025 - PR
(ភ្នំពេញ)៖ នេះគឺជារឿងដ៏មោទនភាពខ្លាំងមែនទែន ដែលក្រុមហ៊ុនរបស់កូនខ្មែរ គឺក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានវិនិយោគលើស្តង់ដាររាប់រយលានដុល្លារ ដើម្បីផលិតផល Made In Cambodia ដែលជាស្តង់ដារអន្តរជាតិរហូតទទួលបានសុទ្ធតែស្តង់ដារធំៗដែលក្រុមហ៊ុនផ្សេងៗពិបាកយក។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជារោងចក្រប្រកបដោយស្តង់ដារអន្តរជាតិ ដែលបានកំពុងតែផលិតស្រាបៀរ និងភេសជ្ជៈដូចជា៖ស្រាបៀរកម្ពុជា, ទឹកក្រូចអាយស៍កូឡា, ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈប៉ូវកម្លាំង ឃីស រសជាតិម៉ុងតុល, ភេសជ្ជៈប៉ូវកម្លាំង ICY COOL រសជាតិម៉ុងតុល, ភេសជ្ជៈប៉ូវកម្លាំង ដាស្ស, ភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍, ភេសជ្ជៈ អិចប្រេស
May 13, 2025 - PR
ក្រុមហ៊ុន Cambrew ដែលជាផ្នែកមួយនៃក្រុមហ៊ុន Carlsberg Group និងជាក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការហាងអនឡាញ Carlsberg របស់ខ្លួននៅលើ Wingmall ដែលជាថ្នាលទិញទំនិញតាមអ៊ីនធឺណិតដ៏ពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការនេះ Wingmall នឹងក្លាយជាដៃគូដ៏សំខាន់ក្នុងការចែកចាយ និងលក់រាយនូវផលិតផលភេសជ្ជៈជាច្រើនរបស់ក្រុមហ៊ុន Cambrew ដូចជា៖ ស្រាបៀរ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម និងទឹកបរិសុទ្ធជាដើម។ លើសពីនេះទៀត ភាពជាដៃគូនេះ នឹងជួយបង្កើនវិសាលភាពផលិតផលភេសជ្ជៈរបស់ក្រុមហ៊ុនដ៏ធំមួយនេះខិតកាន់តែជិតអតិថិជន និងដៃគូអាជីវកម្មរបស់ខ្លួនបានយ៉ាងប្រសើរ។ វត្តមានហាង Carlsberg នៅលើថ្នាល Wingmall ផ្តល់ជូនអតិថិជនទូទៅ ក៏ដូចជាដៃគូអាជីវកម្មចែកចាយ (B2B) នូវភាពងាយស្រួលក្នុងការស្វែងរក និងបញ្ជាទិញផលិតផលរបស់ក្រុមហ៊ុន
May 13, 2025









