- Naren
- PR
(ភ្នំពេញ)៖ តាំងពីវគ្គជម្រុះតាមភូមិភាគរហូតឆ្លងមកសមរភូមិតារាងបាល់ទះវគ្គផ្តាច់ព្រ័ត្រ ប្រកួតយ៉ាងស្វិតស្វាញរយៈពេល ៧ ថ្ងៃពេញ ពេលនេះ ម្ចាស់ពានប្រចាំរដូវកាលទី ២ នៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ Wurkz Special Volleyball Cup 4×4 បានទៅលើ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B រួមជាមួយប្រាក់រង្វាន់ ៧០ លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ពិធីបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេសរដូវកាលទី ២ Wurkz Special Volleyball Cup 4×4
April 29, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា បើគិតពីឆ្នាំ៨០ជាងមក ដល់ពេលបច្ចុប្បន្ន នៅមានភូមិស្រុកណាមួយ នៅក្នុងខេត្តតាកែវ គ្មានការអភិវឌ្ឍសោះ សម្តេចមិនជឿសោះឡើយ ហើយហ៊ានភ្នាល់ មិនបាច់ធ្វើនាយករដ្ឋមន្ត្រីទៀតក៏បានដែរ ប្រសិនបើមានភូមិស្រុកមិនមានការអភិវឌ្ឍអ្វីសោះ ។ ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិសរុប៣ខ្សែ មានដូចជាផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្ថិតនៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ។ ក្នុងឱកាសនោះ សម្តេចធិបតី
April 29, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម នាល្ងាចថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ។ ជំនួបនេះធ្វើឡើងក្នុងឱកាសបំពេញបេសកកម្មចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម។ ក្នុងជំនួបនោះ លោកជំទាវ ចម និម្មល បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីវៀតណាម និងបាននាំនូវការសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ លោកជំទាវក៏បានអបអរសាទរវៀតណាមក្នុងឱកាសខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមជាតិ។ លោកជំទាវរដ្ឋមន្ត្រីបានជម្រាបជូនពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដោយផ្តោតលើការបង្កើនទំហំពាណិជ្ជកម្មតាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អាស៊ានបូកមួយ និងអាសិប
April 29, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា មានផ្លូវ មានសង្ឃឹម មានផ្លូវផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ អាចច្នៃប្រឌិតទាញយកផលសេដ្ឋកិច្ច សម្រាប់ជីវភាពរស់នៅរបស់ខ្លួនឯងបាន នេះហើយជាអ្វីដែលរដ្ឋាភិបាល វិនិយោគលើផ្លូវ ជាជាងវិនិយោគលើអ្វីផ្សេងមុននឹងមានផ្លូវ ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិសរុប៣ខ្សែ មានដូចជាផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន ស្ថិតនៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត
April 29, 2025 - ព័ត៌មានជាតិ
ឱកាស! អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី៣ ចំនួន ៤០រូប។ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) បានចេញសេចក្តីជូនដំណឹងដល់ និស្សិត អ្នកប្រកប វិជ្ជាជីវៈច្បាប់ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ អ.ជ.ក. នឹងធ្វើការប្រឡងប្រជែងជ្រើសរើសមន្ត្រី សម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី៣ ចំនួន ៤០ រូប ដើម្បីមកបម្រើការងារពេញម៉ោងនៅ អ.ជ.ក.។ ក. លក្ខខណ្ឌជ្រើសរើស ១. បេក្ខជនត្រូវមានសញ្ជាតិខ្មែរ ២. បេក្ខជនត្រូវមានអាយុយ៉ាងតិច ២៥ (ម្ភៃប្រាំ) ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យសុំ ៣.
April 29, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះបានឱ្យដឹងថា ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា និងជាអតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងទទួលគ្រឿងឥស្សរិយយស The Grand Cordon of the Order of the Rising Sun ពីរដ្ឋាភិបាលជប៉ុន។ យោងតាមការបង្ហោះរបស់ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា «ការផ្ដល់គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២៥ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុនបានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២៥ ផ្តល់ជូនដល់បុគ្គលឆ្នើមដើម្បីទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំងនេះក្នុងកិច្ចការសាធារណៈ
April 29, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កាលពីវេលាម៉ោង ០៣ និង ៤០នាទី ទៀបភ្លឺ ឈានចូល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ មានជនសង្ស័យ០១ក្រុម បានធ្វើសកម្មភាពព្រួតវាយជនរងគ្រោះ ប្លន់យកម៉ូតូ ០១ គ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JD-7405 នៅចំណុចបណ្តោយវិថីឈ្នះឈ្នះ ស្ថិតភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្រោយពីបានទទួលពាក្យបណ្ដឹង កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានបើកការស្រាវជ្រាវតាមស្វែងរកក្រុមជនសង្ស័យ រហូតឈានទៅសហការជាមួយ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល
April 29, 2025 - PR
ការប្រកួតប្រជែង GANZBERG ប៉ះកំប៉ុង ឈ្នះឡាន វគ្គជម្រុះដំបូងដែលធ្វើឡើងនៅខេត្តបាត់ដំបងកាលពីថ្ងៃទី 26 ខែមេសា ឆ្នាំ 2025 ដែលមានបេក្ខជនមកពីបណ្តាស្រុកនានានៃបាត់ដំបងចូលរួមជាច្រើន ហើយចំណាយពេលរហូតទៅដល់ 7ម៉ោង 12 នាទី 35វិនាទី។ ក្នុងអំឡុងពេលជិត ៧ ម៉ោង បេក្ខជនត្រូវឆ្លងកាត់វិញ្ញាសារជាច្រើន ខណៈពេលគណៈកម្មការរៀបចំកម្មវិធីក៏បានដាក់ការប្រកួតជាពីរមានភាពតានតឹងនិងសប្បាយរីករាយក្នុងពេលតែមួយ ចំណាត់ថ្នាក់ទី ១ ត្រូវបានគ្រងដោយ លោក សាំង សុវត្ថិ ដែលទទួលបានរង្វាន់ធំ ម៉ូតូធំ Yamaha FZ មួយគ្រឿង។ ចំណាត់ថ្នាក់ទី ២ ទៅលើ
April 29, 2025 - PR
(ភ្នំពេញ)៖ ពិតជាបេះដូងអ្នកស្នេហាវិស័យកីឡាមែន! ខណៈពេលដែលព្រឹត្តិការណ៍ប្រកួតបាល់ទះ ៤x៤ ទូទាំងប្រទេស ដែលមានការចូលរួមឧបត្ថម្ភគាំទ្រពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កំពុងតែដំណើរការប្រកួតយ៉ាងស្វិតស្វាញមិនទាន់រកឃើញម្ចាស់ជ័យលាភីរដូវកាលទី ២ ស្រួលបួលផង វើក ប្រកាសឧបត្ថម្ភផ្តាច់មុខក្នុងដំណើរឆ្ពោះទៅការពារជើងឯកជាលើកទី ២ ពានរង្វាន់ Win+Streak Volleyball Invitational Tournament ឆ្នាំ ២០២៥ នៅតៃវ៉ាន់បន្ថែមទៀត។ សន្និសីទសារព័ត៌មាននៃដំណើរឆ្ពោះទៅការពារជើងឯកពានរង្វាន់ Win+Streak Volleyball Invitational (WSVI) Tournament 2025 នៅទីក្រុង Taichung កោះតៃវ៉ាន់
April 25, 2025 - PR
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទះ ៤x៤ ទូទាំងប្រទេស រដូវកាលទី ២ WURKZ Special Volleyball Cup 4×4 Season 2 បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ក្រោយការប្រកួតជម្រុះតាមភូមិភាគយ៉ាងស្វិតស្វាញ រយៈពេល ៥ សប្តាហ៍កន្លងមក។ ក្នុងនោះ ក្រុមបាល់ទះដែលនឹងប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្ររយៈពេលមួយសប្តាហ៍ពេញរួមមាន៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង ក្លិបបាល់ទះជីកសិករណាណូ ពីមណ្ឌលពោធិ៍សាត់, ក្លិបស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង ក្លិបបាល់ទះសូត្រនិគមក្លិប មកពីមណ្ឌលសៀមរាប, ក្លិបបាល់ទះសីហាសាមគ្គី និង ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តរតនគីរី មកពីមណ្ឌលកំពង់ចាម, សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B
April 25, 2025









