Naren
  • PR

    (ព្រៃវែង)៖ ធ្វើបុណ្យនឹករលឹកដល់ដូនតាភ្លាម បានសំណាងធំ រង្វាន់ប្រាក់សុទ្ធ $8888 ពីភេសជ្ជៈប៉ូវកម្លាំង ដាស្ស ភ្លែតតែម្តង! ប្អូនប្រុសសំណាងម្នាក់នេះ មានឈ្មោះ វ័យ រតនា ជាអ្នកមកពីខេត្តព្រៃវែង សព្វថ្ងៃ មានមុខរបរជាជាងថតរូបតាមរោងការ បានរៀបរាប់ពីដំណើរដើមទងថា គាត់បានទៅបង្សុកូលជាមួយនឹងក្រុមគ្រួសារ ក្នុងថ្ងៃទី ២ នៃឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីជាការនឹកគុណ ធ្វើបុណ្យសាងកុសលជូនដូនតា។ បងប្អូនដឹងស្រាប់ហើយថា អំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរយើង តែងមានអាកាសធាតុក្តៅ ងាយនឹងមានអារម្មណ៍ហេវហត់អស់កម្លាំង រូបគាត់ក៏បានដើរទៅទិញភេសជ្ជៈប៉ូវកម្លាំង ដាស្ស មកគាស់ពិសា យកកម្លាំងនៅតូបអ្នកលក់តែម្តង តែស្មានមិនដល់ថា បែរជាត្រូវរង្វាន់លុយសុទ្ធ $8888 ដុល្លារ

    April 25, 2025
  • PR

    ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក មានសេចក្តីសោមនស្សរីករាយសូមប្រកាសអំពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន បូលីណូ អ៊ិនធើណេសសិនណល គ្រុប។ កិច្ចព្រមព្រៀងនេះមានគោលបំណងបង្កើតក្របខណ្ឌសហប្រតិបត្តិការដ៏រឹងមាំរវាងស្ថាប័នទាំងពីរ ដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សាស្ត្រាចារ្យ និស្សិត និងសហគមន៍ទាំងមូលដូចខាងក្រោមនេះ៖ អត្ថប្រយោជន៍ពិសេសសម្រាប់លោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យ និងនិស្សិត ក្រោមអនុស្សរណៈនេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក សូមផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស ១០% ជូនដល់លោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យ និងនិស្សិតទាំងអស់ដែលបង្ហាញកាតនិស្សិត ឬកាតបុគ្គលិក នៅតាមសេវាកម្មជាច្រើនដូចជា៖ រោងភាពយន្ត

    April 24, 2025
  • ព័ត៌មានជាតិ

    (ទីក្រុង Istanbul) ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀល ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា Tripadvisor នឹងចូលរួមសហការជាមួយក្រសួងទេសចរណ៍កម្ពុជាជួយដល់ការអភិវឌ្ឍដល់សហគមន៍ទេសចរណ៍។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Fabrizio Angelo Orlando នាយកទទួលបន្ទុកសកលផ្នែកកិច្ចការ របស់ក្រុមហ៊ុន Tripadvisor (Global Director, Industry Affairs) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយក្រសួងទេសចរណ៏នៃព្រះរាជាណាចក្រកម្ពុជា ផ្តោតលើការផ្តល់នូវលទ្ធភាពដល់សហគមន៍ និងម្ចាស់អាជីវកម្មខ្នាតតូចមានលទ្ធភាពចូលរួមផ្តល់សេវាកម្មក្នុងវេទិការ (Platform)

    April 24, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសឿលថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងពី ករណីឆបោកបុគ្គលិករដ្ឋបាល ឬតំណាង សហគ្រាស គ្រឹះស្ថាន ឬសាមីកម្មករ និយោជិត ឱ្យប្រើមធ្យោបាយក្លែងក្លាយក្នុងការទូទាត់ថ្លៃសេវាសាធារណៈរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងដល់ដល់សាធារណជន ជាពិសេសបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថាន ឬសាមីកម្មករនិយោជិត ឱ្យបានដឹងថា នាពេលថ្មីៗនេះមានជនអនាមិកបានបង្កើត គណនីតេឡេក្រាមក្លែងក្លាយឈ្មោះ “បណ្ណ/សៀវភៅការងារជនបទេស” (@sfcambodia Chat) ដែលស្រដៀង

    April 24, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានអនុគណៈកម្មាធិការដើម្បីរៀបចំវាយតម្លៃរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំចរចាកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញជាអធិបតី និងជាហត្ថលេខី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ រួមជាមួយលោក Wang Tong Zhou ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន (China Communications Construction Company – CCCC) ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ

    April 18, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដំណើរទស្សនកិច្ចដ៏សំខាន់របស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៧ដល់១៨មេសាឆ្នាំ២០២៥ បាននាំអោយមានការ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន តាមរយះ ការចុះហត្ថលេខាលើឯកសារ កិច្ចសហប្រតិបត្តិការចំនួន៣៧ ដូចជា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខសកល ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ឧស្សាហកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ ជំនួយអភិវឌ្ឍន៍ ពន្ធគយ ចត្តាឡីស័ក សុខាភិបាល ទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយជាដើម។ ប៉ុន្តែជារួមកម្ពុជានិងចិនសម្រេចបានលើការងារបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យធំៗចំនួន៤នោះគឺកិច្ចសហប្រតិបត្តិការនយោបាយ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

    April 18, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយកាលពីរាត្រី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ អំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន នៅកម្ពុជា បានឱ្យដឹងថា ឯកឧត្តមប្រធានាធិបតីចិន បានអបអរសាទរចំពោះសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា និងគាំទ្រយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីសម្រេចគោលដៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ បន្ថែមពីលើនេះ ភាគីចិនបានអបអរសាទរចំពោះសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ក្នុងការរក្សា ស្ថិរភាពនយោបាយ ជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងគាំទ្រ

    April 18, 2025
  • PR

    ការផ្សព្វផ្សាយនៅលើបណ្តាញសង្គម Facebook & TikTok ពិតជាមានឥទ្ធិពលណាស់សម្រាប់យើងទាំងអស់គ្នានាសម័យកាលឌីជីថលនេះ ដែលអាចជំរុញអាជីវកម្មកាន់តែរីកចម្រើន ឬបង្កវិបត្តិធ្ងន់ធ្ងរក៏មាន ហើយក៏ជាមធ្យោបាយពេញនិយម ក្នុងការចែករំលែកព័ត៌មានល្អៗ ឬការបំពុលសង្គម ទៅតាមខ្លឹមសារ និងគោលបំណងរបស់អ្នកផលិតមាតិកាវីដេអូ ឬម្ចាស់គណនីរៀងៗខ្លួន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ សូមសរសើរដល់អ្នកផលិតមាតិកាវីដេអូជាច្រើន ដែលបានផលិតវីដេអូចែករំលែកនូវខ្លឹមសារល្អៗសម្រាប់អ្នកទស្សនា ក្នុងនោះមានវីដេអូទាក់ទាញមួយរបស់ យុវជន Elwin ដែលទើបបង្ហោះចេញថ្មីៗនេះ ដោយលើកឡើងពីសារៈសំខាន់នៃការបរិច្ចាគឈាមនៅក្នុងប្រទេសនីមួយៗ ដែលខ្លឹមសាររបស់ប្អូន គឺលើកទឹកចិត្តដល់ប្រជាជនខ្មែរទាំងអស់គ្នា ចូលរួមក្នុងសកម្មភាពមនុស្សធម៌នៃការបរិច្ចាគឈាម។ ក្នុងវីដេអូនោះប្អូនប្រុស Elwin ក៏បានលើកសរសើរដល់ក្រុមហ៊ុន មិត្តហ្វូន ដែលបានចូលរួមក្នុងកិច្ចការមនុស្សធម៌ ដោយបង្កើតនូវកម្មវិធីទ្រង់ទ្រាយធំមួយអំពីសារៈសំខាន់នៃការបរិច្ចាគឈាម «ដំណក់ឈាមមួយលានបេះដូង» កាលពីចុងឆ្នាំ 2024 ដែលជំរុញឱ្យបុគ្គលិក

    April 12, 2025
  • PR

    ក្ដៅគគុក! Oreo ជះលុយលេងឈុតធំ បង្កើតព្រឹត្តិការណ៍បង្ហោះ​នំគុកកី​អូរីអូតាមរ៉ុក្កែតដល់ទីអវកាស ហើយនេះជាពេលវេលា ដែលគ្រប់គ្នាទទួលបទពិសោធន៍ពិភពលំហអាកាស ជាមួយនំឃុកឃីអូរីអូក្នុងកម្មវិធី OREO Milky Way Dunk ។​ ដើម្បីអបអរនៃការបង្ហោះនៃនំអូរីអូទៅកាន់លំហអាកាសនេះក្រុមហ៊ុន អូរីអូបាន​រៀបចំសកម្មភាពជាច្រើនដោយមានការអញ្ជើញ ​Influencers មកចូលរួមពីបណ្ដាប្រទេសផ្សេងៗដើម្បីអបអរនិងជាសក្ខីភាពនៃការបង្ហោះដោយបញ្ជូននំអូរីអូតាមគ្រាប់រ៉ុក្កែត។ តែនៅមិនទាន់អស់ទេ ក្នុងនោះដែរអូរីអូ ក៏មិនភ្លាម​ផ្ដល់នូវអ្វីដែលពិសេសជូនហ្វេនៗអូរីអូនៅឯប្រទេសកម្ពុជាដើម្បីសាទេ​ដល់ការបង្ហោះអូរីអូនោះទេ ដោយបានបង្កើតកម្មវិធីផ្ដល់រង្វាន់ដ៏ច្រើនសន្ទឹកសន្ធាប់ឲ្យហ្វេនៗ ដើម្បីមានឳកាស​ទទួលពិន្ទុឈ្នះរង្វាន់ធំជាច្រើនដូចជា ដំណើរកម្សាន្តទៅ​ប្រទេសជប៉ុន និងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។ ត្រៀមខ្លួនដើម្បីទទួលយកបទពិសោធន៍ដ៏ថ្មីស្រឡាងពីអូរីអូ! សម្រាប់ព័ត៏មានបន្ថែមសូមតាមដានហ្វេសប៊ុកផេកផ្លូវការ OREO Cambodia!

    April 12, 2025
  • PR

    ខណៈបុណ្យចូលឆ្នាំប្រពៃណីជាតិនឹងចូលមកដល់នាដើមសប្តាហ៍ក្រោយនេះ ផលិតកម្មយក្ស Galaxy Navatra បានបញ្ចេញអាល់ប៊ុមចម្រៀងមួយវ៉ុល មានចំនួន១១បទ សុទ្ធសឹងតែជាបទចម្រៀងសម្រាប់រាំកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ក្នុងចំណោម បទចម្រៀងទាំង១១បទ សុទ្ធសឹងតែជាការបកស្រាយពីសំណាក់កំពូលតារាចម្រៀងល្បីៗប្រចាំផលិតកម្ម មានដូចជា ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត កញ្ញា តន់ ចន្ទសីម៉ា លោក ខេម និង លោក ខាន់ ជេមស៍ ជាដើម។ ដោយឡែកបទចម្រៀងទាំង ១១បទ ដែលសុទ្ធសឹងជាបទសម្រាប់រាំកម្សាន្តបុណ្យចូលឆ្នាំថ្មីនេះមានដូចជាបទ “ក្រមុំឆ្នាស់” “ចង់ប្រាប់ថាដៃអូននៅទំនេរ” “លឺថាដៃអូនទំនេរ” “អូនលេងបងបាត់”

    April 11, 2025