Naren
  • PR

    ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលខិតជិតមកដល់ក្នុងពេលខាងមុខនេះ OH!SOME សាខា AEON Mean Chey ដែលជាហាងទំនិញលក់រាយដ៏ទាន់សម័យ នឹងធ្វើការផ្តល់ជូនពិសេស ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ 30% លើផលិតផលលក់ដាច់បំផុត និងការទិញមួយថែមមួយលើផលិតផលដែលបានកំណត់។ ដោយមានការផ្តល់ជូនលើសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដូចជា ផលិតផលប្រើប្រាស់ក្នុងផ្ទះបាយ ផលិតផលថែរក្សាខ្លួន ថែមទាំងកាបូបស្ពាយ និងដបទឹកដែលសុទ្ធសឹងតែជាសម្ភារៈចាំបាច់សម្រាប់ការធ្វើដំណើរផងដែរ។ លើសពីនេះទៅទៀត សូមកុំខកខាននូវផលិតផលដែលចូលរួមសហការជាមួយ Disney IP រួមមានគ្រឿងបន្លាស់និងរបាំងបិទភ្នែក Frozen និងមេដែកទូរទឹកកក Disney Tsum Tsum។ អ្នកតំណាង OH!SOME ម្នាក់និយាយថា “ពិធីបុណ្យចូលឆ្នាំថ្មីកាន់តែខិតជិតមកដល់ យើងបានត្រៀមរួចជាស្រេចនូវកាំភ្លើងបាញ់ទឹក ឡេការពារកម្តៅថ្ងៃ ស្បែកជើងផ្ទាត់

    April 11, 2025
  • PR

    ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មីខ្មែរ គឺជាបុណ្យប្រពៃណីដ៏សំខាន់ និងពោរពេញដោយអត្ថន័យសិរីសួស្តី។ មានសកម្មភាពជាច្រើនដែលធ្វើឲ្យបុណ្យនេះក្លាយជា ពិធីបុណ្យដ៏ពិសេស និងប្លែកជាងបុណ្យផ្សេងៗ។ GANZBERG និងបង្កើតមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ស្តង់ដាអន្តរជាតិចំនួន3 ថ្ងៃពេញ 3ទីតាំងដំណាលគ្នា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។ឆ្នាំថ្មីនេះ Ganzberg នាំមកជូននូវភាពដ៏អស្ចារ្យ និង​បទពិសោធន៍សប្បាយរីករាយបំផុតសម្រាប់អ្នកចូលរួម! អ្វីដែលពិសេសក្នុងកម្មវិធីនេះ?​​ ការលេងល្បែងប្រជាប្រិយខ្មែរ ទាញព្រ័ត បោះអង្គញ់ ចោលឈូង ការប្រគំតន្ត្រីបែបEDM, DJ ,ប៉ាតម្សៅ និងលេងបាញ់ទឹក។ កម្មវិធីកំសាន្តបែបសម័យទំនើបនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី 14, 15 និង 16 ខែមេសា ឆ្នាំ2025 នាទឹកដីស្រូវអង្ក ខេត្តបាត់ដំបង ធុរេនផ្អែមឆ្ងាញ់​ខេត្តកំពត

    April 10, 2025
  • PR

    ជាការទទួលខុសត្រូវចំពោះអតិថិជន បុរីឡេង ណាវ៉ាត្រា គម្រោង 6A គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នេះ បានបញ្ចប់ការសាងសង់ ១០០% មានចំនួន៣២៨១ ផ្ទះហើយ និងផ្ទះកំពុងសាងសង់ចំនួន ១៧២៣ ផ្ទះ។ បើផ្អែកតាមរបាយការណ៍បង្ហាញឲ្យដឹង លើផឹកផ្លូវការ របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Galaxy Navatra Group។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារ មិនដែលទៅណាឆ្ងាយពីការដ្ឋានឡើយ ជារឿយតែងតែចុះទៅពិនិត្យមើលនៅការដ្ឋានសាងសង់ផ្ទះ បុរីឡេងណាវ៉ាត្រា គម្រោង

    April 9, 2025
  • PR

    ធនាគារ វីង រៀបចំកម្មវិធីបរិច្ចាគឈាម ពិព័រណ៍សុខភាព និងការដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលលំហាត់ប្រាណសម្រាប់បុគ្គលិក។ ក្នុងឱកាសអបអរសាទរទិវាសុខភាពពិភពលោកឆ្នាំ ២០២៥ ធនាគារ វីង បានដឹកនាំបុគ្គលិកចូលរួមបរិច្ចាគឈាម ព្រមទាំងផ្តល់ការពិគ្រោះ និងពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញនៅក្នុងពិព័រណ៍សុខភាពដោយឥតគិតថ្លៃសេវា ហើយទន្ទឹមគ្នានេះដែរ ក៏មានការដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលលំហាត់ប្រាណដ៏ទំនើបសម្រាប់បុគ្គលិក ដែលស្ថិតក្នុងអគារធនាគារ វីងថៅវើ នៅចំកណ្តាលរាជធានីភ្នំពេញផងដែរ។ ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ធនាគារ វីង បានរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីលើកទឹកចិត្តបុគ្គលិកឱ្យចូលរួមជួយសង្គ្រោះអ្នកជំងឺដែលត្រូវការព្យាបាលបន្ទាន់។ បណ្ឌិត Dmytro Kolechko អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា៖ “ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិករបស់យើងដែលមានសមានចិត្តចូលរួមដើម្បីសុខុមាលភាពសហគមន៍។ គ្រប់ដំណក់ឈាមដែលបានបរិច្ចាគ គឺជាពន្លឺនៃក្តីសង្ឃឹមដែលផ្តល់ជីវិតថ្មីដល់អ្នកដែលកំពុងត្រូវការ។” យោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះបានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ

    April 9, 2025
  • PR

    (ភ្នំពេញ)៖ មោទនភាពលើផលិតផលខ្មែរកាន់តែខ្លាំង ដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បង្កើតឡើងដោយសហគ្រិនខ្មែរ បាននាំយកផលិតផល «Made in Cambodia» បន្តទៅឈ្នះមេដាយមាសចំនួន ៨ គ្រឿងបន្ថែមទៀត ពីស្ថាប័នវាយតម្លៃលើគុណភាពអន្តរជាតិ MONDE SELECTION។ សន្និសិទ្ធសារព័ត៌មានអបអរសាទរការទទួលមេដាយមាសក្នុងឆ្នាំ ២០២៥ ពី MONDE SELECTION បានប្រារព្ធឡើងនៅលើឆាកតន្ត្រីបុណ្យភូមិទឹកពិសាកម្ពុជា នាថ្ងៃចុងក្រោមរបស់មហោស្រពសិល្បៈបុណ្យភូមិសប្តាហ៍ទី ១ ដែលមានទីតាំងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ កាន់តែពិសេស គឺទឹកពិសាកម្ពុជា ដែលជាម្ចាស់ឧបត្ថម្ភគាំទ្រធំក្នុងមហោស្រពសិល្បៈបុណ្យភូមិផ្ទាល់ បានឈ្នះមេដាយមាសកម្រិតកំពូល

    April 9, 2025
  • PR

    (ភ្នំពេញ)៖ កាន់តែសប្បាយជាងឆ្នាំមុន ជាមួយសង្រ្កាន្តពាសពេញតំបន់ រាយពេញប្រទេស ដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមឧបត្ថម្ភស្ទើរគ្រប់ទីតាំង ដើម្បីគាំទ្រ អភិរក្ស វប្បធម៌ខ្មែរ ល្បែងប្រជាប្រិយ សិល្បៈ របាំ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ជាមួយការចូលរួមឧបត្ថម្ភគាំទ្រពី ខ្មែរ ប៊ែវើរីជីស សង្រ្កាន្តជាច្រើននៅតាមតំបន់ផ្សេងៗ នឹងចាប់ប្រារព្ធឡើង ពីចុងខែមីនា រហូតដល់ពាក់កណ្តាលខែមេសា រួមមានដូចជា សង្ក្រាន្តវិទ្យាល័យ សង្ក្រាន្តសកលវិទ្យាល័យ សង្ក្រាន្តតាមខេត្ត ជាពិសេស គឺព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាប និង មហោស្រពបុណ្យភូមិផងដែរ។ មិនតែប៉ុណ្ណោះ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ធំៗទាំង ៤ របស់ក្រុមហ៊ុន

    April 9, 2025
  • ព័ត៌មានជាតិ

    ​រាជធានីភ្នំពេញ​៖​ បើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​បានឱ្យ​ដឹង​ថា​ ដើម្បីចូលរួមរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គិភ័យក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ខណៈពេលអាកាសធាតុកំពុងតែក្តៅស្ងួតខ្លាំង ដែលងាយនឹងបណ្តាលឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖ ១- ហាមដាច់ខាតចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ។ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបុគ្គល និងម្ចាស់ទីតាំងណាដែលបង្កការអុជកាំជ្រួច និងបង្ហោះគោម បណ្តាលឱ្យមានអគ្គិភ័យកើតឡើងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ២- នៅគ្រប់ទីវត្តអារាម ទីកន្លែងគោរពសក្ការៈបូជា ក្រសួង ស្ថាប័ន

    April 8, 2025
  • PR

    (ភ្នំពេញ មេសា ២០២៥)៖ មិនត្រឹមតែជាធនាគារឈានមុខគេនៅកម្ពុជា ដែលទទួលបានការគាំទ្រខ្លាំងពីបងប្អូនតាមរយៈតម្រូវការហិរញ្ញវត្ថុ និងជំរុញកំណើនអាជីវកម្មក្នុងស្រុក ព្រមទាំងសេដ្ឋកិច្ចឌីជីថលប៉ុណ្ណោះទេ ធនាគារ ABA បានចូលរួមជាផ្នែកមួយដើម្បីថែរក្សា អភិរក្ស វប្បធម៌ខ្មែរ តាមរយៈការបង្កើតមាតិការំលេចផ្សាភ្ជាប់នូវវប្បធម៌ខ្មែរ ផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ ដូចប្រិយមិត្តអ្នកអានបានជ្រាបរួចមកហើយថាជាក្នុងឱកាសពិធីប្រារព្ធណាមួយ ធនាគារ ABA តែងរំលេចនូវទស្សនីភាពប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។ ដោយថ្មីៗនេះ ធនាគារ ABA បានបញ្ចេញនូវមាតិការំលេចទិដ្ឋភាពប្រពៃណីបុណ្យចូលឆ្នាំខ្មែរ សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជន ដែលមានដូចជាចម្រៀង និងរឿងខ្លី។ ដោយនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ កាន់តែកៀកចូលមកដល់ ធនាគារ ABA បានចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ

    April 8, 2025
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅក្នុងថ្ងៃទី ៣ ខែមិថុនាខាងមុខនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃអង្គារ ទី៨ ខែមេសា។ ការបោះឆ្នោតខាងលើនេះគឺជាការបោះឆ្នោតមុនអាណត្ត ដែលត្រូវបានធ្វើឡើងក្រោយតុលាការធម្មនុញ្ញនៃប្រទេសកូរ៉េខាងត្បូង​ ទើបសម្រេចបោះឆ្នោតជាឯកច្ឆន្ទទម្លាក់លោក Yoon Suk Yeol ចេញពីដំណែងប្រធានាធិបតីកាលពីពេលថ្មីៗនេះ។ គួររម្លឹកជូនថា លោក Yoon Suk Yeol ត្រូវបានទម្លាក់ចេញពីតំណែងបន្ទាប់ពីរូបគាត់បានប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់អាជ្ញាសឹកយ៉ាងបន្ទាន់មួយទាំងយប់នាពេលកន្លង ដោយលោកបានអះអាងថា ការប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់នេះគឺដើម្បីការពារប្រទេសកូរ៉េខាងត្បូងពីការឈ្លានពានពីសំណាក់ក្រុមប្រឆាំងដែលមាននិន្នាការគាំទ្រកូរ៉េខាងជើង។ យ៉ាងណាក្តី តុលាការបានរកឃើញថាការសម្រេចរបស់លោក Yoon Suk Yeol ត្រូវបានធ្វើឡើងដោយផ្ទុយពីច្បាប់ ហើយគោលបំណងនៃការប្រកាសច្បាប់នោះទៀតសោតគឺត្រូវបានធ្វើឡើងដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់តែប៉ុណ្ណោះ៕ អត្ថបទ៖​ ភក្តី ប្រភព៖ BBC

    April 8, 2025
  • PR

    (ភ្នំពេញ មេសា ២០២៥) ៖ នៅក្នុងការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ​ ក្រុមហ៊ុន ជីប ម៉ុង (Chip Mong) និង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ដែល​ជាក្រុមហ៊ុន​ដ៏​មាន​ឥទ្ធិពលបំផុតនៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងជំរុញភាពរីកចម្រើនរួម កំណើនសេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពជាតិ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា

    April 7, 2025