Naren
  • ព័ត៌មានជាតិ

    នៅពេលតាមបណ្ដាមូលដ្ឋានមួយចំនួនជាពិសេសទីប្រជុំជន ក្នុងនោះក៏មាននៅរាជធានីភ្នំពេញ យុវជនជាបន្តបន្ទាប់បានចាប់ផ្ដើមលេងគប់ទឹក ប៉ាតម្សៅដែលជាសកម្មភាពពុំគួរគប្បី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខិតជិតចូលមកនោះ លោកបណ្ឌិតទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានក្រើនរម្លឹកដល់ក្រុមយុវវ័យទាំងនោះ ឱ្យប្រយ័ត្ន៣ គឺ ក្នុងពេល និងក្រោយពេលចូលឆ្នាំ កុំធ្វើសកម្មភាពជ្រុលហេតុនាំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសសូមប្រយ័ត្នសកម្មភាពមួយចំនួនដែលអាចក្លាយខ្លួនជាក្មេងទំនើង ក្មេងទំនើងដែលនឹងត្រូវបានចាប់បញ្ជូនខ្លួនទៅតុលាការផ្តន្ទាទោស និងប្រឈមនឹងការជាប់ពន្ធនាគារ។ លោកបណ្ឌិត ទូច សុឃៈ បានផ្ញើសារក្រើនរម្លឹកទៅដល់ក្រុមយុវវ័យទាំងនោះឱ្យប្រយ័ត្ន៣យ៉ាង រួមមាន ប្រយ័ត្នទី១ ប្រយ័ត្នមិនបានចូលឆ្នាំ ប្រយ័ត្នទី២ ប្រយ័ត្នចូលឆ្នាំមិនចប់ និងប្រយ័ត្នទី៣ ប្រយ័ត្នចូលឆ្នាំហើយចូលការិយាល័យនគរបាលព្រហ្មទណ្ឌ (CID)។លោកបណ្ឌិតបន្តថា ប្រយ័ត្នទី១ ប្រយ័ត្នមិនបានចូលឆ្នាំ យុវជន ឬយុវវ័យសូមកុំប្រព្រឹត្តអំពើល្មើស

    April 5, 2025
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសបើកការស្វាគមន៍ប្រទេសជាមិត្តទាំងអស់ ដែលចង់មកចូលចតនៅកំពង់ផែរាមប្រទេសកម្ពុជា ដើម្បីធ្វើការហ្វឹកហ្វឺនរួមគ្នា។ ការប្រកាសនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌល​ភស្តុ​ភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន និងផែរាម ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។ សម្តេចបានបញ្ជាក់ដូច្នេះថា៖ «បន្ទាប់ពីពិធីនេះហើយ កម្ពុជាស្វាគមន៍រាល់ភាគីមិត្តទាំងអស់ដែលមានបំណងធ្វើសមយុទ្ធរួមគ្នានៅមូលដ្ឋានសមុទ្ររាមនេះ យើងគ្មានអ្វីដែលលាក់លៀមទេ» ដោយសម្តេចបានច្រានចោលមតិទាំងឡាយ ដែលបានចោទប្រកាន់ថា មូលដ្ឋានកងទ័ពជើងទឹករាមដែលដាក់ឱ្យដំណើរការនាពេលនេះ នឹងអនុញ្ញាតឱ្យតែនាវាកងទ័ពជើងទឹកចិនចូលចត។ សូមរំលឹកថាការកសាងឡើងនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា ចិន-ផែរាម ជាការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ នឹងធ្វើទំនើបកម្មពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ដែលធានាដល់កិច្ចការពារជាតិប្រកបដោយប្រសិទ្ធភាព ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

    April 5, 2025
  • អន្តរជាតិ

    ជប៉ុន៖ ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ជប៉ុន Nissan បានបង្ហាញពីផែនការកាត់បន្ថយការផលិតរបស់ខ្លួន ដើម្បីឆ្លើយតបនឹងការដំឡើងពន្ធនាំចូលថ្មីរបស់លោកប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៤ ខែមេសា។ រថយន្ត ដែលក្រុមហ៊ុន Nissan គ្រោងនឹងកាត់បន្ថយការផលិតនោះមាន ២ម៉ូដែល គឺម៉ូដែល INFINITI QX50 និង QX55។ ប្រភពខាងលើបានបន្តថា តាមគម្រោងគឺរថយន្តទាំង ២ម៉ូដែលនេះនឹងត្រូវផលិតនៅក្នុងរោងចក្រក្នុងប្រទេសម៉ិចស៊ីកូ សម្រាប់នាំយកទៅលក់នៅក្នុងទីផ្សារអាមេរិក។ យោងទៅតាមអត្រាពន្ធថ្មី ដែលអាមេរិកនឹងគិតចំពោះប្រទេសម៉ិចស៊ិកូនោះគឺមានអត្រាចំនួន ២៥% ដែលជាអត្រាដ៏ខ្ពស់មួយផងដែរ បើធៀបទៅនឹងអត្រាពន្ធចាស់។ យ៉ាងណាក្តី ក្រុមហ៊ុន Nissan មិនបានបញ្ជាក់អំពីចំនួនជាក់លាក់នៃរថយន្តដែលត្រូវកាត់បន្ថយនោះទេ

    April 5, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសកាត់បន្ថយពន្ធគយភ្លាមៗលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកចំនួន ១៩ មុខ និងបានស្នើសុំភាគីអាម៉េរិកសម្រាប់ការចរចាទាក់ទងនឹងការអនុវត្តពន្ធគយលើទំនិញនាំចូលពីកម្ពុជា។ នេះបើយោងតាមសារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ។ ក្នុងសារលិខិតចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតីបានមានប្រសាសន៍ថា ឆ្លើយតបទៅនឹងការប្រកាសរបស់ឯកឧត្តម ដូណាល់ ត្រាំ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ស្តីពីការយកពន្ធគយ ៤៩ភាគរយ លើផលិតផលពីកម្ពុជា ចាប់ពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះតទៅ កម្ពុជាស្នើឱ្យមានការចរចាជាមួយភាគីអាម៉េរិកឱ្យបានឆាប់បំផុត និងស្នើឱ្យរដ្ឋាភិបាលអាម៉េរិកពិចារណាពន្យារពេលការអនុវត្តពន្ធគយខាងលើនេះ។ សម្តេចធិបតីបានបន្តថា

    April 5, 2025
  • PR

    (ភ្នំពេញ) ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥៖ ដូចដែលបងប្អូនបានជ្រាបរួចមកហើយថា ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ មានលក់គ្រប់ផលិតផលគ្រឿងអេឡិចត្រូនិកទាំងអស់របស់សាមសុង។ ហើយអ្វីដែលកាន់តែពិសេស ថ្ងៃនេះ ក្រុមហ៊ុនសាមសុង បានធ្វើការប្រកាសដាក់លក់ បន្ថែមនូវទូរសព្ទដៃសាមសុង គ្រប់ម៉ូឌែលដែលមានលក់នៅគ្រប់សាខាស៊ុនស៊ីម៉ិចកូ។ នៅថ្ងៃទី៤ មេសា ឆ្នាំ២០២៥ ក្រុមហ៊ុនសាមសុង និង ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ បានប្រកាសជាផ្លូវការ នូវកិច្ចសហការរួមគ្នាដោយមានការចូលរួមពីសំណាក់អ្នកគ្រប់គ្រងពីក្រុមហ៊ុន សាមសុង និងគណៈគ្រប់គ្រងក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ Influencers ល្បីៗប្រចាំប្រទេសកម្ពុជា និងអ្នកសារព័ត៌មានជាច្រើនមកទស្សនា និងធ្វើការតេស្តផលិតផលដោយផ្ទាល់ដែលមានទីតាំងនៅស៊ុនស៊ីមិចកូ សាខាបូកគោ។ គោលបំណងនៃកិច្ចសហការនេះ គឺដើម្បីឱ្យអតិថិជនសាមសុង មានភាពងាយស្រួលជាង មុន ដោយអតិថិជនគ្រាន់តែអញ្ជើញទៅតែមួយកន្លែង

    April 5, 2025
  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា នៅយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយ ថ្មីៗនេះគណនីហ្វេសប៊ុក និង TikTok ឈ្មោះ Nina Daily បានបង្ហោះផ្សព្វផ្សាយវីដេអូប្រើប្រាស់កាយវិការ និងសម្លៀកបំពាក់មិនសមរម្យនៅ មុខប្រាសាទអង្គរវត្ត ក្នុងគោលដៅបង្ហាញ និងលើកតម្កើងពីការហាត់ប្រាណរបស់ខ្លួន ដែលប៉ះពាល់ដល់តម្លៃ របស់អង្គរ សម្បត្តិបេតិកភណ្ឌពិភពលោក។ ក្នុងសេចក្តីប្រកាសព័ត៌មានអាជ្ញាធរជាតិអប្សរា សូមសម្តែងការមិនពេញចិត្ត និងមិនអាចទទួលយកបាន ចំពោះការប្រើប្រាស់ សម្បត្តិបេតិកភណ្ឌជាតិដោយពុំសមស្របនេះ ក្នុងនោះអង្គរវត្ត មិនមែនត្រឹមតែជាកេតនភណ្ឌជាតិ អត្តសញ្ញាណ ជាតិ និងជាទីសក្ការបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្លៃជាសកល ជាកិត្តិយសជាតិ ដែលត្រូវបានទទួលស្គាល់ថាជា បេតិកភណ្ឌពិភពលោក។

    April 4, 2025
  • អន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេ​រិកបានប្រកាសហាមឃាត់មន្ត្រីរបស់ខ្លួន ដែលកំពុងបំពេញការងារនៅក្នុងប្រទេសចិន មិនឱ្យមានទំនាក់ទំនងស្នេហាជាមួយពលរដ្ឋចិនឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣​ ខែមេសា។ ទំនាក់ទំនងស្នេហាដែលរដ្ឋាភិបាលអាមេរិកបានហាមឃាត់នោះ គឺមានទាំងការរៀបការស្របច្បាប់ និងទំនាកទំនងក្រៅផ្លូវការផងដែរ។ គួរកត់សម្គាល់ថា មន្ត្រីនៃរដ្ឋាភិបាលអាមេរិក ដែលកំពុងបំពេញការងារនៅក្នុងប្រទេសចិននោះ គឺសំដៅនៅកាន់ក្រុមមន្ត្រីក្នុងស្ថានទូតអាមេរិកប្រចាំនៅប្រទេសចិន។ ប្រភពខាងលើបានបន្តថា រហូតមកទល់នឹងពេលនេះទាំងរដ្ឋាភិបាលចិន និងស្ថានទូតអាមេរិកប្រចាំនៅក្នុងប្រទេសចិន នៅមិនទាន់បង្ហាញប្រតិកម្មយ៉ាងណាឡើយទេ។ សូមបញ្ជាក់ជូនថា សេចក្តីហាមឃាត់ខាងលើនេះត្រូវបានធ្វើឡើងក្រោយរដ្ឋាភិបាលអាមេរិកបានដំឡើងអត្រាពន្ធនាំចូលពីប្រទេសចិនក្នុងអត្រារហូតដល់ ៣៤% ពោលគឺអាចនិយាយបានថា អាមេរិកហាក់កំពុងតែធ្វើសង្គ្រាមពាណិជ្ជកម្មនិងការទូតជាមួយប្រទេសចិន៕   អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    April 3, 2025
  • អន្តរជាតិ

    ថៃ៖ លោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra បាននិយាយថា បានត្រៀមដោះស្រាយបញ្ហានៃការដំឡើងអត្រាពន្ធនាំចូលថ្មីពីអាមេរិករួចហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា។ ទន្ទឹមគ្នាលោកស្រីក៏បានប្រាប់ឱ្យប្រទេសជាសមាជិកអាស៊ានត្រូវតែបើកការចរចារជាផ្លូវការមួយជាមួយអាមេរិកចំពោះបញ្ហានេះផងដែរ ដ្បិតវាមានកម្រិតខ្ពស់ខ្លាំងណាស់។ លោកស្រី Paetongtarn Shinawatra បានបន្តថា នៅចំពោះបញ្ហានេះរដ្ឋាភិបាលថៃនឹងដាក់ចេញយន្តការក្នុងរយៈពេលខ្លីមួយចំនួន ដើម្បីជួយសម្របសម្រួលដល់ក្រុមអ្នកផលិតនិងក្រុមអ្នកដឹកជញ្ជូន ដើម្បីឱ្យពួកគេអាចបន្តសកម្មភាពអាជីវកម្មបានក្នុងអំឡុងពេលដែលអាមេរិកកំពុងអនុវត្តអត្រាពន្ធថ្មីនេះ។ ចំពោះយន្តការរយៈពេលវែងវិញគឺរដ្ឋាភិបាលនឹងព្យាយាមធ្វើការចរចារ ឬបង្កើតកិច្ចព្រមព្រៀមពិសេសណាមួយ ដើម្បីធ្វើឱ្យអត្រាពន្ធនាំចូលនេះអាចធ្លាក់ចុះមកវិញខ្លះ។ សូមបញ្ជាក់ជូនថា អត្រាពន្ធថ្មីដែលអាមេរិកនឹងអនុវត្តចំពោះទំនិញថៃ គឺមានកម្រិត ៣៦% ហើយអត្រាដ៏ខ្ពស់នេះនឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនផលិតទំនិញជាច្រើននៅក្នុងប្រទេសថៃ ក៏ដូចជាប៉ះពាល់ដល់សេដ្ឋកិច្ចនៃប្រទេសថៃមួយផ្នែកផងដែរ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    April 3, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ នេះ សមាគមឧកញ៉ាកម្ពុជា អំពាវនាវដល់គោរមវន្តទាំងអស់ ឱ្យប្រកាន់ខ្ជាប់ សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម ក្នុងការប្រើប្រាស់បណ្តាញសង្គម ឬមធ្យោបាយផ្សព្វផ្សាយនានា។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ សមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា សមាគមឧកញ៉ាកម្ពុជា គឺជា ស្ថាប័នតែមួយគត់ ដែលតំណាងឱ្យគោរមវន្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចែងអំពីតួនាទី ភារកិច្ច ព្រមទាំងសិទ្ធិនិងកាតព្វកិច្ចរបស់សមាគមដើម្បីរក្សានិងលើកកម្ពស់គុណតម្លៃ និងឧត្តមភាពដ៏ឧត្តុង្គឧត្តម នៃគោរមងារ ឧកញ៉ា ដែលជាព្រះរាជទានដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាំងពីបុរាណ កាលរៀងមក ជាពិសេសការពង្រឹងសាមគ្គីភាព

    April 2, 2025
  • ព័ត៌មានជាតិ

    ចិន៖ លោកប្រធានាធិបតីចិន ស៊ី ជិនពីង គ្រោងនឹងធ្វើដំណើរទស្សនកិច្ចមកកាន់បណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាននៅពាក់កណ្តាលខែមេសានេះ នេះបើយោងតាមការចុះផ្សាយរបស់កាសែត South China Morning Post កាលពីយប់ថ្ងៃទី៣១ ខែមីនា។ បណ្តាប្រទេសដែលលោក ស៊ី ជីនពីង គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់នោះរួមមាន ប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម និងប្រទេសកម្ពុជាផងដែរ។ ប្រភពខាងលើបានបន្តថា ដំណើរទស្សកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ខាងលើនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាពនិងពាណិជ្ជកម្មជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន ហើយវាក៏ជាដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយផងដែរ។ យ៉ាងណាក្តី សម្រាប់ក្រុមអ្នកឃ្លាំមើលស្ថានភាពនយោបាយនៅលើពិភពលោកបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំចិននេះអាចជាគោលនយោបាយការទូតថ្មីមួយសម្រា​ប់ប្រជែងនឹងសហរដ្ឋអាមេរិក ដែលទើបសម្រេចផ្តាច់ជំនួយធំៗជាច្រើន ហើយការសម្រេចផ្តាច់ជំនួយនោះក៏បានប៉ះពាល់ដល់បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានផងដែរ៕   អត្ថបទ៖ ភក្តី ប្រភព៖ South China

    April 1, 2025