Naren
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់រដ្ឋបាលរាជធានី ខេត្តបន្តរៀបចំឱ្យមាន ផ្លូវថ្មើរជើង (Walk Street) ដែលជាការចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធទីក្រុង លើកកម្ពស់សុខុមាលភាព ជីវភាពប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ខណៈការដាក់ឱ្យប្រើប្រាស់ ផ្លូវថ្មើរជើង Walk Street កន្លងមកនេះ ទទួលបានការគំាទ្រយ៉ាងខ្លំាងពីប្រជាពលរដ្ឋ។ គួរបញ្ជាក់ផងដែរថា នៅរាជធានីភ្នំពេញ ការសាកល្បងផ្លូវថ្មើរជើង

    April 7, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃចំនួន១៤១៤នាក់ ដែលធ្វើឡើងទីតាំងអនុវិទ្យាល័យក្បាលដំរី ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងអាជ្ញាធរស្រុកអូរគ្រៀងសែនជ័យ ជាច្រើនទៀតផងដែរ។ នាឱកាសនោះលោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

    April 6, 2025
  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ ប្រាប់ពីរបៀបស្នើសុំលតាបត្រអនុញ្ញាតធ្វើដំណើរលើផ្លូវល្បឿនលឿនសម្រាប់អ្នកជិះម៉ូតូធំ។ ដើម្បីស្នើសុំលតាបត្រអនុញ្ញាតធ្វើដំណើរលើផ្លូវល្បឿនលឿនសម្រាប់ទោចក្រយានយន្តទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ២៧kWឡើងទៅ ត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖ ពលរដ្ឋខ្មែរ៖ 1. បណ្ណសម្គាល់យានជំនិះ 2. អត្តសញ្ញាណប័ណ្ណម្ចាស់កម្មសិទ្ធិ ជនបរទេស៖ 1. បណ្ណសម្គាល់យានជំនិះ 2. លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព 3. លិខិតបញ្ជាក់ទីលំនៅចេញដោយមេឃុំ/ចៅសង្កាត់ *ករណីអាសយដ្ឋានអចិន្ត្រៃយ៍ខុសពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណត្រូវភ្ជាប់មកជាមួយសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ ការស្នើសុំលតាបត្រនេះដោយឥតគិតថ្លៃ ទីតាំងស្នើសុំ៖ – មណ្ឌលផ្ដល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ

    April 6, 2025
  • ព័ត៌មានជាតិ

    ព្រះសីហនុ ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកទឹកចិត្តប្រជាពលរដ្ឋគោរពស្រឡាញ់វប្បធម៌ប្រពៃណី ព្រះពុទ្ធសាសនា ពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ ទើបរដ្ឋបាលក្រុង ខេត្ត សម្រេចរៀបចំសង្ក្រាន្តនៅតាមតំបន់ទេសចរណ៍ វត្តអារាមនានាក្នុងខេត្តព្រះសីហនុ។ នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាធិបតីក្នុងព្រឹត្តិការណ៍ “សង្ក្រាន្ត អ្នកកោះ

    April 6, 2025
  • PR

    ភ្នំពេញ — ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានបើកសម្ពោធដាក់ដំណើរការសាខាទី ១៣ នៅក្នុងតំបន់ដ៏មានសក្តានុពល ហ្គ្រេនភ្នំពេញស៊ីធី (Grand Phnom Penh City) របស់ ជីប ម៉ុង លែន (Chip Mong Land) ដែលស្ថិតនៅភាគពាយព្យនៃរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី 05 ខែ មេសា ឆ្នាំ 2025 ។ ពិធីបើកសម្ពោធផ្លូវការមួយនេះ គឺជាការបើកទ្វារស្វាគមន៍ដល់អតិថិជនដែលរស់នៅជុំវិញតំបន់ហ្គ្រេនភ្នំពេញ តំបន់សែនសុខ និង អ្នកធ្វើដំណើរទៅខេត្តដែលឆ្លងកាត់មហាវិថីមិត្តភាព

    April 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឱកាសល្អ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រកាសការប្រកួតររចនានិមិត្តសញ្ញា ជាមួយពាក្យ “សហព័ន្ធកីឡាប្រដាល់គុនខ្មែរ” និង ពាក្យ “ KunKhmer Federation” ដោយយកលំនាំទាំង៣ពណ៌របស់ឡូហ្គូចាស់ជាគោល (ខៀវ ក្រហម និងស) និមិត្តសញ្ញា Logo ចាស់របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ចំពោះរចនាបទថ្មី តាមផ្នត់គំនិតរបស់លោកអ្នក ដោយត្រូវយកលំនាំ រំលេចក្បាច់រចនាតាម ចំលាក់ក្បាច់គុនបុរាណខ្មែរ នៅតាមប្រាង្គប្រាសាទខ្មែរនានា។ – ការប្រកួតនេះចាប់ផ្តើមពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០២៥ តទៅ – ការប្រកួតមានរយៈពេល២សប្តាហ៍ –

    April 5, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ពលករខ្មែរដែលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បង្ហាញក្តីរីករាយ និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជួយសម្រួលជាមួយរាជរដ្ឋាភិបាលថៃ ក្នុងការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់ពលករដែលធ្វើការនៅប្រទេសថៃគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ លោក ញឹម សុខា ជាពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានលើកឡើងថា ខ្លួនមានការសប្បាយចិត្តជាខ្លាំងនៅពេលឮដំណឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្របសម្រួលជាមួយរាជរដ្ឋាភិបាលប្រទេសថៃដោយជោគជ័យម្តងទៀត ដើម្បីមានការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ តាមច្រកព្រំដែន ដែលជាការសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករខ្មែរនៅប្រទេសថៃបានមកលេងស្រុកកំណើត។ លោក សូមអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែសម្រួលឱ្យមានការលើកលែងថ្លៃសេវាចេញ ចូល

    April 5, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារនិង ហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នាព្រឹកថ្ងៃសៅរ៍ ទី ៥ ខែមេសា ឆ្នំា ២០២៥ ថា៖ កម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស​​ ពោលគឺធ្វើស្របតាមមាត្រា៥៣ ថ្មី​ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានេះ, ការធ្វើទំនើបកម្មមូលដ្ឋានទ័ពរាម មិនបានធ្វើឱ្យកម្ពុជាបាត់បង់អធិបតេយ្យ ហើយគ្មានអ្នកណាការពារអធិបតេយ្យកម្ពុជា ជំនួសកម្ពុជា នោះទេ ។ ជាងនេះទៅទៀត, គ្មានផ្នែកណាមួយនៃមូលដ្ឋានទ័ពរាមនឹងក្លាយជាកម្មសិទ្ធិរបស់បរទេសណាឡើយ គឺមូលដ្ឋានទ័ពរាមគឺជាកម្មសិទ្ធិរបស់កម្ពុជាតែមួយគត់ ។

    April 5, 2025
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ប្រទេសកម្ពុជាបានបង្ហាញពីការបន្តរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យទេសចរណ៍ និងការធ្វើដំណើររបស់ខ្លួន ដោយទទួលបានចំណាត់ថ្នាក់កាន់តែប្រសើរឡើងនៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍ទេសចរណ៍ និងការធ្វើដំណើរ (Travel & Tourism Development Index – TTDI) ឆ្នាំ២០២៤ ដែលចេញផ្សាយដោយវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum – WEF)។ យោងតាមរបាយការណ៍ TTDI ឆ្នាំ២០២៤ វេទិកាសេដ្ឋកិច្ចពិភពលោកបានផ្តល់ពិន្ទុល្អដល់កម្ពុជា ជាពិសេសលើការដាក់ចេញនូវគោលនយោបាយ និងផែនការសកម្មភាពចំទិសដៅ ដែលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍវិស័យទេសចរណ៍។ កម្ពុជាទទួលបានពិន្ទុ ៣,៥៧ លើពិន្ទុអតិបរមា ៧ សម្រាប់សូចនាករនេះ។ បន្ថែមពីលើនេះ កម្ពុជាក៏ទទួលបានពិន្ទុខ្ពស់គួរឱ្យកត់សម្គាល់

    April 5, 2025
  • ព័ត៌មានជាតិ

    ក្នុងនាមជាតួអង្គមួយក្នុងចំណោមបណ្ដាតួអង្គផ្សេងទៀតនៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តអះអាងជាថ្មីទៀត អំពីការត្រៀមខ្លួនជានិច្ចក្នុងការផ្តល់កិច្ចសហការសម្របសម្រួល ជំរុញ និងលើកកម្ពស់បរិយាកាស នៃការវិនិយោគ ដើម្បីធានាជួយទាក់ទាញវិនិយោគិនជប៉ុន និងវិនិយោគិនមកពីប្រទេសផ្សេងៗផងដែរ។ ក្នុងជំនួបជាមួយ ឯកឧត្តម TAKAHASHI FUMIAKI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និង ជាប្រធានសមាគមជប៉ុន-កម្ពុជា (JCA) នាទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល

    April 5, 2025