Naren
  • PR

    (ភ្នំពេញ)៖ មោទនភាពលើផលិតផលខ្មែរកាន់តែខ្លាំង ដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បង្កើតឡើងដោយសហគ្រិនខ្មែរ បាននាំយកផលិតផល «Made in Cambodia» បន្តទៅឈ្នះមេដាយមាសចំនួន ៨ គ្រឿងបន្ថែមទៀត ពីស្ថាប័នវាយតម្លៃលើគុណភាពអន្តរជាតិ MONDE SELECTION។ សន្និសិទ្ធសារព័ត៌មានអបអរសាទរការទទួលមេដាយមាសក្នុងឆ្នាំ ២០២៥ ពី MONDE SELECTION បានប្រារព្ធឡើងនៅលើឆាកតន្ត្រីបុណ្យភូមិទឹកពិសាកម្ពុជា នាថ្ងៃចុងក្រោមរបស់មហោស្រពសិល្បៈបុណ្យភូមិសប្តាហ៍ទី ១ ដែលមានទីតាំងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ កាន់តែពិសេស គឺទឹកពិសាកម្ពុជា ដែលជាម្ចាស់ឧបត្ថម្ភគាំទ្រធំក្នុងមហោស្រពសិល្បៈបុណ្យភូមិផ្ទាល់ បានឈ្នះមេដាយមាសកម្រិតកំពូល

    April 9, 2025
  • PR

    (ភ្នំពេញ)៖ កាន់តែសប្បាយជាងឆ្នាំមុន ជាមួយសង្រ្កាន្តពាសពេញតំបន់ រាយពេញប្រទេស ដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមឧបត្ថម្ភស្ទើរគ្រប់ទីតាំង ដើម្បីគាំទ្រ អភិរក្ស វប្បធម៌ខ្មែរ ល្បែងប្រជាប្រិយ សិល្បៈ របាំ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ជាមួយការចូលរួមឧបត្ថម្ភគាំទ្រពី ខ្មែរ ប៊ែវើរីជីស សង្រ្កាន្តជាច្រើននៅតាមតំបន់ផ្សេងៗ នឹងចាប់ប្រារព្ធឡើង ពីចុងខែមីនា រហូតដល់ពាក់កណ្តាលខែមេសា រួមមានដូចជា សង្ក្រាន្តវិទ្យាល័យ សង្ក្រាន្តសកលវិទ្យាល័យ សង្ក្រាន្តតាមខេត្ត ជាពិសេស គឺព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាប និង មហោស្រពបុណ្យភូមិផងដែរ។ មិនតែប៉ុណ្ណោះ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ធំៗទាំង ៤ របស់ក្រុមហ៊ុន

    April 9, 2025
  • ព័ត៌មានជាតិ

    ​រាជធានីភ្នំពេញ​៖​ បើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​បានឱ្យ​ដឹង​ថា​ ដើម្បីចូលរួមរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គិភ័យក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ខណៈពេលអាកាសធាតុកំពុងតែក្តៅស្ងួតខ្លាំង ដែលងាយនឹងបណ្តាលឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖ ១- ហាមដាច់ខាតចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ។ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបុគ្គល និងម្ចាស់ទីតាំងណាដែលបង្កការអុជកាំជ្រួច និងបង្ហោះគោម បណ្តាលឱ្យមានអគ្គិភ័យកើតឡើងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ២- នៅគ្រប់ទីវត្តអារាម ទីកន្លែងគោរពសក្ការៈបូជា ក្រសួង ស្ថាប័ន

    April 8, 2025
  • PR

    (ភ្នំពេញ មេសា ២០២៥)៖ មិនត្រឹមតែជាធនាគារឈានមុខគេនៅកម្ពុជា ដែលទទួលបានការគាំទ្រខ្លាំងពីបងប្អូនតាមរយៈតម្រូវការហិរញ្ញវត្ថុ និងជំរុញកំណើនអាជីវកម្មក្នុងស្រុក ព្រមទាំងសេដ្ឋកិច្ចឌីជីថលប៉ុណ្ណោះទេ ធនាគារ ABA បានចូលរួមជាផ្នែកមួយដើម្បីថែរក្សា អភិរក្ស វប្បធម៌ខ្មែរ តាមរយៈការបង្កើតមាតិការំលេចផ្សាភ្ជាប់នូវវប្បធម៌ខ្មែរ ផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ ដូចប្រិយមិត្តអ្នកអានបានជ្រាបរួចមកហើយថាជាក្នុងឱកាសពិធីប្រារព្ធណាមួយ ធនាគារ ABA តែងរំលេចនូវទស្សនីភាពប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។ ដោយថ្មីៗនេះ ធនាគារ ABA បានបញ្ចេញនូវមាតិការំលេចទិដ្ឋភាពប្រពៃណីបុណ្យចូលឆ្នាំខ្មែរ សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជន ដែលមានដូចជាចម្រៀង និងរឿងខ្លី។ ដោយនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ កាន់តែកៀកចូលមកដល់ ធនាគារ ABA បានចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ

    April 8, 2025
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅក្នុងថ្ងៃទី ៣ ខែមិថុនាខាងមុខនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃអង្គារ ទី៨ ខែមេសា។ ការបោះឆ្នោតខាងលើនេះគឺជាការបោះឆ្នោតមុនអាណត្ត ដែលត្រូវបានធ្វើឡើងក្រោយតុលាការធម្មនុញ្ញនៃប្រទេសកូរ៉េខាងត្បូង​ ទើបសម្រេចបោះឆ្នោតជាឯកច្ឆន្ទទម្លាក់លោក Yoon Suk Yeol ចេញពីដំណែងប្រធានាធិបតីកាលពីពេលថ្មីៗនេះ។ គួររម្លឹកជូនថា លោក Yoon Suk Yeol ត្រូវបានទម្លាក់ចេញពីតំណែងបន្ទាប់ពីរូបគាត់បានប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់អាជ្ញាសឹកយ៉ាងបន្ទាន់មួយទាំងយប់នាពេលកន្លង ដោយលោកបានអះអាងថា ការប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់នេះគឺដើម្បីការពារប្រទេសកូរ៉េខាងត្បូងពីការឈ្លានពានពីសំណាក់ក្រុមប្រឆាំងដែលមាននិន្នាការគាំទ្រកូរ៉េខាងជើង។ យ៉ាងណាក្តី តុលាការបានរកឃើញថាការសម្រេចរបស់លោក Yoon Suk Yeol ត្រូវបានធ្វើឡើងដោយផ្ទុយពីច្បាប់ ហើយគោលបំណងនៃការប្រកាសច្បាប់នោះទៀតសោតគឺត្រូវបានធ្វើឡើងដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់តែប៉ុណ្ណោះ៕ អត្ថបទ៖​ ភក្តី ប្រភព៖ BBC

    April 8, 2025
  • PR

    (ភ្នំពេញ មេសា ២០២៥) ៖ នៅក្នុងការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ​ ក្រុមហ៊ុន ជីប ម៉ុង (Chip Mong) និង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ដែល​ជាក្រុមហ៊ុន​ដ៏​មាន​ឥទ្ធិពលបំផុតនៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងជំរុញភាពរីកចម្រើនរួម កំណើនសេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពជាតិ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា

    April 7, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់រដ្ឋបាលរាជធានី ខេត្តបន្តរៀបចំឱ្យមាន ផ្លូវថ្មើរជើង (Walk Street) ដែលជាការចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធទីក្រុង លើកកម្ពស់សុខុមាលភាព ជីវភាពប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ខណៈការដាក់ឱ្យប្រើប្រាស់ ផ្លូវថ្មើរជើង Walk Street កន្លងមកនេះ ទទួលបានការគំាទ្រយ៉ាងខ្លំាងពីប្រជាពលរដ្ឋ។ គួរបញ្ជាក់ផងដែរថា នៅរាជធានីភ្នំពេញ ការសាកល្បងផ្លូវថ្មើរជើង

    April 7, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃចំនួន១៤១៤នាក់ ដែលធ្វើឡើងទីតាំងអនុវិទ្យាល័យក្បាលដំរី ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងអាជ្ញាធរស្រុកអូរគ្រៀងសែនជ័យ ជាច្រើនទៀតផងដែរ។ នាឱកាសនោះលោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

    April 6, 2025
  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ ប្រាប់ពីរបៀបស្នើសុំលតាបត្រអនុញ្ញាតធ្វើដំណើរលើផ្លូវល្បឿនលឿនសម្រាប់អ្នកជិះម៉ូតូធំ។ ដើម្បីស្នើសុំលតាបត្រអនុញ្ញាតធ្វើដំណើរលើផ្លូវល្បឿនលឿនសម្រាប់ទោចក្រយានយន្តទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ២៧kWឡើងទៅ ត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖ ពលរដ្ឋខ្មែរ៖ 1. បណ្ណសម្គាល់យានជំនិះ 2. អត្តសញ្ញាណប័ណ្ណម្ចាស់កម្មសិទ្ធិ ជនបរទេស៖ 1. បណ្ណសម្គាល់យានជំនិះ 2. លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព 3. លិខិតបញ្ជាក់ទីលំនៅចេញដោយមេឃុំ/ចៅសង្កាត់ *ករណីអាសយដ្ឋានអចិន្ត្រៃយ៍ខុសពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណត្រូវភ្ជាប់មកជាមួយសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ ការស្នើសុំលតាបត្រនេះដោយឥតគិតថ្លៃ ទីតាំងស្នើសុំ៖ – មណ្ឌលផ្ដល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ

    April 6, 2025
  • ព័ត៌មានជាតិ

    ព្រះសីហនុ ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកទឹកចិត្តប្រជាពលរដ្ឋគោរពស្រឡាញ់វប្បធម៌ប្រពៃណី ព្រះពុទ្ធសាសនា ពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ ទើបរដ្ឋបាលក្រុង ខេត្ត សម្រេចរៀបចំសង្ក្រាន្តនៅតាមតំបន់ទេសចរណ៍ វត្តអារាមនានាក្នុងខេត្តព្រះសីហនុ។ នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាធិបតីក្នុងព្រឹត្តិការណ៍ “សង្ក្រាន្ត អ្នកកោះ

    April 6, 2025