PR

មិនចាញ់តារាដទៃ! ខាន់ ជេមស៍ ទម្លាក់ MV កន្ទ្រឹមសម្រាប់រាំលេងកម្សាន្តបុណ្យឆ្នាំថ្មីកំពុងផ្ទុះការគាំទ្រ

BY
Naren
April 11, 2025

តារាចម្រៀងល្បីឈ្មេាះលោក ខាន់ ជេមន៍ មិនអោយចាញ់តារាចម្រៀងដទៃទៀតនេាះ ជាពិសេសតារាល្បីៗក្នុងផលិតកម្ម Galaxy Navatra ដោយលោកបានទម្លាក់ MV ចម្រៀងកន្ទ្រឹមចំនួន២បទត្រៀមរាំលេងចូលឆ្នាំថ្មី កំពុងផ្ទុះគារគាទ្រ និងកោតសរសើរពីមហាជន។

បទចម្រៀងទាំងពីរបទរបស់តារាល្បីឈ្មេាះរូបនេះ សម្រាប់ហ្ចេនៗរាំលេងកម្សាន្តក្នុងឪកាសបុណ្យចូលឆ្នាំថ្មី មានដូចជាបទ”ក្រមុំអឹមអៀន និង Wife Bank “។

ចម្រៀងទាំងនេះទាំងអត្ថន័យ និងការច្រៀងរបស់ ខាន់ ជេមន៍ ទទួលការគាំទ្រ និងកោតសរសើរខ្លាំងពីមហាជន ខណៈតារាចម្រៀងរូបនេះហាក់ស្ងប់ស្ងាត់មួយរយៈពីទីផ្សារចម្រៀង។

យ៉ាងណាការចេញចម្រៀងកន្ទ្រឹមសម្រាប់ចូលឆ្នាំថ្មី ធ្វើអោយហ្វេនៗ និងអ្នកគាំទ្ររបស់លោករំពឹងថានឹងធ្វើអោយទីផ្សារចម្រៀងរបស់លោក នឹងកើនឡើងជាថ្មីម្ដងទៀត។ ទាំងនេះក៏ព្រេាះតែមហាជនយល់ថា លោក ខាន់ ជេមន៍ ជាតារាចម្រៀងមានសក្ដានុពលម្នាក់ មិនចាញ់តារាចម្រៀងដទៃទៀតនេាះទេ មិនថាការច្រៀងចង្វាក់បែបណាក៏ដោយ៕

Share This Post: