មនុស្ស ២២១នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍បាក់ដំបូលអគារក្លឹបរាត្រីមួយកន្លែងនៅសាធារណរដ្ឋដូមីនិក
- BY
- Naren
- April 11, 2025
សាធារណរដ្ឋដូមីនិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២២១នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រីមួយកន្លែងនៅក្នុងសាធារណរដ្ឋដូមីនិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១១ ខែមេសា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមានមនុស្សមួយចំនួនទៀតបានរងរបួសផងដែរ។
ប្រភពខាងលើបានបន្តថា នៅក្នុងយប់កើតហេតុនោះក្លឹបកម្សាន្តខាងលើបានរៀបចំកម្មវិធីពិសេសមួយដោយមានការចូលរួមច្រៀងពីសំណាក់តារាចម្រៀងល្បីៗប្រចាំប្រទេសជាច្រើនរូប ខណៈនៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះក៏មានទាំងតារាចម្រៀងដ៏ល្បីមួយរូបប្រចាំនៅក្នុងសាធារណរដ្ឋដូមីនិកផងដែរ។ សូមបញ្ជាក់ជូនថា សាធារណរដ្ឋដូមីនិកគឺជាដែនដីកោះមួយ ស្ថិតនៅក្នុងតំបន់អាមេរិកខាងជើង ហើយប្រទេសឯករាជ្យមួយនេះមានប្រជាពលរដ្ឋសរុបជាង ១១លាននាក់៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post: