Naren
  • ព័ត៌មានជាតិ

    (ខេត្តកណ្ដាល)៖ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានឱ្យដឹងថា អភិបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខ កម្លាំងនគរបាលស្រុកអង្គស្នួល ដែលរងរបួស ក្នុងប្រតិបត្តិការទាក់ចាប់មុខសញ្ញាផ្តើមចេញពីករណីឆក់ និងឈានដល់ធ្វើសកម្មភាពយកអាវុធភ្ជង់រថយន្តអ្នកធ្វើដំណើរ ដើម្បីជិះគេចខ្លួន នៅចំណុចផ្លូវល្បឿនលឿន។ តាមការបញ្ជាក់បន្ថែមរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានឱ្យដឹងថា នារសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត លោកអភិបាលស្រុកអង្គស្នួល បានអញ្ជើញសួរសុខទុក្ខ

    March 31, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ដោយមើលឃើញពីភាពសំបូរបែបនៃកម្មវិធីនានាក្នុងព្រឹត្តិការណ៏អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ និង​ភាព​មមាញឹករបស់ក្រុមការងារ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ បានសម្រេចសម្រួលកម្មវិធី “ចង្វាក់បេះដូងអង្គរ (Angkor Comes to Life)” ដោយបញ្ចូលស្មារតី ខ្លឹមសារ ការតុបតែងរចនា និងក្រុមការងារអនុវត្តកម្មវិធី ទៅក្នុងកម្មវិធីក្បួនដង្ហែអង្គរសង្ក្រាន្ត ហើយក៏ជាការទុកពេលវេលាឲ្យក្រុមការងារបានផ្តោតការយកចិត្តទុកដាក់លើការរៀបចំកម្មវិធីផ្សេងៗ ឱ្យកាន់តែមានភាពទាក់ទាញ និងប្រណីតភាព។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ នៅតែបន្ដរៀបចំដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីចូលរួមថែរក្សាការពារវប្បធម៌ ទំនៀមទំលាប់ ប្រពៃណី ដែលដូនតាខ្មែរបានបន្សល់ទុកអោយ និងបន្ដកេរដំណែល ដែលមិនអាចកាត់ថ្លៃបាននេះទៅកាន់កូនចៅជំនាន់ក្រោយបន្ដរហូតទៅ។ ជាថ្មីម្ដងទៀត ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ បានត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ អញ្ជើញចូលរួមជួបជុំគ្នារីករាយក្នុងនាមមហាគ្រួសារខ្មែរ

    March 31, 2025
  • អន្តរជាតិ

    ថៃ៖ តួលេខអ្នកបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃបានបន្តកើនឡើងដល់ចំនួន ១៨នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅយប់ថ្ងៃអាទិត្យ ទី៣០ ខែមីនា។ ជាមួយគ្នានេះអាជ្ញាធរថៃក៏បានបញ្ជាក់ផងដែរថា នៅពេលពលរដ្ឋចំនួន ៧៨នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួននៅក្រោមគំនរបាក់បែក។ ចំពោះចំណាត់ការជាទូទៅវិញ នៅពេលនេះអាជ្ញាធរថៃបានសម្រេចបើកការស៊ើបអង្កេតទៅលើសំណង់អាគារមួយកន្លែងរបស់ក្រុមហ៊ុនចិន មានកម្ពស់ ៣០ជាន់ ដែលអាជ្ញាធរថៃកំពុងសង្ស័យថា អគារនេះបានបាក់ស្រុតមិនមែនដោយសារតែគ្រោះរញ្ជួយដីនោះទេ តែមកពីសំណងអគារនេះត្រូវបានសាងសង់ដោយគ្មានស្តង់ដារសុវត្ថិភាពត្រឹមត្រូវ។ ក្នុងករណីដែលអាជ្ញាធរថៃបានរកឃើញថា​ អគារកម្ពស់ ៣០ជាន់នេះបានបាត់ដោយសារតែរចនាបថគ្មានគុណភាពនោះ គឺអាជ្ញាធរអាចនឹងចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមហ៊ុនចិនដែលម្ចាស់អគារ ពោលគឺតម្រូវឱ្យក្រុមហ៊ុនត្រូវដោះស្រាយសំណងផ្សេងៗជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖បាងកកប៉ុស្តិ៍

    March 31, 2025
  • អន្តរជាតិ

    មីយ៉ាន់ម៉ា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារគ្រោះញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់ចំនួន ១,៧០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី៣១ ខែមីនា។ ទន្ទឹមគ្នានេះចំនួនពលរដ្ឋដែលកំពុងបាត់ខ្លួនវិញក៏មានការកើនឡើងផងដែរ ពោលគឺមានប្រមាណជា ៣០០នាក់។ ដោយឡែកចំពោះតួលេខពលរដ្ឋរងរបួសវិញគឺមានចំនួនប្រមាណជា ៣,៤០០នាក់ដដែល ដោយនៅក្នុងនោះក៏មានអ្នករងរបួសធ្ងន់ធ្ងរជាច្រើននាក់ផងដែរ។ សូមបញ្ជាក់ជូនថា ប្រទេសមីយ៉ាន់ម៉ាបានជួបប្រទះនូវគ្រោះរញ្ជួយដីកម្រិតធ្ងន់ចំនួន ២ដងកាលពីថ្ងៃសុក្រកន្លងទៅ ដោយគ្រោះរញ្ជួយដីទី ១ បានកើតឡើងក្នុងកម្រិត ៧,៧រ៉ិចទ័រ និងគ្រោះរញ្ជួយដីទី ២ បានកើតឡើងក្នុងកម្រិត ៦,៧រ៉ិចទ័រ ហើយបន្ទាប់មកគ្រោះរញ្ជួយដីកម្រិតស្រាលជាច្រើនដងផ្សេងទៀតក៏បន្តកើតមានជាបន្តបន្ទាប់គ្នារហូតដល់មកថ្ងៃចន្ទ ទើបធ្វើឱ្យចំនួនជនរងគ្រោះនិងការខូតខាតផ្សេងៗនៅតែបន្តកើនឡើងនិងកើតមានបន្ថែមទៀត៕  អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia  

    March 31, 2025
  • ព័ត៌មានជាតិ

    អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានថ្លែងថា ក្រោមម្លប់នៃសន្តិភាព ពិតជាបានផ្តល់ឱកាសដល់អ្នកវិនិយោគិន មកបណ្តាក់ទុកវិនិយោគនៅលើទឹកដីខេត្តតាកែវ កាន់តែច្រើន ហើយក៏ផ្តល់ឱកាសការងារទៅដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសតាមយៈលំហូរវិនិយោគនេះ ធ្វើឱ្យសេដ្ឋកិច្ចរបស់ខេត្តកាន់តែរីកចម្រើនឡើងថែមទៀត ។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីស្រោចស្រព្វសុគន្ធាវារី និងសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រៃវែង ដែលស្ថិតនៅស្រុកគិរីវង់ នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា ខេត្តតាកែវកំពុងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិកាន់តែច្រើនឡើងៗ ដោយសារស្ថិរភាពសន្តិសុខ និងសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំ។ កំណើនវិនិយោគនេះបាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ដូចជាការបណ្តាក់ទុនវិនិយោគថ្មីៗបានបង្កើតឱកាសការងារជាច្រើនសម្រាប់ពលរដ្ឋ ធ្វើឱ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនពុកម៉ែ ក៏ដូចជាប្រជាជនខេត្តតាកែវទាំងមូល

    March 30, 2025
  • អន្តរជាតិ

    ថៃ៖ទារកមហាសំណាងម្នាក់បានកើតដោយសុវត្ថិភាពក្នុងអំឡុងពេលមានហេតុការណ៍រញ្ជួយដីនៅក្នុងប្រទេថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី៣០ ខែមីនា។ ទារកអាយុថ្លៃរូបនេះបានកើតចេញពីពោះស្រ្តីជនជាតិថៃម្នាក់ឈ្មោះ Kanthong Saenmuangshin អាយុ ៣៦ឆ្នាំ នៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងបាងកក។ គួររម្លឹកជូនថា ប្រទេសថៃបានកើតមានហេតុការណ៍រញ្ជួយដីតាំងតែពីថ្ងៃសុក្រមកម្លេះ ហើយគិតត្រឹមពេលនេះអាជ្ញាធរថៃបានប្រកាសរកឃើញមានអ្នកស្លាប់សរុបចំនួន ១០នាក់ រងរបួសចំនួន ៣០នាក់ ខណៈថៃមិនមានអ្នកកំពុងបាត់ខ្លួនឬកំពុងកប់ជាប់នៅក្រោមគំនរបាក់បែកនោះទេ។ យ៉ាងណាក្តី​ មានអគារនិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងទីក្រុងបាងកក បានរងនូវការខូតខាត៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    March 30, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី និងសហការីបានទទួលជួបពិភាក្សាការងារជាមួយលោក ម៉ាយ ជាំងទ្បុង (Mai Jianglong) អនុប្រធានក្រុមហ៊ុន China Minsheng Stone Industry Group មកពីទីក្រុងស៊ាមិន សាធារណរដ្ឋប្រជាមានិតចិន។ ក្រុមហ៊ុនមានបំណងបណ្តាក់ទុនវិនិយោគកែច្នៃថ្មម៉ាប និងផលិតថ្មម៉ាបសិប្បនិម្មិតនៅកម្ពុជា។ មានមិតិក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍ និងគាំទ្រគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងបានជម្រាបជូនក្រុមហ៊ុនពីបរិស្ថានវិនិយោគនៅកម្ពុជាដែលពោរពេញដោយភាពអំណោយផល ពិសេស របបលើកទឹកចិត្តវិនិយោគ និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាលដែលបានបន្តដាក់ចេញសំដៅធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរទ្បើង និងកាន់តែមានភាពទាក់ទាញ។ ក្នុងន័យនេះ

    March 29, 2025
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ អមដំណើរ ដោយ លោក Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងសកម្មភាពមនុស្សធម៌ នឹងយាងបំពេញ ព្រះរាជទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី២៨ ខែមីនានេះ បានឱ្យដឹងថាក្នុងឱកាសនៃព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់រជ្ជទាយាទ Guillaume Jean Joseph Marie នឹងមានជំនួបទ្វេភាគីជាមួយ

    March 29, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី២៩ ខែមីនានេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកទ្បើងពីតួនាទីជាសារវន្ត និងយ៉ាងសកម្ម របស់ធនាគារជាតិនៃកម្ពុជាក្នុងការជំរុញ និងកៀរគរប្រភពហិរញ្ញប្បទានសម្រាប់គាំទ្រដល់គោលដៅសកលស្តីពីអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ខាងមុខនេះ។ លោកជំទាវបណ្ឌិត បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមសម្រេចឱ្យបានគោលដៅសកលឆ្នាំ២០៥០ ស្តីពីអព្យាក្រឹតកាបូន ដែលក្នុងនោះរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយនិងយុទ្ធសាស្រ្តចាំបាច់ជាច្រើន ដើម្បីបង្កើនសកម្មភាពកាត់បន្ថយនិងបន្សាំជាមួយការប្រែប្រួលអាកាសធាតុ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងឱកាសលោកជំទាវបណ្ឌិតបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទស្តីពី “ហិរញ្ញវត្ថុអន្តរកាល សម្រាប់អនាគតនៃការបន្ថយឧស្ម័នកាបូនិចដល់កម្រិតសូន្យ” ដែលបានរៀបចំឡើងក្នុងវេទិកាបូអាវសម្រាប់អាស៊ី ប្រចាំឆ្នាំ២០២៥ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្នុងខេត្តហៃណាន ប្រទេសចិន។ ប្រភព៖ ធនាគារជាតិនៃកម្ពុជា

    March 29, 2025
  • បច្ចេកវិទ្យា

    Toyota ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយសម្រាប់រថយន្តដែលមានគុណភាពខ្ពស់ ជាមួយនឹងម៉ូឌែលប្រចាំត្រកូលរបស់ខ្លួនដូចជា Camry និង Corolla ដែលជានិមិត្តសញ្ញានៃវិស្វកម្មជប៉ុន។ ទោះជាយ៉ាងណាក៏ដោយ រថយន្តម៉ាកតូយ៉ូតាជាច្រើនដែលដាក់លក់ក្នុងទីផ្សារបច្ចុប្បន្ន រួមទាំងប្រទេសកម្ពុជាផងដែរនោះ គឺមិនមែនបង្កើតឡើងដោយក្រុមហ៊ុនតូយ៉ូតាផ្ទាល់ទាំងអស់នោះទេ។ ផ្ទុយទៅវិញ ម៉ូឌែលរថយន្តមួយចំនួនត្រូវបានផលិតដោយក្រុមហ៊ុន Daihatsu ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Toyota ដែលមានឯកទេសខាងរថយន្តធុនតូច និងមានតម្លៃសមរម្យ។ Daihatsu គឺមានប្រវត្តិយូរយារណាស់មកហើយក្នុងការផលិតរថយន្តធុនតូចៗ ជាពិសេសសម្រាប់ផ្នែករថយន្ត Kei របស់ប្រទេសជប៉ុន ក៏ដូចជាសម្រាប់ទីផ្សារដែលកំពុងអភិវឌ្ឍ ដោយផ្តល់នូវតម្លៃសមរម្យ និងប្រសិទ្ធភាពប្រេងឥន្ធនៈ ដែលជាចំណុចសំខាន់សម្រាប់ការលក់របស់ពួកគេ។ ក្រុមហ៊ុន Toyota បានបង្កើនជំនាញរបស់ Daihatsu ដោយដាក់ស្លាកសញ្ញាម៉ូដែលមួយចំនួនរបស់ខ្លួនឡើងវិញក្រោមឈ្មោះ Toyota ដែលអនុញ្ញាតឱ្យក្រុមហ៊ុននេះផ្តល់ជូននូវរថយន្តដែលមានតម្លៃសមរម្យនៅក្នុងតំបន់។

    March 29, 2025