តួលេខអ្នកបាត់បង់ជីវិតដោយសាររញ្ជួយដីនៅថៃកើនឡើងដល់ ១៨នាក់ និង ៧៨នាក់កំពុងបាត់ខ្លួន
ថៃ៖ តួលេខអ្នកបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃបានបន្តកើនឡើងដល់ចំនួន ១៨នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅយប់ថ្ងៃអាទិត្យ ទី៣០ ខែមីនា។ ជាមួយគ្នានេះអាជ្ញាធរថៃក៏បានបញ្ជាក់ផងដែរថា នៅពេលពលរដ្ឋចំនួន ៧៨នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួននៅក្រោមគំនរបាក់បែក។

ចំពោះចំណាត់ការជាទូទៅវិញ នៅពេលនេះអាជ្ញាធរថៃបានសម្រេចបើកការស៊ើបអង្កេតទៅលើសំណង់អាគារមួយកន្លែងរបស់ក្រុមហ៊ុនចិន មានកម្ពស់ ៣០ជាន់ ដែលអាជ្ញាធរថៃកំពុងសង្ស័យថា អគារនេះបានបាក់ស្រុតមិនមែនដោយសារតែគ្រោះរញ្ជួយដីនោះទេ តែមកពីសំណងអគារនេះត្រូវបានសាងសង់ដោយគ្មានស្តង់ដារសុវត្ថិភាពត្រឹមត្រូវ។ ក្នុងករណីដែលអាជ្ញាធរថៃបានរកឃើញថា អគារកម្ពស់ ៣០ជាន់នេះបានបាត់ដោយសារតែរចនាបថគ្មានគុណភាពនោះ គឺអាជ្ញាធរអាចនឹងចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមហ៊ុនចិនដែលម្ចាស់អគារ ពោលគឺតម្រូវឱ្យក្រុមហ៊ុនត្រូវដោះស្រាយសំណងផ្សេងៗជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖បាងកកប៉ុស្តិ៍