Naren
  • PR

    ភ្នំពេញ៖ ចាប់រង្វាន់ពិត ឈ្នះរង្វាន់ពិត និងសុក្រឹតបំផុត! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ហ៊ាននិយាយ ហ៊ានធ្វើ និងជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលរៀបចំកម្មវិធី មហាសំណាងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សរុបជាទឹកប្រាក់ ១,០០០,០០០$ និងបានធ្វើការចាប់រង្វាន់លើកទី១ កាលពីថ្ងៃអាទិត្យ ទី២៣ ខែ មីនា ឆ្នាំ២០២៥ បាននាំយកលាភសំណាងដ៏មហាសាល ធ្វើឱ្យកក្រើកដល់អតិថិជនទូទាំងប្រទេស។ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបញ្ជាក់ថា ការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងសូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រ

    March 26, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានពន្យល់ជាសាធារណៈថា ការរៀនជំនាញវិជ្ជាជីវៈក៏អាចមានសមត្ថភាពធ្វើការបានច្រើនយ៉ាងដែរ ឱ្យតែសិស្សានុសិស្សបានតម្រង់ទិសតាមបំណិនជីវិតរបស់ខ្លួនបានត្រឹមត្រូវ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងសិស្ស អគារទីចាត់ការ ព្រមទាំងសមិទ្ធផលផ្សេងៗទៀត ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅក្នុងវិទ្យាល័យ ហ៊ុន សែន វាលរេញ នាព្រឹកថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥។

    March 26, 2025
  • ព័ត៌មានជាតិ

    នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Mariam J. Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា, វៀតណាម និងឡាវ និង​សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកស្រីនាយិកាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ លោកស្រីក៏បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីភាពជាដៃគូដ៏រឹងមាំរវាងធនាគារពិភពលោក ជាមួយនឹងរាជរដ្ឋាភិបាល នៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនឹងនេះ, លោកស្រីនាយិកាក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីការអនុម័តលេីឯកសារស្តីពី​

    March 26, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូកីឡាគុនខ្មែរសហរដ្ឋអាមេរិក ដឹកនាំដោយ ឯកឧត្តម វ៉ា សុធា ប្រធានប្រតិភូនៃស្ថានីយទូរទស្សន៍ថោនចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅវិមានសន្តិភាព នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។ ក្នុងឱកាសនេះជំនួប ឯកឧត្តម វ៉ា សុធា ប្រធានប្រតិភូនៃស្ថានីយទូរទស្សន៍ថោនបានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាព ក្នុងការរៀបចំការប្រកួតប្រដាល់គុនខ្មែរ នៅស្ថានីយទូរទស្សន៍ថោន (TOWN) ដោយបានរៀបចំការប្រកួតពី ២ សង្វៀនក្នុងមួយសប្តាហ៍ កើនដល់ ៦ សង្វៀន ក្នុងមួយសប្តាហ៍ ដែលការរីកចម្រើននេះ គឺកើតចេញអំពីកិច្ចសហប្រតិបត្តិការរបស់ស្ថានីយទូរទស្សន៍ថោន (TOWN)

    March 26, 2025
  • អន្តរជាតិ

    ជប៉ុន៖​ រដ្ឋាភិបាលជប៉ុនបានផ្តល់ប្រាក់សងជំងឺចិត្តចំនួន ១,៤លានដុល្លារទៅកាន់បុរសម្នាក់ ដែលតុលាការបានកាត់ទោសដោយច្រឡំឱ្យជាប់ពន្ធនាគារអស់រយៈពេលជិត ៥០ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី២៥ ខែមីនា។ បុរសរូបនេះមានឈ្មោះថា Iwao Hakamada បច្ចុប្បន្នមានអាយុ​៨៩ឆ្នាំ ជាអតីតអ្នកប្រដាល់មួយរូប ហើយកាលពីឆ្នាំ ១៩៦៦កន្លងទៅ រូបគាត់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតជុំវិញករណីសម្លាប់មនុស្ស។ យ៉ាងណាក្តី កាលពីឆ្នាំមុន លោក Iwao Hakamada ត្រូវបានតុលការដោះលែងឱ្យមានសេរីភាពវិញ ក្រោយតុលាការបានរកឃើញថា លោកមិនបានសម្លាប់មនុស្សដូចការចោទប្រកាន់នោះទេ ហើយថ្មីៗនេះអាជ្ញាធរជប៉ុនក៏បានសម្រេចផ្តល់ប្រាក់សងជំងឺចិត្តដល់រូបគាត់បន្ថែមទៀត ដោយប្រាក់សំណងនោះមានចំនួនសរុប ២១៧,៣៦២,៥០០ យេន (ប្រមាណជា ១,៤លានដុល្លារ)។ ប្រភពខាងលើបានបន្តថា ប្រាក់សំណងទាំងអស់នេះត្រូវបានគណនាតាមចំនួនថ្ងៃជាក់ស្តែងដែលលោក

    March 25, 2025
  • អន្តរជាតិ

    បារាំង៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៣នាក់បានរងរបួសធ្ងន់និងស្រាល​ ក្នុងហេតុការណ៍មានរថយន្តជាច្រើនគ្រឿងត្រូវបុកបន្តកន្ទុយគ្នានៅក្នុងប្រទេសបារាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី២៣ ខែមីនា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងដូចជាឈុតឆាកនៅក្នុងខ្សែភាពយន្តហូលីវូតនេះ បានកើតឡើងនៅក្នុងខណ្ឌទី១៤ ភាគខាងត្បូងនៃទីក្រុងបារីស ដែលជារដ្ឋធានីរបស់ប្រទេសបារាំង។ ប្រភពខាងលើបានបន្តថា ដើម្បហេតុដែលនាំឱ្យមានគ្រោះថ្នាក់ខាងលើនេះកើតឡើង គឺដោយសារមានរថយន្តមួយគ្រឿងព្យាយាមបើករត់គេចចេញពីការត្រួតពិនិត្យរបស់ប៉ូលិស ហើយភ្លាមនោះប៉ូលិសក៏បានបើករថយន្តដេញតាមពីក្រោយដើម្បីឃាត់ខ្លួនរថយន្តសង្ស័យនោះ។ ក្រោយបើករថយន្តប្រដេញគ្នាលើចម្ងាយផ្លូវជាច្រើនគីឡូម៉ែត្រ រថយន្តសង្ស័យក៏បានបើកទៅបុកបង្គោលភ្លើង ធ្វើឱ្យរថយន្តប៉ូលិសនិងរថយន្តកំពុងបើកបរនៅលើដងផ្លូវក្បែរកន្លែងកើតហេតុនោះត្រូវបុកបន្តគ្នាភ្លាមៗតែម្តង។ បើតាមអាជ្ញាធរបារាំងបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះទាំងអស់គឺមានជនរងគ្រោះចំនួន ១០នាក់ជាប៉ូលិសបារាំង ហើយនៅក្នុងចំណោមរថយន្តដែលត្រូវបុកបន្តគ្នាទាំងអស់ គឺមានរថយន្តចំនួន ៣គ្រឿងជារថយន្តរបស់ស្ថាប័នប៉ូលិសបារាំង ខណៈគិតត្រឹមពេលនេះអាជ្ញាធរនៅមិនទាន់អាចទទួលបានចម្លើយពីជនបង្កហេតុ អំពីមូលហេតុដែលរូបគេបានព្យាយាមបើករថយន្តគេចពីការត្រួតពិនិត្យរបស់ប៉ូលិសនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    March 25, 2025
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាភ្លើងឆេះព្រៃនៅតំបន់ភាគខាងត្បូង នៃប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ​​ ទី២៣​ ខែមីនា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់អស់ជាច្រើននាក់ហើយ គ្រោះធម្មជាតិដ៏អាក្រក់នេះក៏បានបង្ខំឱ្យពលរដ្ឋកូរ៉េជាច្រើនរយនាក់ផ្សេងទៀតត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះ អាជ្ញាធរកូរ៉េខាងត្បូងបានប្រកាសដាក់តំបន់កើតហេតុខាងលើស្ថិតនៅក្នុងភាពមានអាសន្ន ដើម្បីងាយស្រួលឱ្យអាជ្ញាធរមូលដ្ឋានអាចចាត់វិធានផ្សេងៗឆ្លើយតបនឹងបញ្ហានៅចំពោះមុខឱ្យបានឆាប់រហ័សជាទីបំផុត។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះភ្លើងបានឆេះបំផ្លាញព្រៃអស់ប្រមាណជា ៨៤៧ហិកតា ឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន ២៦០កន្លែង ខណៈពលរដ្ឋចំនួន ៦២០នាក់នៅក្នុងក្រុង Ulsan ត្រូវបានអាជ្ញាធរជួយសង្គ្រោះជីវិតដោយជោគជ័យ ហើយពេលនេះពួកគេកំពុងស្នាក់នៅក្នុងជំរំមានសុវត្ថិភាពជាបណ្តោះអាសន្នសិន៕   អត្ថបទ៖ ភក្តី ប្រភព៖The Strait Time

    March 24, 2025
  • PR

    ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹង ភ្លើងគប់ ស្ដីពីការរៀបចំព្រឹត្ដិការណ៍ មហោស្រពសិល្បៈបុណ្យភូមិ ឆ្នាំទី១២ និងកម្មវិធី Mascot Competition “ក្មេងគិត ក្មេងគូរ” រដូវកាលទី២, ៣ និង ៤ ដែល មហោស្រពសិល្បៈបុណ្យភូមិ ឆ្នាំទី១២ នឹងប្រារព្ធធ្វើឡើងនៅក្នុងបិរវេណផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នាថ្ងៃទី៥ និងទី៦ ខែមេសា ឆ្នាំ២០២៥

    March 24, 2025
  • PR

    ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានធ្វើការចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុនចំនួន ៤ រួមមាន៖ ក្រុមហ៊ុន ប៊ូលហ្គូហ្គី កូរៀន ប៊ីប៊ីឃ្យូ, ក្រុមហ៊ុន ម៉ាស្ទ័រ ស៊ុគីស៊ុប, ក្រុមហ៊ុន អិមអ ឌី.អាយ.វ៉ាយ (ខេមបូឌា) និងក្រុមហ៊ុន ឃីប ហ្គ្រោវីង ត្រេឌីង ឯ.ក។ ដោយពិធីចុះអនុស្សរណៈនេះត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងផ្សារទំនើប ជីប

    March 24, 2025
  • PR

    (ភ្នំពេញ)៖ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានប្រកាសនៅព័ត៌មានដ៏រំភើបមួយ គឺការចុះកិច្ចព្រមព្រៀងទូតសុឆន្ទៈរវាងក្រុមហ៊ុន ជីប ម៉ុង រីថែលនិងអ្នកនាង មិន ចេនី ពោលចាប់ពីថ្ងៃនេះតទៅ អ្នកនាង មិន ចេនី ដែលជាតារាដ៏លេចធ្លោមួយរូបនៅប្រទេសកម្ពុជានឹងក្លាយជាទូតសុឆន្ទៈរបស់ផ្សារទំនើប ណូរ៉ូ លេន ជាផ្លូវការហើយ។ ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀង ទូតសុឆន្ទៈផ្សារទំនើប ណូរ៉ូ លេន រវាងក្រុមហ៊ុន ជីប ម៉ុង រីថែល និងអ្នកនាង មិន

    March 24, 2025