Naren
  • អន្តរជាតិ

    អង់គ្លេស៖ រដ្ឋាភិបាលនៃប្រទេសអង់គ្លេសបានអនុម័តកញ្ចប់ថវិកាចំនួន ៦០០លានផោន (៧៧៥លានដុល្លារ) ដើម្បីដោះស្រាយបញ្ហាសង្គមថ្មីមួយ ពោលគឺការខ្វះខាតកម្មករជំនាញក្នុងវិស័យសំណង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី២៣ ខែមីនា។ តាមគម្រោងគឺថវិកាតាំងដ៏ច្រើនខាងលើនេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការបណ្តុះបណ្តាលកម្មករសំណង់ជាច្រើននាក់ ដើម្បីឱ្យពួកគេក្លាយជាកម្មករជំនាញតាមផ្នែកផ្សេងៗនៅក្នុងវិស័យសាងសង់ផ្ទះ។ សូមបញ្ជាក់ជូនថា គម្រោងបណ្តុះបណ្តាលកម្មករជំនាញក្នុងវិស័យសំណង់នេះត្រូវបានធ្វើឡើង ក្រោយរដ្ឋាភិបាលអង់គ្លេសកាលពីពេលថ្មីនេះបានដាក់ចេញនូវផែនការមេមួយ គឺត្រូវសាងសង់ផ្ទះឱ្យបានចំនួន ១,៥លានខ្នងនៅត្រឹមឆ្នាំ ២០២៩ខាងមុខនេះ។ ផែនការសាងសង់ផ្ទះចំនួន ១,៥លានខ្នងនេះទៀតសោធ គឺជាគោលនយោបាយមួយ ដែលត្រូវបានដាក់ចេញក្នុងគោលបំណងជួយជំរុញសេដ្ឋកិច្ចជាតិ ដ្បិតថាវិស័យសាងសង់ផ្ទះនិងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គឺមានតម្លៃចំនួន ៦% នៃផលិតផលក្នុងស្រុកសរុបរបស់អង់គ្លេស ហើយវិស័យនេះក៏ផ្នែកដ៏សំខាន់មួយដែលជួយជំរុញឱ្យវិស័យជាច្រើនផ្សេងទៀតមានការរីកចម្រើនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    March 24, 2025
  • អន្តរជាតិ

    អាមេរិក៖ នៅទីបំផុតប៉ូលិសអាមេរិកអាចស្វែងរកឃើញក្រវិលពេជ្រតម្លៃជិត ៨០០,០០០ដុល្លារវិញហើយ នៅក្នុងសំណុំរឿងលួចដ៏កម្រមួយ ពោលគឺករណីចោរបានបន្លំលេបក្រវិលទាំងនោះចូលទៅក្នុងពោះក្នុងពេលអំឡុងពេលដើរទស្សនាការដាក់តាំងគ្រឿងអលង្ការ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃអាទិត្យ ទី២៣ ខែមីនាបានឱ្យដឹងថា ក្រវិលពេជ្រដ៏មានតម្លៃនេះត្រូវបានក្រុមគ្រូពេទ្យយកចេញពីក្នុងខ្លួនជនសង្ស័យតាមរយៈប្រព័ន្ធបញ្ចេញចោលក្នុងរាងកាយរបស់គាត់ ក្រោយជនសង្ស័យបានស្ថិតនៅក្រោមការតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យឯកទេសផ្នែករំលាយអស់រយៈពេល ២សប្តាហ៍។ គួររម្លឹកជូនថា​ កាលពីប៉ុន្មានសប្តាហ៍មុននេះ ជនសង្ស័យដែលមានឈ្មោះថា Jaythan Gilder អាយុ ៣២ឆ្នាំ បានបន្លំខ្លួនជាភ្នាក់ងាររបស់កីឡាករបាល់បោះក្នុងក្របខណ្ឌ NBA ដែលជាក្របខណ្ឌកីឡាដ៏ធំបំផុតមួយនៅអាមេរិក ដើម្បីដើរចូលទៅទស្សនាការដាក់តាំងគ្រឿងអលង្ការប្រណិតៗរបស់ក្រុមហ៊ុនលក់ពេជ្រ Tiffany & Co. ដែលបានរៀបចំឡើងនៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលដែលលោក Jaythan Gilder បានដើរទស្សនាគ្រឿងអលង្ការនោះ ស្រាប់តែក្រុមបុគ្គលិកនៅក្នុងហាងបានកត់សម្គាល់ថា មានក្រវិលពេជ្រចំនួន

    March 24, 2025
  • PR

    ឆេមពានគ្រុប បានរៀបចំកម្មវិធីជប់លៀងជួបជុំដៃគូរអាជីវកម្មដ៏ធំ ដែលមានការរៀបចំកម្មវិធីដ៏ប្រណីត ជាមួយប្រាក់រង្វាន់ជាង ២០ម៉ឺនដុល្លា ជូនដល់ដៃគូរអាជីវកម្ម ហើយក៏មានការសម្តែងដ៏អស្ចារ្យពី លោកនីកូ តារាតំណាងស្រាបៀរហ្រ្គីត និងទស្សនីយ៍ភាពជាច្រើនទៀតលើវេទិការ ធ្វើអោយដៃគូរអាជីវកម្មទាំងអស់ សាទរគ្រប់ៗគ្នា។ ក្នុងឱកាសនោះដែរ លោកជំទាវ អ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុន ឆេមពានគ្រុប បានថ្លែងថា ក្រុមហ៊ុនឆេមពានគ្រុបជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១៧ ជាមួយការផលិតភេសជ្ជ:ប៉ូវកម្លាំងឆេមពានអាយ៍ រសជាតិម៉ុងតុល មុនដំបូងគេ ដែលទទួលបានការគាំទ្រដ៏លើសលុបពីប្រជាជនកម្ពុជា បន្ទាប់មកនៅឆ្នាំ២០២៤ក្រុមហ៊ុន ក៏បានបង្កើត ឆេមពានហ្រ្គីន ដើម្បីអោយអតិជនមានជម្រើសរសជាតិកាន់តែច្រើន និងអាចបង្កើនថាមពលពណ៌បៃតងជាមួយ ឆេមពានហ្គ្រីន សន្ទុះនៃការគាំទ្រ បានជំរុញអោយថ្នាក់ដឹកនាំឆេមពានគ្រុប

    March 24, 2025
  • អន្តរជាតិ

    អាមេរិក៖ ក្រុមហ៊ុន Google បានយល់ព្រមបង់ប្រាក់ចំនួន ២៨លានដុល្លារ ដើម្បីដោះស្រាយករណីបណ្តឹងដែលបានចោទប្រកាន់ថា ក្រុមហ៊ុនមានទិន្នាការរើសអើងបុគ្គលិកដោយផ្អែកលើជាតិសាសន៍របស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃពុធ ទី១៩ ខែមីនា។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងតាំងតែពីអំឡុងឆ្នាំ ២០២១មកម្លេះ​ ប៉ុន្តែសេចក្តីសម្រចផ្លូវការចុងក្រោយ ទើបត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ។ នៅក្នុងពាក្យបណ្តឹងខាងលើនេះបានបញ្ជាក់ថា  ក្រុមហ៊ុន Google បានផ្តល់ប្រាក់ខែដល់ក្រុមបុគ្គលិកមិនស្មើគ្នាឡើយ ពោលគឺក្រុមកម្មករដែលជាជនជាតិស្បែកស និងពលរដ្ឋមានដើមកំណើតអាស៊ីអាចទទួលបានប្រាក់ឈ្នួលនិងលក្ខខណ្ឌការងារល្អប្រសើរជាងក្រុមបុគ្គលិក ដែលជាពលរដ្ឋនិយាយភាសាដើមអេស្ប៉ាញ ឡាទីន  ឬពលរដ្ឋមានដើមកំណើតមកពីតំបន់អាមេរិក។ ភាពរើសអើងនេះបានធ្វើឱ្យប៉ះពាល់ដល់ក្រុមបុគ្គលិកប្រមាណជា ៦,៦៣២នាក់ ហើយប្រាក់សំណងខាងលើនេះនឹងត្រូវយកទៅសងជាជំងឺចិត្តចំពោះក្រុមបុគ្គលិកដែលបានរងផលប៉ះពាល់ទាំងអស់នេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC

    March 20, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ តាមរយៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ពាក់ព័ន្ធករណីហិ-ង្សា និងធ្វើឱ្យខូចខាតដោយចេតនា។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់

    March 18, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឆ្នាំ ២០២៤ ក្រសួងមហាផ្ទៃបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនបាន ៦០៦ករណី។ តាមការបញ្ជាក់របស់ ក្រសួងមហាផ្ទៃ ក្នុងឆ្នាំ ២០២៤ កន្លងទៅក្រសួងមហាផ្ទៃបានបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាមួយបណ្តាប្រទេសជាសមាជិកនគរបាលអន្តរជាតិ និងដៃគូសហប្រតិបត្តិការទាំងក្នុង និងក្រៅតំបន់សរុបបានចំនួន ៦០៦ករណី។ នេះបើតាមរបាយការណ៍លទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា កម្ពុជាតែងតែចូលរួមយ៉ាងសកម្ម និងមានឆន្ទៈខ្ពស់ជានិច្ច ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ

    March 18, 2025
  • PR

    [ភ្នំពេញ – ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៥] ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានប្រកាសថា ក្រុមហ៊ុន Stellantis បានផ្ដល់សិទ្ធក្នុងការនាំចូល និងចែកចាយផ្ដាច់មុខ ព្រមទាំងទទួលបានការថែទាំជួសជុល រថយន្ដម៉ាក Peugeot នៅកម្ពុជាចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះតទៅ ។ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលថ្ងៃនេះគឺជាបរិបទថ្មីមួយទៀតសម្រាប់ក្រុមហ៊ុន អ

    March 17, 2025
  • អន្តរជាតិ

    ចិន៖ ប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនមួយបានបង្កើតបុគ្គលិកក្លែងក្លាយចំនួន ២២នាក់ ដើម្បីបន្លំបើកប្រាក់ខែពីក្រុមហ៊ុនបានសរុបជាង ២លាននេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា។ ក្រុមហ៊ុនដែលជាកន្លែងកើតមានករណីដ៏កម្រនេះគឺជាប្រភេទក្រុមហ៊ុនផ្តល់សេវាកម្មការងារផ្សេងៗជាច្រើនមុខ មានមូលដ្ឋាននៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។ ប្រភពខាងលើបានបន្តថា ប្រធានផ្នែកធនធានមនុស្សដែលបានរៀបចំផែនការបន្លំយកលុយយ៉ាងច្រើនពីក្រុមហ៊ុនរូបនេះមានឈ្មោះថា Yang ហើយសកម្មភាពក្លែងបន្លំរបស់គាត់បានចាប់ផ្តើមតាំងតែពីឆ្នាំ ២០១៤មកម្លេះ។ ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ ផែនការបង្កើតបុគ្គលិកខ្មោចដើម្បីបន្លំយកលុយពីក្រុមហ៊ុនរបស់លោក Yang បានដំណើរទៅយ៉ាងរលូននិងល្អបំផុត ពោលគឺគ្មានអ្នកណាម្នាក់បានដឹងឡើយ ហើយប្រាក់ដែលគាត់អាចទទួលបានពីផែនការនេះគឺមានចំនួនសរុប ១៦លានយន់ ឬប្រមាណជា ២,២លានដុល្លារ។ យ៉ាងណាក្តី ថ្មីៗនេះអាថ៌កំបាំងទាំងអស់របស់លោក Yang ត្រូវបានលាតត្រដាង ហើយនៅចំពោះមុខច្បាប់វិញ គឺលោក Yang ត្រូវបានតុលាការចិនកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ២ខែ

    March 17, 2025
  • អន្តរជាតិ

    អាមេរិក៖ បុគ្គលិកនៃវិទ្យុសំឡេងអាមេរិកជាច្រើននាក់ (Voice of America) បានទទួលសារស្តីពីការបញ្ឈប់ការងារជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មា​ន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃចន្ទ​ ទី១៧ ខែមីនា។ ការផ្ញើសារអេឡិចត្រូនិចស្តីពីការសម្រេចបញ្ឈប់បុគ្គលិកនេះត្រូវបានធ្វើឡើងក្នុងរយៈពេលតែ ១ថ្ងៃប៉ុណ្ណោះ ក្រោយរដ្ឋបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចផ្អាកផ្តល់ជំនួយទៅកាន់វិទ្យុដ៏ធំមួយនេះ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផ្សេងទៀត។ នៅក្នុងសារអេឡិចត្រូនិចខាងលើនេះបានបញ្ជាក់ផងដែរថា នៅត្រឹមចុងខែមីនានេះគឺបុគ្គលិកដែលត្រូវស្ថិតនៅក្នុងគម្រោងបញ្ឈប់ទាំងអស់នឹងមិនត្រូវអនុញ្ញាតឱ្យចូលមកក្នុងការិយាល័យការងារ ឬប្រើប្រាស់ប្រព័ន្ធផ្សេងៗរបស់ស្ថាប័នទៀតនោះទេ ។ គួរកត់សម្គាល់ថា វិទ្យុសំឡេងអាមេរិកបានបង្កើតឡើងកាលពីអំឡុងសម័យសង្គ្រាមលោកលើកទី ២ ហើយវិទ្យុមួយនេះមានផ្សាយជា ៤៩ភាសា និងមានបុគ្គលិកបម្រើការងារចំនួន ៣,៣៨៤នាក់នៅជុំវិញពិភពលោក។ សម្រាប់នៅក្នុងឆ្នាំនេះ វិទ្យុសំឡេងអាមេរិកបានស្នើសុំថវិកាចំនួន ៩៥០លានដុល្លារពីរដ្ឋាភិបាលអាមេរិក ដើម្បីចំណាយលើប្រតិបត្តិការណ៍របស់ខ្លួន៕ ប្រភព៖ បាងកកប៉ុស្តិ៍  

    March 17, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន​បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា ដឹកនាំដោយ ឯកឧត្តម Sardar Umar Alam ស្តីពី ក្របខ័ណ្ឌសមត្ថភាពបញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ ក្នុងឱកាសនេះ ឯកឧត្តម Sardar Umar Alam តំណាងអង្គការយូណេស្កូ បានអបអរសាទរ ចំពោះភាពជោគជ័យក្នុងការរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ (EdTech Summit) របស់កម្ពុជា និងបានបង្ហាញពីចំណាប់អារម្មណ៍របស់អង្គការយូណេស្កូក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ

    March 13, 2025