Naren
  • អន្តរជាតិ

    មីយ៉ាន់ម៉ា៖ ប្រទេសមីយ៉ាន់ម៉ាកំពុងរៀបចំនិរទេសក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអ៊ីនធឺណិតជាង ១០,០០០នាក់ចេញពីប្រទេសខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ។ គួរកត់សម្គាល់ថា តំបន់ kyauk khet នៅក្នុងក្រុង Shwe Kokko របស់ប្រទេសមីយ៉ាន់ម៉ានិងស្ថិតនៅជិតព្រំដែនជាមួយប្រទេសថៃ ត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលនៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតដ៏ធំបំផុតមួយ ដែលអាចរកប្រាក់បានរាប់ពាន់លានដុល្លារពីក្រុមជនរងគ្រោះរាប់លាននាក់នៅជុំវិញពិភពលោក។ បើតាមលោក Naing Maung Zaw ដែលជាអ្នកនាំពាក្យឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបានបញ្ជាក់ថា ការនិរទេសក្រុមឧក្រិដ្ឋជនទាំងអស់នេះនឹងត្រូវធ្វើឡើងជាច្រើនដំណាក់កាល ដោយក្នុងមួយថ្ងៃត្រូវនិរទេសចំនួន ៥០០នាក់ ហើយទីកន្លែងដែលត្រូវបញ្ជូនពួកគេទៅនោះគឺប្រទេសថៃ ខណៈវិធានការបន្ទាប់ទៀតនឹងត្រូវអនុវត្តដោយអាជ្ញាធរថៃ។ សូមបញ្ជាក់ជូនថា ចំណាត់ការខាងលើនេះគឺជាផ្នែកមួយនៃយុទ្ធនាការបង្រ្កាបករណីឧក្រិដ្ឋកម្មតាមបណ្តាញអ៊ីនធឺណិតទ្រង់ទ្រាយធំមួយរវាងអាជ្ញាធរថៃនិងអាជ្ញាធរមីយ៉ាន់ម៉ា ហើយបេសកកម្មនេះបានកើតឡើងក្រោយមានករណីតារាសម្តែងជនជាតិចិនម្នាក់ត្រូវបានគេចាប់ពង្រត់ពីប្រទេសថៃឱ្យទៅធ្វើជាអ្នកបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីពេលថ្មីៗនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strati

    February 17, 2025
  • PR

    ក្រុមហ៊ុនសាមសុងបានរៀបចំកម្មវិធី Workshop សម្រាប់ Content Creators ដំបូងគេនៅប្រទេសកម្ពុជា ដោយមានការសហការណ៍ជាមួយ Aleph ក្រុមហ៊ុនតំណាងអោយ TikTok កាលពីថ្ងៃទី 15 កុម្ភៈ 2024 ដែលមានការចូលរួមជាច្រើនពី Content Creators នៅក្នុងប្រទេសកម្ពុជា។ Workshop នេះគឺផ្តោតសំខាន់លើគំនិតច្នៃប្រឌិតថ្មី ការផលិតមាតិកា និងបង្កើននូវគុណភាពមាតិការបស់ Content Creators និងមានការបង្ហាញពីការអាប់ដេតថ្មីរបស់ TikTok ផងដែរ។ លើសពីនេះក៍មានការដាក់បង្ហាញនូវ Galaxy S25 Series ដែលជាទូរស័ព្ទ AI ជំនាន់ចុងក្រោយគេរបស់សាមសុង

    February 17, 2025
  • PR

    ភ្នំពេញ៖​ ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភថវិកាដល់គុនខ្មែររាប់លានដុល្លារនៅក្នុងមួយឆ្នាំៗ ថែមទាំងថ្មីៗនេះ បានរ៉ាប់រងការចំណាយទាំងស្រុងដល់កីឡាករ ពុធ សំបូរ និងកីឡាការិនី សំ ថារ័ត្ន ទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ឆ្នាំ២០២៥ ដែលនេះជាលើកទី ៩ សម្រាប់ការបញ្ជូនកីឡាករ កីឡាការនីទៅប្រកួតនៅបរទេស។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាអ្នកឧបត្ថម្ភលើកស្ទួយវិស័យកីឡា សិល្បៈវប្បធម៌ខ្មែរ ច្រើនបំផុតនៅកម្ពុជា ជួយវិស័យកីឡាច្រើនជាងគេ ឧបត្ថម្ភកីឡាករប្រមាណ ១០០ នាក់ ជារៀងរាល់ខែ។ ក្រុមហ៊ុន ថែមទាំង ផ្តល់ការងារ បង្កើតឱកាសបង្ហាញសមត្ថភាព

    February 16, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា លើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហោះ​សារអបអរមួយចំពោះកម្ពុជា។ ជាមួយរូបថតបីសន្លឹកមានសំណេរថា”យើងសូមអបអរសាទរយ៉ាង​កក់ក្តៅ បំផុតដល់ លោក​ជំទាវ ទួត បញ្ញា ដែលបានអញ្ជើញចូលថ្វាយ សារតាំងចំពោះ ព្រះមហាក្សត្រ ឆាល ទី៣ នៅឯព្រះបរមរាជវាំង Buckingham ទីក្រុងឡុងដ៍ ក្នុងការតែងតាំងលោកជំទាវ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណា​ចក្រកម្ពុជា ប្រចាំចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង”។ សារបានបន្ថែមនៅឃ្លាចុងក្រោយថា “យើងទន្ទឹងរង់ចាំធ្វើការរួមគ្នា ជាមួយ លោក​ជំទាវ និងក្រុមការងារ ដើម្បីពង្រឹងទំនាក់​ទំនងទ្វេភាគី និងទំនាក់ ទំនង រវាងប្រជាជននៃប្រទេសទាំងពីរ។” សូមជម្រាបថា

    February 10, 2025
  • ព័ត៌មានជាតិ

    តាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា យោងតាមរបាយការណ៍ដែលបញ្ចេញឱ្យដឹងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរាជធានីភ្នំពេញមាន​សំណង់អគារ ចាស់ បាក់បែកទ្រុឌទ្រោម ២១ កន្លែង ស្ថិតនៅខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌ​បឹងកេងកង ។ គិតគូរនិងរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលរស់នៅក្នុងអគារដែលងាយជួបហានិភ័យដល់អាយុជីវិតក្នុងការរស់នៅក្នុងស្ថានភាពបែបនេះ កាលពីចុង សប្ដាហ៍កន្លងទៅថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានអញ្ជើញ​ជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋរស់​នៅក្នុងអគារចាស់​ទ្រុឌទ្រោម​នៅក្នុងរាជធានី ភ្នំពេញ នៅទីស្តីការក្រសួង។ ជំនួបដ៏កក់ក្តៅនិងបើកចំហសម្រាប់ការបញ្ចេញមតិយោបល់របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងអគារដែលងាយរងហានិភ័យទាំងនេះដើម្បីរួមគ្នារកដំណោះស្រាយចំពោះអគារដែលមានសភាពចាស់ទ្រុឌទ្រោមដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងអគារ និង​បញ្ជៀស​​ពីផលប៉ះពាល់នៃអំពើហិង្សា​និងគ្រឿងញៀនចំពោះ​កូន​ចៅ​ដែល​រស់នៅ​ក្នុងប្លុកអគារចាស់ទ្រុឌទ្រោមទាំងនេះ ។ មានប្រសាសន៍ក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់

    February 10, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំភ្លឺករណីផ្សព្វផ្សាយថាតាមផ្លូវក្នុងខណ្ឌសែនសុខពេលយប់អ្នកសិល្បៈត្រូវចោរប្លន់ច្រើន ដោយថាមិនមានករណីនេះកើតឡើងទេ តាមពិតជាករណីយកម៉ូតូទៅលក់ខ្លួនឯង ហើយប្រាប់ក្រុមគ្រួសារថាត្រូវចោរប្ល-ន់។ នៅក្នុងសំណេរដែលបានបង្ហោះលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឱ្យដឹងថា៖ «កាលពីថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ខ្ញុំឃើញផេកមួយបង្ហោះថា សូមប្រុងប្រយ័ត្ន តាមផ្លូវក្នុងខណ្ឌសែនសុខពេលយប់ អ្នកសិល្បៈត្រូវចោរប្លន់ច្រើន!​ ខ្ញុំបានឱ្យសមត្ថកិច្ចស្រាវជ្រាវថាមិនមានករណីនេះកើតឡើងទេ។​ អ្នកនាំពាក្យស្នងការដ្ឋានបង្ហោះប្រាប់ថាបើមានបញ្ហាសូមឱ្យមកប្ដឹងកន្លែងសមត្ថកិច្ច! ចំពោះករណីខាងលើ គាត់យកម៉ូតូទៅលក់ខ្លួនឯង​ (បានលុយ៩៣០ដុល្លា)​ ហើយកុហកក្រុមគ្រួសារថាត្រូវចោរប្លន់ បំពុលសង្គម តើត្រូវគិតយ៉ាងម៉េចវិញ? លោកឧត្តមសេនីយ៍ឯក

    February 10, 2025
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមចុះកាត់ទម្លាក់ខ្សែកាប្លិ៍អុបទិសលើអាកាស ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងសោភ័ណ្ឌភាពទីក្រុង។ នៅក្នុងសេចក្តីប្រកាស រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបឱ្យម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ ដែលកំពុងប្រើប្រាស់បណ្តញខ្សែកាប្លិ៍អាកាសនៅតាមផ្លូវទាំង៤០ខ្សែ សូមប្រញាប់រួសរាន់រៀបចំរុះរើចេញក្នុងរយៈពេល៣០ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ជាមួយនេះផងដែររដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អុនប្រជាពលរដ្ឋ អង្គភាពរដ្ឋ បណ្តាក្រុមហ៊ុនឯកជន ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ផ្តល់ការអធ្យាស្រ័យ និងចូលរួមសហការអនុវត្តឱ្យបានម៉ឺងម៉ាត់តាមខ្លឹមសារខាងលើនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ MOI TV News

    February 10, 2025
  • អន្តរជាតិ

    ជប៉ុន៖ អ្នកបើកបរយន្តហោះចំនួន ២រូបត្រូវបានក្រុមហ៊ុនអាកាសចរណ៍ Japan Airlines សម្រេចផ្អាកពីការងារ ជុំវិញករណីដែលពួកបាននាំទៅផឹកគ្រឿងស្រវឹងច្រើនលើសកម្រិត មុនពេលមកបើកបរយន្តហោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បន្ទាប់ពីបានផឹកស្រាយ៉ាង​ច្រើនរួចហើយ អ្នកបើកយន្តហោះទាំង ២រូបនេះ ថែមទាំងបាននាំគ្នាកុហក ប្រធានគ្រប់គ្រងផ្នែកហោះហើររបស់ហ៊ុនក្រុមហ៊ុនថា ពួកគាត់មិនបានផឹកស្រានោះទេ។ យ៉ាងណាក្តី យោងតាមការពិនិត្យកម្រិតជាតិអាកុលនៅក្នុងខ្លួនរបស់ពួកគាត់ គឺលទ្ធផលបានបង្ហាញថា ពួកគាត់ទទួលទានគ្រឿងស្រវឹងយ៉ាងច្រើនមុនពេលត្រូវចូលទៅបើកបរ ហើយករណីនេះក៏បានធ្វើឱ្យជើងហោះហើររបស់ក្រុមហ៊ុនអាកាសរណ៍ Japan Airlines ដែលមានទិសដៅត្រូវហោះហើរចេញពីទីក្រុង Melbourne ប្រទេសអូស្រ្តាលី​ ឆ្ពោះទៅកាន់ទី Tokyo ប្រទេសជប៉ុននាពេលកន្លងមក ត្រូវពន្យាពេលអស់រយៈពេល ៣ម៉ោងផងដែរ។ សូមបញ្ជាក់ជូនថា យោងទៅតាមច្បាប់របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានកំណត់ថា

    February 6, 2025
  • ព័ត៌មានជាតិ

    ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា នៅថ្ងៃទី៥​ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ​ រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិនបានសម្រេចផ្តល់ជំនួយឥតសំណងជូនរាជរដ្ឋាភិបាលដេីម្បីគាំទ្រដល់អង្គភាពCMAC​ក្នុងការបោសសម្អាតមីន​នៃ”គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” (The China-Aided Cambodia Landmine Elimination Projection)​មានថវិកាសរុបចំនួន៤.៤០០.០០០ដុល្លារអាមេរិកសម្រាប់រយៈពេល១២ខែ​ (០១​ មីនា​ ២០២៥-២៩​ កុម្ភៈ​ ២០២៦​)​ ដោយគាំទ្រកិច្ចប្រតិបត្តិការចំនួន៧ខេត្តរួមមាន ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ​ ព្រមទាំងមណ្ឌលសុនខស្ថិតនៅខេត្តកំពង់ឆ្នាំង​។ គម្រោងជំនួយនេះ គាំទ្រអ្នកជំនាញបច្ចេកទេសជាង៤០០នាក់របស់អង្គភាពCMAC និងត្រូវអនុវត្តកិច្ចប្រតិបត្តិការសកម្មភាពសំខាន់ៗមួយចំនួនដូចជា៖ ១)ការបោសសម្អាតផ្ទៃដីដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្រ្គាម ចំនួនជាង៣.៤០០ហិកតា

    February 5, 2025
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចសណ្ឋាគារ នួ ឌី ស៊ី សង្កាត់ទឹងថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីចាប់ជនរងគ្រោះឈ្មោះ HO THI LUONG ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ដាក់ចូលទៅក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុម ជនជាតិចិន។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៧៖៣០នាទី លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន,

    January 30, 2025