- Naren
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ទីរសុខាភិបាលរាជធានី រួមជាមួយអង្គភាព ង.៧០ និងអាជ្ញាធរមូលដ្ឋាន បានចេញយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស នៅតាមខ្នងផ្ទះប្រជាជន សាលារៀន វត្តអារាម ជាពិសេសកន្លែងដែលជាជម្រកមូស ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានធ្វើជាគំរូល្អក្នុងការប្រយុទ្ធទប់ស្កាត់នឹងជំងឺគ្រុនឈាម និងសូមជំរុញលើទឹកចិត្តដល់ អាជ្ញាធរ ខេត្ត មន្ទីរសុខាភិបាលទាំងអស់ ត្រូវបន្តចុះធ្វើការអប់រំសុខភាព
January 17, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូធុរកិច្ចមកពីសមាគមអ៊ីនធឺណិតខេត្តគ្វីចូវ (Guizhou) នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍនវានុវត្តន៍បច្ចេកវិទ្យា សម្រាប់តម្រូវការរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ក្នុងជំនួបនោះ លោក Yu Junfang ប្រធានសមាគមអ៊ីនធឺណិតខេត្តគ្វីចូវ បានលើកឡើងពីបទពិសោធន៍នៃបរិវត្តកម្មបច្ចេកវិទ្យារបស់ខេត្តគ្វីចូវ ដោយបានប្រែក្លាយពីខេត្តដែលមានការអភិវឌ្ឍតិចតួចនៅក្នុងប្រទេស ទៅជាមជ្ឈមណ្ឌលនវានុវត្តន៍ឈានមុខមួយ ក្នុងរយៈពេលត្រឹមតែមួយទសវត្សរ៍ តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យា AI និង 5G ដើម្បីធ្វើទំនើបកម្មឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់ខេត្ត។ គណៈប្រតិភូដែលមានតំណាងមកពីក្រុមហ៊ុនបច្ចេកវិទ្យាចម្រុះ បានស្នើកិច្ចសហប្រតិបត្តិការ ដោយប្រើប្រាស់ជំនាញបច្ចេកវិទ្យារបស់ខ្លួន
January 17, 2025 - PR
(ភ្នំពេញ មករា ២០២៥)៖ នរណាទៅជាម្ចាស់រង្វាន់ $28,888 ពីភេសជ្ជៈប៉ូវកម្លាំង វើក! ថ្មីៗនេះភេសជ្ជៈប៉ូវកម្លាំង វើក (Wurkz) ធ្វើឱ្យអតិថិជនកាន់តែរំភើបដោយបន្ថែមរង្វាន់ធំថ្មីទឹកប្រាក់ $11,111 និងទឹកប្រាក់ $28,888 ដាក់និងក្រវិលកំប៉ុងរបស់ខ្លួនដែលមានចែកចាយនៅទូទាំងប្រទេសកម្ពុជាតែម្តង។ នេះជាដំណឹងដ៏ពិសេសសម្រាប់ហ្វេនៗដែលគាំទ្រភេសជ្ជៈប៉ូវកម្លាំង វើក (Wurkz) ព្រោះថាឥឡូវនេះ វើក មិនត្រឹមតែដាក់រង្វាន់ឡានគាស់កេស Mitsubishi Xpander, ម៉ូតូ Honda Dream ស៊េរីថ្មី, ទូរស័ព្ទសេរីទំនើប,Samsung Galaxy A55 និងរង្វាន់លុយសុទ្ធ ដែលអតិថិជនជាវហើយគាស់ត្រូវជារៀងរាល់ថ្ងៃ ទូទាំងប្រទេសនោះទេតែមានរង្វាន់ធំថ្មីទឹកប្រាក់ $11,111
January 17, 2025 - PR
ភ្នំពេញ៖ កាន់តែកក្រើក កាន់តែរំជើបរំជួល កាន់តែអស្ចារ្យ ជាមួយការប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG Super Idol រដូវកាលទី3 ដែលជាព្រឹត្តិការណ៍ប្រគំតន្ត្រីធំបំផុតប្រចាំឆ្នាំ 2025 អមដោយឆាកតន្ត្រីស្តង់ដាអន្តរជាតិដ៏ធំសម្បើមដែលនឹងមកដល់នៅថ្ងៃសៅរ៍ ទី 18 មករា ដ៏ខ្លីខាងមុខនេះនៅកោះពេជ្រ ចាប់ពីម៉ោង 4:០០ រសៀល – 11:០០ យប់ ដែលនឹងធ្វើឱ្យហ្វេនៗទទួលបាននូវបទពិសោធន៍រំភើបរីករាយមិនអាចបំភ្លេចបាន។ ពីមួយរដូវកាលទៅមួយរដូវកាល ការប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG Super Idol តែងតែនាំមកនូវភាពមហស្ចារ្យ ភាពរំជើបរំជួលជាលំដាប់ដោយសារតែវត្តមានចូលរួមសម្ដែងដោយក្រុមកំពូលតារាចម្រៀងអន្តរជាតិ ជាពិសេសក្រុម K-POP និងកំពូលតារាចម្រៀងលំដាប់ប្រទេសអមដោយឆាកតន្ត្រីដ៏ធំសម្បើម ដែលត្រូវបានរៀបចំឡើងដោយក្រុមអ្នកជំនាញជាមួយស្ដង់ដារអន្តរជាតិ
January 17, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងទី១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា ឆ្នាំ២០២៤ មានរថយន្តអគ្គិសនី(EV)ចុះបញ្ជីសរុប ២.២៥៣គ្រឿង កើនលើសឆ្នាំ២០២៣ ចំនួន៦២០%(ឆ្នាំ២០២៣ ចំនួន ៣១៣គ្រឿង) ខណៈដែលត្រីចក្រយាន និងទោចក្រយាន ក៏មានការកើនឡើងផងដែរ។ លោកបន្តថា ប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ទនៈចំហេះក្នុងដែលជានិន្នាការចាស់។ ការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច ,ផាសុភាព, កម្រិតបំពុលក្នុងបរិយាកាលទៀបបំផុត។ ក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិត នៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។ ទន្ទឹងនឹងនិន្នាការកើនឡើង រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន
January 17, 2025 - ព័ត៌មានជាតិ
ព្រឹត្តុការណ៍បាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិករាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកជួយសម្របសម្រួលការងារជាមួយភាគីថៃ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំមួយ ជាមួយអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចនៅសាលារាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍នេះឱ្យទទួលបានភាពរលូន និងជោគជ័យ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយលើការរក្សាសន្តិសុខ សុវត្ថិភាពក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា
January 17, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
January 17, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពូជស្រូវសែនក្រអូប០១ ជាប្រភេទស្រូវក្រអូបស្រាលដែលមានរយៈពេលខ្លី មិនប្រកាន់រដូវ ទទួលបានទិន្នផលខ្ពស់។ បច្ចុប្បន្នកសិករ៤០%កំពុងដាំដុះ ដែលពូជស្រូវនេះមានតម្រូវការច្រើននៅទីផ្សារចិន និងនៅអឺរុប។ សូមទស្សនិកជនទស្សនាការលើកឡើងពី លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា( CARDI) ដូចតទៅ ៖
January 15, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជួបជាមួយគណៈប្រតិភូគណៈកម្មការទី៥នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា ដើម្បីស្វែងយល់ស្តីពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីសារព័ត៌មាន និងការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានរាយការណ៍ពីស្ថានភាពភូមិសាស្ត្រ វិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលចាត់ទុកខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ស្ថិតនៅប៉ែកនារតីនៃប្រទេសកម្ពុជា ចែកជា៣ក្រុង ៣ស្រុក មាន ១៨ឃុំ ១១សង្កាត់
January 15, 2025 - PR
ដើម្បីរួមចំណែកសម្រួលដល់កសិករដែលកំពុងតែច្រូចកាត់ប្រមូលទិន្នផលស្រូវ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសនៅថ្ងៃទី១៥ ខែមករានេះថា នឹងជួយទិញស្រូវពីកសិករខ្មែរចំនួន ១,០០០តោន ដើម្បីយកមកចែកជូនដល់អតិថិជនរបស់បុរីឡេងណាវ៉ាត្រាគម្រោង6A ទាំងអស់ដែលមានការខ្វះខាត និងសំណង់យឺតយ៉ាវ ដែលទុកហូបរយៈពេលមួយឆ្នាំដោយឥតគិតថ្លៃ។ ផ្អែកតាមផេកផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប៉ុន្មាននាទីមុននេះ បានសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា៖ «ខ្ញុំជួយទិញស្រូវ ១,០០០តោន បើកអង្ករជូនអតិថិជនដែលបានទិញបុរី ឡេង ណាវ៉ាត្រា 6A ទាំងអស់ដែលខ្វះខាត សំរាប់ហូបរយៈពេលពេញមួយឆ្នាំដោយឥតគិតថ្លៃ»។ អ្នកឧកញ៉ាបានថ្លែងបញ្ជាក់ថា អតិថិជនរបស់ខ្ញុំទាំងអស់ដែលខ្វះខាត និងសំណង់យឺតយ៉ាវសូមបំពេញព័ត៌មានដើម្បីទទួលបានអង្ករហូបរយៈពេលមួយឆ្នាំដោយឥតគិតថ្លៃ។ អាចជួយបានទាំងកសិករ និងបន្ធូរបន្ទុកដល់អតិថិជនរបស់បុរីឡេណាវ៉ាត្រាទាំងអស់ខ្លះ។ អ្នកឧកញ៉ាដែលតែងតែចូលរួមជួយដល់ប្រជាពលរដ្ឋគ្រប់ទិសទីរូបនេះ បានអំពាវនាវដល់បងប្អូនដែលចង់ជួយកសិករយើងអាចចូលរួមជាមួយគ្នាបាន រួមគ្នាជួយជាតិ និងប្រជាជនយើង៕
January 15, 2025









