- Naren
- PR
ក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង នៅរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមការងារ ចុះជួយទិញស្រូវប្រជាពលរដ្ឋដែលកំពុងច្រូតកាត់នៅឃុំត្នោតជុំ ស្រុកបារ៉ាយណ៍ ខេត្តកំពង់ធំ។ ក្នុងដំណើរចុះ ទិញស្រូវនេះ ក៏មានការចូលរួមពីអភិបាលស្រុកបារ៉ាយណ៍, តំណាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខាន់ ជេមស៍ លោក ខេម និងកញ្ញា
January 30, 2025 - PR
ការរស់នៅរបស់យើងសព្វថ្ងៃ ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយប្រព័ន្ធអុីនធឺណិត។ ប្រព័ន្ធអុីនធឺណិតពិតជាបានផ្ដល់គុណប្រយោជន៍ជាច្រើននៅក្នុងសម័យឌីជីថល តែទន្ទឹមនឹងនេះ វាក៏អាចបង្កហានិភ័យនានាទៅកាន់អ្នកប្រើប្រាស់ផងដែរ។ ដោយឃើញពីតម្រូវការដ៏សំខាន់នេះ ក្រុមហ៊ុន Smart ទើបនឹងបានដាក់ដំណើរការសេវាកម្មដ៏ថ្មីស្រឡាងមួយ គឺ “Smart Cybersecurity Add-On” ដែលជាសេវាកម្មថ្មីសម្រាប់ជាជំនួយក្នុង ការជូនដំណឹងសុវត្ថិភាពលោកអ្នក និងក្រុមគ្រួសារលោកអ្នកពីហានិភ័យលើប្រព័ន្ធអុីនធឺណិត។ អតិថិជន Smart ដែលភ្ជាប់គម្រោងនេះជាលើកដំបូង នឹងអាចទទួលបានការផ្ដល់ជូនសេវាកម្មនេះឥតគិតថ្លៃសម្រាប់រយៈពេល ៣០ថ្ងៃដំបូង។ សារៈសំខាន់នៃ Smart Cybersecurity Add-On រាល់ការចុច (Click) ការស្វែងរក (Search) និងសកម្មភាពផ្សេងៗទៀតនៅលើប្រព័ន្ធអុីនធឺណិត គឺពិតជាអាចធ្វើឱ្យអ្នកប្រើប្រាស់ទូទៅអាចនឹងទទួលបានផលប៉ះពាល់ដោយមិនបានដឹង មិនថាតាមរយៈ តំណភ្ជាប់ (Link)
January 28, 2025 - PR
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា និងទទួលថវិកាបរិច្ចាគចំនួន ១លានដុល្លារអាម៉េរិក ពីក្រុមហ៊ុន ជីប ម៉ុង នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ (វត្តភ្នំ)។ ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា, ឯកឧត្តម ឃួង ស្រេង
January 23, 2025 - PRមកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជា ហើយ!
(ភ្នំពេញ) ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥៖ ហ្វេនៗណាខ្លះកំពុងតែទន្ទឹងរង់ចាំវត្តមានកំពូលស្មាតហ្វូន AI ដ៏មហស្ចារ្យប្រចាំឆ្នាំ 2025 Samsung Galaxy S25 Series? ទីបំផុតបានបង្ហាញវត្តមានជាផ្លូវការហើយ ដែលបំពាក់មកជាមួយកំពូលមុខងារបញ្ញាសិប្បនិម្មិត AI ដ៏ឆ្លាតវៃដែលនឹងក្លាយជាមិត្តយល់ចិត្តបំផុតរបស់អ្នកប្រើប្រាស់!! សម័យ AI ហើយ អ្នកណាថាមិនស្គាល់ AI ប៉ុន្តែបើ AI អាចក្លាយមិត្តសម្លាញ់ដែលយល់ពីតម្រូវការរបស់អ្នកប្រើប្រាស់ មិនដឹងថាអស្ចារ្យប៉ុនណាទេហ្ន៎? មែនហើយ មុខងារ AI ដែលបំពាក់លើស្ដេចស្មាតហ្វូន Galaxy S25 Series
January 23, 2025 - PR
ភ្នំពេញ៖ ទឹកក្រូចអាយស៍ កូឡា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភធុងសំរាមចំនួន ១៣៧ ធុង ដើម្បីបរិស្ថានស្អាត និងអនាម័យជុំវិញសាលារៀនសម្រាប់សិស្សានុសិស្សចំនួន ៤ ខេត្ត រួមមានខេត្តកំពង់ធំ ចំនួន ៥ សាលារៀន, ខេត្តសៀមរាប ៨ សាលារៀន, ខេត្តព្រះវិហារ ៤ សាលារៀន, ខេត្តឧត្ដរមានជ័យ ៦ សាលារៀន ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៥។
January 22, 2025 - PR
ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា, នាថ្ងៃទី19 ខែមករា ឆ្នាំ2025 – Xiaomi ជាក្រុមហ៊ុនឧស្សាហកម្មផ្នែក ទូរស័ព្ទទំនើប និង អេឡិចត្រូនិកដ៏ឆ្លាតវៃ ដែលតភ្ជាប់ដោយ IoT ដែលជាស្នូលរបស់ខ្លួន។ ថ្ងៃនេះផងដែរ Xiaomi ប្រចាំប្រទេសកម្ពុជាបានប្រកាសចេញលក់ ម៉ូឌែល Redmi Note 14 Series ស៊េរីចុងក្រោយមានសមាជិកចំនួន 4 ដែលនាំត្រកូល Redmi Note ទៅកាន់កម្រិតមួយដ៏អស្ចារ្យរួមមាន៖ Redmi Note 14 Pro+ 5G, Redmi
January 22, 2025 - PR
(ភ្នំពេញ មករា ២០២៥)៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលកីឡា ២៧១ ដ៏ធំជាងគេនិងទំនើបបំផុតក្នុងទីក្រុងភ្នំពេញ ក្រោមវត្តមានសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន ជីប ម៉ុង លែន។ វត្តមាននៃមជ្ឈមណ្ឌលកីឡា ២៧១ នឹងជួយលើកស្ទួយដល់វិស័យសុខភាពប្រជាជនក្នុងតំបន់នេះឱ្យកាន់ល្អប្រសើរ ព្រមទាំងផ្តល់ភាពងាយស្រួលមួយម្រិតទៀតទៅដល់អ្នករស់នៅក្នុងគម្រោងជីប ម៉ុង លែន ពិសេសគម្រោង លែនម៉ាក ២៧១ នេះផ្ទាល់តែម្តង ។ មជ្ឈមណ្ឌលកីឡា ២៧១
January 21, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបានយកចិត្តទុកដាក់លើអតីតយុទ្ធជនកម្ពុជា ដោយមិនបានទុកពួកគាត់ម្នាក់ណាចោលនោះទេ ហើយនៅតែបន្តគិតគូរជាជំហានៗ ដើម្បីឱ្យអតីតយុទ្ធជនកាន់តែទទួលបានអត្ថប្រយោជន៍។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃ២០ ខែមករា ឆ្នាំ២០២៥នេះថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែផ្តល់អត្ថប្រយោជន៍ដល់ក្រុមគ្រួសារអតីតយុទ្ធជន ដោយគ្មានរើសអើងឡើយ។ សម្តេចមហាបវរធិបតីបន្តថា ជាក់ស្តែងដូចជាការដំឡើងប្រាក់បៀវត្ស មិនមែនតែដំឡើងតែមន្រ្តីរាជការដែលកំពុងបំពេញការងារនោះទេ គឺគិតគូរទាំងអតីតមន្រ្តីរាជការ អតីតយុទ្ធជនដោយតិចច្រើនគឺបានដំឡើងឲ្យដូចគ្នា ។ ក្នុងនោះបានគិតគូរពីរបបថែទាំសុខភាពសម្រាប់អតីតយុទ្ធជនក្នុងការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់នៅតាមមន្ទីរពេទ្យសាធារណៈ និងមន្ទីរពេទ្យឯកជនចុះកិច្ចព្រមព្រៀងជាមួយប.ស.ស ។ សម្តេចធិបតីនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា
January 20, 2025 - PR
(ភ្នំពេញ) កាលពីរាត្រីថ្ងៃសុក្រ ទី 17 ខែមករា ឆ្នាំ 2025 កំពូលតារាចម្រៀងកូរ៉េ K-POP បីដួងគឺប្រុសស្អាត JU-NE និងប្រុសស្អាត DK មកពីក្រុម iKON និងស្រីស្អាត HYOLYN មកពីក្រុម Sistar 19 បានធ្វើដំណើរមកដល់ភ្នំពេញ ដោយសុវត្ថិភាពហើយសម្រាប់ការចូលរួមសម្ដែងក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកធំបំផុតប្រចាំឆ្នាំ GANZBERG Super Idol រដូវកាលទី 3 នៅថ្ងៃសៅរ៍ ទី 18 ខែមករា ឆ្នាំ 2025 នៅបរិវេណកោះពេជ្រ
January 18, 2025 - ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពីការរៀបចំរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ក្នុងរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ខាងមុខ។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញដូចតទៅ៖ ១-ហាមដាច់ខាត៖
January 17, 2025









