- Naren
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ឯកឧត្តម សន សុខាន់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំលំហាត់សមយុទ្ធទ្រង់ទ្រាយធំ KOS-EX24 នៅអាកាសយាន្តដ្ឋានអន្តរជាតិ កងកេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នារសៀលថ្ងៃពុធទី១២ ខែមីនា ឆ្នាំ២០២៥ ។ តាមឯកឧត្តម រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា គោលបំណងនៃការធ្វើសមយុទ្ធនេះ អនុលោមទៅតាមគតិយុត្តិ ៤សំខាន់ក្នុងនោះគត្តិយុទ្ធអន្តរជាតិមានពីរ រួមមាន៖ ១.អនុសញ្ញាស៊ីកាហ្គូឆ្នាំ១៩៤៤ ច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដែលបានតម្រូវឱ្យរដ្ឋជាសមាជិកទាំងអស់ មានការទទួល ខុសត្រូវខ្ពស់ ធានាលើសុវត្ថិភាពក្នុងការងារគ្រប់គ្រងគ្រោះអាសន្នតាមស្តង់ដារតែមួយ និង២.ផ្អែកទៅលើឧបសម្ព័ន្ធទី១៤
March 13, 2025 - PR
នៅព្រឹកថ្ងៃទី13 ខែមីនា ឆ្នាំ2025 ធនាគារ វីង បានចេញសេចក្តីជូនដំណឹង ដោយសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះភាពរអាក់រអួលនៃសេវាកម្មរបស់ធនាគារ នៅក្នុងអេបរបស់ខ្លួន ខណៈពេលដែលធនាគារ វីង កំពុងតែប្រឹងប្រែងកែលម្អនូវបច្ចេកទេសកាលពីថ្ងៃទី12 ខែមីនា ឆ្នាំ2025 កន្លងទៅនេះ ។ សេចក្តីជូនដំណឹងរបស់ធនាគារ វីង មានខ្លឹមសារដូចខាងក្រោម៖ នៅធនាគារ វីង យើងខ្ញុំបានចាត់ទុកអតិថិជនគឺជាបេះដូងនៃអ្វីៗគ្រប់យ៉ាងដែលយើងខ្ញុំខិតខំក្នុងការបម្រើសេវាកម្មជូន។ យើងខ្ញុំសូមសម្តែងការខន្តីអភ័យទោសយ៉ាងអស់ពីដួងចិត្តចំពោះការអាក់រអួលនៃសេវាកម្មរបស់យើងខ្ញុំ ដែលបានកើតឡើងកាលពី ថ្ងៃទី 12 ខែមីនា ឆ្នាំ 2025 កន្លងទៅ ដោយមូលហេតុយើងខ្ញុំបានធ្វើនូវវឌ្ឍនភាពផ្នែកបច្ចេកទេសរបស់ធនាគារ វីង។ យើងខ្ញុំយល់យ៉ាងច្បាស់ថា ការរអាក់រអួលនេះបានបង្កឱ្យមានការប៉ះពាល់មួយចំនួន ហើយយើងខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះការរំខានណាមួយដែលបានប៉ះពាល់ដល់បទពិសោធន៍នៃការប្រើប្រាស់សេវាធនាគាររបស់លោកអ្នក។
March 13, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការបញ្ចប់វិធានការ ហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន គ្រឿងក្នុង និងបំណែកសាច់សត្វបង្កក។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបានចេញនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។ សេចក្ដីជូនដំណឹងបានឲ្យដឹងថា អនុលោមតាមខ្លឹមសារលិខិតលេខ ០៧៤៤ ព.ណ ផផច ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ របស់ក្រសួង ពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ) មានកិត្តិយសសូមជម្រាបជូនសាធារណជន ក៏ដូចជាធុរជន ពាក់ព័ន្ធ ជ្រាបថា ការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវមុខទំនិញគ្រឿងក្នុងសត្វជ្រូក ចំនួន២បន្ទាត់ពន្ធ (០២០៦.៤១.០០ និង ០២០៦.៤៩.០០) ដូចមានចែងក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម
March 13, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ព័ត៌មានទូរទស្សន៍មហាផ្ទៃ MOI TV News ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ បានដាស់តឿនដល់មន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន សូមដកខ្លួនថយ និងកែប្រែឥរិយាបថជាបន្ទាន់ ពីព្រោះចាប់ពីអំណឹះតទៅ ការអនុវត្តពាក្យស្លោក ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល ព្យាបាល និងវះកាត់ សម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺលែងឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលទៀតហើយ ពោលគឺរាជរដ្ឋាភិបាល រួមទាំងក្រសួងមហាផ្ទៃ នឹងចាត់វិធានការវះកាត់សាច់ស្អុយចោលតែម្ដង។ ក្នុងពិធីដែលមានការអញ្ជើញចូលរួមពីឯកឧត្តមសន្តិបណ្ឌិតឧបកនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
March 13, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពជាគោលការណ៍ចំនួន ៣ចំណុច សំខាន់ៗ ដើម្បីជាប្រយោជន៍ដ៏អស្ចារ្យសម្រាប់ពុទ្ធសាសនិក និងជាការលើកតម្កើងព្រះពុទ្ធសាសនាផងដែរ។ យោងតាមលិខិតចេញពីទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានចេញជាគោលការណ៍ដូចខាងក្រោម៖ ១. រៀបចំឡើងវិញនូវក្រុមជំនុំព្រះត្រៃបិដក ដើម្បីផ្ទៀងផ្ទាត់ឡើងវិញនូវគម្ពីរព្រះត្រៃបីដកខ្មែរ និងប្រែអដ្ឋកថា ដីកា និងយោជនា ជាសេចក្តីពន្យល់របស់ព្រះអរហន្តទៅលើកម្ពីរព្រះត្រៃបិដក ដែលជាព្រះពុទ្ធវចនៈ និងត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំសមាសភាព ក៏ដូចជាវិសាលភាពនៃមុខការ និងតួនាទីភារកិច្ច ឱ្យបានច្បាស់លាស់ ដើម្បីធានានូវប្រសិទ្ធភាព និងសុក្រឹតភាពនៃការងារសំខាន់នេះ ២. ចំពោះការរៀបចំពិធីសូធ្យគប្តីព្រះត្រៃបិដកខ្មែររៀងរាល់៥ឆ្នាំម្តង នៅប្រាសាទអង្គរវត្ត
March 13, 2025 - PR
នាព្រឹកថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៥ ក្នុងបរិវេណសណ្ឋាគារ Sun and Moon ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប (IG Trading Group Co., Ltd.) និង ក្រុមហ៊ុន មីតដុកទ័រ ឯ.ក (Meet Doctor Co.,Ltd បានឯកភាពបង្កើតកិច្ចសហប្រតិបត្តិការក្នុងគោលបំណង ជាដៃគូផ្សព្វផ្សាយ និងរួមគ្នាជួយជ្រោមជ្រែងចំណេះដឹងអាហារូបត្ថម្ភ និងសុខភាពដល់ ម្តាយ ទារក និងកុមារ នៅកម្ពុជា។ ក្រុមហ៊ុន
March 7, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ក្នុងរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបក្រុម ក្មេងទំនើងទូទាំងប្រទេសជិត២០ករណី និងឃាត់ខ្លួនមនុស្សបានជាង៦០នាក់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ ក្រុមក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាបបាន ភាគច្រើនត្រូវបញ្ជូនទៅពន្ធនាគារ ពោលគឺដាច់ខាតត្រូវតែអនុវត្តតាមនីតិវិធី ស្របតាមអនុសាសន៍ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សូមបញ្ជាក់ថាករណីក្មេងទំនើងដែលបង្ក្រាបបាននេះ មាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ កណ្តាល បាត់ដំបង ពោធិ៍សាត់ ក្រចេះ ខេត្តកំពត សៀមរាប កំពង់ស្ពឺ
February 17, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១៣:០៥នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីឆេះរថយន្ត នៅផ្លូវរដ្ឋសភា ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងប្រព័ន្ធភ្លើងបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតរថយន្តម៉ាក TOYOTA PRIUS ពណ៌ខៀវ ពាក់ផ្លាកលេខ 2BQ 6541 (ខូចខាត ៨០%) និងឆេះរាលដល់រថយន្តចំនួន ០១គ្រឿងទៀត ម៉ាកTOYOTA VELOZ ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BY 8441 (ខូចខាត១០%) ។
February 17, 2025 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី តាមរយៈអ្នកឧកញ៉ាបណ្ឌិត ពុង ខៀវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា ភីអិលស៊ី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនចិនចំនួន១៨ មកពីទីក្រុងនីងប៉ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី លូ ចឺឈីង (Lu Zhiqiong) អគ្គនាយកធនាគារនីងប៉ ដែលក្រុមហ៊ុនទាំងនោះមានកម្មវត្ថុអាជីវកម្មក្នុងវិស័យមួយចំនួនដូចជាការកែច្នៃកៅស៊ូ ផលិតសម្ភារៈបរិក្ខារពេទ្យ សម្ភារៈឆ្លាតវៃប្រើប្រាស់ក្នុងផ្ទះ សម្លៀកបំពាក់ និងធនាគារ ។ល។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានមានមតិស្វាគមន៍ចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាផ្ទាល់នៅកម្ពុជា។ ឯកឧត្ដមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជាហើយក៏បានលើកទ្បើងពីសក្តានុពលក្នុងវិស័យឧស្សាហកម្ម,កម្មន្តសាល,
February 17, 2025 - អន្តរជាតិ
កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងត្បូងសម្រេចបិទមិនឱ្យមានការទាញយកម្មវិធី DeepSeek ពីក្នុង App Store និង Play Store ក្នុងប្រទេសខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ។ ការសម្រេចដកកម្មវិធី DeepSeek ចេញពីបណ្តាញអ៊ឺនធឺណិតជាបណ្តោះអាសន្ននេះ ត្រូវបានធ្វើឡើងដើម្បីទុកពេលត្រួតពិនិត្យឱ្យបានច្បាស់លាស់ថា តើកម្មវិធីថ្មីរបស់ចិនមួយនេះ អាចលួចប្រមូលយកទិន្នន័យពីអ្នកប្រើប្រាស់ឬអត់។ គួររម្លឹកជូនថា ក្រុមហ៊ុន DeepSeek ដែលមានមូលដ្ឋានទៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះបានបញ្ចេញនូវកម្មវិធីបញ្ញាសិប្បនិមិ្មតប្រភេទ Chatbot ដ៏ឆ្លាយវ័យបំផុតមួយ ដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមត្ថភាពដ៏អស្ចារ្យរបស់វា។ ឥទ្ធិពលរបស់កម្មវិធី DeepSeek បានធ្វើឱ្យវិស័យបច្ចេកវិទ្យានៅអាមេរិកមានភាពរង្គោះរង្គើយ៉ាងខ្លាំង ដ្បិតវាបានស្រូបទាញយកអ្នកប្រើប្រាស់បានយ៉ាងច្រើន និងធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកធំៗនៅអាមេរិកត្រូវធ្លាក់យ៉ាងគំហុកផងដែរ។ ទន្ទឹមនឹងការមើលឃើញពីសក្តានុពលរបស់កម្មវិធី DeepSeek នេះ
February 17, 2025









