Naren
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ចាប់ពីថ្ងៃពុធ ទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្តនឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទដែលអស់ពិន្ទុ ឬពិន្ទុសូន្យ និងសូមសំណូមពរដល់ប្រជាពលរដ្ឋដែលមានបណ្ណបើកបរយានយន្តគ្រប់ប្រភេទជិតអស់ពិន្ទុ ទៅដាក់ពាក្យសុំរៀនបំប៉ន ដើម្បីប្រឡងយកពិន្ទុបន្ថែម ឬបំពេញពិន្ទុឡើងវិញ នៅមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមសំដែងនូវសេចក្តីសង្ឃឹម និងជឿជាក់លើការចូលរួមរបស់ បងប្អូនប្រជាពលរដ្ឋក្នុងការអនុវត្តសេចក្តីជូនដំណឹងនេះ ដើម្បីលើកកម្ពស់ការគោរពច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក កាត់បន្ថយគ្រោះថ្នាក់ និងរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែប្រសើរជាលំដាប់ ចាប់ពីថ្ងៃជូនដំណឹងតទៅ៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់អគ្គស្នងការនគរបាលជាតិ៖ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National

    December 23, 2024
  • PR

    ថ្ងៃ២១ ធ្នូ ២០២៤៖ ក្រុមហ៊ុន Kia Cambodia មានមោទកភាពក្នុងការបញ្ចេញរថយន្តទំនើប ប្រភេទ SUV ស៊េរីថ្មី “Kia Sonet”។ ជារថយន្ត SUV ដែលបានរួមបញ្ចូលនូវការរចនាយ៉ាងល្អឥតខ្ចោះ ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ផ្តល់នូវបទពិសោធន៍បើកបរ ប្រកបដោយផាសុកភាពដល់អ្នកប្រើប្រាស់។ ហេតុផល ៥ យ៉ាង រថយន្ត Kia Sonet ជាជម្រើសដ៏ស័ក្តិសម សម្រាប់លោកអ្នក ៖ ១. ការរចនាយ៉ាងល្អប្រណិត Kia Sonet ជារថយន្ត SUV រចនាឡើងប្រកបដោយភាពទាក់ទាញ

    December 23, 2024
  • PR

    ក្រោមកិច្ចសហការយ៉ាងស្អិតរមួតរវាងភេសជ្ជៈប៉ូវកម្លាំង វើក និងស្ថានីយទូរទស្សន៍ ថោន WURKZ សេនាគុនខ្មែរយ័ន្ត ៨ទិស ដែលបានប្រព្រឹត្តនៅថ្ងៃទី១៥ ធ្នូ ២០២៤ នៅមុខផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានក្លាយជាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ល្បីកក្រើកនៅក្នុងប្រទេស និងជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រដាល់គុនខ្មែររបស់ប្រទេសកម្ពុជា ដែលបានវាស់វែងសមត្ថភាព បច្ចេកទេស ជាមួយកីឡាករមកពីប្រទេស​ម៉ុងហ្គោលី។ ខ្មែរ ប៊ែវើរីជីស ដែលមានភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ជាក្រុមហ៊ុនគំរូ ដែលមានគោលជំហច្បាស់លាស់ ចេញមុខគាំទ្រឧបត្ថម្ភយ៉ាងច្រើនសន្ធឹងសន្ធាប់ក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរខ្នាតជាតិ និងអន្តរជាតិជាច្រើន ដើម្បីលើកតម្កើងមរតកក្បាច់គុនបុរាណខ្មែរអោយកាន់តែរីកមុខរីកមាត់។ ជាពិសេស ក្រុមហ៊ុន ខ្មែរ

    December 21, 2024
  • PR

    (ភ្នំពេញ): នាថ្ងៃទី ២១-២២ ខែធ្នូ ចុងសប្តាហ៍ខាងមុននេះ ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី នឹងនាំមកនូវវត្តមាននៃមហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ខ្នាតយក្ស EXPREZ TOUR CONCERT នៅទីតាំងដីឡូត៍ផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ កុំឱ្យរំលងឱកាសកំសាន្តសប្បាយ រំសាយអារម្មណ៍ តាមរយៈការរាំកំសាន្តជាមួយបទភ្លេង និង វត្តមានតារាចម្រៀងល្បីៗលំដាប់ជួរមុខប្រចាំផលិតកម្ម GALAXY រួមមាន៖ ឧកញ៉ា ខេមរៈសេរីមន្ត, លោក ព្រាប សុវត្ថិ, លោក ខាន់ ជេមស៍, លោក ខេម

    December 19, 2024
  • PR

    រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ទី ១៨ ខែធ្នូ ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្តីពីកិច្ចសហការលើវិស័យវប្បធម៌ និងសិល្បៈក្នុងរយៈពេល ៥ឆ្នាំ រាប់ពីឆ្នាំ ២០២៥-២០៣០ ដោយមានការចូលរួមក្រោមអធិបតី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង។

    December 19, 2024
  • PR

    (ភ្នំពេញ ថ្ងៃទី19 ខែធ្នូ ឆ្នាំ2024)៖ ធនាគារ ព្រីនស៍ ម.ក ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំងលោក ហ៊ន់ សុរចនា ជាប្រធានក្រុមប្រឹក្សាភិបាលថ្មី និងលោក Looi Kok Soon ជាប្រធាននាយកប្រតិបត្តិថ្មីរបស់ខ្លួន ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី17 ខែធ្នូ ឆ្នាំ2024 នេះតទៅ។ លោក ហ៊ន់ សុរចនា ដែលជាអតីតប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បាននាំមកនូវបទពិសោធន៍ និងជំនាញដឹកនាំយ៉ាងទូលំទូលាយក្នុងតួនាទីនេះ លោកបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ក្នុងឆ្នាំ

    December 19, 2024
  • PR

    (ភ្នំពេញ)៖ បង្គ្រប់លុយចូលរោងការ ដឹកដៃគូដណ្ដឹងមកគាស់រង្វាន់! ដូចប្រាថ្នាស្រាប់តែគាស់បាន $8888 ពីភេសជ្ជៈប៉ូវកម្លាំង ដាហ្ស បង្កើតសុភមង្គលជាជីវិតគូ។ ពិតជាដៃលាភ ដៃសំណាង គូដណ្តឹងស្រី មានឈ្មោះថា ខា សុលឹម រស់នៅខេត្តកំពង់ធំ បានតស៊ូតម្រង់ជួរជាមួយមហាជនរាប់ពាន់នាក់ ហើយគាស់បានលាភធំ ឈ្នះទឹកប្រាក់ $8888 ពីភេសជ្ជៈប៉ូវកម្លាំង ដាហ្ស នៅខណ្ឌកំបូល ភ្នំពេញ។ នៅថ្ងៃ ១៥ ធ្នូនេះដែរ ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស ក៏រកបានអ្នកឈ្នះរង្វាន់ធំម្នាក់ទៀតឈ្មោះ ទាក សំណាង រស់នៅខេត្តស្វាយរៀង ជាអ្នករត់តុតុ បានបង្ហាញអារម្មណ៍រំភើប

    December 19, 2024
  • PR

    នៅក្នុងបរិបទសេដ្ឋកិច្ចមិនស្ថិតស្ថេរ មនុស្សជាច្រើនជ្រើសរើសយុទ្ធសាស្ត្រ “រឹតបន្តឹងផ្នែកហិរញ្ញវត្ថុ“។ ទោះជាយ៉ាងណាក៏ដោយការសម្រេចចិត្តកាត់បន្ថយការចំណាយនិងលៃលកការចំណាយឱ្យសមស្របគឺជារឿយៗតែងតែខ្វះការពិចារណាឱ្យបានត្រឹមត្រូវ។ អ្នកជំនាញសេដ្ឋកិច្ចបានណែនាំថា គោលការណ៍ជាមូលដ្ឋាននៃការរឹតបន្តឹងការចំណាយ មិនគួរពាក់ព័ន្ធនឹងការចំណាយទៅលើផលិតផលដែលជះឥទ្ធិពលដល់សុខភាពដោយផ្ទាល់នោះទេ។ ទាំងនេះគួរតែត្រូវបានចាត់ទុកថាជា “ការវិនិយោគ” ដ៏សំខាន់ដែលត្រូវតែបន្តធ្វើ។ ចំណាយឱ្យសមស្រប គឺជាការវិនិយោគលើសុខភាព ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាបានប្រឈមមុខនឹងបញ្ហាធំៗជាច្រើន ដែលភាគច្រើនបណ្តាលមកពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩។ ឥទ្ធិពលទាំងនេះមិនត្រឹមតែកាត់បន្ថយកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជនខ្មែរដែរ។ មនុស្សជាច្រើនមានទំនោរក្នុងការឆ្លើយតបដោយ “រឹតបន្តឹងផ្នែកហិរញ្ញវត្ថុ“។ ប៉ុន្តែជាការព្រួយបារម្ភថា ប្រជាជនបែរជាកាត់បន្ថយការចំណាយលើការទិញម្ហូបអាហារនិងគ្រឿងផ្សំក្នុងការចម្អិនអាហារប្រចាំថ្ងៃរបស់ពួកគេទៅវិញ ដោយជ្រើសរើសផលិតផលដែលមានតំលៃថោក។ ការចំណាយដ៏សំខាន់ដែលជះឥទ្ធិពលដល់សុខភាពដោយផ្ទាល់ គួរតែផ្តល់អាទិភាពជាចម្បងនិងបន្តធ្វើ ជាក់ស្តែង យោងតាមអ្នកជំនាញសេដ្ឋកិច្ច ប្រសិនបើអ្នកក្រឡេកមើលច្បាប់ 50/30/20 ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន (50% នៃប្រាក់ចំណូលសម្រាប់តម្រូវការចាំបាច់ 20% នៃប្រាក់ចំណូលសម្រាប់ការសន្សំនិងការវិនិយោគ ហើយ30%

    December 18, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បន្តចុះត្រជាក់ ត្រឹមសីតុណ្ហភាពមធ្យមអប្បបរមា១៨°C ទៅ ១៩°C ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ។ ខ្យល់មូសុងឦសាន មានឥទ្ធិពលលើសមុទ្រចិនខាងត្បូង និងគ្របដណ្តប់លើអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២៤៖

    December 17, 2024
  • ព័ត៌មានជាតិ

    អង្គការ WWF បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ថា ក្នុងឆ្នាំ២០២៣កន្លងមកនេះប្រភេទសត្វថ្មីៗចំនួន២៣៤ប្រភេទត្រូវបានគេរកឃើញនៅក្នុងតំបន់មហាមេគង្គ។ អង្គការនេះបានចោទសួរថា អ្នកធ្លាប់ឮពីប្រភេទខ្ញីដែលមានឫសមានក្លិនដូចស្វាយទេ? ហើយអ្នកធ្លាប់ឃើញពស់មានរោមភ្នែកវែងដែរឬអត់? ក្នុងរបាយការណ៍ប្រភេទសត្វរកឃើញថ្មីៗនេះអង្គការ WWFបានបញ្ជាក់ដែរថា “យើងបង្ហាញពីប្រភេទសត្វដ៏កម្រនៅអាស៊ីអាគ្នេយ៍ ដែលត្រូវបានកត់ត្រាដោយអ្នកវិទ្យាសាស្ត្រជាលើកដំបូង”។ អង្គការ WWF បានឱ្យដឹងបន្ថែមថា ក្នុងរបាយការណ៍នេះសម្រាប់ប្រទេសកម្ពុជា គេបានរកឃើញរុក្ខជាតិថ្មីចំនួន ២ ប្រភេទ៖ រុក្ខជាតិម្យ៉ាងហៅថា Lindsaea kohkongensis និងដើមរុក្ខជាតិ ឈ្មោះ Cinnamomum kostermannii។ ហេតុនេះសូមចូលរួមអភិរក្សប្រភេទធនធានទាំងនេះ ដើម្បីការពារពួកវាកុំឱ្យបាត់បង់ពីធម្មជាតិ៕ ប្រភព៖ ក្រសួងព័ត៌មាន

    December 17, 2024