- Naren
- អន្តរជាតិ
ជប៉ុន៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ប្រាក់សងជំងឺចិត្តចំនួន ១,៤លានដុល្លារទៅកាន់បុរសម្នាក់ ដែលតុលាការបានកាត់ទោសដោយច្រឡំឱ្យជាប់ពន្ធនាគារអស់រយៈពេលជិត ៥០ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី២៥ ខែមីនា។ បុរសរូបនេះមានឈ្មោះថា Iwao Hakamada បច្ចុប្បន្នមានអាយុ៨៩ឆ្នាំ ជាអតីតអ្នកប្រដាល់មួយរូប ហើយកាលពីឆ្នាំ ១៩៦៦កន្លងទៅ រូបគាត់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតជុំវិញករណីសម្លាប់មនុស្ស។ យ៉ាងណាក្តី កាលពីឆ្នាំមុន លោក Iwao Hakamada ត្រូវបានតុលការដោះលែងឱ្យមានសេរីភាពវិញ ក្រោយតុលាការបានរកឃើញថា លោកមិនបានសម្លាប់មនុស្សដូចការចោទប្រកាន់នោះទេ ហើយថ្មីៗនេះអាជ្ញាធរជប៉ុនក៏បានសម្រេចផ្តល់ប្រាក់សងជំងឺចិត្តដល់រូបគាត់បន្ថែមទៀត ដោយប្រាក់សំណងនោះមានចំនួនសរុប ២១៧,៣៦២,៥០០ យេន (ប្រមាណជា ១,៤លានដុល្លារ)។ ប្រភពខាងលើបានបន្តថា ប្រាក់សំណងទាំងអស់នេះត្រូវបានគណនាតាមចំនួនថ្ងៃជាក់ស្តែងដែលលោក
March 25, 2025 - អន្តរជាតិ
បារាំង៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៣នាក់បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍មានរថយន្តជាច្រើនគ្រឿងត្រូវបុកបន្តកន្ទុយគ្នានៅក្នុងប្រទេសបារាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី២៣ ខែមីនា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងដូចជាឈុតឆាកនៅក្នុងខ្សែភាពយន្តហូលីវូតនេះ បានកើតឡើងនៅក្នុងខណ្ឌទី១៤ ភាគខាងត្បូងនៃទីក្រុងបារីស ដែលជារដ្ឋធានីរបស់ប្រទេសបារាំង។ ប្រភពខាងលើបានបន្តថា ដើម្បហេតុដែលនាំឱ្យមានគ្រោះថ្នាក់ខាងលើនេះកើតឡើង គឺដោយសារមានរថយន្តមួយគ្រឿងព្យាយាមបើករត់គេចចេញពីការត្រួតពិនិត្យរបស់ប៉ូលិស ហើយភ្លាមនោះប៉ូលិសក៏បានបើករថយន្តដេញតាមពីក្រោយដើម្បីឃាត់ខ្លួនរថយន្តសង្ស័យនោះ។ ក្រោយបើករថយន្តប្រដេញគ្នាលើចម្ងាយផ្លូវជាច្រើនគីឡូម៉ែត្រ រថយន្តសង្ស័យក៏បានបើកទៅបុកបង្គោលភ្លើង ធ្វើឱ្យរថយន្តប៉ូលិសនិងរថយន្តកំពុងបើកបរនៅលើដងផ្លូវក្បែរកន្លែងកើតហេតុនោះត្រូវបុកបន្តគ្នាភ្លាមៗតែម្តង។ បើតាមអាជ្ញាធរបារាំងបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះទាំងអស់គឺមានជនរងគ្រោះចំនួន ១០នាក់ជាប៉ូលិសបារាំង ហើយនៅក្នុងចំណោមរថយន្តដែលត្រូវបុកបន្តគ្នាទាំងអស់ គឺមានរថយន្តចំនួន ៣គ្រឿងជារថយន្តរបស់ស្ថាប័នប៉ូលិសបារាំង ខណៈគិតត្រឹមពេលនេះអាជ្ញាធរនៅមិនទាន់អាចទទួលបានចម្លើយពីជនបង្កហេតុ អំពីមូលហេតុដែលរូបគេបានព្យាយាមបើករថយន្តគេចពីការត្រួតពិនិត្យរបស់ប៉ូលិសនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The
March 25, 2025 - អន្តរជាតិ
កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាភ្លើងឆេះព្រៃនៅតំបន់ភាគខាងត្បូង នៃប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី២៣ ខែមីនា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់អស់ជាច្រើននាក់ហើយ គ្រោះធម្មជាតិដ៏អាក្រក់នេះក៏បានបង្ខំឱ្យពលរដ្ឋកូរ៉េជាច្រើនរយនាក់ផ្សេងទៀតត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះ អាជ្ញាធរកូរ៉េខាងត្បូងបានប្រកាសដាក់តំបន់កើតហេតុខាងលើស្ថិតនៅក្នុងភាពមានអាសន្ន ដើម្បីងាយស្រួលឱ្យអាជ្ញាធរមូលដ្ឋានអាចចាត់វិធានផ្សេងៗឆ្លើយតបនឹងបញ្ហានៅចំពោះមុខឱ្យបានឆាប់រហ័សជាទីបំផុត។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះភ្លើងបានឆេះបំផ្លាញព្រៃអស់ប្រមាណជា ៨៤៧ហិកតា ឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន ២៦០កន្លែង ខណៈពលរដ្ឋចំនួន ៦២០នាក់នៅក្នុងក្រុង Ulsan ត្រូវបានអាជ្ញាធរជួយសង្គ្រោះជីវិតដោយជោគជ័យ ហើយពេលនេះពួកគេកំពុងស្នាក់នៅក្នុងជំរំមានសុវត្ថិភាពជាបណ្តោះអាសន្នសិន៕ អត្ថបទ៖ ភក្តី ប្រភព៖The Strait Time
March 24, 2025 - PR
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹង ភ្លើងគប់ ស្ដីពីការរៀបចំព្រឹត្ដិការណ៍ មហោស្រពសិល្បៈបុណ្យភូមិ ឆ្នាំទី១២ និងកម្មវិធី Mascot Competition “ក្មេងគិត ក្មេងគូរ” រដូវកាលទី២, ៣ និង ៤ ដែល មហោស្រពសិល្បៈបុណ្យភូមិ ឆ្នាំទី១២ នឹងប្រារព្ធធ្វើឡើងនៅក្នុងបិរវេណផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នាថ្ងៃទី៥ និងទី៦ ខែមេសា ឆ្នាំ២០២៥
March 24, 2025 - PR
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានធ្វើការចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុនចំនួន ៤ រួមមាន៖ ក្រុមហ៊ុន ប៊ូលហ្គូហ្គី កូរៀន ប៊ីប៊ីឃ្យូ, ក្រុមហ៊ុន ម៉ាស្ទ័រ ស៊ុគីស៊ុប, ក្រុមហ៊ុន អិមអ ឌី.អាយ.វ៉ាយ (ខេមបូឌា) និងក្រុមហ៊ុន ឃីប ហ្គ្រោវីង ត្រេឌីង ឯ.ក។ ដោយពិធីចុះអនុស្សរណៈនេះត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងផ្សារទំនើប ជីប
March 24, 2025 - PR
(ភ្នំពេញ)៖ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានប្រកាសនៅព័ត៌មានដ៏រំភើបមួយ គឺការចុះកិច្ចព្រមព្រៀងទូតសុឆន្ទៈរវាងក្រុមហ៊ុន ជីប ម៉ុង រីថែលនិងអ្នកនាង មិន ចេនី ពោលចាប់ពីថ្ងៃនេះតទៅ អ្នកនាង មិន ចេនី ដែលជាតារាដ៏លេចធ្លោមួយរូបនៅប្រទេសកម្ពុជានឹងក្លាយជាទូតសុឆន្ទៈរបស់ផ្សារទំនើប ណូរ៉ូ លេន ជាផ្លូវការហើយ។ ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀង ទូតសុឆន្ទៈផ្សារទំនើប ណូរ៉ូ លេន រវាងក្រុមហ៊ុន ជីប ម៉ុង រីថែល និងអ្នកនាង មិន
March 24, 2025 - អន្តរជាតិ
អង់គ្លេស៖ រដ្ឋាភិបាលនៃប្រទេសអង់គ្លេសបានអនុម័តកញ្ចប់ថវិកាចំនួន ៦០០លានផោន (៧៧៥លានដុល្លារ) ដើម្បីដោះស្រាយបញ្ហាសង្គមថ្មីមួយ ពោលគឺការខ្វះខាតកម្មករជំនាញក្នុងវិស័យសំណង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី២៣ ខែមីនា។ តាមគម្រោងគឺថវិកាតាំងដ៏ច្រើនខាងលើនេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការបណ្តុះបណ្តាលកម្មករសំណង់ជាច្រើននាក់ ដើម្បីឱ្យពួកគេក្លាយជាកម្មករជំនាញតាមផ្នែកផ្សេងៗនៅក្នុងវិស័យសាងសង់ផ្ទះ។ សូមបញ្ជាក់ជូនថា គម្រោងបណ្តុះបណ្តាលកម្មករជំនាញក្នុងវិស័យសំណង់នេះត្រូវបានធ្វើឡើង ក្រោយរដ្ឋាភិបាលអង់គ្លេសកាលពីពេលថ្មីនេះបានដាក់ចេញនូវផែនការមេមួយ គឺត្រូវសាងសង់ផ្ទះឱ្យបានចំនួន ១,៥លានខ្នងនៅត្រឹមឆ្នាំ ២០២៩ខាងមុខនេះ។ ផែនការសាងសង់ផ្ទះចំនួន ១,៥លានខ្នងនេះទៀតសោធ គឺជាគោលនយោបាយមួយ ដែលត្រូវបានដាក់ចេញក្នុងគោលបំណងជួយជំរុញសេដ្ឋកិច្ចជាតិ ដ្បិតថាវិស័យសាងសង់ផ្ទះនិងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គឺមានតម្លៃចំនួន ៦% នៃផលិតផលក្នុងស្រុកសរុបរបស់អង់គ្លេស ហើយវិស័យនេះក៏ផ្នែកដ៏សំខាន់មួយដែលជួយជំរុញឱ្យវិស័យជាច្រើនផ្សេងទៀតមានការរីកចម្រើនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The
March 24, 2025 - អន្តរជាតិ
អាមេរិក៖ នៅទីបំផុតប៉ូលិសអាមេរិកអាចស្វែងរកឃើញក្រវិលពេជ្រតម្លៃជិត ៨០០,០០០ដុល្លារវិញហើយ នៅក្នុងសំណុំរឿងលួចដ៏កម្រមួយ ពោលគឺករណីចោរបានបន្លំលេបក្រវិលទាំងនោះចូលទៅក្នុងពោះក្នុងពេលអំឡុងពេលដើរទស្សនាការដាក់តាំងគ្រឿងអលង្ការ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃអាទិត្យ ទី២៣ ខែមីនាបានឱ្យដឹងថា ក្រវិលពេជ្រដ៏មានតម្លៃនេះត្រូវបានក្រុមគ្រូពេទ្យយកចេញពីក្នុងខ្លួនជនសង្ស័យតាមរយៈប្រព័ន្ធបញ្ចេញចោលក្នុងរាងកាយរបស់គាត់ ក្រោយជនសង្ស័យបានស្ថិតនៅក្រោមការតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យឯកទេសផ្នែករំលាយអស់រយៈពេល ២សប្តាហ៍។ គួររម្លឹកជូនថា កាលពីប៉ុន្មានសប្តាហ៍មុននេះ ជនសង្ស័យដែលមានឈ្មោះថា Jaythan Gilder អាយុ ៣២ឆ្នាំ បានបន្លំខ្លួនជាភ្នាក់ងាររបស់កីឡាករបាល់បោះក្នុងក្របខណ្ឌ NBA ដែលជាក្របខណ្ឌកីឡាដ៏ធំបំផុតមួយនៅអាមេរិក ដើម្បីដើរចូលទៅទស្សនាការដាក់តាំងគ្រឿងអលង្ការប្រណិតៗរបស់ក្រុមហ៊ុនលក់ពេជ្រ Tiffany & Co. ដែលបានរៀបចំឡើងនៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលដែលលោក Jaythan Gilder បានដើរទស្សនាគ្រឿងអលង្ការនោះ ស្រាប់តែក្រុមបុគ្គលិកនៅក្នុងហាងបានកត់សម្គាល់ថា មានក្រវិលពេជ្រចំនួន
March 24, 2025 - PR
ឆេមពានគ្រុប បានរៀបចំកម្មវិធីជប់លៀងជួបជុំដៃគូរអាជីវកម្មដ៏ធំ ដែលមានការរៀបចំកម្មវិធីដ៏ប្រណីត ជាមួយប្រាក់រង្វាន់ជាង ២០ម៉ឺនដុល្លា ជូនដល់ដៃគូរអាជីវកម្ម ហើយក៏មានការសម្តែងដ៏អស្ចារ្យពី លោកនីកូ តារាតំណាងស្រាបៀរហ្រ្គីត និងទស្សនីយ៍ភាពជាច្រើនទៀតលើវេទិការ ធ្វើអោយដៃគូរអាជីវកម្មទាំងអស់ សាទរគ្រប់ៗគ្នា។ ក្នុងឱកាសនោះដែរ លោកជំទាវ អ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុន ឆេមពានគ្រុប បានថ្លែងថា ក្រុមហ៊ុនឆេមពានគ្រុបជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១៧ ជាមួយការផលិតភេសជ្ជ:ប៉ូវកម្លាំងឆេមពានអាយ៍ រសជាតិម៉ុងតុល មុនដំបូងគេ ដែលទទួលបានការគាំទ្រដ៏លើសលុបពីប្រជាជនកម្ពុជា បន្ទាប់មកនៅឆ្នាំ២០២៤ក្រុមហ៊ុន ក៏បានបង្កើត ឆេមពានហ្រ្គីន ដើម្បីអោយអតិជនមានជម្រើសរសជាតិកាន់តែច្រើន និងអាចបង្កើនថាមពលពណ៌បៃតងជាមួយ ឆេមពានហ្គ្រីន សន្ទុះនៃការគាំទ្រ បានជំរុញអោយថ្នាក់ដឹកនាំឆេមពានគ្រុប
March 24, 2025 - អន្តរជាតិ
អាមេរិក៖ ក្រុមហ៊ុន Google បានយល់ព្រមបង់ប្រាក់ចំនួន ២៨លានដុល្លារ ដើម្បីដោះស្រាយករណីបណ្តឹងដែលបានចោទប្រកាន់ថា ក្រុមហ៊ុនមានទិន្នាការរើសអើងបុគ្គលិកដោយផ្អែកលើជាតិសាសន៍របស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃពុធ ទី១៩ ខែមីនា។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងតាំងតែពីអំឡុងឆ្នាំ ២០២១មកម្លេះ ប៉ុន្តែសេចក្តីសម្រចផ្លូវការចុងក្រោយ ទើបត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ។ នៅក្នុងពាក្យបណ្តឹងខាងលើនេះបានបញ្ជាក់ថា ក្រុមហ៊ុន Google បានផ្តល់ប្រាក់ខែដល់ក្រុមបុគ្គលិកមិនស្មើគ្នាឡើយ ពោលគឺក្រុមកម្មករដែលជាជនជាតិស្បែកស និងពលរដ្ឋមានដើមកំណើតអាស៊ីអាចទទួលបានប្រាក់ឈ្នួលនិងលក្ខខណ្ឌការងារល្អប្រសើរជាងក្រុមបុគ្គលិក ដែលជាពលរដ្ឋនិយាយភាសាដើមអេស្ប៉ាញ ឡាទីន ឬពលរដ្ឋមានដើមកំណើតមកពីតំបន់អាមេរិក។ ភាពរើសអើងនេះបានធ្វើឱ្យប៉ះពាល់ដល់ក្រុមបុគ្គលិកប្រមាណជា ៦,៦៣២នាក់ ហើយប្រាក់សំណងខាងលើនេះនឹងត្រូវយកទៅសងជាជំងឺចិត្តចំពោះក្រុមបុគ្គលិកដែលបានរងផលប៉ះពាល់ទាំងអស់នេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC
March 20, 2025









