ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនផ្តល់ប្រាក់សងជំងឺចិត្ត ១,៤លានដុល្លារ ដល់បុរសម្នាក់ដែលតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់រយៈពេលជិត៥០ឆ្នាំ ទាំងគ្មានកំហុស

    BY Naren March 25, 2025
    ជប៉ុនផ្តល់ប្រាក់សងជំងឺចិត្ត ១,៤លានដុល្លារ ដល់បុរសម្នាក់ដែលតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់រយៈពេលជិត៥០ឆ្នាំ ទាំងគ្មានកំហុស

    ជប៉ុន៖​ រដ្ឋាភិបាលជប៉ុនបានផ្តល់ប្រាក់សងជំងឺចិត្តចំនួន ១,៤លានដុល្លារទៅកាន់បុរសម្នាក់ ដែលតុលាការបានកាត់ទោសដោយច្រឡំឱ្យជាប់ពន្ធនាគារអស់រយៈពេលជិត ៥០ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី២៥ ខែមីនា។ បុរសរូបនេះមានឈ្មោះថា Iwao Hakamada បច្ចុប្បន្នមានអាយុ​៨៩ឆ្នាំ ជាអតីតអ្នកប្រដាល់មួយរូប ហើយកាលពីឆ្នាំ ១៩៦៦កន្លងទៅ រូបគាត់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតជុំវិញករណីសម្លាប់មនុស្ស។

    យ៉ាងណាក្តី កាលពីឆ្នាំមុន លោក Iwao Hakamada ត្រូវបានតុលការដោះលែងឱ្យមានសេរីភាពវិញ ក្រោយតុលាការបានរកឃើញថា លោកមិនបានសម្លាប់មនុស្សដូចការចោទប្រកាន់នោះទេ ហើយថ្មីៗនេះអាជ្ញាធរជប៉ុនក៏បានសម្រេចផ្តល់ប្រាក់សងជំងឺចិត្តដល់រូបគាត់បន្ថែមទៀត ដោយប្រាក់សំណងនោះមានចំនួនសរុប ២១៧,៣៦២,៥០០ យេន (ប្រមាណជា ១,៤លានដុល្លារ)។ ប្រភពខាងលើបានបន្តថា ប្រាក់សំណងទាំងអស់នេះត្រូវបានគណនាតាមចំនួនថ្ងៃជាក់ស្តែងដែលលោក Iwao Hakamada បានជាប់ពន្ធនាគារដោយគ្មានកំហុស ដោយនៅក្នុងមួយថ្ងៃគាត់ត្រូវទទួលបានប្រាក់សំណងចំនួន ១២,៥០០យេន (៨៣ ដុល្លារ)៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: