ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទារកមហាសំណាងម្នាក់បានកើតដោយសុវត្ថិភាពក្នុងអំឡុងពេលរញ្ជួយដីនៅថៃ ខណៈតួលេខអ្នកបាត់បង់ជីវិតសរុបកើនដល់ ១០នាក់

    BY Naren March 30, 2025
    ទារកមហាសំណាងម្នាក់បានកើតដោយសុវត្ថិភាពក្នុងអំឡុងពេលរញ្ជួយដីនៅថៃ ខណៈតួលេខអ្នកបាត់បង់ជីវិតសរុបកើនដល់ ១០នាក់

    ថៃ៖ទារកមហាសំណាងម្នាក់បានកើតដោយសុវត្ថិភាពក្នុងអំឡុងពេលមានហេតុការណ៍រញ្ជួយដីនៅក្នុងប្រទេថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី៣០ ខែមីនា។ ទារកអាយុថ្លៃរូបនេះបានកើតចេញពីពោះស្រ្តីជនជាតិថៃម្នាក់ឈ្មោះ Kanthong Saenmuangshin អាយុ ៣៦ឆ្នាំ នៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងបាងកក។

    គួររម្លឹកជូនថា ប្រទេសថៃបានកើតមានហេតុការណ៍រញ្ជួយដីតាំងតែពីថ្ងៃសុក្រមកម្លេះ ហើយគិតត្រឹមពេលនេះអាជ្ញាធរថៃបានប្រកាសរកឃើញមានអ្នកស្លាប់សរុបចំនួន ១០នាក់ រងរបួសចំនួន ៣០នាក់ ខណៈថៃមិនមានអ្នកកំពុងបាត់ខ្លួនឬកំពុងកប់ជាប់នៅក្រោមគំនរបាក់បែកនោះទេ។ យ៉ាងណាក្តី​ មានអគារនិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងទីក្រុងបាងកក បានរងនូវការខូតខាត៕

     អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: