តួលេខអ្នកបាត់បង់ជីវិតដោយសាររញ្ជួយដីនៅមីយ៉ាន់ម៉ាកើនឡើងដល់ ១,៧០០នាក់ និង ៣០០នាក់កំពុងបាត់ខ្លួន
មីយ៉ាន់ម៉ា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារគ្រោះញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់ចំនួន ១,៧០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី៣១ ខែមីនា។ ទន្ទឹមគ្នានេះចំនួនពលរដ្ឋដែលកំពុងបាត់ខ្លួនវិញក៏មានការកើនឡើងផងដែរ ពោលគឺមានប្រមាណជា ៣០០នាក់។

ដោយឡែកចំពោះតួលេខពលរដ្ឋរងរបួសវិញគឺមានចំនួនប្រមាណជា ៣,៤០០នាក់ដដែល ដោយនៅក្នុងនោះក៏មានអ្នករងរបួសធ្ងន់ធ្ងរជាច្រើននាក់ផងដែរ។ សូមបញ្ជាក់ជូនថា ប្រទេសមីយ៉ាន់ម៉ាបានជួបប្រទះនូវគ្រោះរញ្ជួយដីកម្រិតធ្ងន់ចំនួន ២ដងកាលពីថ្ងៃសុក្រកន្លងទៅ ដោយគ្រោះរញ្ជួយដីទី ១ បានកើតឡើងក្នុងកម្រិត ៧,៧រ៉ិចទ័រ និងគ្រោះរញ្ជួយដីទី ២ បានកើតឡើងក្នុងកម្រិត ៦,៧រ៉ិចទ័រ ហើយបន្ទាប់មកគ្រោះរញ្ជួយដីកម្រិតស្រាលជាច្រើនដងផ្សេងទៀតក៏បន្តកើតមានជាបន្តបន្ទាប់គ្នារហូតដល់មកថ្ងៃចន្ទ ទើបធ្វើឱ្យចំនួនជនរងគ្រោះនិងការខូតខាតផ្សេងៗនៅតែបន្តកើនឡើងនិងកើតមានបន្ថែមទៀត៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia