កូរ៉េខាងត្បូង នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនអាណត្តិនៅថ្ងៃទី ៣ ខែមិថុនា ខាងមុខនេះ
កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅក្នុងថ្ងៃទី ៣ ខែមិថុនាខាងមុខនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃអង្គារ ទី៨ ខែមេសា។ ការបោះឆ្នោតខាងលើនេះគឺជាការបោះឆ្នោតមុនអាណត្ត ដែលត្រូវបានធ្វើឡើងក្រោយតុលាការធម្មនុញ្ញនៃប្រទេសកូរ៉េខាងត្បូង ទើបសម្រេចបោះឆ្នោតជាឯកច្ឆន្ទទម្លាក់លោក Yoon Suk Yeol ចេញពីដំណែងប្រធានាធិបតីកាលពីពេលថ្មីៗនេះ។
គួររម្លឹកជូនថា លោក Yoon Suk Yeol ត្រូវបានទម្លាក់ចេញពីតំណែងបន្ទាប់ពីរូបគាត់បានប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់អាជ្ញាសឹកយ៉ាងបន្ទាន់មួយទាំងយប់នាពេលកន្លង ដោយលោកបានអះអាងថា ការប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់នេះគឺដើម្បីការពារប្រទេសកូរ៉េខាងត្បូងពីការឈ្លានពានពីសំណាក់ក្រុមប្រឆាំងដែលមាននិន្នាការគាំទ្រកូរ៉េខាងជើង។ យ៉ាងណាក្តី តុលាការបានរកឃើញថាការសម្រេចរបស់លោក Yoon Suk Yeol ត្រូវបានធ្វើឡើងដោយផ្ទុយពីច្បាប់ ហើយគោលបំណងនៃការប្រកាសច្បាប់នោះទៀតសោតគឺត្រូវបានធ្វើឡើងដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់តែប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC