Naren
  • PR

    [រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៤] – ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ដែលហៅជាពាណិជ្ជកម្ម ថាក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខនៅកម្ពុជា និង អង្គការ អ៊ីប៊ីស៊ី (ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា) មានសេចក្តីរីករាយក្នុងការប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រក្នុងការលើកកម្ពស់ដល់ការអប់រំឌីជីថលនៅកម្ពុជា។ កិច្ចសហការនេះ នឹងលើកកម្ពស់ដល់សិស្ស និងគ្រូបង្រៀនតាមរយៈការធ្វើឲ្យការសិក្សារៀនសូត្រ អាចចូលដំណើរការបានគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈប្រព័ន្ធ អ៊ីប៊ីស៊ី ឲ្យកាន់តែប្រសើរឡើង។ ពិធីចុះហត្ថលេខានេះ បានប្រារព្ធឡើងនាថ្ងៃទី ១១ ខែ

    November 12, 2024
  • PR

    ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនគាំទ្រ និងលើកកម្ពស់វិស័យកីឡាគ្រប់ប្រភេទធំជាងគេនៅកម្ពុជា ថ្មីៗនេះបានបន្តចេញមុខឧបត្ថម្ភធំផ្ដាច់មុខ «ការប្រកួតកីឡាពានរង្វាន់ សម្តេចក្រឡាហោម ស ខេង ខេត្តបាត់ដំបង ឆ្នាំ២០២៤» រួមមានទាំងថវិកា ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស និងទឹកពិសាកម្ពុជា ដល់ព្រឹត្តិការណ៍ទាំងមូល។ គោលបំណងចម្បងនៃការចូលរួមរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺដើម្បីលើកកម្ពស់ និងកៀរគរយុវជនគ្រប់ស្រទាប់ឱ្យស្រលាញ់កីឡា ហើយជៀសឆ្ងាយពីគ្រឿងញៀន ជាពិសេសជាការរួមចំណែកលើកកម្ពស់ដល់វិស័យកីឡាជាតិ។ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ពិធីបើក «ការប្រកួតកីឡាពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤» នៅកីឡដ្ឋានបាល់ទាត់ សាកលវិទ្យាល័យជាតិបាត់ដំបង

    November 11, 2024
  • PR

    ភ្នំពេញ៖ រដូវប្រាំងឈានចូលមកដល់ ខ្មែរ ប៊ែវើរីជីស បើកឆាកចុះហត្ថលេខាជាមួយនឹងផលិតកម្ម សាន់ដេ និងក្លឹបគុនខ្មែរ អន្តរជាតិ KKIF បង្កើតមហាព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្ស CAMBODIA WATER CONCERT និងមហាព្រឹត្តិការណ៍គុនខ្មែរ ទឹកពិសាកម្ពុជា សេនាឯក គុនខ្មែរ សរុប ២១ទីតាំង។ ខ្មែរ ប៊ែវើរីជីស នៅតែបន្តកិច្ចសហការជាមួយនឹងផលិតកម្ម សាន់ដេ និងក្លឹបគុនខ្មែរអន្តរជាតិ KKIF ក្នុងគោលបំណង លើកកម្ពស់ជីវភាព ការបណ្ដុះសមត្ថភាព បង្កើតឱកាសដល់កីឡាករបន្តវេន កីឡាករ-កីឡាការិនី និងសិល្បករ-សិល្បការិនី ព្រមទាំងជាផ្នែកមួយដ៏សំខាន់ក្នុងការអភិរក្ស និងអភិវឌ្ឍមរតកបុព្វបុរសឱ្យកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ។ កិច្ចសហការនេះគឺជាសក្ខីភាពបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់

    November 6, 2024
  • PR

    (ភ្នំពេញ) ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤៖ កាលពីរាត្រីថ្ងៃសៅរ៍ ទី 02 ខែវិច្ឆិកា ឆ្នាំ 2024 មហាព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតយក្សលំដាប់ពិភពលោក GANZBERG Super Idol Concert រដូវកាលទី 2 បានធ្វើឱ្យកក្រើកកោះពេជ្រ អង្រួនបេះដូងអ្នកគាំទ្រដែលបានចូលរួមយ៉ាងច្រើនកកកុញក្រោមដំណក់ភ្លៀង និងស្រែកហ៊ោកញ្ជ្រៀវស្វាគមន៍វត្តមានរបស់កំពូលតារាចម្រៀង K-POP លោក PSY និងតារាចម្រៀងល្បីៗលំដាប់ប្រទេសជាច្រើនរូបទៀត។ ក្រៅពីវត្តមានចូលរួមសម្ដែងពីសំណាក់កំពូលតារាចម្រៀង K-POP លោក PSY ក៏មានការចូលរួមពីតារាចម្រៀងល្បីៗលំដាប់ប្រទេសផងដែរ រួមមានដូចជា ជីម៉េងហ្ស៊ី (Gmengz) ក្មេងខ្មែរ (Kmeng

    November 3, 2024
  • PR

    ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ – មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ APEX ដែលជាគ្លីនិកឈានមុខគេខាងផ្នែកសម្រស់ និងការវះកាត់កែសម្ផស្ស បានចាប់ផ្តើមសម្ពោធបើកដំណើរការសាខាដំបូងរបស់ខ្លួនជាផ្លូវការនៅកម្ពុជាជាមួយនឹងការប្រារព្ធពិធីសម្ពោធសាកល្បង (Soft Opening) ដ៏អស្ចារ្យកាលពីម្សិលមិញនេះ ដែលមានទីតាំងនៅលើផ្លូវព្រះសីហនុ ជិតវិមាន ឯករាជ្យធានីភ្នំពេញ។ នេះជាការបង្ហាញពីការចាប់ផ្តើមជំហានថ្មីមួយលើសម្រស់ និងសុខុមាលភាពសម្រាប់បងប្អូនកម្ពុជាយើង ដែលបច្ចុប្បន្ននេះ យើងមើលឃើញថាបងប្អូនប្រជាជាជនខ្មែររបស់យើងកាន់តែមានការចាប់អារម្មណ៍មកគិតគូរលើសុខភាព និងជាពិសេសក៏រួមបញ្ចូលលើសុខភាពសម្រស់ផងដែរ ហើយការមកដល់របស់ APE X វាពិតជាពេលវេលាមួយដ៏សមស្របដែលអាចផ្តល់ជូនតាមតំរូវការរបស់អតិថិជនដែលមានតម្រូវការផ្ទាល់។ មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ APEX បានក្លាយមជ្ឈមណ្ឌលដែលមានកិត្យានុភាពនិងទំនុកចិត្តបំផុតរបស់ប្រជាជនថៃ ដែលធ្វើអោយ Apex មានសាខាជាង ៥០ នៅទូទាំងប្រទេសថៃ។ APEX

    November 2, 2024
  • PR

    សៀមរាប៖ ១០ឆ្នាំក្រោយ បំណងប្រាថ្នាក្លាយជាការពិត! អតិថិជនមហាសំណាងរបស់ CAMBODIA BEER លោក សំ រតនា រស់នៅខេត្តសៀមរាប បានឈ្នះរង្វាន់ម៉ូតូ ១គ្រឿងកាលពីឆ្នាំ២០១៤ និងតែងតែផ្សងចង់បានរថយន្ត ១គ្រឿងទៀត។ កាលពីភ្ជុំបិណ្ឌកន្លងទៅថ្មីៗនេះ បំណងប្រាថ្នាបានសម្រេច បន្ទាប់ពី១០ឆ្នាំក្រោយ គឺនៅឆ្នាំ២០២៤ នេះ ដោយគាត់បានគាស់ឈ្នះរង្វាន់រថយន្ត Ford Ranger ១គ្រឿង ពី CAMBODIA BEER។ សំណាងពិតជាមានចំពោះអ្នកដែលតែងតែគាំទ្រ និងជ្រើសរើសប្រើប្រាស់ CAMBODIA BEER ក្នុងឱកាសជួបជុំនានា ដើម្បីញ៉ាំងឱ្យកម្មវិធីជួបជុំកាន់តែស្និទ្ធស្នាល និងមានឱកាសឈ្នះរង្វាន់ធំជាច្រើនពី CAMBODIA

    November 1, 2024
  • PR

    ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤៖ មន្ទីរពេទ្យកែសម្ផស្ស ធីរ៉ៈផន (TEERAPORN) ដែលជាមជ្ឈមណ្ឌលកែសម្ផស្សលំដាប់ឈានមុខគេជាមួយបទពិសោធច្រើនជាង៤០ឆ្នាំ នៅប្រទេសថៃ បានពង្រីកសេវាកម្មរបស់ខ្លួននៅកម្ពុជាតាមរយៈកម្មវិធីជំនួបពិសេស TEERAPORN Exclusive Meet & Greet ដែលផ្ដល់ឱកាសដល់សាធារណជនឱ្យទទួលបាននូវសេវាប្រឹក្សាយោបល់អំពីការកែសម្ផស្សដោយឥតគិតថ្លៃ ព្រមទាំងអាចជួបផ្ទាល់ជាមួយក្រុមវេជ្ជបណ្ឌិតល្បីៗរបស់ខ្លួនមកពីប្រទេសថៃផ្ទាល់ និងតារាថៃដ៏ល្បីលំដាប់ជួរមុខ កញ្ញា ផេនខេក (Pancake Khemnit)។ ព្រឹត្តិការណ៍ដ៏ពិសេសដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នេះ បង្ហាញពីការពង្រឹកវិសាលភាពរបស់មន្ទីរពេទ្យកែសម្ផស្សដ៏ល្បីរបស់ថៃមួយនេះនៅកម្ពុជា ដោយនាំមកនូវបទពិសោធជំនាញស្ដង់ដាលំដាប់អន្តរជាតិផ្នែកព្យាបាលកែសម្ផស្សសម្រាប់អតិថិជនថ្មីនៅកម្ពុជា។ ធីរ៉ៈផន

    October 31, 2024
  • PR

    ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស បន្តចុះហត្ថលេខាជាមួយក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវាត្រា ក្នុងការបង្កើតមហាព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្សចំនួន ០២ផ្សេងគ្នា គឺ CAMBODIA BONDING CONCERT និង EXPREZ TOUR CONCRT សរុបចំនួន ៤២ ទីតាំង ធ្វើដំណើរទូទាំងប្រទេស។ ខ្មែរ ប៊ែវើរីជីស តែងតែយកចិត្តទុកដាក់ និងចូលរួមចំណែកលើកកម្ពស់វិស័យចម្បងៗជាច្រើននៅកម្ពុជា ក្នុងនោះមានវិស័យសិល្បៈ និងការកម្សាន្ត ដែលក្រុមហ៊ុនបានរួមចំណែកជ្រោមជ្រែង ឧបត្ថម្ភ និងគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់។ តួយ៉ាង កិច្ចសហការជាមួយផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា នេះ

    October 30, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអបរំ យុវជន និងកីឡា នៅថ្ងៃទី៣០ ខែតុលានេះ បានប្រកាសថាលទ្ធផលប្រឡងសញ្ញាបត្របាក់ឌុប២០២៤ បេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D

    October 30, 2024
  • PR

    នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន BYD និងក្រុមហ៊ុន HARMONY AUTO បានសហការគ្នាបើកសម្ពោធជាផ្លូវការនូវរថយន្តភីកអាប់អគ្គិសនីថ្មីប្រភេទ Shark 6 នៅលើទឹកដីប្រទេសកម្ពុជាយើងដ៏អស្ចារ្យ។ ព្រឹត្តិការណ៍សម្ពោធផ្លូវការនៃរថយន្តដ៏ទំនើបនេះមិនត្រឹមតែចូលរួមបង្ហាញមុខងារល្អឥតខ្ចោះ និងការរចនាប្រកបដោយភាពច្នៃប្រឌិតរបស់ប្រភេទ Shark 6 ប៉ុណ្ណោះទេ ថែមទាំងអនុញ្ញាតឱ្យទស្សនិកជនទទួលបាននូវបទពិសោធន៍យ៉ាងពេញលេញពីភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន BYD ផងដែរនៅក្នុងវិស័យរថយន្តថាមពលថ្មី។ Shark 6 មិនត្រឹមតែម៉ូឌែលដែលត្រូវបង្ហាញនៅក្នុងពិធីសម្ពោធជាផ្លូវការនេះទេ វាក៏មានការដាក់ដំណើរការជាមួយនឹងបច្ចេកវិទ្យា DM (dual mode)របស់ BYDដែរ ដែលនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមកដល់ទស្សនិកជន។ Shark 6 ជាប្រភេទរថយន្តភីកអាប់កូនកាត់ហាយប្រ៊ីដ ដោយរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនៃថាមពលប្រកបដោយប្រសិទ្ធភាព និងកិច្ចការពារបរិស្ថានបៃតង

    October 28, 2024