Naren
  • PR

    ធនាគារ ព្រីនស៍ មានមោទកភាពក្នុងការប្រកាសការជាប់នូវពានរង្វាន់ចុងក្រោយបំផុតរបស់ខ្លួន ដែលបានជាប់ឈ្មោះជា “ធនាគារល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាប្រចាំឆ្នាំ 2024” ដែលប្រសិទ្ធនាមដោយស្ថាប័ន Euromoney ។ ការទទួលស្គាល់នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ ព្រីនស៍ ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ស្របតាមតម្រូវការរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា ដោយពង្រឹងបន្ថែមនូវតួនាទីរបស់ធនាគារក្នុងការជួយដល់អាជីវកម្មក្នុងស្រុក និងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ លោក ហ៊ន់ សុរចនា នាយកគ្រប់គ្រង និងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានសម្តែងនូវអំណរគុណ និងមានកិត្តិយសចំពោះភាពជោគជ័យរបស់ធនាគារសម្រាប់ការជឿទុកចិត្ត និងការសហការពីអតិថិជន និងដៃគូរបស់ខ្លួន។ “ពានរង្វាន់នេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការក្លាយជាដៃគូធនាគារ ដែលអាចជឿទុកចិត្តបានសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

    October 22, 2024
  • PR

    ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស មិនត្រឹមតែជាអ្នកឧបត្ថម្ភផ្ដាច់មុខព្រឹត្តិការណ៍ប្រកួតកីឡាជើងឯក ឃីកបុកស៊ីង អាស៊ី ឆ្នាំ២០២៤ នេះទេ ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនឯកជន ស្រលាញ់គាំទ្រកីឡាជាតិពេញទំហឹង បានឧបត្ថម្ភប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមសរុប ១០៤លានរៀល ដល់ កីឡាករ-កីឡាការិនីជ័យលាភី ដណ្តើមជ័យជម្នះទទួលបានមេដាយសរុបចំនួន ៤១គ្រឿង ជូនជាតិមាតុភូមិយើង។ ខ្មែរ ស្រលាញ់ ខ្មែរ ខ្មែរ ប៊ែវើរីជីស ដែលតែងតែចូលរួមសហការគ្រប់ព្រឹត្តិការណ៍កីឡាជាតិអន្តរជាតិ និងស្គាល់ថាជាក្រុមហ៊ុនឧបត្ថម្ភវិស័យកីឡាធំបង្អស់នៅកម្ពុជា ពិតជារីករាយក្នុងការបន្តចូលរួមអភិវឌ្ឍវិស័យកីឡាជាតិ ដើម្បីកេរ្តិ៍ឈ្មោះល្អរបស់កម្ពុជា និងផលប្រយោជន៍ដល់វិស័យទេសចរណ៏ និងសេដ្ឋកិច្ចជាតិផងដែរ។ ជាក់ស្ដែងការឧបត្ថម្ភការប្រកួតកីឡាជើងឯក ឃីកបុកស៊ីង ឆ្នាំ២០២៤នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដំបូងបំផុត

    October 21, 2024
  • PR

    បន្ទាប់ពីបានផ្អាកអស់រយៈពេល៦ឆ្នាំកន្លងមក សមាគមអាជីវកម្មអាល្លឺម៉ង់ប្រចាំកម្ពុជា (GBC) មានក្តីសោមនស្សរីករាយក្នុងការនាំយកកម្មវិធី Oktoberfest ដ៏មានសក្តានុពលរបស់ប្រទេសអាល្លឺម៉ង់មួយនេះត្រលប់មកវិញ ដែលនិងប្រព្រឹត្តិទៅនៅទីក្រុងភ្នំពេញ។ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៤ សមាគមអាជីវកម្មអាល្លឺម៉ង GBC ដែលជាអ្នករៀបចំកម្មវិធី Oktoberfest បានណែនាំព្រឹត្តិការណ៍ប្រចាំឆ្នាំតែ១គត់ដែលជាប្រពៃណី វប្បធម៌របស់ប្រទេសអាល្លឺម៉ង់មួយនេះមកកាន់ព្រះរាជាណាចក្រកម្ពុជា តាមរយៈពិធីអបអរសាទរភាពជាដៃគូកម្ពុជា និងអាល្លឺម៉ង់ ក្នុងបរិយាកាសដ៏ស្រស់ស្អាត និងសប្បាយរីករាយ។ សមាគមអាជីវកម្មអាល្លឺម៉ង (GBC) ដែលជាស្ថាបនិកនៃ EuroCham Cambodia បានរៀបចំព្រឹត្តិការណ៍នេះតាំងពីដើមឆ្នាំ 2000 មកនៅសណ្ឋាគារ Sunway សណ្ឋាគារ Cambodiana និងនៅក្នុងទីក្រុងកោះពេជ្រ។ ចាប់តាំងពីឆ្នាំ

    October 21, 2024
  • ព័ត៌មានជាតិ

    លោកអ្នកឧកញ៉ា លាង ឃុន ជាសហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភជាថវិកាចំនួន ៥០ លានរៀល ទឹកពិសាកម្ពុជាចំនួន ៥០ កេស និងទឹកក្រូចអាយ៍ចំនួន ៣០០ កេស ជូនដល់រដ្ឋបាលខេត្តកណ្ដាលក្នុងពិធីប្រណាំងទូក ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ដែលប្រារព្ធឡើងនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលបានប្រព្រឹត្តធ្វើឡើងនៅច្រាំងទន្លបាសាក់សួនច្បារក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ពីថ្ងៃទី ១៧ ដល់ ១៨ តុលា ២០២៤។ ក្រុមហ៊ុន

    October 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សល់១៣ថ្ងៃទៀត នឹងដល់ព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ក្រោមបុព្វបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ”។ ដោយពិធីបើកនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។ ហើយសម្រាប់អ្នកចង់ទស្សនាពិធីបើកកីឡាជាតិ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចុះឈ្មោះចូលរួមពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៦:៣០នាទី នៅក្នុងពហុកីឡដ្ឋានជាតិ (អូឡាំពិក) លក្ខខណ្ឌ៖ – ចុះឈ្មោះដោយសេរី – បំពេញលេខទូរសព្ទទំនាក់ទំនងឱ្យបានត្រឹមត្រូវ

    October 16, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ូ ហៃម៉ី ដែលជា ប្រធានគ្រប់គ្រងមួយផ្នែកសាលាខ្មែរឥស្លាម ជាប់ពាក់ព័ន្ធករណីរំលោភបំពានផ្លូវភេទកុមារីជាសិស្សសាលាខ្មែរឥស្លាមនៅខណ្ឌឬស្សីកែវ ត្រូវបានកម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនល្មើសហើយ។ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា កម្លាំងជំនាញ បានស្រាវជ្រាវរកឃើញកុមារីសិស្សសាលាខ្មែរឥស្លាមរងគ្រោះចំនួន០៤នាក់ ត្រូវបានជនសង្ស័យឈ្មោះ បានប្រព្រឹត្តបទល្មើសប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ: ក្នុងនោះដាក់បណ្តឹង០២នាក់ មិនដាក់បណ្តឹង០២នាក់ និងសាក្សី០៤នាក់ផ្សេងទៀតបានបំភ្លឺផ្តល់ព័ត៌មាន។ ក្រោយការសួរចម្លើយ ព្រះរាជអាជ្ញា បានអនុញ្ញាតសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕

    October 16, 2024
  • PR

    Mogan Tower, ភ្នំពេញ, ថ្ងៃទី 10 ខែតុលា ឆ្នាំ 2024 ៖ Xiaomi មានមោទនភាពក្នុងការដាក់បង្ហាញ ត្រកូលស្មាតហ្វូនចុងក្រោយបំផុតរបស់ខ្លួនគឺ Xiaomi 14T Series ដែលរចនាឡើងសម្រាប់អ្នកចូលចិត្តថតរូប ដែលស្វែងរកសមត្ថភាពថតរូបកម្រិតកំពូល។ បច្ចេកវិទ្យានៃការថតរូបស្មាតហ្វូនកំពូលនេះ គឺផ្តោតលើការថតរូបពេលយប់ដ៏ពិសេសដោយ Xiaomi 14T Series បានបំពេញបន្ថែមដោយមុខងារ AI ដ៏មានឥទ្ធិពល។ ជាមួយនឹងបច្ចេកវិទ្យា AI-enhanced imaging technology កម្រិតខ្ពស់ អ្នកប្រើប្រាស់អាចរីករាយជាមួយនឹងរូបភាពច្បាស់ រស់រវើកទាំងពេលយប់ និងពេលថ្ងៃ។ ការរួមបញ្ចូលគ្នានៃការរចនាយ៉ាងរលើបរលោង

    October 12, 2024
  • PR

    ភ្នំពេញ៖ វិស័យកីឡារបស់កម្ពុជា ហាក់មានភាពល្បីល្បាញយ៉ាងខ្លាំងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះឃើញថា ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង គឺជាក្រុមហ៊ុនឯកជនគំរូមួយ ក៏បានដើរតួយ៉ាងសកម្មក្នុងការជ្រោមជ្រែង និងឧបត្ថម្ភយ៉ាងពេញទំហឹងដល់ព្រឹត្តិការណ៍កីឡាតូចធំទាំងនេះ។ ជាក់ស្ដែង ការប្រកួតកីឡាជើងឯក ឃីកបុកស៊ីង អាស៊ី ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក៏ទទួលបានការឧបត្ថម្ភផ្ដាច់មុខពី ខ្មែរ ប៊ែវើរីជីស ផងដែរ។ ការប្រកួតកីឡាជើងឯក ឃីកបុកស៊ីង អាស៊ី ឆ្នាំ២០២៤ នេះ រៀបចំធ្វើឡើងនៅកម្ពុជារយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី០៨-១៣ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានអត្តពលិកសរុបជាង

    October 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អតីត​តន្ត្រីករ​ អ្នក​និពន្ធ​​ដ៏ល្បី​តាំងពី​ដេីមទសវត្សរ៍​ទី​៨០ លោក ប៉ា​ សុធី​ ដែលជាវីរៈ​​សិល្បករ​មួយ​រូប​មាន​ស្នាដៃ​ជាច្រេីន​ ដោយនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៤ នេះ លោក ប៉ា សុធី បានទទួលមរណភាព កាលពីម៉ោង ៤ទៀបភ្លឺត្រូវនឹងថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៤ ក្នុងជន្មានុ ៦៨ ឆ្នាំ ដោយរោគាពាធ ដែលសពរបស់លោក ប៉ា សុធី នឹងត្រូវបូជានៅវត្តទឹកថ្លា នៅទីក្រុងភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ ហ្វេសប៊ុកផេក

    October 7, 2024
  • PR

    ក្រុមហ៊ុន TECNO ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកឈានមុខមួយ មានប្រតិបត្តិការជាង ៧០ ប្រទេស ដែលបានកំពុងវាយលុកទីផ្សារស្មាតហ្វូន និងទទួលបានការគាំទ្រជាខ្លាំងទៅផលិតផលស្មាតហ្វូនរបស់ខ្លួន សុទ្ធសឹងមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើប ការរចនាទាន់សម័យ និងមានតម្លៃពិសេសបំផុតបើប្រៀបធៀបនឹងដៃគូប្រកួតប្រជែង។ ជាក់ស្តែងថ្មីៗនេះ TECNO ក៏បានប្រកាសចេញលក់នូវស្មាតហ្វូនស៊េរីថ្មីមួយស៊េរីទៀត គឺ TECNO SPARK Series ដែលក្នុងនោះមាន ស្មាតហ្វូន TECNO SPARK 30c និង TECNO SPARK Go 1 ។ ស្មាតហ្វូន TECNO ស៊េរីថ្មីនេះត្រូវបានអោយនាមថាជាស្មាតហ្វូន កំពូលធន់

    October 5, 2024