- Naren
- ព័ត៌មានជាតិ
ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាថ្ងៃចុងក្រោយនៃ ព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia បាននាំមកនូវការបំបែកកំណត់ត្រាពិភពលោក GUINNESS WORLD RECORD ជាផ្លូវការ តាមរយៈការដាក់តាំងបង្ហាញរថយន្តទំនើបច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត។ ការបំបែកកំណត់ត្រាពិភពលោកនេះ គឺជាសារមួយពាំនាំ និងបង្ហាញឱ្យពិភពលោកបានស្គាល់ និងយល់ដឹងពីវប្បធម៌ អរិយធម៌ សង្គមខ្មែរដ៏រុងរឿង និងបង្ហាញថា កម្ពុជាគឺជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព មានការអភិវឌ្ឍ ធានាបាននូវសន្តិសុខ សុវត្ថិភាព ចីរភាព និងភាពកក់ក្តៅជូនទេសចរគ្រប់រូបដែលអញ្ជើញមកទស្សនា។ កំណត់ត្រាប្រវត្តិសាស្ត្រនេះ គឺជាឱកាសមាសដើម្បីបង្ហាញពីកិត្យានុភាព និងកេរ្តិ៍ឈ្មោះកម្ពុជា
October 4, 2024 - PR
(ភ្នំពេញ)៖ រយៈពេលត្រឹមតែជាង ១០ថ្ងៃ ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈ «Made in Cambodia» ឈានមុខគេនៅកម្ពុជា បានសម្ពោធផលិតផលថ្មីចំនួន ២ផ្សេងគ្នា រួមមាន៖ ភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍ មានជាតិហ្គាស រសជាតិឆ្ងាញ់ ក្លិនឈ្ងុយ ផ្ដល់អារម្មណ៍ស្រស់ស្រាយ និងថាមពលខ្លាំងក្លាសម្រាប់រាងកាយ, និងភេសជ្ជៈប៉ូវកម្លាំង ដាហ្ស ផ្ដល់ថាមពលខ្លាំងលេខ១ រសជាតិល្អជាងគេ កាត់បន្ថយជាតិស្រវឹងបានលឿនជាងគេ ជំនួយការបើកបរបានយូរជាងគេ និងផ្ដល់ថាមពលរហ័សជាងគេ។ ដើម្បីបំពេញតម្រូវការទីផ្សាររបស់អតិថិជន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី២២ ខែកញ្ញា ក៏បានសម្ពោធជាផ្លូវការ និងដាក់លក់ផលិតផលថ្មីសន្លាងមួយទៀតនោះគឺភេជ្ជៈប៉ូវកម្លាំង
September 27, 2024 - PR
ភ្នំពេញ៖ មោទកភាពផលិតផលភេសជ្ជៈ «Made in Cambodia» គុណភាពស្តង់ដារពិភពលោក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើរតួនាទីជួយជំរុញ និងផ្សព្វផ្សាយពីសក្ដានុពលផលិតផលកម្ពុជា ដោយបានចូលរួមជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការដាក់តាំងបង្ហាញផលិតផលភេសជ្ជៈរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ។ ដោយសារតែស្តង់ដារ និងគុណភាពនៃផលិតផល គ្រប់ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ត្រូវបានរៀបចំ និងយកទៅដាក់តាំងបង្ហាញជាសមិទ្ធផលឧស្សហកម្មដែលមានសញ្ញាសម្គាល់ «Made in Cambodia» របស់កម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២១
September 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ Gumball 3000 x Chip Mong នៅកម្ពុជា បញ្ចប់ទៅដោយភាពរីករាយ ការចងចាំល្អៗ ទទួលបានការសាទរពីប្រជាជនកម្ពុជា និងការគាំទ្រពីថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល។ ជាក់ស្តែងនៅថ្ងៃទី២៦ ខែកញ្ញានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំព្រឹត្តិការ Gumball 3000 ឱ្យបានជោគជ័យ។ ការថ្លែងអំណរគុណរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុប
September 26, 2024 - PR
(ភ្នំពេញ កញ្ញា ២០២៤)៖ STING ដែលជាប្រេនភេសជ្ជៈអន្តរជាតិ បានផ្តល់បទពិសោធន៍ជប់លៀង ដ៏សប្បាយ និងរំភើប ប្រចាំឆ្នាំដែលមិនអាចបំភ្លេចបានសម្រាប់អ្នកគាំទ្រតារាចម្រៀង G-Devith។ ដោយកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ កម្មវិធីប្រគុំតន្ត្រី STING x G-DEVITH ANNIVERSARY PARTY ដែលបានធ្វើឡើងនៅផ្សារទំនើបអ៊ីអន សែន សុខ បានទាក់ទាញអ្នកគាំទ្រជាច្រើននាក់ និងអ្នកដែលចូលចិត្តភេសជ្ជៈ STING ដែលធ្វើឱ្យវាក្លាយជាព្រឹត្តិការណ៍តន្ត្រីដែលគួរឱ្យរំភើបនៅចុងឆ្នាំ។ ជាមួយនឹងការរៀបចំដ៏ប្លែកអស្ចារ្យរបស់ STING ដោយបង្ហាញភាពជាដៃគូរវាងតារាចម្រៀង G-Devith និងភេសជ្ជៈលំដាប់អន្តរជាតិ STING បានសហការជាមួយគ្នារយៈពេល៥ឆ្នាំ។ លោក
September 23, 2024 - PR
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ថ្មីៗកន្លងទៅនេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានប្រារព្ធនូវកម្មវិធីអបអរសារទរគម្រប់ខួប២ឆ្នាំរបស់ខ្លួនដែលជាផ្សារទំនើបខ្នាតអន្ដរជាតិមួយក្នុងប្រទេសកម្ពុជា និងបានប្រកាសដាក់នូវប្រម៉ូសិនថ្មីបន្ថែមទៀតគឺ Mega 2nd Anniversary ដែលមានរង្វាន់ធំៗប្រចាំខែដូចជា៖ រថយន្ដស៊េរីទំនើប ICAR 03 4WD ; iphone 16 pro max ; Air pod និងរង្វាន់ជាច្រើនផ្សេងទៀតជូនដល់អតិថិជនរបស់ខ្លួន ក្រោមវត្ដមានអញ្ចើញចូលរួមដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូល គឺ លោកជំទាវ លី
September 20, 2024 - ព័ត៌មានជាតិ
ភ្នំពេញ៖ សូមរំលឹកបន្តិចថា ព្រឹត្តិការណ៍ Gumball 3000 x Chip Mong បានរៀបចំរយៈពេល ៣ថ្ងៃ ក្នុងប្រទេសកម្ពុជា គឺនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា កន្លងទៅថ្មីៗនេះ ដោយមានការចូលរួមពីរថយន្ត Sport Cars, Supercars និង Luxury Cars ក្នុងស្រុករហូតដល់ទៅជាង ៣០០រថយន្ត និងពីប្រតិភូ Gumball 3000 ចំនួនជាង ១៥០រថយន្ត។ ព្រឹត្តិការណ៍ Gumball 3000 x Chip
September 20, 2024 - PR
ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនខ្មែរតែមួយគត់ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង១០ នៅអាស៊ាន ដែលទទួលបានពានរង្វាន់គ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខុមាលភាពការងារដ៏ល្អឥតខ្ចោះ ASEAN-OSHNET Excellence Award» ពីកម្មវិធីពានរង្វាន់ បណ្ដាញសុវត្ថិភាព និងសុខុមាលភាពការងារអាស៊ានឆ្នាំ២០២៤ ដែលរៀបចំឡើងនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤។ ការទទួលបានពានរង្វាន់ថ្នាក់តំបន់មួយនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងដ៏មោះមុត របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អំពីការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារសម្រាប់កម្មករ និយោជិតគ្រប់ជាន់ថ្នាក់ និងបង្ហាញពីមោទកភាព ដ៏អស្ចារ្យមួយទៀតក្នុងនាមជាក្រុមហ៊ុនខ្មែរ។ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន
September 18, 2024 - ព័ត៌មានជាតិ
ភ្នំពេញ៖ នារាត្រីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ Gumball 3000 x Chip Mong បានរៀបចំពិធីលៀងសាយភោជន៍ (Gala Dinner) ដ៏ពិសេស និងអធិកអធមបំផុតនៅមុខប្រសាទបាយ័ន ដើម្បីជាកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅដល់ប្រតិភូ Gumball 3000 ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ឲ្យបានសមរម្យ និងសក្ដិសម ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Gumball 3000 x Chip Mong នៅកម្ពុជានេះ។ កាន់តែពិសេស ក្នុងពិធីលៀងសាយភោជន៍នេះ វិនិយោគិនក្នុងស្រុកជាច្រើន ក៏បានជួបជុំធុរៈកិច្ច ជជែកពិភាក្សាដោយផ្ទាល់ជាមួយនឹងប្រតិភូអន្តរជាតិ Gumball
September 18, 2024 - ព័ត៌មានជាតិ
ភ្នំពេញ៖ នៅយប់ថ្ងៃទី១៥ ខែកញ្ញា ក្នុងដំណើរមកដល់របស់ប្រតិភូ Gumball 3000 ដើម្បីចូលរួមព្រឹត្តិការណ៍ Gumball 3000 x Chip Mong សណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ នឹងរៀបចំពិធីជប់លៀងដ៏អស្ចារ្យ នៅរង្គសាលក្រោមដី មេត្រូប៉ូល (Metropole) ដ៏ប្រណិត ដើម្បីញ៊ាំងឱ្យការទទួលបដិសណ្ឋារកិច្ចកាន់តែឥតខ្ចោះទ្វេដង។ សូមបញ្ជាក់ថា សណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី គឺជាសណ្ឋាគារ ផ្កាយ៥ លំដាប់ពិភពលោកតែមួយគត់ ដែលនឹងទទួលបដិសណ្ឋារកិច្ចដល់ប្រតិភូ Gumball 3000 នៅភ្នំពេញ ដោយក្នុងចំណោមប្រតិភូទាំងនោះក៏មានកំពូលកីឡាករល្បីឈ្មោះ
September 14, 2024








