- Naren
- ព័ត៌មានជាតិ
(តាកែវ)៖ យោងតាមក្រសួងព័ត៌មាន ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញដឹកនាំមន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរពាក់ព័ន្ធចុះ ទស្សនៈកិច្ចនៅតំបន់អភិរក្ស និងការពារទេសភាពបឹងព្រែកល្ពៅ ដែលមានទីតាំងស្ថិតនៅស្រុកចំនួន២គឺ ស្រុកកោះអណ្ដែត និងស្រុកបូរីជលសារ ខេត្តតាកែវ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ពិសេសភ្ញៀវជាតិ អន្តរជាតិ អញ្ជើញមកទស្សនាដែនជីវៈចម្រុះសត្វស្លាបដែលមានជាច្រើនប្រភេទដែលកំពុងរស់នៅ និងត្រូវបានអភិរក្ស នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅអោយកាន់តែច្រើន ដើម្បីរួមចំណែកលើកស្ទួយតំបន់អភិរក្សធនធានធម្មជាតិ និងសំដៅលើកស្ទួយកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះកាន់តែមានជីវភាពប្រសើរឡើងថែមទៀត។ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា
August 26, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រធានគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកម្នាក់ នៅគោលដៅស្តុបបុរីអង្គរ ត្រូវបាននាំខ្លួនមកបំភ្លឺ ជុំវិញករណីហៅកង់៣បម្រុងផាកពិន័យ ទាំងមិនបានល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។ យោងតាមក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស បានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ប្រធានគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក០១នាក់ នៅគោលដៅស្តុបបុរីអង្គរ ត្រូវបានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកកោះហៅមកសួរនាំបំភ្លឺ ដើម្បីរង់ចាំការស្រាវជ្រាវបន្ថែមទៀត និងសូមឲ្យអ្នកបើកបរម៉ូតូកង់០៣(ផាស់អាប់)ចូលមកសហការបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយ ក្រោយពីមានការផ្សព្វផ្សាយឃ្លីបវីដេអូតាមបណ្តាញសង្គមពីការចោទប្រកាន់របស់បុរស០១នាក់ជាអ្នកបើកបរម៉ូតូកង់០៣ (ផាស់អាប់) ចំពោះមន្រ្តីនគរបាលចរាចរណ៍នៅគោលដៅស្តុបបុរីអង្គរ កាលពីថ្ងៃទី២៤ខែសីហា ឆ្នាំ២០២៤ ថាបានចាប់ឃាត់ម៉ូតូកង់០៣គាត់បម្រុងផាកពិន័យដោយមិនបានល្មើសច្បាប់ចរាចរណ៍ផ្លូវគោក នៅពេលនោះគាត់បានតវ៉ាបង្ហាញកាមេរ៉ាទើបមន្រ្តីនគរបាលចរាចរណ៍មិនផាកពិន័យនិងបានអនុញ្ញាតឲ្យគាត់បន្តដំណើរ។ ក្រុមការងារព័ត៌មានប្រតិកម្មរហ័សសូមណែនាំដល់ប្រជាពលរដ្ឋធ្វើដំណើរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមុននឹងផុសព័ត៌មានតាមបណ្តាញសង្គម ក្នុងករណីមន្រ្តីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅណាមួយដែលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមានកំហុសឆ្គងចំពោះប្រជាពលរដ្ឋដោយប្រការណាមួយ ហើយប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្ត សូមមកដាក់ពាក្យបណ្តឹង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
August 26, 2024 - ព័ត៌មានជាតិ
ក្រសួងព័ត៌មាននឹងចាប់ផ្តើមចែកចាយសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ខណៈការបោះពុម្ពចំនួន២ម៉ឺនច្បាប់នឹងចេញពីរោងពុម្ពឆាប់ៗនេះដើម្បីចែកជូនដល់ អ្នកសារព័ត៌មាននិង អ្នកពាក់ព័ន្ធទាំងអស់ ដោយឥតគិតថ្លៃ។ នេះបើយោងតាមមន្ត្រីខុទ្ទកាល័យក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី២៦សីហានេះ។ គម្រោងចែកចាយសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ បានប្រកាសឡើងកាលពីថ្ងៃទី២៣សីហា ដើម្បីជូនអ្នកសារព័ត៌មាន និងអ្នកធ្វើការងារពាក់ព័ន្ធក្នុងវិស័យសារព័ត៌មាន សម្រាប់យកទៅអាននិង អនុវត្ត ក្នុង គោលបំណងតម្រង់ទិស អ្នកសារព័ត៌មាន កុំឱ្យដើរហួស ដែនកំណត់នៃច្បាប់ និង សិទ្ធិ ដែលខ្លួនមាន និង ដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់កាលពីចុងសប្តាហ៍នេះថា« ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា » នេះវាគឺជាមូលដ្ឋានគ្រឹះ នៃ ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ដែល
August 26, 2024 - ព័ត៌មានជាតិ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៤៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៣៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី២០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី១០ឈ្មោះ សានសាន (Shanshan) មានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាប គ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូងនិងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C
August 26, 2024 - PR
(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន 𝐑𝐌𝐀 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 បានសម្ពោធរថយន្តអគ្គិសនី𝐂𝐇𝐀𝐍𝐆𝐀𝐍ពីរម៉ូដែលគឺ𝐃𝐄𝐄𝐏𝐀𝐋 𝐋𝟎𝟕 និង 𝐒𝟎𝟕 នៅសាល ដឹ ព្រេមៀ សេនធ័រ សែនសុខ ដោយឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរថយន្តអគ្គិសនី និង ថ្នាក់ដឹកនាំជាច្រើនរូបទៀតបានអញ្ជើញចូលរួមផងដែរ។ ក្នុងកម្មវិធីសម្ពោធផ្លូវការរថយន្តអគ្គិសនី𝐃𝐄𝐄𝐏𝐀𝐋 𝐋𝟎𝟕 និង 𝐒𝟎𝟕 របស់ 𝐂𝐇𝐀𝐍𝐆𝐀𝐍 ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន 𝐑𝐌𝐀
August 25, 2024 - PR
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៥ ខែសីហា៖ ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេរបស់កម្ពុជា នៅថ្ងៃនេះបានប្រកាសបើកសម្ពោធ មជ្ឈមណ្ឌលបទពិសោធអតិថិជនដែលបញ្ចូលគ្នារវាង រចនាបទបែបប្រពៃណី ជាមួយនឹងបទពិសោធអតិថិជន ផ្នែកបច្ចេកវិទ្យាដ៏ទំនើប។ នៅក្នុងមជ្ឈមណ្ឌលនេះ គឺសម្រាប់បម្រើសេវាកម្ម ជូនអតិថិជន ក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត។ មជ្ឈមណ្ឌលនេះ មានទីតាំងនៅក្នុងអាគារប្រវត្តិសាស្រ្ត រ៉ូយ៉ាល់ រេលវេ ដែលជាមជ្ឈមណ្ឌលដែលបញ្ចូលគ្នារវាង រចនាបទបែបប្រពៃណី ជាមួយនឹងបទពិសោធអតិថិជន ផ្នែកបច្ចេកវិទ្យាដ៏ទំនើប។ នៅក្នុងមជ្ឈមណ្ឌលនេះ មានការបម្រើសេវាកម្មជាច្រើន រួមទាំងសេវាទូរគមនាគមន៍ ធនាគារ សេវាកម្មដំណើរ និងសេវាកម្មផ្សេងៗជាច្រើនទៀត។ លោក Simon Perkins
August 25, 2024 - PR
ភ្នំពេញ៖ ម៉ៅការសំណង់ និងធ្វើទឹក-ភ្លើងសុខៗ ដល់ថ្ងៃបបួលគ្នាមកគម្រោង ខុនដូ ជីប ម៉ុង លែន ដើម្បីទទួលកូនសោ ខុនដូដ៏ប្រណិត ម្នាក់១យូនីត ដោយឥតមានអស់លុយអ្វីទាំងអស់ ព្រោះតែពួកគាត់ឈ្នះរង្វាន់ ខុនដូ នេះពី CAMBODIA BEER ។ បងប្រុស ខេង ភាលៃ ជាជាងទឹក-ភ្លើង ចំណែកឯបងប្រុស យឹម សំអឿន ជាអ្នកម៉ៅការសំណង់ស្នាក់នៅភ្នំពេញដូចគ្នា បានដឹកដៃគ្នាមកទទួល ខុនដូ ម្នាក់១យូនីត តាមការអញ្ជើញរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ខុនដូ នេះ
August 24, 2024 - PR
ភ្នំពេញ៖ ហួសចិត្តមិនដែលស្រមៃមានថ្ងៃនេះ! ទាំងម្ដាយ និងកូនស្រី ឱបគ្នាយំដោយក្ដីរំភើប ព្រោះតែឈ្នះរង្វាន់រថយន្តគាស់កេស Mitsubishi Xpander ១គ្រឿង ភ្លាមៗ ពីភេសជ្ជៈប៉ូវកម្លាំង វើក ដែលគាត់បានប្រើប្អូនប្រុសទៅទិញយកមកផឹក ដើម្បីបង្កើនកម្លាំងមុនទៅធ្វើការ តែមិនដឹងថាជាថ្ងៃសំណាងខ្លាំងអញ្ចឹងសោះ។ បើសំណាងមកដល់ហើយ ទោះមិនទៅទិញផ្ទាល់ដៃ ក៏សំណាងរត់រក ប៉ះចំកំប៉ុងមានរង្វាន់រថយន្តគាស់កេសដែរ។ ថ្ងៃទទួលរង្វាន់ទៀតសោត គ្រាន់តែឃើញរថយន្តរង្វាន់របស់ខ្លួនភ្លាម ប្អូនស្រីមហាសំណាង រិ ចាន់ថូរ និងម្តាយ រស់នៅខេត្តរតនគិរី បានឱបគ្នាយំខ្សឹកខ្សួលតែម្ដង ព្រោះមិនធ្លាប់បានគិតសោះថាខ្លួននឹងឈ្នះរង្វាន់រថយន្តគាស់កេសថ្មីសន្លាង តម្លៃរាប់ម៉ឺនដុល្លារបែបនេះទេ។ មួយវិញទៀតនោះ ក្រុមហ៊ុនបានធ្វើការផ្ដល់ជូនពិតប្រាកដ និងដឹកជូនដល់ផ្ទះនៅខេត្តរតនគិរី នេះដោយផ្ទាល់ ថែមទាំងមានការចូលរួមអបអរសាទរពីអ្នកស្រុកភូមិជាច្រើនទៀតផង។
August 23, 2024 - PR
(ភ្នំពេញ សីហា ២០២៤)៖ រថយន្តដែលជាប្រភេទ SUV, Mini Van, MPV សុទ្ធសឹងតែជារថយន្តដែលមានសមត្ថភាពខ្លាំង ហើយត្រូវសមស្របសម្រាប់គ្រួសារ ប៉ុន្តែរថយន្តប្រភេទ GUV នេះវាមានសមត្ថភាពលើសរថយន្ត ប្រភេទផ្សេងៗទៀត។ គួរបញ្ជាក់ផងដែលថា កាលពីឆ្នាំ២០២៣ ក្រុមហ៊ុន Kia ទទួលបានពានរង្វាន់លំដាប់ពិភពលោក Year of Global Recognition ដែលមនុស្សគ្រប់គ្នាទទួលស្គាល់ពីគុណភាពរបស់រថយន្ត Kia។ ក្នុងនោះផងដែរ បើសិនជាលោកអ្នកមានគម្រោងចង់បានរថយន្តថ្មី ដែលមានគុណភាព និងប្រណិតភាព ចូលទុកចិត្តលើសមត្ថភាពគ្រប់រថយន្តរបស់ក្រុមហ៊ុន Kia ជាពិសេសរថយន្ត The new
August 21, 2024 - PR
ភ្នំពេញ៖ ធ្លាប់តែឃើញភេសជ្ជៈមានរង្វាន់ មិនដែលឃើញថាទឹកសុទ្ធមានរង្វាន់សោះ តែសម្រាប់ ខ្មែរ ប៊ែវើរីជីស មួយ មិនឱ្យអតិថិជនខកបំណងឡើយ ដោយត្រៀមផ្ដល់ជូនរង្វាន់ទូរស័ព្ទ SAMSUNG GALAXY Z Flip 6 ស៊េរីថ្មី ស៊ីវីល័យរហូតដល់ទៅ ៦០គ្រឿង និងម៉ូតូ ៦០គ្រឿង ជូនអតិថិជនមហាសំណាងរបស់ខ្លួនដែលជាវ ទឹកពិសាកម្ពុជា ត្រឹមតែ១០០កេស ប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ទឹកពិសាកម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កំពុងតែមានកម្មវិធីអតិថិជនមហាសំណាង ដោយផ្ដល់ជូននូវទូរស័ព្ទចំនួន ៦០គ្រឿង និងម៉ូតូ ៦០គ្រឿង ដល់អតិថិជនរបស់ខ្លួនដែលជាវ
August 21, 2024







